This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, January 25, 2014

ឃាត់​ខ្លួន​យុវ​ជន រពឹស​ដៃ​មា្ន​ក់​លួ​ច​​គាស់​ផ្ទះ​​យកទ្រព្យ​ស​ម្បត្តិ​​ប្រ​ជា​ពលរដ្ឋ​​​ពេលយ​ប់

ប្រភពមកពីកោះសន្តិភាព
លោក​អនុ​សេនី​យ៍ទោ​ ឈិត​ ​សេង​ អធិ​ការ​រង​នគរបាល​ស្រុក​​​សំពៅលូន​ ​បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់​ខ្លួន​​យុវជន​​សង្ស័យ​រូប​នេះ ​យោង​តាម​ ពាក្យ​បណ្តឹង​ ​ពី​ជន​រង​គ្រោះ​​ម្នាក់​ឈ្មោះ​យ៉ុត​ ហ៊ាប​ ភេទ​ប្រុស​ ​អាយុ៣​៩ឆ្នាំ អ្នក​បើ​ក​ហាង​លក់​ ទូរ​សព្ទ័​ដៃ រ​ស់​នៅក្នុង​ភូមិ​កើត​ហេតុ បាន​ប្តឹង​ថា​ មាន​ចោរ​​លួច​គាស់​ផ្ទះយកព្រទ្យ សម្បត្តិ​ កាល​ពីយប់រំលង​​អធ្រាត្រ​ឈានចូល ​ថ្ងៃ​ទី២៥ មករា ។​​
ជនសង្ស័យ​​ឃាត់​​ខ្លួន​​ ឈ្មោះ​ឈិន ​ម៉ាប់ ​ភេទ​ប្រុស​ អាយុ​២១ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិឃុំ​ជា​មួយជនរង​គ្រោះ​​ ។ ការ​ឃាត់​ខ្លួន​នេះធ្វើឡើង​ បន្ទាប់ពី​​ជនសង្ស័យ​រូបនេះ បាន​យក​ទូរ​សព្ទ័​​ដែល​​លួច​បា​​ន យ​កទៅ​លក់​ឲ្យ​មិត្តភក្តិ​របស់​ខ្លួន​ម្នាក់​ទៀត​ ហើ​យក៏​​ត្រូវ​សមត្ថកិច្ច​ ​ឃាត់​ខ្លួន​ភ្លាម​ៗ ​និងបន្ត​ម​ក​ ឆែក​ឆេរ ​នៅ​ក្នុង​ផ្ទះ​ របស់​ជន​សង្ស័យ​​រកឃើញ ​វត្ថុតា​ងមា​ន ​កាត​ទូរ​សព្ទ័​ ស៊ីម​កាត​​មួយ​ចំនួ​ន ​និងរួម​ទាំងទូរសព្ទ័​ដៃ ផលិ​តនៅប្រទេ​សចិន​ សេរី​ចម្រុះ ​ជាង៣​​០គ្រឿង ​ដោយ​សរុបជាទឹកប្រាក់ ប្រមាណ​ ជាង១០០០​ដុល្លារ។​
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយ​​ពី​ឃាត់​ខ្លួន​​​​ជ​ន​សង្ស័យ​​​បាន​ឆ្លើយ​សារភា​ព​ពី​កំហុ​សឆ្គងថា ខ្លួ​ន​ពិត​ជាបាន​​ប្រព្តឹត្ត​អំពើ​ល្មើស​​ច្បាប់​មែន ​​និង​រួម​ទាំង​ វត្ថុតាង​ ត្រូវស​មត្ថកិច្ច​ កសាងសំណុំ​រឿង បញ្ជូន​​ទៅស្នងកា​រដ្ឋានន​គរ​​បាល​ខេត្ត ចាត់​ការ​​​តាម​និតិ​វិធី ៕

Friday, January 24, 2014

លីក​កំពូល​រដូវ​កាល​ថ្មី​ចាប់​ផ្តើមនៅ​ថ្ងៃ​នេះ​ហើយ​

ប្រភពមកពីកោះសន្តិភាព
រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Hun Sen Cup ប្រចាំ​ឆ្នាំ​២០១៤​ កំពុង​ស្ថិត​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ស្វែង​រក​ជើង​ខ្លាំង​ប្រជែង​យក​ ពាន​រង្វាន់​នោះ​ ការ​ប្រកួត​បាល់​ទាត់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤ ឬ​ Metfone Cambodian League រដូវ​កាល​២០១៤ (MCL2014)ក៏​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​(២៥​មករា) និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​ សីហា ឆ្នាំ​  ២០១៤ ផង​ដែរ ។ នេះ​បើ​យោង​តាម​កម្ម​វិធី​ប្រកួត​​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​ ។
សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៥ មករា ជា​ថ្ងៃ​បើក​ឆាក​ដំបូង​នេះ​ ក្រុម​បាល់​ទាត់​ចម្ការ​កៅ​ស៊ូ​បឹង​កេត​ដែល​កាល​ពី​ថ្ងៃ​ទី​២២​ មករា បាន​យក​ឈ្នះ​​ក្រុម​ខេត្ត​ក្រចេះ​ ក្នុង​លទ្ធ​ផល​១៧​ទល់​១​ នៃ​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ Hun Sen Cup នោះ​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ចំណូល​ថ្មី​ Albirex Niigata វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ នៅ​ទីលាន​កីឡ​ដ្ឋាន​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​(ស្តាត​ចាស់​)។ ចំណែក​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​ដែល​មាន​លេង​២​ប្រកួត​នោះ​ ក្រុម​គិ​រី​វង់​សុខ​សែន​ជ័យ​ ជួប​ប្រកួត​ជាមួយ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ នៅ​វេលា​​ម៉ោង​៣​និង​៣០​នាទី​រសៀល​ និង​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​ប្រកួត​ជាមួយ​ក្រុម​ TriAsia (ខេត្ត​កណ្តាល​) វេលា​ម៉ោង​៦​ល្ងាច​ ។
គួរ​បញ្ជាក់​ថា League ឆ្នាំ​២០១៤​នេះ​ គឺ​មាន​ចំនួន​១២​ក្រុម​ កើន​ជាង​ឆ្នាំ​មុន​ៗ​ចំនួន​២​ក្រុម​ បន្ទាប់​ពី​សហ​ព័ន្ធ​សម្រេច​អនុ​ម័ត​បន្ថែម​ក្រុម​ចំណូល​ថ្មី​២​ក្រុម​ទៀត​ គឺ​ក្រុម​ Albirex Niigata Phnom Penh និង​ក្រុម​ Western Uni FC ។ ចំណែក​១០​ក្រុម​ទៀត​រួម​មាន​ ក្រុម​ខេត្ត​ស្វាយ​រៀង​ ម្ចាស់​ជើង​ឯក​រដូវ​កាល​ចាស់​, ក្រុម​ភ្នំពេញ​ក្រោន​, ក្រុម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​, ក្រុម​គិ​រី​វង់​សុខ​សែន​ជ័យ​, ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​​, ក្រុម​ណា​ហ្គា​ខប​, ក្រុម​ក្រសួង​ការ​ពារ​ជាតិ, ក្រុម​ TriAsia (ខេត្ត​កណ្តាល) និង​ក្រុម​សាកល​វិទ្យា​ល័យ​អាសីុ​អឺរ៉ុប ។ ចំពោះ​លក្ខ​ខណ្ឌ​នៃ​ការ​ប្រកួត​ គឺ​ខុស​ពី​ឆ្នាំ​មុន​ៗ​ព្រោះ​​រដូវ​កាល​ថ្មី​នេះ​ សហ​ព័ន្ធ​បាន​សម្រេច​ផ្លាស់​ប្តូរ​លក្ខ​ខណ្ឌ​ប្រកួត​ដោយ​រក្សា​ការ​ប្រកួត​ សន្សំ​ពិន្ទុ​វិល​ជុំ​ចំនួន​២​ជុំ​ដដែល​ ប៉ុន្តែ​មិន​មាន​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឬ​ផ្តាច់​ព្រ័ត្រ​(វគ្គ​ Play-Off) ឡើយ​ ពោល​គឺ​នៅ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​២​ជុំ​ ប្រ​សិន​បើ​ក្រុម​ណា​សន្សំ​ពិន្ទុ​បាន​ច្រើន​ជាង​គេ​ក្រុម​នោះ​ត្រូវ​លើក​ ពាន​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង ។ តើ​ក្រុម​កំពូល​ៗ​របស់​លីក​ឆ្នាំ​ចាស់​ទាំង​នេះ​មាន​យុទ្ធ​សាស្ត្រ​បែប​ណា​ ដើម្បី​ដណ្តើម​ក៏​ដូច​ជា​រក្សា​តំណែង​ជើង​ឯក​របស់​ខ្លួន​?​ដូច្នេះ​សូម​រង់​ ចាំ​តាម​​ដាន​ទាំង​អស់​គ្នា​ ៕

Friday, January 17, 2014

ជីវិតផ្លាស់របស់ប្រជាជន

ព្រះសីហនុ៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង​៣:៤០នាទីពេលល្ងាច លោក បឹង ឆេងនិងភរិយាមានទីកំណើតនូវ ស្រុក កំពុងត្រាច ខេត្តកំពតបានផ្លាស់ទីមករស់នៅ ខេត្តព្រះសីហនុអស់រយៈពេល ជាង​ ១៤ឆ្នាំកន្លងមកហើយ។ ដែលបានមករស់នៅក្នុងភូមិស្ពានឆេះ សង្កាត់៤ខ័ណ្ឌអូត្រែសខេត្តព្រះសីហនុរហូតដល់បច្ចុប្បន្ននេះគាត់មានសាមាជិតចំនួន៦នាក់នៅក្នុងបន្ទុកគ្រួសាររបស់គាត់។រៀបអាពាហ៏ពិពាហ៏ហើយចំនួន២នាក់និងនៅលីវចំនួន២នាក់ទៀត។លោក បឹង ឆេង ប្រកបការងារនេសាទជារៀងរាល់ថ្ងៃ គាត់ចាប់ផ្ដើមចេញនេសាទនៅម៉ោង ៧ ­៨ ពេលល្ងាច ក្នុងមួយថ្ងៃគាត់អាចរកត្រីបានចំនួនប្រហែលជា៥ទៅ៦គីឡូតែប៉ុណ្ណោះ ពីព្រោះគាត់ចេញនេសាទតែខាងៗសមុទ្រ(ទឹករាក់ៗ)នៅពេលត្រឡប់មកវិញគាត់ចាប់ផ្ដើមបោះត្រីាចអោយឈ្មួញដែលមកទិញដល់ទីកន្លែងតែម្ដង់។គាត់អាចទទួលកំរៃពីការងាររបស់គាត់នៅទឹកប្រាក់ចំនួន ៦ឫ៧ពាន់រៀលសម្រាប់យកទៅផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ។នៅទីនោះមានគ្រួសាររស់នៅចំនួនប្រហែលជា ៧៥ គ្រួសារដែលមករស់នៅទីនោះ។

Monday, January 13, 2014

អ​ត្ត​ពលិ​កជន​ពិការ​ ទៅដល់​​ប្រទេស​មី​យ៉ាន់ម៉ា​ ខិត​ខំ​ហ្វឹក​​ហាត់​​បង្កើន​ក​ម្រិត​​បច្ចេក​ទេ​ស​​

ប្រភពមកពីកោះសន្ដិភាព

បនៅ​​​ថ្ងៃ​​ទី​១៤ ម​ករា ​២០១​៤ ស្អែក​នេះ ការ​ប្រ​កួត​កីឡា​អាស៊ា​ន ប៉ា​រ៉ាហ្គេម​លើក​ទី៧ នឹង​ត្រូវ​រៀប​ចំ​ជា​ផ្លូវ​ការ​ហើយ​ ខណៈ​ក្រុមកី​ឡាករ​ កីឡាការិនី​កម្ពុជា បាន​ទៅដល់​ទី​ក្រុង​ណៃ​ពី​ដោត ប្រទេស​មី​យ៉ាន់​ម៉ា​ កាលពី​យប់​ថ្ងៃទី​១១ មករា និង​បាន​ខិត​ខំ​ហ្វឹក​ហាត់ ដើម្បី​បង្កើន​កម្រិត​បច្ចេក​ទេស​ ។  សម្រាប់​ការ​ចូល​រួម​នេះ​ កម្ពុជា​​ប្រកួត​លើ​៤​ប្រភេទ​វិញ្ញា​សា​រួម​មាន​ បាល់​ទះ​អង្គុយ​ ហែល​ទឹក​ រទេះ​ប្រណាំង​ និង​អត្ត​ពល​កម្ម​ ។
នៅ​ព្រឹក​ថ្ងៃ​ទី១៣ មករា ​ក្រុ​មកីឡា​បាល់​ទះអង្គុយ​​​បាន​​ធ្វើការហ្វឹក​ហាត់​យ៉ាង​សស្រា​ក់សស្រាំ​ ដោយ​មាន​គ្រូ​ពេទ្យ​ម្នាក់​តាម​ជាប់​ជាមួយ​ ដើម្បី​ត្រួត​ពិនិត្យនិ​ង​​​ថែ​ទាំ​បញ្ហា​សុខ​ភាពយ៉ាង​ជាប់លាប់ ​។
លោ​ក ​យីម​ វណ្ណា ​គ្រូ​បង្វឹក​បាន​បង្ហាញ​ក្ដី​សប្បាយ​រីក​រាយ​ ដោយ​​ពិនិត្យ​​ឃើញ​ថា​ មិន​មាន​បញ្ហាអ្វី​ប៉ះពាល់ដល់​សុខភាព​កីឡាករ​ ។ 
សូម​បញ្ជាក់​ថា កាល​ពីប្រកួត​​អាស៊ាន​ប៉ា​រ៉ាហ្គេម​លើក​ទី៦ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ក្រុម​កីឡា​បាល់​ទះអង្គុយ​កម្ពុជា​ ដែល​មិន​ធ្លាប់​មានបទ​ពិសោធន៍​ ទទួល​បាន​​​ចំណាត់​ថ្នាក់​លេខ​៤ ប៉ុន្តែ​លើក​ទី៧​នេះ​ទាំង​កីឡាករ ​គ្រូ​បង្វឹក​និង​អ្នក​ដឹកនាំ​សុទ្ធ​តែមាន​ជំនឿចិ​ត្តថានឹង​ដណ្ដើមបាន​មេដាយ​ជូន​ជាតិឱ្យខាង​តែ​បាន​ ។

ពៅ​ លីដា​ រវល់​ច្រើន​ក្នុង​ស្រុក​ បដិសេធ​ចេញ​សម្តែង​នៅ​បរទេស​

ប្រភពពីកោះសន្ដិភាព

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​សម្បុរ​ខ្មៅ​ស្រអែម​ កញ្ញា​ពៅ​ លីដា​ ត្រូវ​បង​ប្អូន​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​ ស្នើ​សុំ​ឱ្យ​នាង​ទៅ​សម្តែង​ ប្រសិន​ជា​នាង​មាន​ពេល​គ្រប់​គ្រាន់​ ។​ ដំណឹង​ល្អ​នេះ​ ពៅ​ លីដា​ មិន​អាច​បំពេញ​បាន​ទេ​ ពេញ​១​ឆ្នាំ​២០១៤​នេះ​ ដោយ​សារ​តែ​នាង​សម្លឹង​ឃើញ​ឱកាស​សិល្បៈ​នៅ​ក្នុង​ប្រទេស​ល្អ​ជាង​ក្រៅ​ប្រទេស​ ។​
តារា​សម្តែង​មាន​ទម្រង់​មុខ​បែប​ខ្មែរ​ ពិតៗ​នាង​ពៅ​ លីដា​ បាន​ច្រាន​ចោល​គម្រោង​ស្រូប​យក​ប្រាក់​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​ចង់​ទៅ​ខ្លាំង​ដូច​តារា​មួយ​ចំនួន​ឡើយ​ ។​ ចំណុច​ដែល​លីដា​ច្រាន​ចោល​ការ​សម្តែង​នៅ​បរទេស​ ដោយ​សារ​តែ​ក្នុង​រដូវ​កាល​ឆ្នាំ​ថ្មី​២០១៤​នេះ​ នាង​ត្រូវ​ទទួល​ការ​ងារ​ជា​បន្ត​បន្ទាប់​ ដែល​សុទ្ធ​សឹង​តែ​ជា​ការ​ងារ​សិល្បៈ​មាន​ភាព​ល្អ​ប្រសើរ​ មិន​ថា​តែ​ខ្សែ​ភាព​យន្ត​ ច្រៀង​តាម​ស្ថានីយ​ទូរ​ទស្សន៍​ ឬ​ការ​ដើរ​បង្ហាញ​ម៉ូដ​ឡើយ​ គឺ​នាង​ចង់​ទុក​ពេល​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​ ដើម្បី​ស្ទាប​ស្ទង់​ប្រជា​ប្រិយ​ភាព​ឆ្នាំ​ថ្មី​នេះ​ស្ទុះ​ដល់​កម្រិត​ណា​ ។​
លើស​ពី​នេះ​បើ​និយាយ​ពី​កម្ម​វិធី​ប្រកួត​លើក​ពាន​រង្វាន់​អប្សរា​ឆ្នាំ​២០១៤​ វគ្គ​ថ្មី​នេះ​ គឺ​តម្រូវ​ឱ្យ​នាង​ប្រកួត​ពេញ​មួយ​ឆ្នាំ​តែ​ម្តង​ មុន​នឹង​ឆ្លង​ទៅ​យក​ជ័យ​លាភី​លើក​ពាន​រង្វាន់​នា​ចុង​ឆ្នាំ​ ។​ ការ​ពិត​លោក​ហ្វៃ​ សំអាង​ មិន​បាន​ហាម​ឃាត់​ ឬ​បិទ​ផ្លូវ​មិន​ឱ្យ​ច្រៀង​ សម្តែង​នៅ​ក្រៅ​ប្រទេស​ទេ​ តែ​មក​ពី​នាង​យល់​ថា​ ចង់​នៅ​ប្រកួត​ឱ្យ​បាន​ពេញ​មុខ​ និង​ចង់​ដក​បទ​ពិសោធន៍​ជាមួយ​ទម្រង់​សិល្បៈ​ ប្លែកៗ​ផង​នោះ​ ទើប​នាង​សម្រេច​ចិត្ត​មិន​ចេញ​ទៅ​សម្តែង​នៅ​បរទេស​ ។​
តារា​សម្តែង​ដែល​ប្រសូត​ចេញ​ពី​កម្ម​វិធី​ប្រឡង​កញ្ញា​ឯក​ប្រ៊ីត​ស្តុន​រូប​នេះ​លើក​ឡើង​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ នាង​លើក​ហេតុ​ផល​បែប​នេះ​មិន​មែន​មក​ពី​លើក​តម្លៃ​ខ្លួន​រហូត​មិន​ចេញ​សម្តែង​នៅ​ក្រៅ​ប្រទេស​ឡើយ​ ការណ៍​ពិត​នាង​ក៏​ទៅ​សម្តែង​ជូន​បង​ប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែរ​ ដើម្បី​ស្រូប​យក​ប្រជា​ប្រិយ​ភាព​ តែ​មក​ពី​ឆ្នាំ​នេះ​ទៅ​មិន​រួច​ រក​ចន្លោះ​មិន​ឃើញ​ ។​ នាង​នឹង​បន្ត​ការ​សម្តែង​នៅ​ប្រទេស​ក្រៅ​នៅ​ឆ្នាំ​ក្រោយ​ដោយ​មាន​អ្នក​រៀប​ចំ​កម្ម​វិធី​មួយ​នៅ​អាមេរិក​ បាន​មក​ទាក់​ទង​ ហើយ​ទុក​ពេល​ឱ្យ​នាង​ប្រឡូក​ការ​ងារ​ក្នុង​ស្រុក​ពេញ​១ឆ្នាំ​២០១៤​ ។
លើស​ពី​នេះ​ខណៈ​បិទ​ផ្លូវ​ចេញ​ទៅ​នាយ​សមុទ្រ​ នាង​បាន​សម្រុក​ថត​តាម​ផលិត​កម្ម​ជា​បន្ត​បន្ទាប់​ ដូច​ជា​ថត​បទ​ចម្រៀង​ពី​ជំនាន់​មុន​ឱ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ ហើយ​មាន​ផលិត​កម្ម​ផ្សេង​ទៀត​ដូច​ជា​សាន់​ដេ​ ថោន​ ក៏​នាង​ចូល​រួម​ថត​ជា​ហូរ​ហែ​ បូក​រួម​ទាំង​ធ្វើ​ជា​ពិធី​ការិនី​មួយ​ទៀត​ ។ រវល់​ច្រើន​បែប​នោះ​ហើយ​ ទើប​ចង​ជើង​នាង​មិន​អាច​ទៅ​ណា​កើត​ ។​ ពៅ​ លីដា​ រំពឹង​ថា​ នាង​ប្រឹង​បញ្ចេញ​ទេព​កោ​សល្យ​ក្នុង​ឆ្នាំ​នេះ​ ពិត​ជា​អាច​ស្រូប​យក​ប្រជា​ប្រិយ​ភាព​បាន​លើស​ពេល​ណា​ទាំង​អស់​ជាក់​ជា​មិន​ខាន​ ៕

គណៈកម្មការជាតិ​សុវត្ថិភាពចរាចរ​ណ៏​ផ្លូវគោក បើកកិច្ចប្រជុំជាមួយ​ប្រទេសម្ចាស់ជំនួយ​នៅព្រឹកស្អែក

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ​៖ គណៈកម្មការជាតិ​សុវត្ថិភាពចរាចរណ៏​ផ្លូវគោក​ សហការជាមួយអង្គការ​ដៃគូដែលធ្វើការងារ​ពាក់ព័ន្ឋនឹងសុវត្ថិភាព​ចរាចរណ៏ផ្លូវគោកនៅកម្ពុជា ​នឹងរៀបចំកិច្ច​ប្រជុំជាមួយ​បណ្តា​ប្រទេស​ម្ចាស់ជំនួយ ​ស្តីពីគម្រោងផ្តល់​ជំនួយ​និងរកយុទ្ឋសាស្រ្តក្នុង​ការកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៏ ។
បើតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងដែរថា ​តាមគម្រោងកិច្ចប្រជុំដែលមានរយៈពេល៥ឆ្នំាម្តងនេះ​ នឹងបា្ររព្ឋធ្វើនៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី១៤ ​មករា​ ២០១៤ ក្រោមអធិបតីភាព​ លោក ត្រំា អ៊ីវតឹក​ រដ្ឋមន្រ្តីក្រសួង​សាធារណការនិងដឹកជញ្ជូន ​និងមានការចូលរួមពីអស់លោក​ លោកស្រី​តំណាងស្ថានទូត ​ប្រទេសផ្តល់ជំនួយ​ ព្រមទំាងតំណាង​អង្គការ​ក្រៅរដ្ឋាភិបាលជាតិ​-អន្តរជាតិ ដែលធ្វើការងារពាក់ព័ន្ឋ​នឹងសុវត្ថិភាព​ចរាចរណ៏ផ្លូវ​គោក​ជាច្រើនរូបទៀត ៕ 

Tuesday, January 7, 2014

តា​រា​ស្រី​10​ដួង​ចូល​រួម​បញ្ចេញ​ទេព​កោ​សល្យ​ដណ្តើម​ពាន​រង្វាន់​អប្ស​រា​ឆ្នាំ​2014​

ប្រភពមកពីកោះសន្ដិភាព
រាជធានី​ភ្នំពេញ ៖ កម្ម​វិធី​ប្រកួត​យក​ពាន​រង្វាន់​អប្ស​រា​​ឆ្នាំ​២០១៣​បាន​បញ្ចប់​ហើយ​​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ ដោយ​តា​រា​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​បាន​ទទួល​ពាន​រង្វាន់​តាម​​ទេព​កោ​សល្យ​រៀង​ៗ​ខ្លួន​ ។ ដោយ​សារ​តែ​មាន​ការ​គាំ​ទ្រ​ពី​មហា​ជន​ នៅ​ពេល​នេះ​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​ ពិសេស​លោក​ហ្វៃ​ សំអាង​ ដែល​ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ពាន​រង្វាន់​អប្ស​រា​ផ្ទាល់​ បាន​រៀប​ចំ​កម្ម​វិធី​ប្រកួត​រដូវ​កាល​ថ្មី​វគ្គ​២​ឆ្នាំ​២០១៤​បន្ត​ទៀត​ ដោយ​តម្រូវ​ឱ្យ​តា​រា​មាន​ឈ្មោះ​បោះ​សំឡេង​ប្រុស​ស្រី​ចំនួន​២០​រូប​ចូល​រួម​ប្រលង​ដូច​រដូវ​កាល​ចាស់​ដែរ ។ កម្ម​វិធី​ប្រកួត​ចាប់​ពី​ថ្ងៃ​សុក្រ​ ទី​១០​ មករា ទៅ​នៅ​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា ។
តា​រា​ស្រី​​ទាំង​១០​រូប​ ដែល​ចូល​ខ្លួន​ប្រកួត​ប្រជែង​យក​ពាន​ឆ្នាំ​២០១៤​នេះ​រួម​មាន​នាង​ព្រីម​ មន្ថា​ កញ្ញា​អា​លី​ហ្សា​ កញ្ញា​ថន លក្ខិណា​ នាង​ឡោម​ លក្ខិណា​ កញ្ញា​លី​ ច័ន្ទ​សីហា នាង​ចាន់​ស្រី​រ័ត្ន​ កញ្ញា​ដួង​ មា៉​ណា​ នាង​ពៅ​ លី​ដា​ តា​រា​កំប្លែង​នាង​លន់ ដា​ណេ​ និង​កញ្ញា​នៅ​ សុ​នី​តា​ ។តាម​ការ​ឱ្យ​ដឹង​ពី​ជំនួយ​ការ​កម្ម​វិធី​ពានរង្វាន់​អប្សរា​​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ថា​ ដើម្បី​ឆ្លើយ​តប​ការ​គាំ​ទ្រ​ពី​ទស្ស​និក​ជន​នោះ​ ទូរ​ទស្សន៍​អប្ស​រា​ដែល​មាន​លោក​ហ្វៃ​ សំអាង​ ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់​អប្ស​រា​​ សម្រេច​រៀប​ចំ​កម្ម​វិធី​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៤​ទៀត​។ តា​រា​ប្រុស​១០​រូប​ និង​តា​រា​ស្រី​១០​រូប​ត្រូវ​លោក​ហ្វៃ​ សំអាង​ ជ្រើស​រើស​រួច​រាល់​ហើយ​ ឱ្យ​ពួក​គេ​បញ្ចេញ​ទេព​កោ​សល្យ​ដើម្បី​ដណ្តើម​ពាន​អប្សរា​វគ្គ​២ ។
ថ្វី​ដ្បិត​តែ​វគ្គ​១​ចប់​ទៅ​មែន​ តែ​នៅ​បន្ត​វគ្គ​ថ្មី​ ។ ដូច្នេះ​តា​រា​ទាំង​អស់​ដែល​មហា​ជន​បាន​ស្គាល់​យា៉ង​ច្បាស់​រួច​ទៅ​ហើយ​នោះ​ ត្រូវ​លោក​ហ្វៃ​ សំអាង​ ឱ្យ​បញ្ចេញ​ទេព​កោ​សល្យ​ជា​មួយ​ភាព​តស៊ូ​អត់​ធ្មត់​ និង​គោ​រព​ពេល​វេលា​ ។ តា​រា​ទាំង​អស់​នៅ​ពេល​ប្រកួត​មាន​ការ​ពិនិត្យ​ពិច័យ​យា៉ង​ខ្លាំង​តាំង​ពី​ការ​សម្តែង​ ពេល​វេលា​បង្ហាញ​មុខ​ និង​ភាព​ព្យា​យាម​ ព្រោះ​កម្ម​វិធី​ប្រលង​នោះ​ដូច​ឆ្នាំ​ចាស់​អីុ​ចឹង​ ។ ការ​ប្រកួត​ពេញ​មួយ​ឆ្នាំ​២០១៤​ដែល​ជា​ពេល​វេលា​យូរ​ បើ​ចង់​បាន​ពាន​ត្រូវ​តែ​ខំ​ អ្នក​ណា​ខំ​ពិត​ជា​មាន​អនា​គត​ល្អ​ ហើយ​បាន​ទទួល​ការ​កោត​សរ​សើរ​ និង​មាន​ស្នា​ដៃ​នៅ​ក្នុង​ទំព័រ​សិល្បៈ​ទុក​ថ្ងៃ​ក្រោយ​សម្រាប់​បង្ហាញ​អ្នក​ជំនាន់​ថ្មី​ ឬ​កូន​ចៅ​របស់​ខ្លួន​ ។
វិញ្ញា​សា​ដែល​តម្រូវ​ឱ្យ​ប្រកួត​ប្រជែង​ក្រោម​ការ​ដាក់​ពិន្ទុ​ពី​គណៈ​កម្ម​ការ​ និង​ការ​ផ្ញើ​សារ​គាំ​ទ្រ​ពី​មហា​ជន​គ្រប់​ទី​កន្លែង​នោះ​រួម​មាន​របាំ​បុរាណ​ ចម្រៀង​យី​កេ​ និង​បាសាក់​ ចម្រៀង​សម័យ​ ការ​សម្តែង​រឿង​ខ្លី​បែប​បុរាណ​ និង​សម័យ​ដែល​បង្ហាញ​ពី​ការ​អប់​រំ​ សម្តែង​សៀក​ និង​ច្រៀង​ត្រាប់​តាម​តា​រា​ចម្រៀង​បរ​ទេស​ជា​ដើម​ ។ កញ្ញា​ដួង​ ម៉ា​ណា​ ដែល​ប្រសូត​ចេញ​ពី​កម្ម​វិធី​ប្រលង​ស្រី​ស្រស់​ប្រុស​ស្អាត​ជាប់​តំណែង​ជា​ស្រី​ស្អាត​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​ និង​បច្ចុ​ប្បន្ន​ជា​ពិធី​ការិនី​នៅ​ទូរ​ទស្សន៍​អប្សរា​ឱ្យ​ដឹង​ថា​ ពី​ដំបូង​នាង​មិន​ចង់​ប្រកួត​ប្រជែង​ទេ​ តែ​មក​ពី​រៀម​ច្បង​ប្រាប់​ថា​ ឱ្យ​សាក​ល្បង​ទៅ​ដើម្បី​ចង់​ដឹង​ថា​ ខ្លួន​ពូ​កែ​សម្តែង​ក្នុង​ឈុត​ឆាក​របៀប​ណា​នោះ​ ទើប​នា​ង​សម្រេច​ចិត្ត​ប្រកួត​ ។ 
ម្យ៉ាងទៀត​គិត​ថា​ មាន​ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​ដូច​គេ​ដែរ​ បើ​បាន​ប្រកួត​ប្រជែង​យក​ពាន​នឹង​គេ​នោះ​ជា​រឿង​មួយ​ល្អ​ គ្រាន់​ទុក​ជា​ភស្តុ​តាង​ទៅ​ថ្ងៃ​ក្រោយ​​ប្រាប់​គេ​ឯង​ ឬ​កូន​ចៅ​ថា​កាល​នៅ​ក្មេង​មាន​ប្រវត្តិ​បាន​ពាន​រង្វាន់​សិល្បៈ​៕

Friday, January 3, 2014

សុភ័ក្ត្រ​​ កុសុមៈ​​ វិល​មក​រក​ពិ​ភព​សិល្បៈ​​ចម្រៀង​​ដូច​កាល​នៅ​វ័យ​កុមារ​

ប្រភពមកពីកោះសន្ដិភាព
​រាជធា​នី​ភ្នំពេញ​ ៖​​​ ​​​តា​រា​ចម្រៀង​ដែល​ចាប​់​អាជីព​​​តាំង​​ពី​នៅ​វ័យ​​​​​កុមារ​​ប្រចាំ​ផលិត​​កម្ម​ឆ្លង​ដែន​ ​កញ្ញា សុភ័ក្រ្ត​ កុសុមៈ​​ ពេល​នេះ​​ពេញ​ក្រមុំ​​លូត​លាស់​​ជាមួយ​រូបសម្រស់​​ផូរ​ផង់​​​ និង​នៅ​តែ​ប្រកប​​អាជីព​សិល្បៈ​​​ដូច​មុន​​ដដែល​ក្រោយ​​ពី​បាត់​មុខ​​​​​​ជា​យូរ​​កន្លង​មក​​ ។​ តាំង​​ពីលា​ឈប់​​ពី​ផលិត​កម្ម​​ឆ្លង​ដែន​ និង​រស្មី​នាគ​មាស​​​មក ​សុភ័ក្ត្រ​កុសុមៈ​ ​​​នៅមិន​ទាន់​រក​ឃើញ​ទ្រនំ​ថ្មី​​​​នៅ​ឡើយ​​ទេ ទោះ​​ជា​នាង​មាន​ទេព​កោ​សល្យ​​ល្អ​បែប​ណា​ក៏​ដោយ​ ។ ដោយ​សារ​តែ​មាន​​ប្រវត្តិ​ច្រៀង​​ក្នុង​ផលិត​កម្ម​​ល្បី​ឈ្មោះ​​ កុសុមៈ​​​ប្រកាន់​​គោល​ជំហរ​​រឹង​​មាំ​​ថា នាង​មិន​​ច្រៀង​ឱ្យ​ផលិត​កម្ម​​ក្នុង​ស្រុក​ណា​​ទេ​ បើមិន​បាន​ផលិត​កម្ម​ពេញ​និយម​​​ ។​
​នាង​សុភ័ក្ត្រ​​ កុសុមៈ​ ​​បាន​សាង​ជីវិត​​​នៅ​​​លើ​វិថី​​សិល្បៈ​​ចម្រៀង​​តាំង​ពី​វ័យ​កុមារ​មក​ម្លេ៉ះ​​ ។ កាល​នៅ​តូច​​​​នាង​ធ្វើ​ឱ្យ​គេ​កោត​សរសើរ​​ណាស់​ដោយ​សារ​តែនាងជា​ក្មេង​​តូច​ល្អិត​​​​​ តែ​សំឡេង​ពីរោះ​​​​​រណ្ដំ​​ដូចមនុស្ស​​ចាស់ ។ ​ក្នុង​ពេល​ដែល​ពេល​វេលា​​​ប្ដូរ​ផ្លាស់ ​សុភ័ក្ត្រ​​​ កុសុមៈ​ បាន​បាត់​មុខ​ពី​វេ​ទិកា​សិល្បៈ​​​អស់​ជា​ច្រើន​​ឆ្នាំ ​បន្ទាប់​ពី​ទ្រនំ​​ល្បី​ឈ្មោះ​​របស់​នាង​​​ដួល​រលំ​​បិទមុខ​​ជំនួញមក​​ ។ លុះ​​រយៈ​ប្រមាណ​​​ជា​ជិត​​២ឆ្នាំ​​ចុងក្រោយ​នេះ​​កុសុមៈ​បាន​​វិល​ត្រឡប់មក​​វិញ​បង្ហាញ​​ទាំង​រូបសម្រស់​ស្រស់​សោភា​​​ពេ​ញវ័យ​ក្រមុំ​ ​ដោយ​អ្នក​ណា​​ក៏​ថា​នាង​ជានារីវ័យ​ក្មេង​ស្រស់ស្អាត​​​ខុស​ដាច់ឆ្ងាយ​កាល​ពី​នៅកុមារ​ ។ ជាមួយ​នឹង​ការ​ប្រកាស​ខ្លួន​​វិល​ត្រឡប់​មក​​ពិ​ភព​​សិល្បៈ​​វិញ ​​កុសុមៈ​​​​​ដែល​​​​​​ធ្លាប់​មាន​ប្រវត្តិ​​ច្រៀង​ពី​រោះ​​តាំង​​ពីក្មេង​​​ត្រូវ​ស្ថានីយ​​​ទូរទស្សន៍​​ជា​ច្រើន​​​ជ្រើស​រើស​​​ឱ្យ​​ចូល​រួម​​សម្ដែង​​​ដើម្បី​ទទួល​​យក​ភាព​​ទាក់​ទាញ​​ក្រោយ​ឃ្លាត​ឆ្ងាយ​​​​ព​ី​ពិ​ភព​សិល្បៈ​​​​​យូរ​ឆ្នាំ​​ ។
ក្នុងជំនួប​​​ជាមួយអ្នក​យក​ព័ត៌មាន​​​កោះសន្ដិ​ភាព​​កាល​ពី​ថ្ងៃទី​​៣០ ខែ​ធ្នូ​ ឆ្នាំ​​​២០១៣ ​​សុភ័ក្រ្ត កុសុមៈ​​ ​បាន​ថ្លែ​ង​​​ទាំង​សម្ដី​​សំដៅ​​​សមជានារី​ខ្មែរ​​ពេញ​វ័យ​​​​​ក្រមុំ​ និង​ទឹក​មុខ​ស្រស់​​​​ថ្លា​ថា​នាង​​ឃ្លាត​ឆ្ងាយ​​​មួយ​រយៈធំ​​​ពី​ការ​ងារ​សិល្បៈ​​ដោយ​សារ​តែ​​ទុក​ពេល​​​សិក្សា​​ឱ្យ​ពេញ​លេញ​ដូច​​​​​យុវ​វ័យ​ទូទៅ​​ឱ្យ​បាន​​​​ចប់​សព្វ​​គ្រប់​​​​ ។​​ ម្យ៉ាង​​ទៀត​​ក្រៅ​ពី​​រៀន​នា​ង​​​ឆ្លៀត​ពេល​​សិក្សា​​​មុខ​ជំនាញ​​ខាង​កែ​​សម្រស់​​​ដើម្បីមាន​ជំនាញ​មួយ​​ច្បាស់​ ។​ ព្រោះ​តែ​ស្រឡាញ់​​សិល្បៈ​​​​​តាំង​ពីតូ​ច ​​​ហើយ​​នៅ​តែ​នឹក​​​សិល្បៈ​​​រហូត ​​​ដូច្នេះ​​ហើយ​​ពេល​នាង​នៅ​​រៀន​​​​បន់​​ឱ្យ​តែ​​​ឆាប់​ចប់​​ដើម្បី​បា​ន​បំពេញ​​តួនាទី​​ដូច​កាល​​​ពី​​នៅ​​ពីក្មេង​​​​ ។ សិល្បៈ​​នាង​មិនចោល​ទេ​​​ព្រោះ​ជា​​របស់​បាន​មក​ពីធម្ម​ជាតិ​​​​ដែល​មនុស្ស​ណា​​​​​​ក៏​ចង់​បាន​​​​ ។
អតីត​សមាជិក​​ចម្រៀង​ផលិត​កម្ម​ឆ្លង​ដែន​​​រូប​នេះ​និយាយ​​​ថា នាង​ចូល​ច្រៀង​វិញ​​​យូរ​ខែមក​ហើយ​​ តែ​អត់​ទាន់​​បាន​ចូល​ច្រៀង​​ប្រចាំ​ផលិត​កម្ម​​​ល្បី​​ក្នុង​ស្រុក​​ណា​មួយ​​ឡើយ​ ។
ទោះ​ជា​នាង​មិន​បាន​​ចូល​ច្រៀង​​​ប្រចាំ​​ផលិត​កម្ម​ធំក៏​នាងមិន​​អន់​ចិត្ត​​​​ទេ​​ ព្រោះ​ស្ថិត​​​នៅ​លើ​កាសម្លឹង​​ឃើញ​របស់​​ម្ចាស់​ផលិត​កម្ម​​​​ ម្យ៉ាង​​​​​សម្រាប់​​​នាង​​បើ​ឱ្យ​​ទៅទំ​លើ​ក​ន្លែង​​​​ថ្មី​ពេក​នាង​​យល់​​ថាមិន​ល្អទេ ។ ​​នាង​មិន​គិត​ថា​​​តម្កើង​​តម្លៃ​ខ្លួន​​​ទេ ​តែ​​ជាការ​​យល់​ឃើញ​ផ្ទាល់​​ខ្លួន​​​​ ហើយ​​នាង​​ក៏ធ្លាប់​​​ប្រឡូក​ក្នុង​ផលិត​កម្ម​ល្បី​ដែរ​ ទើប​ប្រកាន់​​គោល​ជំហ​រ​បែប​​នេះ ។ ​​សូម្បី​​តែ​ផលិត​​កម្ម​ក្រៅ​ស្រុក​​ក៏នាង​ច្រៀង​ឱ្យ​ផលិត​កម្ម​​ដែល​គេ​ស្គាល់​​ដូច​ជា​រៃមាស​​​ តោ​មា​ស​​​ជា​ដើម ។​តា​រាដែល​​ប្រកាន់​​គោល​ជំហរ​​​មិន​ច្រៀង​​​ឱ្យ​ផលិត​កម្ម​មិនល្បីរូបនេះ​​ថ្លែង​​ថា ​​ទោះ​បី​​នាង​មិនទាន់​បាន​ចូល​​​​ផលិត​កម្ម​​​​​ល្បី​ណា​មួយ​ក្ដី​​​តែ​គោល​​​ដៅ​​​សិល្បៈ​​​របស់​នាង​បាន​សម្រេច​​​ដូច​ការ​គិត​​​ហើយ​ ព្រោះ​​ពេល​នេះ​​នាង​​វិលមក​ច្រៀង​វិញ​​បម្រើ​អារម្មណ៍​​​មហាជន​ដូចមុន ៕ 

​​ថ្ងៃ​នេះ​​​Soccer League ឈាន​​​ដល់​វគ្គ​​ផ្ដាច់​​ព្រ័ត្រ​​​ហើយ​

ប្រភពមកពីកោះសន្ដិភាព

​រាជធានី​ភ្នំពេញ​​ ៖​​​ ​​​​នៅ​រសៀល​ថ្ងៃទី​​​៤ មករា ឆ្នាំ​​​២០១៤ ​​នេះ​ការ​ប្រកួត​បាល់​ទាត់​​ដណ្ដើម​ពាន​រង្វាន់​​​Soccer League លើក​ទី​​​​២ ឆ្នាំ​​​២០១៣ ឈាន​ចូល​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ​​ហើយ ។ ​នៅ​​វគ្គ​នេះ​​ក្រុម​កីឡា​​បាល់​ទាត់​​​សហ​ភាព​​សហព​័ន្ធ​​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​​​ ត្រូវ​​ប្រកួត​ជា​មួយ​ក្រុម​​កីឡា​​បាល់​ទាត់​​​យុវជន​បៃ​តង​​នៃ​ក្រសួង​បរិស្ថាន​​​​ដណ្ដើម
​​​ជើង​ឯក​​​​នៅ​​​​​​ពហុ​កីឡដ្ឋាន​ជាតិ​​បន្ទាប់​ពី​​​ក្រុមជើង​ខ្លាំង​មួយនេះ​​បាន​បំបាក់​ក្រុម​​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​​​សម្ដេច​តេជោ​​ក្នុងលទ្ធ​ផល​​៦​ទល់​​​​១​​​នៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​ កាល​ពី​រសៀល​​​ថ្ងៃទី​​២ ខែមករា ឆ្នាំ​​​២០១៤ កន្លង​ទៅ​នេះ ។
ការ​ដណ្ដើមជ័យជម្នះ​របស់​ក្រុម​សហ​ភាព​​សហ​ព័​ន្ធ​យុវជន​កម្ពុជា​​ខេត្ត​ព្រៃវែ​ង​​លើ​ក្រុម​​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​​សម្ដេច​​តេជោ​នេះ​ គ្រាប់​បាល់​​​ដំបូង​​​ធ្វើបាន​សម្រេច​​​ដោយ​កីឡា​ករ​ទៀង ទីនេ ​ពាក់​អាវ​លេខ​​៤​ នៅ​នាទី​​ទី​​១១ ,​គ្រាប់​បាល់​​ទី​​​២រក​បាន​​ដោយ​កីឡាករ​​​លន់​ ចំរើន​​ ពាក់​អាវ​លេខ​​៧ នៅ​នាទីទី​​​៣៣ ។ ចំណែក​កីឡា​ករ​​ប៊ុត សុទ្ធី​ ពាក់​អាវ​លេខ​​​២៣ រក​បាន​​គ្រាប់​​បាល់​ឱ្យ​ក្រុម​​របស់​ខ្លួន​ចំនួន​​ពីរ​គ្រាប់​តែម្នាក់​ឯង​​​គឺ​នៅ​​នាទី​ទី​​​៥៣ និង​៦២ ។ គ្រាប់​បាល់​ទី​​​៥​រក​បាន​​​ដោយ​កីឡាករ​​អ៊ុង ​កង​យ៉ានិត ​ពាក់​អាវ​លេខ​​​១៦ នៅ​នាទី​ទី​​៧៩​  ជាគ្រាប់​បាល់​ប៉េណាល់​ទី​ និង​គ្រាប់​បាល់​ទី​​៦​​រក​បាន​ដោយ​កីឡាករ​​​ទេព សុវណ្ណ​ពិសិដ្ឋ​​ ​ពាក់​អាវ​លេខ​​១១ នៅ​នាទី​​ទី​​៨១​ ។ ​ចំណែក​​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ​​​លេង​​​៩០​នាទីមាន​ឱកាស​រក​​បាន​តែ​​១​គ្រាប់​​​​ប៉ុណ្ណោះ​ដែល​ជា​គ្រាប់​​បាល់​ប៉េណាល់​ទី​​​របស់​កីឡា​ករ​​​​​​វ៉ែន វិចិត្រ ពាក់​អាវ​លេខ​​​១៩ នៅ​នាទីទី​​​១៦ ។ ចប់ការ​ប្រកួត​​ក្រុមសហ​ភាព​​សហព័ន្ធ​​យុវ​ជន​កម្ពុជា​​ខេត្ត​ព្រៃ​វែង​​​ឈ្នះ​ក្រុម​​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ​​​​​ក្នុងលទ្ធ​ផល​​​៦​ទល់​នឹង​​១ ​ ។
គួរ​រំលឹក​​ផង​ដែរ​​​​​ថា ក្រុម​​សហ​​ភាព​សហ​ព័ន្ធ​​យុវជន​កម្ពុជា​​ខេត្ត​ព្រៃ​វែង​​លេង​បាន​​៦ប្រកួត​ឈ្នះ​​​៥​ប្រកួត​ស្មើ​​១​ប្រកួត​​ ចំណែក​​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​​សម្ដេ​ច​តេជោលេង​​៦​ប្រកួត​​ឈ្នះ​​៥​​ប្រកួត​ចាញ់​​១​ប្រកួត​ ។​​ ក្នុង​ព្រឹត្តិការណ៍​នេះ​កីឡាករ​​​ប៊ុត រិទ្ធី​ របស់​ក្រុម​​សហ​ភាព​សហ​ព័ន្ធ​​យុវ​ជន​កម្ពុជា​​ខេត្ត​ព្រៃ​​វែង ​​មាន​ភាព​លេច​ធ្លោ​​ជាង​គេ​​នៅ​ក្នុងក្រុម​​​ដោយ​តាំង​​ពី​ចាប់​ផ្ដើម​លេង​មក​គេ​បាន​បំបែក​​កំណត់​ត្រា​​ជាកីឡាករ​​ដែល​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​គឺ​​​មាន​ចំនួន​​១៥​គ្រាប់​ ។ ចំណែក​កីឡាករ​​វ៉ែន វិចិត្រ​ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​សម្ដេច​តេជោ​​ក៏មិន​ធម្ម​តា​ដែរ​​​ដោយ​ទាត់​បាល់​បញ្ចូល​ទី​បាន​ចំនួន​​១៣​គ្រាប់​ដែរ ប៉ុន្តែ​​​​ក្រុម​នេះ​នៅ​តែ​មិន​មាន​សំណាង​​ឡើង​ទៅ​​ប្រជែ​ង​យ​ក​ចំណាត់​ថ្នាក់​​លេខ​​១ លេ​ខ​​២​នោះទេ ។ ​ពេល​ដែលក្រុម​របស់​ខ្លួន​​​​​​មាន​ឱកាស​​ឡើង​ទៅ​​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​​លោក ​ហែម ដារិទ្ធិ ប្រធាន​ដឹកនាំ​ក្រុម​ និង​​ជា​អនុ​ប្រធានសហ​ភាព​​សហព័ន្ធ​យុវជន​​កម្ពុជា​​​ខេត្ត​ព្រៃវែង​​​បាន​ឱ្យ​ដឹង​​​​​ក្រោយ​ចប់​ការ​ប្រកួត​​ថា ការ​ប្រកួត​កន្លងមក​គឺមាន​សភាព​ស្វិត​ស្វាញ​​យ៉ាង​ខ្លាំង​​ទម្រាំ​​តែ​យើង​បាន​ឡើង​មក​​ដល់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​នេះ​ ​ហើយ​ជ័យជម្នះ​​ដែល​យើង​ទទួល​បាន​​ក្នុង​ថ្ងៃ​នេះ​​​គឺ​ដោយ​សារ​​ក្នុង​​ក្រុមចេះ​សហ​ការ​គ្នា​និង​​​លេង​មានភាព​សីុសង្វាក់​​​​គ្នា​បាន​ល្អ​ ។ ​លោក​បន្ត​ថា សម្រាប់​ថ្ងៃ​ប្រកួត​​ផ្ដាច់​ព្រ័ត្រ​​យើង​ជួប​​ប្រកួត​ជា​មួយក្រុម​យុវជន​បៃ​តង​​ដែលជា​ក្រុម​ខ្លាំង​ តែ​យើង​​ប្ដេជ្ញា​ថា​នឹង​​ខិត​ខំ​​ដណ្ដើម​​យក​ចំណាត់​ថ្នាក់​លេខ​​១​​ឱ្យ​ខាង​តែ​បាន​​​​ ដើម្បី​ជាមោទ​ន​ភាព​របស់​​​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត​​ព្រៃវែង​​​​ទាំង​មូល​ ។
សូម​បញ្ជាក់​​ផង​ដែរ​ថា​​ ថ្ងៃទី​​​៣ មករា ក្រុម​គ្រូ​​ពេទ្យ​​ស្ម័គ្រ​ចិត្ត​​សម្ដេច​តេជោ​​ត្រូវ​ប្រកួត​​ជា​មួយក្រុម​យុវជន​​​ក​១២​ ដណ្ដើម​​​យក​ចំណាត់​ថ្នាក់​លេខ​​៣​​​ ដូច្នេះ​​សូម​​​​​រង់​ចាំ​​ទស្សនា​​ទាំងអស់​គ្នា​​ថា​តើ​ក្រុម​មួយ​ណា​អាច​​គ្រង​តំណែង​​ជា​ជើង​ឯក​​Soccer League ​លើក​ទី​​២​ប្រចាំ​រដូវកាល​​​ឆ្នាំ​​​២០១៣បាន ?

បាល់​ទាត់អេស្ប៉ាញ ​D2 ជុំទី20 សម្រាប់ចុង​សប្តាហ៍​មាន11ប្រកួត ក្រុម​​កំពូល​តារាង​​បី Deportivo, Gijon​, Recreativo ត្រូវការឈ្នះគូ​ប្រកួតប្រជែង​គ្នាយកលេខ​1ក្នុង​តារាងង

ប្រភពមកពីកោះសន្ដិភាព
ការ​ប្រកួត​បាល់​ទាត់​អេស្ប៉ាញ​ D2 ជុំទី ​20 ​ សម្រាប់​​ចុង​​សប្តាហ៍​​នេះ​មាន 12  ប្រកួត ។ ក្រុម កំពូល​តារាង​បី​គឺ​ Deportivo, Gijon, និង Recreativo ត្រូវ​​ការ​​ឈ្នះ​គូ​ប្រកួត​ដើម្បី​ប្រជែង​​​គ្នា​យក​​លេខ​ ​1 ​ក្នុង​តារាង ​។
ថ្ងៃសៅរ៏
Lugo (10) V Eibar (4)
Lugo 10 ប្រកួតក្នុងផ្ទះគឺ 4-2-4  ស៊ុត​បាល់​បាន 14 គ្រាប់ និងរបូតវិញ 13 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងចាញ់ Alcorcon 2-1 ក្នុង​ផ្ទះ ចាញ់ ​ Alaves 2-1 ក្រៅផ្ទះ និងចាញ់ Hercules 3-1 ក្នុងផ្ទះ​ ។
Eibar 10 ប្រកួតក្រៅផ្ទះគឺ 4-2-4 ស៊ុត​បាល់​បាន 12 គ្រាប់ និងរបូតវិញ 11 គ្រាប់ ។  3 ប្រកួតចុងក្រោយគឺលេង​ចាញ់ Ponferradina 2-1 ក្រៅផ្ទះ បន្ទាប់​មកលេងឈ្នះ Deportivo ​ 2-1 ក្នុងផ្ទះ និងឈ្នះ Alaves 2-0 ​ក្រៅ​ផ្ទះ ។
ប្រវត្តិជួបគ្នា 4ប្រកួតគឺ៖ ​
12-09 Lugo 3-1 Eibar
04-10 Eibar 2-2 Lugo
05-12 Lugo 1-0 Eibar
05-12 Eibar 0-0 Lugo
ទស្សនៈ WDW : Eibar ឈ្នះ 1-0
ទស្សនៈ PD : Eibar ឈ្នះ 2-0
Numancia (6) V  Alaves (22)
Numancia 9 ប្រកួតក្នុងផ្ទះគឺ 4-4-1 ស៊ុត​បាល់​បាន 14 គ្រាប់ និងរបូតវិញ 8 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងស្មើ Mallorca 0-0 ក្រៅផ្ទះ ឈ្នះ Ponferradina 2-0 ក្នុងផ្ទះ  បន្ទាប់​មកលេងស្មើ Deportivo  3-3 ក្រៅ​ផ្ទះ ។
Alaves 9 ប្រកួតក្រៅផ្ទះគឺ 1-2-6 ស៊ុត​បាល់​បាន 9 គ្រាប់ និងរបូតវិញ 15 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Deportivo  2-1​ ក្រៅ ផ្ទះ ឈ្នះ Lugo 2-1 ចាញ់ Eibar 2-0 ក្នុង​​ផ្ទះ ។ ​
ប្រវត្តិ​ជួបគ្នា ​6ប្រកួតគឺ៖
11-97 Namancia 0-2 Alaves
04-98 Alaves 3-0 Namancia
01-00 Namancia 0-0 Alaves
05-00 Alaves 2-2 Namancia
01-01 Alaves 0-2 Namancia
06-01 Namancia 2-1 Alaves
ទស្សនៈ WDW : Numancia ឈ្នះ 2-0
ទស្សនៈ PD  : Numancia ឈ្នះ 2-0
Sabadell (13) V Real Madrid II (21)
Sabadell 9 ប្រកួតក្នុងផ្ទះគឺ 6-1-2 ស៊ុត​បាល់​បាន 15 គ្រាប់ និងរបូតវិញ 7 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងចាញ់ Barcelona II2-0 ក្រៅផ្ទះ ឈ្នះ Zaragoza 1-0 ក្នុងផ្ទះ  និងឈ្នះ Tenerife  3-0 ក្រៅផ្ទះ   ។ 
Real Madrid II 9 ប្រកួតក្រៅផ្ទះគឺ 2-0-7 ស៊ុតបាល់បាន 4 គ្រាប់ និងរបូតវិញ 16 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Girona 3-2 ក្នុងផ្ទះ ឈ្នះ Palmas 2-0 ក្រៅផ្ទះ និងឈ្នះ Cordoba 3-1 ក្នុងផ្ទះ ។
ប្រវត្តិ​ជួបគ្នា 2 ប្រកួតគឺ៖
09-12 Real Mardrid II 2-3 Sabadell
02-13 Sabadell 3-1 Real Mardrid II
ទស្សនៈ WDW : Sabadell ឈ្នះ 3-0
ទស្សនៈ PD  : Sabadell ឈ្នះ 1-0
Hercule(16) V Mirandes (18)
Hercule 9 ប្រកួតក្នុងផ្ទះគឺ 3-3-3 ស៊ុត​បាល់​បាន 10 គ្រាប់ និងរបូតវិញ 9 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងចាញ់ ​Gijon 1-0 ក្នុង​ផ្ទះ ​ឈ្នះ Alcorcon 2-0 និងឈ្នះ Lugo 3-1 ក្រៅផ្ទះ   ។ 
Mirandes 9 ប្រកួតក្រៅផ្ទះគឺ 2-2-5 ស៊ុត​បាល់បាន 7 គ្រាប់ និងរបូតវិញ 12 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងស្មើ Real Murcia 1-1 ក្នុងផ្ទះ ចាញ់ ​Gijon 3-2 ក្រៅ​ផ្ទះ​បន្ទាប់​មកលេង​ស្មើ Alcorcon 1-1 ក្នុងផ្ទះ ។  
ប្រវត្តិ​ជួបគ្នា 2ប្រកួត​គឺ៖
12-12 Mirandes 3-2 Hercule
05-13 Hercule 1-0 Mirandes 
ទស្សនៈ WDW : Hercule ឈ្នះ 1-0
ទស្សនៈ PD : ស្មើ 1-1
Real Murcia (8) V Tenerife (17)
Real Murcia 9 ប្រកួតក្នុងផ្ទះគឺ 4-3-2 ស៊ុតបាល់បាន 16 គ្រាប់ និងរបូតវិញ 13 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Mirandes 1-1 ក្រៅផ្ទះ ឈ្នះ Barcelona II3-1 ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Zaragoza0-0 ក្រៅផ្ទះ ។ 
Tenerife 9 ប្រកួតក្រៅផ្ទះគឺ 1-3-5 ស៊ុត​បាល់​បាន 6 គ្រាប់ និងរបូតវិញ 13 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងឈ្នះ​ Palmas 3-0 ក្នុ​ង​ផ្ទះ ​​ចាញ់ Cordoba  1-0 ក្រៅផ្ទះ និង​ចាញ់ Sabadell 3-0 ក្នុង​ផ្ទះ ។ ប្រវត្តិ​ជ​ួ​ប​គ្នា 8 ប្រកួត Real Mercia ឈ្នះ 3 Tenerife ឈ្នះ 2 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
01-07 Tenerife 1-1 Real Murcia
06-07 Real Murcia 1-4 Tenerife
12-08 Real Murcia 2-2 Tenerife
05-09 Tenerife 3-1 Real Murcia
ទស្សនៈ WDW : Real Murcia ឈ្នះ 2-0
ទស្សនៈ PD : ស្មើ 1-1
Cordoba (12) V Recreativo (3)
Cordoba 9 ប្រកួតក្នុងផ្ទះគឺ 6-2-1 ស៊ុត​បាល់​បាន 16 គ្រាប់ និងរបូតវិញ 8 គ្រាប់ ។​ 3  ប្រកួតចុងក្រោយគឺលេងចាញ់​ Zaragoza 2-1 ក្រៅផ្ទះ ឈ្នះ Tenerife 1-0 ក្នុង​ផ្ទះ​ តែ​​​ចាញ់ Real Madrid II 3-1 ក្រៅផ្ទះ ។ 
Recreativo 9 ប្រកួតក្រៅផ្ទះគឺ 5-2-2 ស៊ុតបាល់បាន 18 គ្រាប់ និងរបូតវិញ 16 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Girona 1-1 ​ចាញ់ Levante 4-0 ក្រៅ​ផ្ទះ និង​​ចាញ់ Palmas 3-1 ក្នុងផ្ទះ ។ ប្រវត្តិ​ជួប​គ្នា 7 ប្រកួត Cordoba ឈ្នះ 1 Recreativo ឈ្នះ 3 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
12-11 Cocorba 0-0 Recreativo
05-12 Recreativo 0-1 Cordoba
12-12 Cordoba 0-2 Recreativo
05-13 Recreativo 2-1 Cordoba
ទស្សនៈ WDW : Recreativo ឈ្នះ 1-0
ទស្សនៈ PD : ស្មើ 2-2
Palmas (5) V Mallorca (7)
Palmas 9 ប្រកួតក្នុងផ្ទះគឺ 4-2-3 ស៊ុតបាល់បាន 8 គ្រាប់ និងរបូតវិញ 6 គ្រាប់ ។  3 ប្រកួតចុងក្រោយគឺលេងចាញ់ Real Madrid II 2-0 ក្នុងផ្ទះ ស្មើ Almeria 0-0 ​បន្ទាប់​មក​លេង​ឈ្នះ Recreativo 3-1 ក្រៅផ្ទះ ។ 
Mallorca 9 ប្រកួតក្រៅផ្ទះគឺ 3-1-5 ស៊ុត​បាល់​បាន 8 គ្រាប់ និងរបូតវិញ 17 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងស្មើ Numancia 0-0 ក្នុង​ផ្ទះ ចាញ់ Real Jaen 2-1 ក្រៅផ្ទះ​ បន្ទាប់​មក​លេង​ឈ្នះ Girona 2-0 ក្នុងផ្ទះ ។ ប្រវត្តិ​ជួប​គ្នា 6 ប្រកួត  Palmas ឈ្នះ 3 Mallorca ឈ្នះ 2 ស្មើ 1 ។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
11-00 Palmas 1-0 Mallorca
04-01 Mallorca 2-1 Palmas
08-01 Mallorca 0-3 Palmas
01-02 Palmas 3-1 Mallorca
ទស្សនៈ WDW : ស្មើ 2-2
ទស្សនៈ PD : ស្មើ 1-1
ថ្ងៃ​អាទិត្យ
​Gijon (2) V ​Zaragoza (11)
Gijon 9 ប្រកួតក្នុងផ្ទះគឺ 6-2-1 ស៊ុត​បាល់​បាន 20 គ្រាប់ និងរបូតវិញ 11 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺ​លេង​ឈ្នះ Herculs 1-0 ក្រៅផ្ទះ ឈ្នះ Mirandes 3-2 ក្នុងផ្ទះ បន្ទាប់​មក​លេងស្មើ Barcelona II  2-2 ក្រៅផ្ទះ ។ 
Zaragoza 9 ប្រកួតក្រៅផ្ទះគឺ 3-2-4 ស៊ុតបាល់បាន 11 គ្រាប់ និងរបូតវិញ 13 គ្រាប់។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Cordoba 2-1 ក្នុង​ផ្ទះ​​ បន្ទាប់មកលេងស្មើ Real Murcia 0-0 ​ចាញ់ Sabadell 1-0 ក្រៅផ្ទះ ។ ប្រវត្តិជួបគ្នា 8 ប្រកួត​ Gijon ឈ្នះ 1 Real Zaragoza ឈ្នះ 1 ស្មើ 6 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
10-10​ Zaragoza 2-2 ​Gijon
02-11 ​Gijon 0-0 ​Zaragoza
11-11 ​Zaragoza 2-2 ​Gijon
03-12 ​Gijon 1-2 ​Zaragoza
ទស្សនៈ WDW : ​Gijon ឈ្នះ 2-1
ទស្សនៈ PD : ស្មើ 1-1
Girona (20) V Ponferradina (11)
Girona 9 ប្រកួតក្នុងផ្ទះគឺ 2-5-2 ស៊ុត​បាល់​បាន 12 គ្រាប់ និងរបូតវិញ 13 គ្រាប់ ។​3  ប្រកួត​ចុងក្រោយគឺលេងស្មើ Recreativo 1-1 ក្នុងផ្ទះ ចាញ់ Getafe 4-1 ​ចាញ់ Mallorca​ 2-0 ក្រៅផ្ទះ ។ 
Ponferradina 9 ប្រកួតក្រៅផ្ទះគឺ 1-4-4 ស៊ុតបាល់បាន 9 គ្រាប់ និងរបូតវិញ 13 គ្រាប់។  3 ប្រកួតចុងក្រោយគឺលេងឈ្នះ Eibar 2-1 ក្នុង​ផ្ទះចាញ់ Numancia 2-0 ក្រៅ​ផ្ទះ​បន្ទាប់​មក​លេង​ឈ្នះ Real Jaen 1-0 ក្នុងផ្ទះ ។ ប្រវត្តិ​ជួប​គ្នា 5 ប្រកួត Girona ឈ្នះ 3 Ponferradina ឈ្នះ 1 ស្មើ 1 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
04-11 Ponferradina 1-1 Girona
09-12 Girona 1-0 Ponferradina
02-13 Ponferradina 2-0 Girona
09-13 Girona 2-1 Ponferradina
ទស្សនៈ WDW : Ponferradina ឈ្នះ 1-0
ទស្សនៈ PD: ស្មើ 1-1
Alcorcon (14) V Barcelona II (19)
Alcorcon 9 ប្រកួតក្នុងផ្ទះគឺ 3-3-3 ស៊ុត​បាល់​បាន 6 គ្រាប់ និងរបូតវិញ 4 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងចាញ់ Granada 2-0 ក្នុងផ្ទះ ចាញ់ Hercule 2-0 បន្ទាប់​មក​លេង​ស្មើ​Mirandes 1-1 ក្រៅផ្ទះ ។ 
Barcelona II 9 ប្រកួតក្រៅផ្ទះគឺ 3-1-5 ស៊ុតបាល់បាន 11 គ្រាប់ និងរបូតវិញ 16 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Sabadell 2-0 ក្នុងផ្ទះ ចាញ់ Real Murcia 3-1 ក្រៅផ្ទះ បន្ទាប់មកលេងស្មើ Gijon 2-2 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 6 ប្រកួត Barcelona II ឈ្នះ 3 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
10-11 Alcorcon 2-2 Barcelona II
03-12 Barcelona II 3-2 Alcorcon
12-12 Alcorcon 1-1 Barcelona II
05-13 Barcelona II 1-1 Alcorcon
ទស្សនៈ WDW : ស្មើ 1-1
ទស្សនៈ PD: Barcelona II ឈ្នះ 2-0
Real Jaen (15) V Deportivo (1)
Real Jaen 9 ប្រកួតក្នុងផ្ទះគឺ 5-1-3 ស៊ុត​បាល់បាន 14 គ្រាប់ និងរបូតវិញ 9 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងឈ្នះ Mallorca 2-1 ក្នុងផ្ទះ ចាញ់ Espanvol 2-0 ក្រៅ​ផ្ទះ និង​ចាញ់​Ponferradina 1-0 ក្រៅផ្ទះ ។ 
Deportivo 9 ប្រកួតក្រៅផ្ទះគឺ 6-0-3 ស៊ុតបាល់បាន 10 គ្រាប់ និងរបូតវិញ 6 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Deportivo Alaves 2-1 ក្នុងផ្ទះ ចាញ់ Eibar 2-1 ក្រៅផ្ទះបន្ទាប់មកលេងស្មើ Gijon 3-3 ក្នុងផ្ទះ ។  
ជួបគ្នា 1ប្រកួតចុងក្រោយគឺ៖
10-13 Real Jaen 2-0 Deportivo 
ទស្សនៈ WDW : Deportivo  ឈ្នះ 1-0
ទស្សនៈ PD : ស្មើ 1-1

បញ្ជូន​​ក្រុម​​កម្ម​ករ​​១៣​នាក់​​ ​​ពី​​បទ​​ប្រើ​​អំ​ពើ​​ហិង្សា​ដោយ​​ចេតនា​​ទៅ​​សាលា​ដំ​បូ​ង​រាជធានី​​

ប្រភបមកពីកោះសន្ដិភាព
រាជធានី​ភ្នំ​ពេញ ៖ ក្រុម​កម្ម​ករ​១៣នាក់ ដែល​ត្រូវចាប់​ខ្លួន​ពី​បទ​ប្រើ​អំ​ពើ​ហិង្សាដោយ​ចេតនា​​ បាន​ត្រូវសមត្ថកិច្ច​ការិ​យាល័យ​ស្រាវ​ជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​នៃ​ទី​បញ្ជា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​ និង​នគរបាល​ព្រហ្ម​ទណ្ឌកម្រិត​ធ្ងន់​រាជធានី​ភ្នំ​ពេញ បញ្ជូនទៅសាលា​ដំ​បូង​រាជធានី​ ​នៅ​ព្រឹកថ្ងៃទី​០៤ មករា ២០១៤​ ដើម្បីធ្វើការ​សាកសួរ ។​​

ស្ដ្រីមេម៉ាយម្នាក់ប៉នប៉ងធ្វើអត្តឃាត២លើកមិនបានសម្រេចដោយមានកូនជួយទាន់លើកទី៣គ្មាននរណាម្នាក់នៅ

ប្រភពមកពីយុវជនគឺជាទំពាំស្នងឫស្សីនៃប្រទេសជាតិ
ស្ត្រីម្នាក់មានជំងឺប្រចាំកាយរ៉ាំរ៉ៃជាយូរ ឆ្នាំព្យាបាលមិនជា បានធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងចំនួន ២លើក មកហើយ តែមិនបានសម្រេច ព្រោះមានកូនឃើញជួយទាន់ តែលើកទី៣ ចង.កធ្វើអត្តឃាតនៅលើផ្ទះគ្មាននរណាឃើញ បានសម្រេចដូចបំណងស្លាប់បាត់បង់ជីវិត ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៨ វិច្ឆិកា ២០១៣ នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី។ លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ស្ត្រីដែលគិតខ្លីធ្វើអត្តឃាតសម្លាប់ខ្លួនឯងចោលប្តី និងកូនប្រុសស្រី ៥នាក់ ឈ្មោះ ហុង ដា អាយុ ៤៧ឆ្នាំ នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី។ លោកអធិការបានបន្តថា តាមការឲ្យដឹងពីបុរសជាប្តី ក៏ដូចជាកូន បានប្រាប់ដល់សមត្ថកិច្ចមូលដ្ឋានថា ស្ត្រីឈ្មោះ ហុង ដា មានជំងឺប្រចាំកាយរ៉ាំរ៉ៃយូរឆ្នាំមកហើយព្យាបាលមិនជា ដូចជា ជំងឺសរសៃប្រសាទ លើសឈាម។ ដោយសារតែមានជំងឺប្រចាំកាយ ស្រ្តីខាងលើបានព្យាយាមប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន ២លើក មកហើយ គឺម្តងបម្រុងរត់ចូលឡានតែកូននៅក្បែរនោះ ឃើញទាន់ចាប់ទាញដៃមកវិញ។ រីឯម្តងទៀតបានព្យាយាមលោតទឹកស្រះសម្លាប់ ខ្លួន តែកូនឃើញទាន់បានជួយសង្រ្គោះបានរួចផុតពីការស្លាប់ ចំណែកលើកទី៣ នេះ ដោយគ្មាននរណាដឹងស្រ្តីនោះ បានយកខ្សែនីឡុងចង.កសម្លាប់ខ្លួនឯង នៅឆ្វៀនលើផ្ទះស្លាប់បាត់បង់ជីវិតតែម្តង។ សាកសពបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានធ្វើការ ត្រួតពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕



សម្ដេចតេជោ ហ៊ុន សែន ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជាង​ ៤០ម៉ឺន ជាប្រាក់រង្វាន់​ដល់​កីឡាករ​ ជ័យលាភី​នៅ SEA Games

ប្រពមកពី ដើមអម្ពិល
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងចំណាយថវិកាផ្ទាល់ខ្លួន ប្រមាណជាជាង ៤០ម៉ឺនដុល្លារ ដើម្បីផ្ដល់ជូនដល់ ក្រុមកីឡាករ-កីឡាការិនី ព្រមទាំងគ្រូបង្វឹក ដែលដណ្ដើមបានមេដាយ ក្នុងបេសកកម្មនៃការ ចូលរួមប្រកួតកីឡា SEA Games លើកទី២៧ នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៣ស្អែកនេះ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការNOCC បានមានប្រសាសន៍ឲ្យដឹងថា “នៅរសៀលម៉ោង ៣:៣០នាទីស្អែកនេះ លោក ហ៊ុន ម៉ាណែត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នឹងនាំយកនូវប្រាក់រង្វាន់ផ្ទាល់របស់សម្តេចតេជោ មកផ្ដល់ជូនដល់ក្រុមកីឡាករ-កីឡាការិនី ដែលទទួលបានជ័យលាភីពីការប្រកួតកីឡា SEA Games លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ាកន្លងមកថ្មីៗនេះ” ។អគ្គលេខាធិការរូបនេះ បានបន្ដទៀតថា សម្រាប់ប្រាក់រង្វាន់ ដែលផ្ដល់ជូនដោយសម្ដេចតេជោ ហ៊ុន សែន ដល់កីឡាករកីឡាការិនីនិងគ្រូបង្វឹកដែលខិតខំប្រឹងប្រែងដណ្ដើមមេដាយឲ្យកម្ពុជាពីការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០១៣នេះ គឺត្រូវចំណាយទឹកប្រាក់ប្រហែលជាជាង ៤០ម៉ឺនដុល្លារឯណោះ ។បើទោះបីជាមេដាយផ្លូវការ ដែលកម្ពុជាទទួលបានពី SEA Games លើកទី២៧នេះ មានតែ ៤៨គ្រឿងក៏ដោយ ប៉ុន្ដែលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ប្រាក់រង្វាន់ដែលសម្ដេចតេជោនឹងប្រគល់ជូនកីឡាករ-កីឡាការិនី គឺស្មើទៅនឹងមេដាយចំនួន១៣៥គ្រឿងនៃមេដាយសរុបដែលកីឡាករកីឡាការិនីម្នាក់ៗទទួលបាននៅក្នុងព្រឹត្តិការណ៍អន្ដរជាតិនោះ ។ម្យ៉ាងវិញទៀត ចំពោះកីឡាករ-កីឡាការិនី ដែលដណ្ដើមបានមេដាយមាស នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥ពាន់ដុល្លារ, ប្រាក់ ៣ពាន់ដុល្លារ និងមេដាយសំរិទ្ធ ទទួលបានប្រាក់រង្វាន់ចំនួន ២ពាន់ដុល្លារ ។ ដោយឡែកចំពោះគ្រូបង្គោល(គ្រូបង្វឹក) ត្រូវទទួលបានប្រាក់រង្វាន់ស្មើទៅនឹងមេដាយ ដែលកីឡាករ-កីឡាការិនីរបស់ខ្លួនដណ្ដើមបាន ។ រីឯគ្រូជំនួយនឹងទទួលបានប្រាក់រង្វាន់៧០ភាគរយនៃមេដាយ ដែលកីឡាករ-កីឡាការិនីរបស់ខ្លួនដណ្ដើមបានដូចគ្នា ។
លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា នៅថ្ងៃស្អែកដដែលនោះ ក្រៅពីការចំណាយថវិកាផ្ទាល់ខ្លួនជាង ៤០ម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន លោកឧញ៉ា សុខ គង់ ក៏បានចូលរួមឧបត្ថម្ភប្រាក់រង្វាន់បន្ថែមចំនួន ១ម៉ឺនដុល្លារ, លោក កែប ជុតិមា ឧបត្ថម្ភ ១ម៉ឺនដុល្លារ និងលោកឧកញ៉ា ម៉េង ហួរ ឧបត្ថម្ភ ១ពាន់ដុល្លារ ដល់ក្រុមកីឡាករ-កីឡាការិនីទាំងអស់ផងដែរ ៕


 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់