This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, February 25, 2014

ផលិត​កម្ម​ថោន​ប្រមូល​តារា​ល្បីៗថត​ចម្រៀង​ខារ៉ា​អូខេ​ត្រៀម​អប​អរ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

ប្រភពមកពីកោះសន្តិភាព

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៤ ផលិត​កម្ម​ថោន​ដែល​ជា​ផលិត​កម្ម​ល្បី​ឈ្មោះ​នៅ​ក្នុង​ស្រុក​បាន​រៀប​ចំ​ថត​ចម្រៀង​ខារ៉ា​អូខេ​ក្នុង​ទ្រង់​ទ្រាយ​ធំ​មួយនៅ​ក្នុង​ទីតាំង​រមណីយ​ដ្ឋាន​ទន្លេ​បាទី​ និង​នៅ​មុខ​ប្រាសាទ​តា​ព្រហ្ម​​ ដែល​​ប្រមូល​ផ្តុំ​ទៅ​ដោយ​តារា​សម្តែង តារា​ចម្រៀង​ និង​កំប្លែង​ជា​ច្រើន​ដួងរំលេច​ដោយ​ឈុត​សម្លៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​មើល​ទៅ​គួរ​ឱ្យ​ទាក់​ទាញ និង​ប្លែក​ជាង​មុន។
​នា​ឱកាស​នោះ​គេ​ឃើញ​វត្ត​មាន​តារា​ល្បីៗដូចជា អ្នក​នាង មាស សុខ​សោភា​, លោក​ករុណា ពេជ្រ, អេនី​ហ្សាម, លី អ៊ីវ៉ាធីណា​, សុគន្ធ នីសា​, សុខ​ រក្សា, សុគន្ធ ថេរ៉ាយុ, អ៊ឹង និមល, ឌួង ហ្សូរីម៉ា​, អាលីហ្សា​, ឆៃ​លី​ដា​ឡែន​, ស្រី​ពេជ្រ, ប៉េង​ប៉ោង, នាយ​វីត​តាមីនសេ, នាយ​ផ្លយ​, ឆ័យ, ផាន់ ស្រីរ័ត្ន​, គង់​ វង្សយ៉ា​ទី, តូតា, រតនៈ ពិសិដ្ឋ, សុធា ពិសិដ្ឋ, គង់​ វិច្ឆិកា, សុវណ្ណ​ លីនដា, មាច ស្រី​ខួច, ឃឹម​ ចរិយា, កុល​ ដាវី, ឡោម លក្ខិណា, ញឹម ចាន់ថន និង​កញ្ញា សាន សុម៉ាលី ជាដើម។
ការ​ថត​ចម្រៀង​ខារ៉ា​អូខេ​របស់​ផលិត​កម្ម​ថោន​ឆ្នាំ​នេះ​ធ្វើ​ឡើងក្នុង​គោល​បំណងបង្ហាញ​នូវ​បទ​ចម្រៀង​រាំ​វង់​ រាំ​ក្បាច់​ កន្ទ្រឹម ឡាំលាវ ដើម្បី​​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរដែល​ជិតនឹង​ឈាន​មក​ដល់នាពេល​ខាង​មុខ​នេះ។

ហ្វេដឺ​រ័រ​ ឈ្នះ​​ជុំ​បើក​​ឆាក​ Dubai Tennis Championships

ប្រភពមកពីកោះសន្តិភាព

យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ព្រឹត្តិ​ការ​ណ៍​ប្រកួត​វាយ​កូនបាល់ Dubai Tennis Championships ​នៅ​ប្រ​ទេស​អេមី​រ៉ាត​អា​រ៉ាប់​រួម​ជា​លើក​ទី​៦​ របស់​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​ សម្រេច​បាន​មួយ​ជំ​ហាន​ហើយ​ ខណៈ​កាលពី​ថ្ងៃ​ចន្ទ​ ទី​២៤ ​​កុម្ភៈ​ គេ​បាន​ឆ្លង​ផុត​ជុំ​ទី​១ដោយ​ ជោគ​ជ័យ​ជា​មួយ​​លទ្ធផល៦-១​ និង​៦-៤ លើ​កីឡាករអា​ល្លឺ​ម៉ង់​ Benjamin Becker ។
នៅ​ក្នុង​ការ​ជួប​គ្នា​ចំ​នួន​៤លើក​ជា​មួយ​កីឡា​ករ​លំ​ដាប់​ទី​៩៣​ ពិភព​លោក​រូប​នេះ​ ​ហ្វេដឺរ័រ មិន​ធ្លាប់​បរា​ជ័យ​សូម្បី​មួយ​សិត​ឡើយ​​ ។ ​ម្ចាស់​ពាន​ក្រប​ខ័ណ្ឌធំ​១៧​លើក​រូប​នេះ​បាន​ថ្លែង​ថា​ ៖«ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​លទ្ធផល​ប្រ​កួត​នៅ​ថ្ងៃ​នេះ ។ បាន​ចេញ​មក​ប្រ​កួត​ក្នុង​ភាព​សេរី​ដូច​ជា​ថ្ងៃ​នេះ​ គឺ​ពិត​ជា​ធ្វើ​ឱ្យ​អា​រម្មណ៍​របស់​ខ្ញុំ​ស្រស់​ថ្លា​ខ្លាំង​ណាស់»។ នៅ​ជុំ​បន្ទាប់​គេ​នឹង​ជួប​ជា​មួយ​កីឡាករជើង​ខ្លាំង​របស់​ស៊ែ​ប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ ។ សូមបញ្ជាក់​ថា ហ្វេដឺរ័រ​ និង​យ៉ូ​កូ​វិច​ ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​នៅ​ទី​នេះ​ចំ​នួន​៩​លើករួច​មក​ហើយ​ ក្នុង​នោះ​ហ្វេដឺរ័រ​ឈ្នះ​៥លើក​ក្នុង​ឆ្នាំ២០០៣, ២០០៤ ២០០៥, ២០០៧ និង​២០១២​ ខណៈ​យ៉ូ​កូ​វិច​ឈ្នះ​៤​លើក​ ។ ចំណែក​ណា​ដាល់​ឈ្នះ​មួយ​លើក​ក្នុង​ឆ្នាំ២០០៦ និង​អ៊ែន​ឌី មូ​រ៉េ​ ក៏​ធ្លាប់​ឈ្នះ​មួយ​លើក​ដែរ​នា​ឆ្នាំ២០០៨ ។
ដោយឡែក​ ​លទ្ធផល​គូ​ផ្សេង​ទៀតគឺ កីឡា​ករ​អា​ល្លឺ​ម៉ង់​​ Philipp Kohlschreiber យក​ឈ្នះ​កីឡាករ​ហូ​ឡង់​ Thiemo De Bakker ក្នុង​លទ្ធផល​៦-៣ ​និង​៦-៣​ ខណៈ​កីឡាករ​រុស្ស៊ី Dmitry Tursunov បាន​បំ​បាក់​កីឡាករ​ស្លូ​វ៉ាគី​​ Lukas Lacko ក្នុង​លទ្ធផល​៧-៥ ​និង​៦-១ ។
ឯកីឡាករ​អុីតា​លី​ Andreas Seppi ក៏​បាន​ឡើង​ទៅ​ជុំ​បន្ត​ផងដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រ​កួត​សញ្ជាតិ​អា​ល្លឺ​ម៉ង់ Florian Mayer ក្នុង​លទ្ធផល​៤-៦, ៦-១ និង៧-៥ ។ គេ​បាន​ថ្លែង​ថា ៖ «អ្វី​ដែល​​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​រក្សា​ការ​ប្រ​កួត​មិន​ដាក់​ដៃ ។ នៅ​ឆ្នាំនេះ ខ្ញុំ​ហាក់​គ្មាន​ឱកាស​ចេញ​ប្រ​កួត​ច្រើន​លើក​ច្រើន​សានោះ​ទេ»។ គួរ​កត់​សម្គាល់​ថា នេះ​គឺ​ជា​ជ័យ​ជម្នះ​ក្នុង​រដូវ​កាល​ថ្មី​លើក​ទី​២​ ហើយ​សម្រាប់​កីឡាករ Seppi ។ ជ័យ​ជម្នះ​លើក​ទី​១ ​របស់​គេ​កើត​មាន​នៅជុំ​ទី​១​ ក្រប​ខ័ណ្ឌធំ Australian Open ដែល​កាល​នោះ​គេ​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​ឡីតុន ហេវីត ៕

ឆ្មាមុខ​ដូចមនុស្ស​​​ព្រៃ​ឆ្លង​កាត់​ការ​បង្កាត់​​​​ពូជ​​2បញ្ចូល​គ្នា​

ប្រភពមកពីកោះសន្តិភាព



លោក​ចន នី ​និងលោក​ស្រីប្រ៊ីតនី ​ហ្គូប​ប៊ល ​ពេទ្យ​សត្វ​​ជន​ជាតិ​អាមេរិក ​បាន​សហការ​​គ្នា​​​បង្កាត់​ពូជ​ឆ្មាថ្មី ​រវាង​​ពូជ​ឆ្មា​គ្មានរោម «ហ្វ៊ីង» (Sfinks) ​និងឆ្មា​​រោម​ខ្លី​ពណ៌​ខ្មៅ ​ចេញ​ជា​ឆ្មា​ពូជ​​ថ្មី​ឈ្មោះ​​ «ឡៃខយ» (Lykoi) ​មាន​លក្ខណៈ​ដូច​មនុស្ស​ចចក ​គឺគ្មាន​រោមនៅ​បរិវេណ​​ភ្នែក ​មាត់​ ច្រមុះ ​និងត្រចៀក​ទេ​​ ។ ​លើស​ពី​នេះ​រោម​នៅ​លើ​ដង​ខ្លួន ​មិន​ក្រាស់​ដូចឆ្មា​ស្រុក​ទូ​ទៅ​​​ ។
ចំពោះ​​ពាក្យ «ឡៃខយ» ​(Lykoi) ​ ភាសា​ក្រិក​ប្រែ​ថា ​«ចចក» ​។ ​ឆ្មា​ឡៃ​​ខយ ​គឺ​ជា​​ការ​បង្កាត់​លក្ខណ​ៈ​ធម្ម​ជាតិ ​ពីឆ្មា​ស្រុក​រោម​ពណ៌​ខ្មៅ ​និង​ឆ្មា​ពូជ «ហ្វ៊ីង» ​។ ​ឆ្មា​ឡៃ​ខយ ​បាន​ត្រួត​ពិនិត្យ​ DNA រួច​​មក​ហើយ​ឃើញ​ថា ​គ្មាន​ភាព​ខុស​ប្រក្រតី​ណា​មួយ​​ឡើយ ​និងមិន​មែន​ជា​ឆ្មា​«ហ្វ៊ីង» ​តែ​ជា​ពូជ​​ផ្សេង​មួយ​ប្រភេទ​ទៀត​​ ៕

រថយន្ត​កាមរីស្វិត​​​បើក​លឿន​ធ្លាក់​ផ្លូវ​ក្រឡាប់​​ ក្អួត​ចេញ​ឈើ​គ្រញូង​​ប្រមាណ​២០០​គី​ឡូ​ក្រាម

ប្រភពមកពីកោះសន្តិភាព
ខេត្ត​ស្ទឹង​ត្រែង ៖ រថយន្ត​កាមរី​​ស្វិតមួយ​គ្រឿង​​​ពាក់​ស្លាក​លេខ​ខាង​មុខ​ ​និង​ខាង​ក្រោយ​​ខុស​​​​គ្នា ​​​បើក​​ក្នុង​ល្បឿន​លឿន​​ លុះ​មក​ដល់​ចំណុ​​ច​​ផ្លូវ​​កោង​បា​ន​រេ​ចង្កូត​​ធ្លា​ក់​ផ្លូវ​ចូ​​លចំ​កា​រកៅ​​ស៊ូ​ក្រឡា​ប់ផ្ងារ​​​ជើង​​ទ្រ​​មេឃ​​​ ​​ក្អួត​ចេញ​សុទ្ធ​តែ​ឈើ​គ្រញូង​ប្រមាណ​២០០​គីឡូក្រាម​​ ចំ​ណែ​ក​​អ្នក​បើក​បរ​ និង​អ្ន​ករួម​ដំណើ​រ​​០៣នាក់ បន្ទាប់​ពី​កើត​ហេតុ​​បាន​​នាំគ្នា​​​លូន​​ចេញពី​រថយ​ន្តរត់​ចូល​ព្រៃបាត់​ស្រមោល​។​
ហេតុការណ៍​រថយន្ត​ដឹក​ឈើ​គ្រញូងក្រ​ឡា​ប់នេះ ​បានកើ​តឡើង​កាលពីវេ​លាម៉ោង​១១ ​និង២​​៥នាទី​​ថ្ងៃទី២៥ កុម្ភៈ ​ឆ្នាំ២​០១៤ ​​នៅ​តាម​បណ្តោយ​ផ្លូវជា​តិលេខ​៧៨A​ ស្ទឹង​​​​​​​ត្រែង​​-រតនៈគីរី ត្រង់ចំណុ​ចគីឡូ​ម៉ែត្រ​​​លេខ​​​៦៦០​ ស្ថិត​ក្នុង​ភូមិ​ច្រប់​ ​​សង្កាត់​ក្បាល​រមាស​​ ស្រុក​សេ​សាន​។
ប្រភព​​ពីសមត្ថកិ​ច្ច​​ដែល​​ឃើញ​​​ហេតុការណ៍​​បានឱ្យ​​​ដឹង​ថា​​ រ​ថយន្តខា​ងលើ​នេះ​ ជាប្រ​ភេទរ​ថយន្ត​កាម​រីស្វិ​ត​​​ ពណ៌​ស​ ស៊េ​រី​​ឆ្នាំ៨​៥​ ខាងមុខ​​និងខាងក្រោយពាក់ស្លា​កលេខ​ខុសគ្នា ដោយ​​ខាង​មុខ​ពាក់ស្លាក​លេខក-​8077​-ភព2 ​​និងខាងក្រោយ​​​ពាក់​ស្លាក​លេខ ​​ក3077​-ភព2​ ។ រីឯ​អ្នកបើ​កបរ​និង​​​​​​អ្នក​រួម​​​ដំ​ណើរ​​ មិនត្រូវបា​នគេស្គាល់​អត្តសញ្ញាណ​នោះទេ​ ។
ក្រោយពី​កើតហេតុ រថយន្ត​​និង​​ឈើ​គ្រញូង​ ត្រូវ​​រដ្ឋ​បាល​ព្រៃ​ឈើ​​ យក​ទៅ​​រក្សា​ទុក​នៅ​​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​​ស្ទឹង​ត្រែង ចាត់ការ​តាម​នី​តិ​វិធី​ ៕​​

លទ្ធ​ផល​​បាល់​ទាត់ ​Hun Sen Cup ​ថ្ងៃ​នេះ​នឹង​​កំណត់​ ជោគ​​វាសនា​​ក្រុម​ណា​​ខ្លះ​ឡើង​​ទៅ​កាន់​​វគ្គ​8​ក្រុម​​ចុង​​ក្រោយ

ប្រភពមកពីកោះសន្តិភាព

រាជ​ធានី​ភ្នំពេញ​ ៖ លទ្ធ​ផល​ការប្រកួត​បាល់​ទាត់​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ លើក​ទី​៨​ ឆ្នាំ​២០១៤​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ពូល C និង​ពូល​ D ថ្ងៃទី​២៦ កុម្ភៈ​ នេះ​នឹង​កំណត់​ជោគ​វាសនា​​ តើ​ក្រុម​ណា​ខ្លះ​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​​ក្រោយ​ ។​ ការប្រកួត​នៅ​ស្តាត​ចាស់​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ ដែល​មាន​២ប្រកួត​នោះ​គឺ​ក្រុមខេត្ត​កំពង់​ឆ្នាំង​ ប្រកួត​ជា​មួយ​ក្រុម​ត្រាយ​អាស៊ី​ (ខេត្ត​កណ្តាល)​ និង​មួយ​ប្រកួត​ទៀត​​ក្រុម​វេស្ទើន​យូនី​អែហ្វ​ស៊ី​ ប្រកួត​ជា​មួយ​ក្រុម​ខេត្ត​​ឧត្តរ​មាន​ជ័យ ។​
គិត​មក​ដល់​ពេល​នេះ ក្រុម​ខេត្ត​កំពង់​ឆ្នាំង​, ក្រុម​វេស្ទើន​យូនី​អែហ្វ​ស៊ី​ និង​ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ​ លេង​បាន​២ប្រកួត​ ចាញ់​ទាំង​២​ប្រកួត​ដូច​គ្នា ចំណែក​ក្រុម​ត្រាយ​អាស៊ី​ (ខេត្ត​កណ្តាល)​ លេង​បាន​២ប្រកួត​ ស្មើ​១ប្រកួត ចាញ់​១​ប្រកួត​ មាន​១​ពិន្ទុ ។​ ការប្រកួត​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ចាប់​ផ្តើម​នៅ​ម៉ោង​១៥​និង​៣០​នាទី​ ដែល​មាន​២​ប្រកួត​ដែរ​នោះគឺ​ ក្រុមបៀលប្រាយ​យូណាយ​ធីត​ ប្រកួត​ជា​មួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​ និង​មួយ​ប្រកួតទៀត​ក្រុម​ភ្នំពេញ​ក្រោន​ ប្រកួត​ជា​មួយ​ក្រុម​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ។​ គិត​មកដល់​ពេល​នេះ​ដែរ​ ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​, ក្រុម​ក្រសួង​ការពារ​ជាតិ​ និង​ក្រុម​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ លេងបាន​២​ប្រកួត ឈ្នះ​ទាំង​២​ប្រកួត​ មាន​៦​ពិន្ទុ​ដូចគ្នា​ ចំណែក​ក្រុម​ភ្នំពេញ​ក្រោន​ លេង​បាន​២​ប្រកួត ឈ្នះ​១​ប្រកួត ​ស្មើ​១​ប្រកួត​ មាន​៤​ពិន្ទុ ។​
សូម​បញ្ជាក់​ថា​ ក្រុម​​ភ្នំពេញ​ក្រោន​, ក្រុម​ក្រសួងការពារ​ជាតិ, ក្រុម​ត្រាយ​អាស៊ី​ (ខេត្ត​កណ្តាល)​ និង​ក្រុម​ខេត្ត​កំពង់​ឆ្នាំង​ ស្ថិត​ក្នុង​ពូល C ចំណែក​ក្រុម​បៀលប្រាយ​យូ​ណាយ​ធីត​, ក្រុម​ក្រសួង​ការពារ​ជាតិ​, ក្រុម​វេស្ទើន​យូនី​អែហ្វ​ស៊ី​ និង​​ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ​ ស្ថិត​ក្នុង​ពូល​ D ។​ សូម​រង់ចាំ​តាម​ដាន​ទស្សនា​ទាំងអស់​គ្នា តើ​ក្នុង​ចំណោម​ក្រុម​ទាំង​នោះ ក្រុម​ណា​ខ្លះ​មាន​សំណាង​ឆ្លងទៅ​កាន់​វគ្គ​៨ ក្រុម​ចុង​ក្រោយ​បាន​ ?

លោក​អូបាម៉ា​ ផ្តល់​ភ្លើង​ខៀវ​​ចំពោះ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​ស៊ីវិល​ជា​មួយ​វៀត​ណាម​

ប្រភពមកពីកោះសន្តិភាព

ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា​​ បាន​អនុម័ត​កាល​ពីថ្ងៃ​ទី​២៤ កុម្ភៈ​ នូវ​កិច្ចព្រម​ព្រៀង​សហ​ប្រតិបត្តិ​ការ​នុយ​ក្លេ​អ៊ែរ​ស៊ីវិល​មួយ​ជាមួយ​ប្រទេស​វៀត​ណាម​ ដែល​កិច្ចព្រម​ព្រៀង​នោះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញ​របស់​អាមេរិក​នូវ​បច្ចេក​វិទ្យា​ ​​និង​សម្ភារ​នុយ​ក្លេ​អ៊ែរ​ស៊ីវិល​ទៅ​កាន់​​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​នោះ ។​
ក្នុង​កំណត់​ហេតុ​ប្រគល់​ដល់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ចន​គ័ររី​ និង​ដល់​រដ្ឋ​មន្ត្រី​ថាម​ពល​​ លោក ERNEST MONIZ ប្រធានា​ធិបតី​អាមេរិក​ បាន​ផ្តល់​ការ​យល់​ស្រប​របស់​លោក​ចំពោះ​កិច្ចព្រម​ព្រៀង​ដែល​ស្នើ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​វៀត​ណាម​ ផ្តោត​លើ​ការ​ប្រើ​ប្រាស់​ដោយ​សន្តិ​វិធី​នូវ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ ហើយ​ដែល​ក៏​អនុញ្ញាត​ផង​ដែរ​ដល់​លោក​គ័ររី​ ឱ្យ​ធ្វើ​ការ​សម្រប​សម្រួល​ដើម្បី​ដាក់​ឱ្យ​អនុវត្ត ។​
លោក​អូបាម៉ា​ មានប្រសាសន៍​ថា ខ្ញុំ​មាន​ជំនឿ​ជាក់​ថា​ ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​នោះ​នឹង​ជួយ​ជំរុញ​ដល់​កិច្ច​ការពារ​ និង​សន្តិ​សុខ​រួម​ ហើយ​វា​នឹង​ពុំ​មែន​ជា​គ្រោះ​ថ្នាក់​មិ​នសម​ហេតុ​ផល​មួយ​នោះ​ឡើយ ។​សភាអាមេរិក​មាន​រយៈ​ពេល​៩០​ថ្ងៃ​ដើម្បី​ពិនិត្យ​កិច្ច​ព្រម​ព្រៀង​នេះ​ រួច​ឯកសារ​នោះ​នឹង​ចូល​ជា​ធរ​មាន​ដោយ​គ្មាន​ការ​ជំទាស់​ចម្បង​របស់​បណ្តា​សមា​ជិក​សភា​ឡើយ ។​
យោងតាម​កិច្ចព្រម​ព្រៀង​ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ខែ​តុលា​កន្លង​មក​នេះ ប្រទេស​វៀត​ណាម​សន្យា​ទិញ​អ៊ុយ​រ៉ានី​ញ៉ូម​ចម្រាញ់​ពី​ទីផ្សារ​អន្តរ​ជាតិ​ដោយ​ពុំ​ចម្រាញ់​ខ្លួន​ឯង​ឡើយ ។​លោក​ចន​គ័ររី​ ធ្លាប់​ថ្លែង​កាល​ពី​ឆ្នាំ​ទៅ​មិញ​ថា​ តម្លៃ​នៃ​កម្មវិធី​នុយ​ក្លេ​អ៊ែរ​វៀតណាម​ នឹង​មាន​ដល់​ទៅ​៥០​ពាន់​លាន​ដុល្លារ​ឯ​ណោះ​រហូត​ដល់​ឆ្នាំ​២០៣០ ៕​

Monday, February 24, 2014

នគរបាល​ក្រុង​តាខ្មៅ ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ដែល​សកម្ម​ខាង​​ឆក់​​ទ្រព្យ​សម្បត្តិ​​តាម​ផ្លូវ​សាធារ​ណៈ​​

ប្រភពមកពីកោះសន្តិភាព
ខេត្ត​កណ្តាល ៖ បុរ​សម្នាក់​ដែល​សកម្ម​​​ខាង​ឆក់​កាបូប​ ទូរ​ស័ព្ទ​ដៃ​​ នៅ​តាម​ផ្លូវ​សាធារ​ណៈ​​ បាន​ត្រូវ​​នគរបាល​​ក្រុង​តាខ្មៅ ចាប់​ខ្លួន​ កាលពី​វេលា​ម៉ោង​​៧និង​៤០​នាទី​យប់​ថ្ងៃទី​​២៤ កុម្ភៈ បន្ទាប់​ពី​បុរស​នោះ​​បាន​ជិះ​ម៉ូតូ​​​ធ្វើសកម្ម​ភាព​​ឆក់​​កាបូប​ដៃ​​ពី​នារី​ម្នាក់​​ ដែល​​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​​បេតុង ស្ថិត​​ក្នុង​ភូមិ​​ព្រែក​ប្ញស្សី​​ សង្កាត់​ព្រែក​ប្ញស្សី​ ក្រុង​តា​ខ្មៅ ។
លោក ស៊ឹម ប៊ុតបណ្ឌិត អធិការ​​នគរបាល​ក្រុង​តាខ្មៅ បាន​ឱ្យដឹង​ថា ជន​សង្ស័យ​ដែល​​ចាប់​ខ្លួន​ឈ្មោះ ពេញ សុខា​ល័យ​​ ភេទ​ប្រុស អាយុ​​២៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​​បត្តា​ជី​ សង្កាត់​ព្រែក​​ហូរ ក្រុង​​តាខ្មៅ មុខ​របរ​មិន​ពិត​ប្រាកដ​​ ។ ជនសង្ស័យ​នេះ កន្លងមក​​ថ្មី​​ៗ​​ ធ្លាប់​បាន​ធ្វើសកម្ម​ភាព​​ឆក់ទូរ​ស័ព្ទ​ពី​អ្នកដំ​ណើរ​​បាន​សម្រេច​​ ហើយ​​គេច​​ខ្លួន​​។
ប្រភពបន្តថា នៅ​ថ្ងៃ​កើត​ហេតុ​ខាង​លើ វេលា​ម៉ោង​​៧និង​៤០​នាទី​យប់​ មាន​ស្ត្រី​​ម្នាក់​​ឈ្មោះ ហេង ដាណែត​​ អាយុ​​៣១​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​​តាពៅ សង្កាត់​ព្រែក​​ប្រា ខណ្ឌ​​មាន​ជ័យ រាជធានី​ភ្នំ​ពេញ បាន​ធ្វើ​ដំ​ណើរ​​តាម​ផ្លូវ​​ បេតុង​​មួយ​​ ក្នុង​ភូមិ​​ព្រែក​ប្ញស្សី​​ សង្កាត់​ព្រែក​ប្ញស្សី​​ ក្រុង​តាខ្មៅ​​ ដើម្បី​ទៅ​ចូល​រូម​ពិធី​មង្គលការ​​ ។ ពេល​នោះ​ជន​សង្ស័យ​​​ឈ្មោះ ពេញ​ សុខា​​ល័យ បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង ម៉ាក​​ហុង​ដា​​STR ពណ៌ស គ្មានស្លាកលេខ​​ មក​ដល់​បាន​ធ្វើសកម្ម​ភាព​​ឆក់​កាបូប​​ដៃ​ពីស្ត្រី​រងគ្រោះ​​ ប៉ុន្តែ​​មិនបាន​សម្រេច​​ ពេល​នោះ​ស្ត្រី​រងគ្រោះ​​បានស្រែក​​ឆោ​ឡោ​​ឡើង​ថា ចោរ​ៗ​​ ហើយ​ស្រប​ពេល​ដែល​នគរបាល​​ប៉ុស្តិ៍​​សង្កាត់​កំពុង​ល្បាត​​ ក៏ស្ទាក់​ចាប់​​បាន​ជនសង្ស័យ​​ភ្លាមៗតែម្តង​​ ៕​​

Monday, February 17, 2014

ឆៃ​លី​ ដា​ឡែន​ ធ្វើ​ខួប​កំណើត​លើក​រាសី​ក្រោយ​បាន​ឱកាស​ឡើង​សម្តែង​តាម​ទូរ​ទស្សន៍​វិញ

ប្រភពមកពីកោះសន្តិភាព
រាជ​ធានី​ភ្នំពេញ​ ៖ តារា​ចម្រៀង​យេៗ នាង​ឆៃ​លី​ ដាឡែន កាល​ពី​រាត្រី​ថ្ងៃ​ទី១៧ កុម្ភៈ​២០១៤ ​បាន​រៀប​ចំ​ពិធី​ខួប​កំណើត​ក្នុង​ទ្រង់​ទ្រាយ​ធំ​ល្ម​មមួយនៅ​ក្នុង​ភោជនីយ​ដ្ឋាន​វីហ្វ្រែន​ខាង​ក្រោយ​បុរី​កីឡា​​ ដោយ​មាន​ការ​ចូល​រួម​ពីតារា​ល្បីៗ​មួយចំនួន​ផង​ដែរ​។
នាង​ឆៃ​លី ដាឡែន ដែល​តុប​តែង​ខ្លួន​យ៉ាង​ឆើត​ឆាយ​ និង​ញញឹម​ស្រស់​ក្នុង​ពិធី​ខួប​កំណើត​បាន​ឱ្យ​ដឹង​ថា នាង​ធ្វើ​ខួប​កំណើត​ដើម្បី​ជូន​ពរ​ខ្លួន​ឯង​ដែល​មាន​ឱកាស​ឡើង​សម្តែង​តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍​វិញ​ ក្រោយ​ផ្អាក​ជិត​២​ឆ្នាំ​ បន្ទាប់​ពី​បែក​ធ្លាយ​រូប​ភាព​សិច​ស៊ី​ជ្រុល​របស់​នាង​។
ដើម្បី​ឆ្លង​ផុត​ភាព​អាប់​អួរ​នាង​ក៏​សម្រេច​ចិត្ត​ធ្វើ​ពិធី​ខួប​កំណើត​នេះ​ឡើង​ ដោយ​រៀប​ចំ​ចំនួន​១០​តុ​ ហើយ​អញ្ជើញ​តែ​ភ្ញៀវ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ។
សូម​បញ្ជាក់​ថា តារា​ដែល​បាន​បង្ហាញ​វត្ត​មាន​នារាត្រី​នោះ​ រួម​មាន​ លោក​ករុណា ពេជ្រ, លោក​សុគន្ធ ថេរ៉ាយុ, អ្នក​នាង​ឈួន ស្រីម៉ៅ, ម៉ាដូណា, កញ្ញាស្រីពេជ្រ កញ្ញា, ឡោម លក្ខិណា​, កញ្ញា​លី ច័ន្ទសីហា​,​ថន តារា និង​ម្ចាស់​ផលិត​កម្ម​រៃ​មាស​ តោមាស​ជា​ដើម​៕

បាល់​ទាត់យូហ្វាឆេម​ពានលីកវគ្គ16​ក្រុមជើង​ទី1សម្រាប់​រាត្រីថ្ងៃពុធ​មាន 2ប្រកួត ក្រុម​ការពារ​ជើង​ឯក Bayern អាចនឹងធ្វើឲ្យ Arsenal យំម្តងទៀតខណៈ Milan ទទួលភ្ញៀវ Atletico កម្លាំង​ប្រហាក់​ប្រហែល​គ្នា

ប្រភពមកពីកោះសន្ដិភាព
ការ​​ប្រកួត​​បាល់​ទាត់​​យូហ្វាឆេមពាន​លីក​វគ្គ​ 16 ក្រុម​ជើង​ទី​ 1 សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន​ 2 ប្រកួត​ ។​ ក្រុម​ការ​ពារជើង​ឯក​ Bayern អាច​នឹង​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​កាំភ្លើង​ធំ​ Arsenal យំ​ម្ដង​ទៀត​ ខណៈ​ Milan ជួប​ Atletico កម្លាំង​ប្រហាក់​ប្រហែលគ្នា​ ។​
Milan V Atletico
Milan ជា​ក្រុម​លេខ​ 2 មក​ពី​ពូល​ H ។​ 6 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ 2-3-1 ស៊ុត​បាល់​បាន​ 8 គ្រាប់​ និង​របូត​វិញ​ 5 គ្រាប់​ ។​ ក្រុម​ Milan ធ្លាប់​ជាប់​ជើង​ឯក​យូហ្វាឆេមពានលីក​ 7 លើក​គឺ​(1963 ,1969 ,1989 ,1990 ,1994 ,2003 និង 2007)​ និង​រង​ជើង​ឯក​ចំនួន​ 4 លើក​គឺ​ (1958 ,1993 ,1995 និង​ 2005) ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 2-1-2 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Cagliari 2-1 ក្រៅ​ផ្ទះ​ ស្មើ​ Torino 1-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ចាញ់​ Napoli 3-1 ក្រៅ​ផ្ទះ​ ។​
Atletico ជា​ក្រុម​លេខ​ 1 មក​ពី​ពូល​ G ។​ 6 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ 5-1-0 ស៊ុត​បាល់​បាន 15 គ្រាប់​ និង​របូត​វិញ​ 3 គ្រាប់​ ។​ Atletico មិន​ធ្លាប់​ជាប់​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ទេ តែ​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ​ 2 ម្ដង​កាល​ពី​ឆ្នាំ​ 1974 ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 2-0-3 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Almeria 2-0 ក្រៅ​ផ្ទះ​ ចាញ់​ Real M 2-0 តែ​ឈ្នះ​ Valladolid 3-0 ក្នុង​ផ្ទះ​ ។​
(ពុំមាន​ប្រវត្ដិ​ជួប​គ្នា​ )
ទស្សនៈ​ WDW: ស្មើ​ 1-1
​PD: Atletico ឈ្នះ 2-1
Asianbookie យក​ៈ Milan
Arsenal V Bayern
Arsenal ជា​ក្រុម​លេខ​ 2 មក​ពី​ពូល​ F ។​ 6 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ 4-0-2 ស៊ុត​បាល់​បាន 8 គ្រាប់​ និង​របូត​វិញ​ 5 គ្រាប់​ ។​ ក្រុម​ Arsenal មិន​ធ្លាប់​ជាប់​ជើង​ឯក​យូហ្វាឆេមពាន​លីក​ទេ​ តែ​ធ្លាប់​ជា​ក្រុម​រង​ជើង​ឯក​ម្ដង​ កាល​ពី​ឆ្នាំ​ 2006 ក្រោយ​ពី​លេង​ចាញ់​ក្រុម​ Barcelona 2-1 នៅ​ក្នុង​ប្រទេស​បារាំង​ ។​ កាល​ពី​ឆ្នាំ​ 2013 ក្រុម​ Arsenal ត្រូវ​ក្រុម​ Bayern ទម្លាក់​ត្រឹម​វគ្គ​ 16 ក្រុម​ ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 2-2-1 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Liverpool  5-1ក្រៅ​ផ្ទះ​ ស្មើ​ Man City 0-0 បន្ទាប់​មក​លេង​ឈ្នះ​ Liverpool 2-1 ក្នុង​ផ្ទះ​ ។​
Bayern គឺ​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​យូហ្វាឆេមពានលីក 2013 ក្រោយ​ពី​យក​ឈ្នះ​ប្អូន​បង្កើត​ Dortmund 2-1 នៅ​អង់គ្លេស​ ។​ Bayern ជា​ក្រុម​លេខ​ 1 មក​ពី​ពូល​ D ។​ 6 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ 5-1-0 ស៊ុត​បាល់​បាន​ 17 គ្រាប់​ និង​របូត​វិញ​ 5 គ្រាប់​ ។​ ក្រុម​ Bayern ធ្លាប់​ជាប់​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ចំនួន​ 5 ដង​គឺ​ (1974 ,1975 ,1976 ,2001 និង​ 2013) និង​រង​ជើង​ឯក​ចំនួន​ 5 ដង​ដែរ​គឺ​ (1982 ,1987 ,1999 ,2010 និង 2012) ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 5-0-0 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Nurnberg 2-0 ឈ្នះ​ Humburg 5-0 ក្រៅ​ផ្ទះ​ និង​ឈ្នះ​ Freiburg 4-0 ក្នុង​ផ្ទះ​ ។​
ប្រវត្ដិ​ជួប​គ្នា​ 6 ប្រកួត​គឺ​៖
12-00 Arsenal 2-2 Bayern
03-01 Bayern 1-0 Arsenal
02-05 Bayern 3-1 Arsenal
03-05 Arsenal 1-0 Bayern
02-13 Arsenal 1-3 Bayern
03-13 Bayern 0-2 Arsenal
ទស្សនៈ​ WDW: Bayern ឈ្នះ​ 2-1
​PD: Bayern ឈ្នះ​ 2-1
Asianbookie យក​ៈ Arsenal

ប្រាក់​​យាន់​ចិន​​បោះ​ជំហាន​​មួយ​កម្រិត​​ទៀត​ក្នុង​​ការ​​ក្លាយ​​ជា​រូបិយ​ប័ណ្ណ​​ពិ​ភព​លោក​

ប្រភពមកពីកោះសន្ដិភាព

​ប្រតិ​បត្តិករ​​ទីផ្សារ​មូល​បត្រ​​អូ​ស្ត្រា​លី​ASX​ និង​ធនា​គារ​ចិន​​បាន​និយាយ​កា​​ល​ពី​ថ្ងៃ​​​អង្គារ​ថា  គេ​នឹង​ផ្តល់​​​សេវា​ទូ​ទាត់​​ប្រាក់​​យាន់​​ដល់​​ទី​ផ្សារ​ហិ​រញ្ញវ​ត្ថុ​អូ​ស្ត្រាលី​​​និង​​ចិន​នៅ​​ពាក់កណ្តាល​ឆ្នាំ​នេះ ​ដែល​​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​​​ការ​បោះ​ជំហាន​​​ថ្មី​មួយ​​ទៀត​​នៃ​ប្រាក់​យាន់​​ក្នុ​ង​នាម​ជា​​រូបិយ​ប័ណ្ណ​​​ពិភព​លោក ​​។​
​យោង​តាម​​របា​យ​ការណ៍​​ពី​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​ចិន​គឺ​ជា​ដៃ​គូរ ​ពាណិជ្ជកម្ម​ធំបំផុត​​របស់​អូ​ស្ត្រាលី​ ហើយ​ក្រុម​ហ៊ុន​​អូស្ត្រាលី​​ភា​គ​ច្រើន​បាន​និ​ង​កំពុង​​ដោះ​ដូរ​​ពាណិជ្ជ​កម្មជា​ប្រាក់​យាន់​​ជា​ជាង​ប្រាក់​ដុល្លារ​​អា​​មេរិក​ ។ ASX​និយាយ​ថា ​សេវា​ទូទាត់​ប្រាក់​យា​ន់​ថ្មី​នេះ​​នឹង​អ​នុញ្ញាត​​​​​​ឲ្យ​​ក្រុម​ហ៊ុន​អូ​ស្ត្រាលី​ទាំងអ​​ស់​ធ្វើ​ពាណិ​ជ្ជកម្ម​​ និង​​វិនិ​យោគទ​ុន​ជា​មួយ​​ប្រទេស​ចិន​​តាម​​រយៈ​​ផ្សារ​មូល​បត្រ​​ASX​ដែល​មាន​ហេដ្ឋា​​រច​នា​សម្ព័ន្ធ​ទី​ផ្សារ​​ច្បាស់​លាស់ ​។​
លោក​​Arthur​ Sinodinos​ អគ្គ​ហិរ​​​ញ្ញិក​រង​​របស់​​អូស្ត្រា​លី​បាន​ប្រាប់​សារ​ព័ត៌​មាន​​CNBC​​ ថា​​​ថ្ងៃ​​នេះ​គឺ​ជា​​ព្រឹត្តិ​ការ​ណ៍​​ប្រវត្តិ​សាស្ត្រ​​​ដែ​ល​ប្រទេស​​ចិន​​និង​អូស្ត្រា​លី​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ ។​​ អជ្ញា​ធរ​​​ចិន​​បាន​និង​​​​កំពុង​​បង្កើន​​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ពង្រឹង​​​ការ​​ប្រើ​ប្រាស់​ប្រាក់​យាន់​​​​ដែល​ត្រូវ​បាន​​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​ដោយ​​​​​ទី​ក្រុង​ប៉េ​កាំង​ ។​​ ​កាល​​ពី​ខែ​តុលា​ កន្លង​ទៅ​​ ចិ​ន​ក៏​បាន​​ចុះ​​​កិច្ច​ព្រម​ព្រៀ​ង​​ដោះ​​ដូរ​​រូបិ​យ​ប័ណ្ណ​ជាមួយ​​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ​។​
ធនា​គារ​​Bank​ of International Settlement​ បាន​និយាយ​កាល​ពី​​ខែ​​កញ្ញា​ថា ​ប្រាក់​យាន់​ចិន​​គឺ​ជា​​រូបិ​យប័ណ្ណ​​​មួយ​ក្នុង​ចំណោម​រូបិ​យប័ណ្ណ​ទាំង​១០​​ដែល​​​ធ្វើ​ការ​ដោះដ​ូរ​​ច្រើន​បំផុត​នៅ​លើ​ពិភ​ព​លោក​ ។​ លោក​Sinodinos​បន្ថែម​ថា ​អូស្ត្រា​លី​មិន​​​មាន​​ការ​បារ​ម្ភ​ពី​សញ្ញា​ថ្មីៗ​ដែល​ថា ​សេដ្ឋ​កិច្ច​របស់​ចិន​​​កំពុង​​​​​បាត់​បង់​សន្ទុះ​នោះ​ទេ ​។​​ អូស្ត្រា​លី​​មាន​ទស្សន​​​ ​វិស័យ​វែង​ឆ្ងាយ​​ចំពោះ​ទំនាក់​ទំនង​ជា​មួយ​ចិន ​។​​ ចិន​​កំពុង​ឆ្លង​កាត់​​អន្តរ​កាល​មួយ ​ដែល​នឹង​​នា​ំ​ទៅរ​កក​ំណើន​ផ្អែក​លើ​ការ​ប្រើ​ប្រាស់ ​ ហើយ​វា​​នឹង​​នា​ំ​ទៅ​រក​​​តម្រូវ​ការ​​ដែល​​កើន​ឡើង​សម្រាប់​ផលិត​​ផល​និង​​សេវា​កម្ម​ដែល​បាន​ធ្វើ​​ពិពិ​ធកម្ម​ជា​ច្រើន ៕

ឆៃ​លី​ ដា​ឡែន​ ធ្វើ​ខួប​កំណើត​លើក​រាសី​ក្រោយ​បាន​ឱកាស​ឡើង​សម្តែង​តាម​ទូរ​ទស្សន៍​វិញ ឆៃ​លី​ ដា​ឡែន​ ធ្វើ​ខួប​កំណើត​លើក​រាសី​ក្រោយ​បាន​ឱកាស​ឡើង​សម្តែង​តាម​ទូរ​ទស្សន៍​វិញ

ប្រភពមកពីកោះសន្ដិភាព
រាជ​ធានី​ភ្នំពេញ​ ៖ តារា​ចម្រៀង​យេៗ នាង​ឆៃ​លី​ ដាឡែន កាល​ពី​រាត្រី​ថ្ងៃ​ទី១៧ កុម្ភៈ​២០១៤ ​បាន​រៀប​ចំ​ពិធី​ខួប​កំណើត​ក្នុង​ទ្រង់​ទ្រាយ​ធំ​ល្ម​មមួយនៅ​ក្នុង​ភោជនីយ​ដ្ឋាន​វីហ្វ្រែន​ខាង​ក្រោយ​បុរី​កីឡា​​ ដោយ​មាន​ការ​ចូល​រួម​ពីតារា​ល្បីៗ​មួយចំនួន​ផង​ដែរ​។
នាង​ឆៃ​លី ដាឡែន ដែល​តុប​តែង​ខ្លួន​យ៉ាង​ឆើត​ឆាយ​ និង​ញញឹម​ស្រស់​ក្នុង​ពិធី​ខួប​កំណើត​បាន​ឱ្យ​ដឹង​ថា នាង​ធ្វើ​ខួប​កំណើត​ដើម្បី​ជូន​ពរ​ខ្លួន​ឯង​ដែល​មាន​ឱកាស​ឡើង​សម្តែង​តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍​វិញ​ ក្រោយ​ផ្អាក​ជិត​២​ឆ្នាំ​ បន្ទាប់​ពី​បែក​ធ្លាយ​រូប​ភាព​សិច​ស៊ី​ជ្រុល​របស់​នាង​។
ដើម្បី​ឆ្លង​ផុត​ភាព​អាប់​អួរ​នាង​ក៏​សម្រេច​ចិត្ត​ធ្វើ​ពិធី​ខួប​កំណើត​នេះ​ឡើង​ ដោយ​រៀប​ចំ​ចំនួន​១០​តុ​ ហើយ​អញ្ជើញ​តែ​ភ្ញៀវ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ។
សូម​បញ្ជាក់​ថា តារា​ដែល​បាន​បង្ហាញ​វត្ត​មាន​នារាត្រី​នោះ​ រួម​មាន​ លោក​ករុណា ពេជ្រ, លោក​សុគន្ធ ថេរ៉ាយុ, អ្នក​នាង​ឈួន ស្រីម៉ៅ, ម៉ាដូណា, កញ្ញាស្រីពេជ្រ កញ្ញា, ឡោម លក្ខិណា​, កញ្ញា​លី ច័ន្ទសីហា​,​ថន តារា និង​ម្ចាស់​ផលិត​កម្ម​រៃ​មាស​ តោមាស​ជា​ដើម​៕

សម្តេច​ ហ៊ុន សែន ​អញ្ជើញ​ជាអធិបតី​ប្រគល់សញ្ញាបត្រ​ និង​ វិញ្ញាបនបត្រ​ដល់សិស្ស​សាលា​ភូមិន្ទរដ្ឋបាល

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ៖​ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​​អញ្ជើញជា​អធិបតី​ភាព​​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីប្រគល់សញ្ញាបត្រ​​ ដល់សិស្សមន្រ្តី​ជាន់ខ្ពស់​ជំនាន់​កំណែ​ទម្រង់រដ្ឋ ​សិស្សមន្រ្តី​ក្រមការជំនាន់ភក្តីភាព​ និង ​វិញ្ញាបនបត្រដល់កម្មសិក្សា​ការីមន្រ្តីជាន់ខ្ពស់​-មន្រ្តីមធ្យមឆ្នាំ២០១៣​ ព្រមទំាងបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ​ឆ្នាំ២០១៤ ។
ពិធីប្រគល់សញ្ញាបត្រ ​និងវិញ្ញាបនបត្រខាងលើនេះ ​​​ប្រព្រឹត្តធ្វើនៅវិទ្យាស្ថានជាតិ​អប់រំ​ក្បែរវិមានឯករាជ្យ​ ក្នុងរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី១៧​ កុម្ភៈ​ ២០១៤ស្អែកនេះ ។
ពិធីនេះមានការអញ្ជើញ​ចូលរួមផងដែរ​ពីអស់លោក លោកស្រីជា​ឧបនាយករដ្ឋមន្រ្តី​​ រដ្ឋមន្រ្តី​ ​សមាជិកសមាជិកាព្រឹទ្ឋសភា​ រដ្ឋសភា ​រាជរដ្ឋាភិបាលនិ​ងសិស្សសាលាភូមិន្ទរដ្ឋបាល ​ជាច្រើនរូបទៀត ៕

រូបកាយ ក្នុងរឿង The Parallel

ប្រភពមកពីកោះសន្ដិភាព
មកដល់​ថ្មីទៀត​ហើយ​ខ្សែភាព​យន្តថៃ មានចំណ​ងជើង​ថា The Parallel ដែលនាំចូល និងចែក​ចាយដោយ​ក្រុមហ៊ុន Westec Media Limited។ ខ្សែភាព​យន្តនេះផង​ដែល​ គឺជាខ្សែ​ភាពយន្ត​ដែលបង្កប់​ទៅដោយ​ឈុត​ឆាក ភ័យ ខ្លាច រន្ធត់ គ្រប់​សកម្មភាព ។
តែមួយភ្លាត​សោះ Emmy (ឈ្មោះពិត Paula Taylor) បានផ្លាស់ប្តូរ​ជិវិត​របស់​នាង ពេលនាង​មានផ្ទៃពោះ​បែបទំមុន​ស្រកៀល​ជា​មួយ​មិត្តប្រុសនាង។ មិត្តប្រុស Emmy បានបោក​ប្រាស់នាងឱ្យ​យកកូន​ចេញ ហើយ​ក្រោយ​មក Emmy ក៏ត្រូវ​ដើរដល់​ផ្លូវបំបែក​ជាមួយ​មិត្ត​ប្រុស។ ជាអកុសល្យ Emmy ទទួល​រងនូវ​ព័ត៌មាន​មិនល្អ​ពីបញ្ហា​ស្បូន​របស់នាង ព្រោះការ​យកកូន​ចេញ។ ទីបំផុត នាង​មិន​អាច​មាន​កូន​ទៀត​បាន។ Emmy មាន​អារម្មណ៍​ទុក្ខព្រួយ និង​ខូច​សតិ ព្រោះបាត់​បង់​កូន។ នាងរង់នៅ​យ៉ាង​ឈឺចាប់ និង​ខ្លោច​ផ្សារ រហូតថ្ងៃ​មួយ នាង​ជួបក្មេង​ស្រីម្នាក់​ឈ្មោះ​ថា Mobile  ដែល​កំព្រាម្តាយ។
Mobile (ឈ្មោះពិត VanisaNuchchanon) កំព្រាម្តាយ​ដោយសារការ​ឆក់​ប្លន់។ តាំងពី​ពួកចោរ​លួច​ឆក់ ចូល​លួចក្នុង​ហាងដ៏តូច​មួយ​របស់​ក្មេងស្រី និងម្តាយ​នាង។ Mobile មិនដែល​និយាយ​រកអ្នកណាទេ តាំងពីពេល​នោះមក។
Emmy មានអារម្មណ៍​អាណិត​អាសូរ Mobile ចឹងទើបEmmy យលនាង​មកចិញ្ចឹម​នាពេល​នោះ ព្រោះអ្នក​ទាំងពីរ​សុទ្ធមាន​អារម្មណ៍​បាត់​បង់នូវ​មនុស្ស​ដែលខ្លួន​ស្រលាញ់។ នៅ​ពេល​ដែល អតីត​កាលឈឺ​ចាប់ នៅតែ​ដើរតាម Emmy មានអី​ម្យ៉ាង​ដើរតាម​Mobile នោះ​ជា​ខ្មោចម្តាយ​របស់​នាង ដែល​ព្រួយ​បារម្ភ​ពីកូន​ខ្លួន។ សាច់រឿង​បរិយាយ​ពីក្តី​ស្រលាញ់ និង​ការទំនាក់​ទំនង​របស់​ម្តាយ ចា​ប់ផ្តើម​ដោយ​ភាព​រន្ធត់ ដែលកើត​ឡើង​ភ្លាមៗ។
​ចង់ដឹងថា​ តើខ្សែភាព​យន្តនេះ មានអត្ថ​ន័យយ៉ាង​ណាជាមួយ​នឹង​ការភ័យ ខ្លាច រន្ធត់ គ្រប់សកម្មភាព​នៅក្នុងរឿង​នេះនោះ ? មាន​តែចូល​រួមតាមដាន​ទស្សនាទាំង​អស់គ្នានៅ​រោងភាពយន្ត Legend Cinema ។
ខ្សែភាព​យន្តនេះផងដែរ នឹងចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី ​20 ខែកុម្ភ: ឆ្នាំ 2014 តទៅ នៅរោងភាព​យន្ត លេជេន (Legend Cinema) ទូរស័ព្ទ​ទំនាក់ទំនង 078 300 400 ។

កីឡា​ករអា​មេរិក​​​ Watson ឈ្នះ​ជើងឯកវាយ​កូន​​គោល​​ Northern Trust Open នៅ​លើ​ទឹក​ដី​កំ​ណើត​​របស់​ខ្លួន

ប្រភពមកពីកោះសន្ដិភាព

Bubba Watson បាន​ក្លាយ​ជា​អ្នក​លើក​ពាន​ជើង​ឯក​កម្ម​វិធី​ Northern Trust Open ​នៅ ក្រុង Los Angeles សហ​រដ្ឋ​អា​មេរិក​​​​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦​ កុម្ភៈ​ បន្ទាប់​ពី​ធ្វើ​បាន​ពិន្ទុ ៧អាន់​ឌ័រ ៦៤​បន្ថែម​ទៀត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​​ ។​ កម្ម​វិធី​ប្រកួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប ៦​លាន​និង​៧​សែន​ដុល្លារ​អា​មេរិក​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ Riviera Country Club រដ្ឋ​កា​លី​ហ្វ័រ​នីញ៉ា​ ។​
Watson ឆ្លង​កាត់​ការ​ប្រកួត​៤​ជុំ​ធ្វើ​បាន​លទ្ធផល១៥​អាន់​ឌ័រ ២៦៩​​នាំ​មុខ​២សត់​លើ​កីឡាករមិត្តរួម​ជាតិ​ Dustin Johnson ។ Johnson ឆ្លង​កាត់​៤​ជុំ​ប្រ​កួត​ធ្វើ​បាន​លទ្ធផល​១៣​អាន់​ឌ័រ ២៧១ ។ ចំណែក​កីឡាករ​អា​មេរិក​២នាក់​ផ្សេង​ទៀត​Brian Harman និង Jason Allred ​បញ្ចប់​ការ​ការ​ប្រកួត​ក្នុង​លទ្ធផល​ស្មើ​គ្នា​គឺ១២​អាន់​ឌ័រ ២៧២​​​​ ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ​៣​ស្ទួន​ ។
​ដោយ​ឡែក​កីឡាករ​អា​ហ្វ្រិក​ខាង​ត្បូង​ Charl Schwartzel បញ្ចប់​ការ​ប្រកួត​ធ្វើ​បាន​លទ្ធផល​សរុប១១​អាន់​ឌ័រ ២៧២​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៥ ។សម្រាប់​ Watson​ នេះ​គឺ​ជា​ជ័យ​ជម្នះ​ពាន​ជើង​ឯក​សមា​គម US PGA Tour លើក​ទី​៥​របស់​គេ​ហើយ​ ។ រយៈ​ពេល​ជិត​២ឆ្នាំ​មក​នេះ Watson មិន​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី​ណា​មួយ​នោះ​ទេ ។ ​ថ្លែង​បន្ទាប់​ពី​ដ​ណ្តើម​​បាន​ពាន​ជើង​ឯក​ កីឡាករ​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​ពិត​ជា​ធូរ​ស្រាល​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ទទួល​បាន​ជ័យ​ជម្នះ​ជា​លើក​ទី​១រយៈ​ពេល​ជិត​២ឆ្នាំ​មក​នេះ​ ​។ ប្រសិន​ជា​យើង​ចង់​ឈ្នះ​ជើង​ឯក យើង​ចាំ​បាច់​ត្រូវ​តែ​វាយ​ Putting នៅ​ថ្ងៃ​ចុង​ក្រោ​យ​ឱ្យ​បាន​ល្អ ​។ ថ្ងៃ​នេះ​ខ្ញុំ​ធ្វើ​បាន​បែបនោះ​ហើយ» ។
ដោយឡែក​ ការ​បែង​ចែក​ប្រាក់​រង្វាន់​វិញ ​Watson ម្ចាស់​ជើង​ឯក​​ទទួល​បាន​១លាន​ និង​២០​ម៉ឺន​ដុល្លារ​អា​មេរិក​ខណៈ​ Dustin Johnson​ទទួល​បាន​ ៧២​ម៉ឺន​និង​៣​ពាន់​៦០០​ដុល្លារ​ ។ កីឡាករ​ Allred និង Harman ​ដែលដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​៣​ស្ទួន ទទួល​បាន​ប្រាក់​រង្វាន់​ក្នុង​ម្នាក់​ៗ ៣៨​ម៉ឺននិង​៨.៦០០​ដុល្លារ​អាមេរិក ៕

ប្រធានា​ធិប​តី​វេណេ​ស៊ុយ​អេ​ឡា​បណ្តេញ​ទី​ភ្នាក់​ងារ​កុង​ស៊ុល​អាមេ​រិក​3​នាក់​

ប្រភពមកពីកោះសន្ដិភាព
ប្រធា​នា​ធិប​តី​វេណេ​ស៊ុយ​អេ​ឡា លោក​ នី​កូ​ឡាស់ មា៉​ឌូរូ៉ ប្រកាស​កាល​ពី​យប់​ថ្ងៃ​ទី​១៦​ កុម្ភៈ ថា លោក​បាន​ចេញ​បញ្ជា​ឱ្យ​បណ្តេញ​ភ្នាក់​ងារ​កុង​សុ៊ល​អាមេ​រិក​៣​នាក់ ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា ជួប​ជាមួយ​ពួក​និស្សិត​ត​វា៉ ។ តាម​វិទ្យុ និង​ទូរ​ទស្សន៍​ជាតិ​លោក​ មា៉​ឌូ​រ៉ូ​ ថ្លែង​ថា ខ្ញុំ​បាន​ចេញ​បញ្ជា​ដល់​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ឱ្យ​ប្រកាស​ទី​ភ្នាក់​ងារ​កុង​ស៊ុល​អាមេ​រិក​ទាំង​៣​នាក់​នោះ​ថា ជាមនុស្ស​គ្មាន​បាន​ការ​ ហើយ​បណ្តេញ​ពួក​គេ​ចេញ​ពី​ប្រទេស​ ។
ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ ចាប់​តាំង​ពី​២​សប្តាហ៍​មក​ហើយ​ជា​ទី​លាន​នៃ​បាតុ​កម្ម​របស់​ពួក​និស្សិត​ ដែល​បាតុ​កម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ​ កន្លង​មក​នេះ​ បាន​បញ្ចប់​ដោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យា៉ង​ខ្លាំង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​របួស​ជាង​៦០​នាក់ ។ មុន​នេះ​រដ្ឋា​ភិបាល​វេណេ​ស៊ុយ​អេ​ឡា​ បាន​ចោទ​ប្រកាន់​សហ​រដ្ឋ​អាមេ​រិក​ថា ប៉ុន​ប៉ង​ជួយ​ទ្រ​ទ្រង់​ដល់​ការ​ប៉ុន​ប៉ង​បង្ក​អស្ថេរ​ភាព​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ​វេណេស៊ុយ​អេឡា ជា​ការ​ឆ្លើយ​តប​វិញ​ចំពោះ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេ​រិក​ លោក​ ចន​ គ័រ​រី ដែល​កាល​ពី​ថ្ងៃ​ទី​១៥​ កុម្ភៈ បាន​ថ្កោល​ទោស​អំពើ​ហិង្សា​ប្រឆាំង​ពួក​បាតុ​ករ ។
កាល​ពី​ដំណាច់​ខែ​កញ្ញា​កន្លង​មក​នេះ​ លោក​ មា៉​ឌូ​រូ​ ក៏​ធ្លាប់​ចេញ​បញ្ជា​ដែរ​ឱ្យ​បណ្តេញ​អ្នក​កា​រ​ទូត​អាមេ​រិក​៣​នាក់​ ក្នុង​នោះ​រួម​ទាំង​ភារៈ​ធារី​ស្ថាន​​ទូតសហ​រដ្ឋ​អាមេ​រិក​លោក​ KELLY KEIDERLING ផង​ ដែល​ចោទ​ប្រកាន់​ថា​ទាក់​ទង​ជាមួយ​ពួក​ប្រឆាំង​ ៕

លោកឧបនាយករដ្ឋមន្រ្តី ​កែ គឹមយ៉ាន ​ចុះសំណេះសំណាល​និងពិនិត្យប្រព័ន្ឋធារាសាស្រ្ត​នៅស្រុកមង្គលបូរី

ប្រភពមកពីកោះសន្ដិភាព
ខេត្តបន្ទាយមានជ័យ៖ ​ឧបនាយករដ្ឋមន្រ្តី​ និង ​ជាប្រធានអាជ្ញាធរជាតិ​ប្រយុទ្ឋប្រឆាំង​គ្រឿងញៀន ​លោក កឺ គឹមយ៉ាន ​នៅរសៀលថ្ងៃទី១៧ ​កុម្ភៈ ២០១៤ ​បានអញ្ជើញចុះ​សំណេះសំណាល​សួរ​សុខទុក្ខ​ប្រជាកសិករ ​​​និង​ពិនិត្យមើល​ប្រព័ន្ឋធារាសាស្រ្ត​ និង​ ការបូមទឹកដាក់ស្រែប្រំាង​ចំនួន៣២០០ហិកតា ​នៅក្នុងឃុំចំនួន៣ ​ដែលខ្វះខាតទឹក ​ក្នុងស្រុក​មង្គលបូរី ។
បើតាមភ្នាក់ងារ​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​អមដំណើរលោក​ឧបនាយករដ្ឋមន្រ្តី ​កែ គឹមយ៉ាន ​នាឱកាសនោះផងដែរ​ ក៏មានវត្តមានលោក​ គោ ស៊ុំសារឿត ​អភិបាលនៃ​គណៈអភិបាល​​ខេត្តបន្ទាយ​មានជ័យ លោក អ៊ុង អឿន ​ប្រធានក្រុមប្រឹក្សាខេត្ត ​និង លោក គឹម សុវណ្ណ​ ប្រធានមន្ទីរសាធារណការ​និងដឹកជញ្ជូនខេត្ត ​ព្រមទំាងមន្រ្តីជំនាញ​មន្ទីរធនធានទឹក​ និងឧតុនិយមនិង​តំណាង​អាជ្ញាធរដែនដី​ជា​ច្រើន​រូប​ទៀត ៕

Thursday, February 13, 2014

យុវជន​ម្នាក់​ដែល​រង​របួស​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​​ពេទ្យ​ដោយ​សារ​ចោរ​បាញ់​ប្លន់​​យក​ម៉ូតូ​​កាលពី​យប់​មិញ​ សង្ស័យ​មាន​ដីកា​ចាប់​ខ្លួន​ចំនួន​២ ពាក់​ព័ន្ធ​នឹង​​​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំ​ញៀន​

ប្រភពមកពីកោះសន្ដិភាព

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​ដែលរ​ង​របួស​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ដោយ​សារ​ចោរ​បាញ់​ត្រូវ​ចំ​ទ្រូង​ ១គ្រាប់​ ប្លន់​យក​ម៉ូតូឌ្រីម​C125 ស៊េរី២០១៤​ បាន​សម្រេច​ កាល​ពី​យប់​ថ្ងៃទី​១២ កុម្ភៈ​ ត្រូវ​បាន​សមត្ថ​កិច្ច​សង្ស័យ​​មាន​ដីកា​ចាប់​ខ្លួន​ចំនួន​២ ពាក់​ព័ន្ធ​នឹង​​​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំ​ញៀន​ ដូច្នេះ នៅ​ព្រលប់​ថ្ងៃទី​១៣​ កុម្ភៈ​ ២០១៤​ នេះ សមត្ថ​កិច្ច​បានដាក់​កម្លាំង​យាម​កាម​នៅ​មន្ទីរ​ពេទ្យ​ រង់ចាំ​យុវជន​ខាង​លើ​ជារបួស​សះ​ស្បើយ​នឹង​នាំ​ខ្លួន​ទៅ​ធ្វើ​ការ​សាក​សួរ​បន្ត​។
គួរ​បញ្ជាក់​ថា​ កាល​​​ពី​វេ​លា​ម៉ោង​​ ៨​ និង​​ ​៣៥​នាទី​ យប់​​ថ្ងៃទី​​១២​​ កុម្ភៈ​​ ២០១៤​​ នៅ​​ចំណុច​​ខា​ង​​លិច​ផ្សារ​​​ប៉េសេ​​ តាម​​ផ្លូ​វ​បេតុង​​ ១​កន្លែង​​ ស្ថិត​​ក្នុ​ង​ភូមិ​​ត្នោត​​ជ្រំ​២​​ សង្កាត់​​បឹង​​ទំពុន​​ ខណ្ឌ​​មាន​​ជ័យ​ មាន​ជន​​សង្ស័យ​ ​២​នាក់​​ ជិះ​​ម៉ូតូ​​ ​១គ្រឿង​​ ធ្វើ​​សកម្ម​​ភា​ព​តាម​ដេញ​​បាញ់​​ចំនួន​​ ៣​គ្រាប់​​ តែ​​ចំ​​ជន​​រ​ង​គ្រោះ​​ត្រូវ​​ដោះ​​ផ្នែក​​ខា​ង​ឆ្វេង​​​ ១​គ្រាប់​ ​រង​​របួស​​ធ្ងន់​ប្លន់​យក​​ម៉ូតូ​​ឌ្រីម​C125​​ ស៊េរី​​០១៤​​ មួយ​គ្រឿង​ បាន​​សម្រេច​ ​ហើយ​​ជិះ​​រ​ត់​គេច​​បាត់​​ដោយ​​សុវត្ថិ​​ភាព​។ ​
​ការ​សង្ស័យ​ខាង​លើ​ផ្តើម​ចេញ​ពី​ប្រតិបត្តិ​ការ​ស្រាវ​ជា្រវ​របស់​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ និង​កង​រាជ​អាវុធ​​ហត្ថ​ខណ្ឌ​ រួម​ទាំង​នគរ​បាល​ការិយា​ល័យ​ជំនាញ​។ ពាក់​ព័ន្ធ​នឹង​ករណី​​នេះដែរ​​ ប្រសិ​នជា​ការ​សង្ស័យ​របស់​សមត្ថ​កិច្ច​ដែល​ថា​ យុវជន​រង​គ្រោះ​ជា​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំ​ញៀន​មែន​នោះ អំពើ​បាញ់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ គេ​មិន​ទាន់​កំណត់​បាន​​ជា​ករណី​ចោរ​ប្លន់​​ ឬ​ក្រុម​ពាល​ស៊ី​ពាល​ឡើយ​៕

ក្រុម​ហ៊ុន Canon បាន​អភិវឌ្ឍន៍​​បច្ចេក​វិទ្យា​កាន់តែ​ទំនើប​នៅ​ក្នុង​វិស័យ​រូប​ថត​

ប្រភពមកពីកោះសន្ដិភាព

ទីក្រុង​តូក្យូ, ប្រទេស​ជប៉ុន ៖ ក្រុម​ហ៊ុន​កាមេរ៉ា Canon ដែល​ជា​ក្រុម​ហ៊ុន​​នាំ​មុខគេ​ក្នុង​ផ្នែក​បច្ចេក​វិទ្យា​លើ​វិស័យ​រូប​ភាព​ នៅ​លើ​ពិភព​លោក បាន​ប្រជុំ និង​បង្ហាញ​ពី​បច្ចេក​វិទ្យា​ថ្មី​ៗ​របស់​ខ្លួន​ដែល​ទើប​តែ​នឹង​សម្រេចបាន​ការ​ផលិត ព្រម​ទាំង​ប្រកាស​ពីការ​ទទួល​ជោគ​ជ័យ​​នូវ​សែ​ស្រឡាយ EOS ពីរ​បន្ថែម​ទៀត គឺ EOS 1200D ជា​មួយ​នឹង EF-S 18-55mm IS ll lens និង Macro Ring Lite MR-14EX ll ។ ​
កិច្ច​ប្រជុំ​​ក៏​ដូច​ជា​ការ​បង្ហាញ​នេះ បាន​ធ្វើ​ឡើង​នៅ​ការិយា​ល័យ​ធំ​របស់​ក្រុម​ហ៊ុន Canon ស្ថិត​នៅ​ទី​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន កាល​ពីថ្ងៃ​ទី​១២ កុម្ភៈ ២០១៤ ដោយ​មាន​ប្រធាន​ប្រតិ​បត្តិ​ផ្នែក​ទី​ផ្សារ មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ ដូចជា សាំង​ហ្គាពួរ បង់​ក្លាដេស ឥណ្ឌូណេស៊ី កម្ពុជា មីយ៉ាន់​ម៉ា នេប៉ាល់ និង​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​ហ៊ុន​នៅ​ទី​ក្រុង​តូក្យូ​ផ្ទាល់​ជា​ច្រើន​រូប​ទៀត ។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​អ្នក​សារ​ព័ត៌​មាន​មក​ពី​បណ្តា​ប្រទេស​ទាំង​៦ ខាងលើ​ចូល​រួម​ផងដែរ ។
លោក Masaya Maeda អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន Canon Inc បាន​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ ក្រុម​ហ៊ុន Canon បាន​ខិត​ខំ​ពង្រឹង និង​កែ​ច្នៃ​បង្កើត​បច្ចេក​វិទ្យាថ្មីៗ​បន្ថែម​ទៀត ដើម្បី​តម្រូវការ​​អ្នក​ប្រើ​ប្រាស់ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ទាន់​សម័យ​នូវ​បច្ចេក​វិទ្យា ។ ហើយចំពោះ​ទី​ផ្សារ​កាមេរ៉ា Canon យើង​ឃើញថា មាន​ការ​រីក​លូត​លាស់​ និងកើន​ឡើង​ជាលំដាប់​ពី​មួយ​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នេះ​ដោយ​សារ​តែ​ផលិត​ផល​របស់​យើង​មាន​គុណភាព​ល្អ ដែល​អ្នក​ប្រើ​ប្រាស់​អាច​ទទួល​យក​បាន ។ មិន​តែ​ប៉ុណ្ណោះ ក្រុម​ហ៊ុន​យើង​ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​បច្ចេក​វិទ្យា កាមេរ៉ា ជំនាន់​ក្រោយៗ​នេះ កាន់តែ​មាន​ភាព​ទំនើប​ដែល​មិន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់ ជា​ពិសេស​អ្នក​ស្រឡាញ់​ការ​ថត​រូប​ខក​ចិត្ត​នោះ​ឡើយ ។

«មនុស្ស​​ពីង​ពាង និង​កម្មវិធី​បិទ​​ចរន្ត​អគ្គិសនី​ (Earth Hour) ចូលរួម​គ្នា ដើម្បី​ការ​ពារ​ពិភព​​លោក​»

ប្រភពមកពីកោះសន្ដិភាព
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ ឆ្នាំ​២០១៤ មាន​ការ​ចូលរួម​សហ​ការ​ដ៏​អស្ចារ្យ​ជា​លើក​ដំបូង​មួយ​ គឺ​វីរ​បុរស​ពីង​ពាង Spider-Man ត្រូវ​​បាន​ជ្រើស​​តាំង​ឱ្យ​ក្លាយ​ទៅ​ជា​អគ្គ​រាជ​ទូត​តំណាង​កម្ម​វិធី​បិទ​​ចរន្ត​អគ្គិសនី "Earth Hour" ដែល​ត្រូវ​បាន​រៀបចំ​ដោយ​​​អង្គ​ការ WWF (World Wide Fund for Nature) ជា​មួយ​នឹង​សារ​ជំរុញ​ទឹក​ចិត្ត​ឱ្យ​មនុស្ស​ទាំង​អស់​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ ដើម្បី​ក្លាយ​ជា​វីរ​បុរស​ការ​ពារ​ពិភព​លោក​ដូច​មនុស្ស​ពីង​ពាង​ដែរ ។
លោក Andy Ridley ជា CEO និង Co-Founder នៃ​កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី​ “Earth Hour” ​និង​លោក​ Jeff Blake ជា Chairman នៃ​ផ្នែក​ទីផ្សារ និង​ចែក​ចាយ​អន្តរ​ជាតិ​នៃ​ផលិត​កម្ម Sony Pictures Entertainment បាន​ចូលរួម​បង្កើត​ឱ្យ​មាន​កម្ម​វិធី​មួយ គឺ Earth Hour Blue សម្រាប់​​អនុ​ញ្ញាត​ឱ្យ​មនុស្ស​ទាំង​អស់​ជុំវិញ​ពិភព​លោក​ចូលរួម​ជា​មួយ​គ្នា​ក្នុង​កម្មវិធី​បិទ​ចរន្ត​អគ្គិសនី​ដ៏​ល្បី​ដែល​ឆ្នាំនេះ និង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មីនា ថ្ងៃទី​២៩ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ។
Earth Hour ជាកម្ម​វិធី​ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដែល​តម្រូវ​ឱ្យ​អ្នក​ចូលរួម​ទាំង​អស់​ផ្អាក​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​​​រយៈ​ពេល​ចំនួន​​មួយ​ម៉ោង ក្នុង​គោល​បំណង​ចូលរួមចំណែក​ក្នុងការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី ដើម្បី​ជួយ​រក្សា​ការ​ពារ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង ។ ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ចំនួន​អ្នកដែល​បាន​ចូលរួម​ គឺ​កាន់​តែ​ច្រើន​ឡើងៗ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផ្សេង​ទៀត ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។
នៅ​ក្នុង​ឆ្នាំ​នេះ​ កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី Earth Hour នឹង​ត្រូវបាន​ចូលរួម​ដោយ​វីរ​បុរស​ពីង​ពាង​ Spider-Man នៅ​ក្នុង​ភាព​យន្ត The Amazing Spider-Man 2 ក៏ដូច​ជា​តួអង្គ​សម្តែង​រឿង​ផ្ទាល់​ ដូចជា Andrew Garfield, Emma Stone, Jamie Foxx និង​អ្នក​ដឹក​នាំ​រឿង​លោក Marc Webb ។ Andrew Garfield តួអង្គ​សម្តែង​ជា​វីរ​បុរស​ពីង​ពាង​បាន​និយាយថា «ខ្ញុំ​ពិតជា​មាន​មោទន​ភាព​ណាស់​ដែល​វីរ​បុរស​ពីង​ពាង​បាន​ក្លាយ​ទៅ​ជា​វីរ​បុរស​អគ្គ​រាជ​ទូត​ដំបូង​គេ​បង្អស់​តំណាង​ឱ្យ​កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី​ Earth Hour ដែល​គាត់​កំពុងតែ​បង្ហាញ​ទៅ​មនុស្ស​ទាំង​អស់​ថា យើង​អាច​ក្លាយ​ទៅ​ជា​វីរ​បុរស​បាន ពេល​ដែល​យើង​បាន​ប្រើថាម​ពល​ដែល​យើងមាន​ទៅ​ជួយ​ពិភព​លោក» ។ គាត់​ក៏​បាន​បន្ថែម​ទៀតថា «កម្មវិធី​បិទ​ចរន្ត​អគ្គិសនី Earth Hour នេះ​បាន​ក្លាយ​ទៅជា​ហេតុ​ផល​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​គួរឱ្យ​កត់​សម្គាល់​ជុំវិញ​​ពិភព​លោក​ ដូច្នោះ​ហើយ​វា​ក៏​ជា​ហេតុ​ផល​មួយ​ដែល​បានធ្វើ​ឱ្យ​ក្រុម​ការងារ​ផលិត​ភាព​យន្ត​មនុស្សពីង​ពាង Spider–Man របស់​យើង​ចូលរួម​នូវ​សកម្ម​ភាព​ដ៏​រំភើប​នេះ​ផង​ដែរ» ។
អំឡុង​ពេល​នេះ​ ក៏​មាន​កម្មវិធីរ៉ៃ​អង្គាស​ប្រាក់ Earth Hour Blue ថ្មី​ដែល​ជា​ចំណែក​មួយ​អនុញ្ញាត​ឱ្យ​អ្នក​ចូលរួម​ជួយ​ផ្តល់​ជា​ប្រាក់តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​យក​ទៅ​ជួយ​មនុស្សទូទាំង​ពិភព​លោក​ដូច​ជា ផ្តល់​នូវចង្ក្រាន​ថាមពល​ទៅ​ដល់​គ្រួសារ​នៅ Madagascar, ជួយ​សហគមន៍​​នៅ​ប្រទេស Philippines កសាង​ទូក fiberglass ដើម្បី​ការពារ​ទប់​ទល់​ពី​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ ដូចជា គ្រោះរលក Typoon Haiyan និង​យក​​ប្រាក់​ទៅ​ប្រើ​ជា​ទំនុក​បម្រុង​សម្រាប់​ប្រើ​ប្រាស់នៅក្នុងសួន Table Mountain National Park នៅ​អាហ្វ្រិក​ខាង​ត្បូង និង​សម្រាប់​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​កំពុង​រៀបចំ​សម្រាប់​អនាគត​ដ៏​ឆាប់។
អ្វីដែល​ធ្វើ​ឱ្យ​វីរ​បុរស​ពីងពាង​ក្លាយ​ទៅ​ជា​អគ្គ​រាជ​ទូត​តំណាង​កម្ម​វិធី​ដ៏​អស្ចារ្យ​នេះ គឺដោយ​សារ​តែ​ការផលិត​​ភាព​យន្ត The Amazing Spider-Man 2 ថ្មី​ត្រូវ​ផលិត​ឡើង​ដោយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ផលិត​ផល​ដែល​ប៉ះពាល់​បរិស្ថាន ដូចជា ចៀស​វាង​មិន​ប្រើ​ដប​ជ័រ​ប្លាស្ទិក​បាន​ចំនួន​១៩៣.០០០​ដប, បរិ​ច្ចាគនូវការ​ដ្ឋាន​ និង​គ្រឿង​តុប​តែង​ឆាក បន្ទាប់​ពី​ថត​ចប់​បាន​ចំនួន​៤៩​តោន និង​កាត់​បន្ថយ​ចំណី​អាហារ​ក្នុង​ពេល​ថត​ដែល​អាច​បម្រើ​ដល់​មនុស្ស​បាន​៥.៦២០​នាក់​ផង​ដែរ ។ នេះជា​ហេតុ​ផល​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា តួអង្គ​វីរបុរស​ពីង​ពាង​ពីភាព​យន្ត The Amazing Spider-Man 2 ពិត​ជា​តួអង្គ​តែ​មួយ​គត់​ដែល​សាកសម​ធ្វើ​ជាតំណាង​​ឱ្យ​ការ​ការពារ​បរិស្ថាន​សម្រាប់​ពិភព​លោក​ដ៏​ប្រសើរ​ជាង​មុន ។ 
កម្ម​វិធីបិទ​ចរន្ត​អគ្គិសនី និង​អគ្គរាជ​ទូត​វីរ​បុរស​ពីង​ពាង​របស់​ខ្លួន និង​រួម​គ្នា​ជំរុញ​ទឹកចិត្ត​ទៅ​មនុស្ស​ទាំង​អស់​ឱ្យចូលរួម​ការ​ពារ​ពិភព​លោក ដើម្បី​ក្លាយ​ជា​វីរ​បុរស ​ទោះ​បី​​អ្នក​​ជា​មនុស្ស​ធម្មតា​ក៏ដោយ ៕

តុលាការ​ចេញ​ដីកាចាប់​ខ្លួន​ឈ្មោះ បេ រស្មី​​ ពាក់​ព័ន្ធ​បទ​ល្មើសចែក​ចាយ​គ្រឿង​ញៀន​

ប្រភពមកពីកោះសន្ដិភាព
រាជធានី​ភ្នំ​ពេញ ៖ នៅ​ព្រឹកថ្ងៃទី​១៤ កុម្ភៈ ២០១៤ គណៈកម្មការ​​ចម្រុះ​នៃ​​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ សហការ​ជាមួយ​​កង​រាជអាវុធហត្ថ​​ខណ្ឌមានជ័យ​ បាន​ចុះ​អនុវត្ត​ដីកា​​ចាប់​ខ្លួន​ឈ្មោះ បេ រស្មី​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត​​​​ បន្ទាប់​ពីជន​ដែល​ត្រូវ​ចាប់​ខ្លួន​រូបនេះ បាន​រងរបួស​ដោយ​គ្រាប់​កាំភ្លើង​​​​​ កាល​ពី​យប់ថ្ងៃទី​​១២ កុម្ភៈ កន្លងមក​ នៅចំណុច​​ភូមិ​ត្នោត​​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមាន​ជ័យ ហើយ​ក្រោយ​ពេល​កើត​ហេតុ ជន​រងគ្រោះ​និយាយប្រាប់​សមត្ថកិច្ច​ថា ខ្លួនរងរបួស ​​ដោយ​សារ​​ចោរ​ប្លន់​ម៉ូតូ​ម៉ាក​ឌ្រីម​សេ១២៥ ស៊េរី​២០១៤ ។
ប៉ុន្តែ​បន្ទាប់​ពីសមត្ថកិច្ច​​ស្រាវជ្រាវ​​ឃើញ​ថា ជន​រងគ្រោះ​ម្នាក់​នេះ មាន​ដីកា​​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​​បទល្មើស​​ចែក​ចាយ​គ្រឿង​ញៀន​​ទៅវិញ​​ ។ បច្ចុប្បន្ន​​​ជនរងគ្រោះ​ដែល​ក្លាយ​ជា​​មុខ​សញ្ញា​​ពាក់​ព័ន្ធ​បទល្មើស​​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​​ដាក់​កម្លាំង​​យាមកាម​​យ៉ាង​តឹង​​រ៉ឹង ៕​

កំពូល​​អ្នក​ប្រដាល់​​​ស្រាបៀរ​​លី​អូ​​ឈាន​​ចូល​ដល់​​សប្តាហ៍​ទី​2​​ហើយ​

ប្រភពមកពីកោះសន្ដិភាព
រាជ​ធានី​ភ្នំពេញ​ ​៖ ការ​ប្រកួត​​ប្រដាល់​​ដណ្តើម​ខ្សែ​ក្រវាត់​​ស្រា​បៀរ​លី​អូ​ក្នុង​ប្រភេទ​ទម្ងន់​​៦០គីឡូ​ក្រាម ​នៅលើ​សង្វៀន​​ស្ថានីយ​​​ទូរ​ទស្សន៍​CTN ​ថ្ងៃ​សៅរ៍​ទី​១៥ កុម្ភៈ ​​ខាង​មុខ​នេះ​បាន​ឈាន​ចូល​ដល​់​សប្តាហ៍​ទី​២​ហើយ ។
កីឡា​ករដែល​ជា​បេក្ខ​ភាព​ត្រូវឡើង​ប្រកួត​ក្នុង​វេទិកា​នេះ​មាន ​សុខ សុវណ្ណ ​មក​ពី​ក្លិប​កង​ពល​តូច​លេខ​៣១ ​ត្រូវជួប​ជា​មួយ ឆាយ មាស ​មក​ពី​ក្លិប​សំរោង​​កោង​ខេត្ត​បាត់​ដំបង ​និង​ជ័យ​ ប៊ុន​សង់ ​ម​ក​ពី​​ក្លិប​ខេម​រិន្ទ​មាន​ឫទ្ធិ ​ជួបជា​មួយ​​យស់ ​សំអាល់ ​មក​ពី​​ក្លិប​​ឃ្លាំង​មឿងកីឡាខេត្ត​ពោធិ៍​សាត់ ​។ កាលពី​សប្តាហ៍​​ទី​១ គេ​បាន​រក​​ឃើញ​​កីឡា​ករ​ចំនួន​២​រូប ដែល​​មាន​សំណាង​រក​បាន​៣​ពិន្ទុមុន​គេ​គឺកីឡា​ករ​ផាន់ គ្រាន់ ​មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ​នៃ​កង​រាជ​​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស ​និងកីឡា​ករ​ឡៅ ចន្ទ្រា ​មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១ ​។ ដោយ​ឡែក​នៅ​សប្តាហ៍​នេះគេ​មិន​ទាន់​​ដឹងថា ​អ្នក​ណា​​មាន​សំណាង​​រក​បាន​៣​ពិន្ទុ​ទៀត​​នោះ​ទេ ​។ ​​សុខ​ សុវណ្ណ និងឆាយ ​មាស ​សុទ្ធ​តែ​​មាន​ល្បិច​ប្រយុទ្ធ​​នៅលើ​​សង្វៀន​ក្រាស់​ឃ្មឹក​ពេញ​ខ្លួន​​ដូច​គ្នា​ ប៉ុន្តែ​​ពួក​​គេ​ទាំង​​២​មិន​ធ្លាប់​​ជួបគ្នា​ពី​មុន​មក​​​ទេ ទើប​​ទាំង​សង​ខាង​​មាន​ការ​កោត​ញញើត​គ្នា​ទៅ​វិញ​ទៅ​មក​ ។
​តាម​ការ​សង្កេត​​ការ​ប្រកួត​​កន្លង​មក​សុខ​ សុវណ្ណ ​មាន​ស្នៀត​កែង​និង​ជង្គង់​​ប្រើ​ការ​បាន​គ្រាន់​​​តែ​មិន​សូ​វ​ស្ទាត់​ជំនាញ​ប៉ុណ្ណោះ ​​។ សម្រាប់​​ការ​មក​ប៉ះ​​ឆាយ មាស លើក​នេះ​គេ​មិន​ហា៊ន​​អួត​ទុក​មុន​​ពី​លទ្ធផល​​ចាញ់​-ឈ្នះ ឡើយ តែ​បើ​សួរ​គេ​ថា​សង្ឃឹម​អត​់គេ​ឆ្លើយ​​ថា​សង្ឃឹម ​គ្រាន​់​តែ​មិន​ហា៊ន​​បញ្ចេញ​វា​ចា​ប៉ុណ្ណោះ ។ ចំណែក​ឯ​ឆាយ មាស ​​ទោះ​បី​គេ​មាន​ម​ហិច្ឆតា ​ចង់​បាន​៣​ពិន្ទុ​ពីការ​ប្រកួត​លើក​នេះ ​ក៏ដោយ​ក៏​អ្នក​ធ្លាប់​តាម​ដាន​ការ​ប្រកួត​ភាគ​ច្រើន​​​​មិន​សូវ​ទុក​ចិត្ត​លើ​គេ​ឡើយ ​ដោយសារ​ឆាយ មាស ​ល្អ​បាន​តែ​ស្នៀត​​កណ្តាប់​ដៃប៉ុណ្ណោះ ​ឯស្នៀត​កែង​និង​ជង្គង់​គេ​អន់​ខ្លាំងណាស់​​សូម្បី​តែ​ចិត្ត​ក៏​មិន​សូវសឿង​ទៀត ។ ​​ជ័យ ប៊ុន​សង់ ​និង​យស់ ​សំអាល់ ​ជួប​គ្នា​លើក​នេះ​​ក៏​ពិបាក​​ប៉ាន់​ស្មាន​​ទុក​មុន​ដែរ ​ដោយ​​សារ​ពួក​គេ​មាន​សមត្ថ​ភាព​ប្រហែល​គ្នា ។ ជ័យ​ ប៊ុន​សង់ ​ចិត្ត​​តូច​កម្លាំង​ខ្សោយ ​​អត់ចេះ​​ស្នៀតកែង​និង​ជង្គង់​ទេ ​បានតែ​ស្នៀត​ជើង​និងស្នៀត​កណ្តាប់​ដៃ​បន្តិច​ប៉ុណ្ណោះ ។ ចំណែក​យស់ ​សំអាល់ ​ក៏​អត​់​ចេះ​ប្រើ​​ស្នៀតកែងនិងជង្គង់​​ដូចគ្នា​​ តែ​កុំ​​ប្រហែស​​ឱ្យសោះជាមួយ​ស្នៀត​កណ្តាប់​ដៃ​និង​ស្នៀត​ជើង​របស់​គេ​ ព្រោះ​​ពេល​វាយ​និងទាត់​ចេញ​ម្តង​ៗ​គឺ​រហ័ស​​ខ្លាំងណាស់ ​ថែម​​ទាំង​មាន​ទម្ងន់​​ធ្ងន់​ទៀត​ផង ​ឯ​ចិត្ត​របស់គេក៏​សឿង​ណាស់​ដែរ ។
​ទោះ​បី​យ៉ាងណា​គេក៏​មិន​ហា៊ន​មើលស្រាល​​លើ​ជ័យ ប៊ុន​សង់ ​នោះដែរ ​ដោយសារ​នៅក្នុង​ព្រឹត្តិការណ៍​​នេះ​ម្នាក់​ៗ​​សុទ្ធ​តែ​មាន​មហិច្ឆតា​​ចង់​បាន​៣​ពិន្ទុ​​ក្នុង​ការ​ប្រកួត​ជា​លើក​ដំបូង​ដូច​គ្នា ​ដូច្នេះ​ទាំង​សង​ខាង​​ច្បាស់​ជា​ប្រឹង​ប្រកួត​ដោយ​គ្មាន​បន្ធូរ​ដៃ​ឱ្យគ្នា​ឡើយ ឬ​​អាចនិយាយ​បានថា ​គូ​នេះ​មុន​នឹង​ឈាន​​ដល់​លទ្ធ​ផល​​ចាញ់​-​ឈ្នះ​ ប្រាកដ​​ជា​មាន​ការ​ត​​តាំង​គ្នា​​យ៉ាង​ស្វិត​ស្វាញ​មិន​ខាន ៕

ស្លាប់​3​នាក់​ក្នុង​អំពើហិង្សា​នយោ​បាយ​នៅ​វេណេ​ស៊ុយ​អេឡា​

ប្រភពមកពីកោះសន្ដីភាព

មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់​កាំ​ភ្លើង​កាល​ពីថ្ងៃ​ទី​១២ កុម្ភៈ ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​រវាង​ពួក​អ្នក​គាំទ្រ និង​ពួក​អ្នក​ប្រឆាំង​រដ្ឋាភិ​បាល​វេណេ​ស៊ុយ​អេឡា​នៅ​រដ្ឋ​ធានី​ការ៉ា​កាស់ ។​
បណ្តាសមា​ជិក​រ៉ាឌីកាល់​នៃ​ក្រុម​ប្រឆាំង​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ចាប់​តាំងពី​២​សប្តាហ៍​មក​ហើយ​ក្នុង​ប្រទេស​ប្រឆាំង​នឹង​អសន្តិ​សុខ​ អំពើ​ពុក​រលួយ​​និង​វិបត្តិ​សេដ្ឋ​កិច្ច​ ​។​ ខាង​ក្រុម​គាំទ្រ​ប្រធានា​ធិប​តី​បាន​ចោទប្រកាន់​ពួក​នេះ​ថា​ ខិត​ខំ​បង្កើត​ភាព​ចលា​ចល​សំដៅ​ធ្វើ​រដ្ឋ​ប្រហារ​មួយ​ដូច​រដ្ឋ​ប្រហារ​ដែល​អតីត​ប្រធានា​ធិបតី​លោក​ហ៊ូ​ហ្គោ​ឆា​វេស ធ្លាប់​គេច​ផុត​កាល​ពី​ឆ្នាំ​២០០២ ។​
អគ្គ​រដ្ឋ​អាជ្ញា​អះអាង​ពី​ការ​ស្លាប់​និស្សិត​ម្នាក់​ និង​តំណាង​មូលដ្ឋាន​ម្នាក់របស់​ក្រុម​គាំទ្រ​ប្រធានា​ធិបតី ។​ យោង​តាម​ប្រធានា​ធិបតី​លោក​នីកូ​ឡាស់​ ម៉ាឌូ​រ៉ូ​ ថា និស្សិត​ម្នាក់​ទៀត​ត្រូវ​គ្រាប់​កាំ​ភ្លើង​ត្រង់​ក្បាល​កំពុងស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ ដែល​ព័ត៌​មាន​ខ្លះ​ថា​​ គេ​ស្លាប់​​ហើយ​ ។​
ក្នុង​សុន្ទរកថា​មួយ​ ប្រធានា​ធិបតី​រូប​នោះ​មានប្រសាសន៍​ថា​ ក្រុ​ម​បង្ក​អំពើ​ហិង្សា​ទទួល​បរា​ជ័យ​នាពេល​នេះ​ក្នុង​ការប៉ុន​ប៉ង​បង្ក​ឱ្យ​មាន​ការ​ស្លាប់​មនុស្ស ហើយ​ពង្រីក​ថ្លុក​ឈាម​នៅ​វេណេ​ស៊ុយ​អេឡា​ ។ ពេល​នេះ​យើង​កាន់​ទុក្ខ​ចំពោះ​ការ​ស្លាប់​យុវ​ជន​វេណេ​ស៊ុយ​អេឡា​២​នាក់ ។​
អាជ្ញាធរ​រាយ​ការណ៍​ពី​មនុស្ស​២៣​នាក់​ត្រូវ​របួស ហើយ​មនុស្ស​២៥​នាក់​ត្រូវ​ចាប់​ខ្លួន ។​ រថយន្ត​ប៉ូលិស​៤​គ្រឿង​ ក៏​ត្រូវ​​ដុត​បំផ្លាញ​ដែរ​ រួច​ទីតាំង​រដ្ឋបាល​ទាំង​ឡាយ​រងការ​បំផ្លាញ ។​ ពួក​ប្រឆាំង និង​រដ្ឋាភិ​បាល​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ដាក់​គ្នា​លើ​អំពើ​ហិង្សា​ទាំង​នោះ​ ៕​

នាំ​ទៅ​រក​ទិញ​ម៉ូតូ​ដូច​នាំ​ទៅ​សម្លាប់ សំណាង​ល្អ​គេច​ខ្លួន​រួច​

ប្រភពមកពីកោះសន្ដីភាព

ខេត្ត​ព្រះ​សីហនុ​ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ធ្ងន់​​ បន្ទាប់​ពី​ត្រូវ​អ្នក​រក​ស៊ី​ជាមួយ​គ្នា​កាប់​ឱ្យ​របួស​ស្ទើរ​ស្លាប់​ ខណៈ​ពេល​នាំ​គ្នា​ទៅ​រក​ទិញ​ម៉ូតូ​ កាល​ពី​វេលា​ម៉ោង​ជាង​៨​យប់ ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤ នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​កាន់​សួន​ទេស​ភា​ព​លើ​ភ្នំ​មាស ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​១ ​ក្រុង​ព្រះ​សីហនុ​។
យោង​តាម​ការ​អះ​អាង​របស់​ជន​រង​គ្រោះ​​ឈ្មោះ​ខូវ សុខ​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា រូប​គេ និង​ជន​សង្ស័យគឺ​ជា​ម៉ូយ​រក​ស៊ី​ទិញ​-លក់​ម៉ូតូ​ជាមួយ​គ្នា​ជាយូរ​មក​ហើយ។
រូប​គេ​បាន​មក​ឱ្យ​ជន​​សង្ស័យរក​ទិញ​ម៉ូតូ​បាន​​ជាង​២០​គ្រឿង​មក​ហើយ​​​ពុំ​ដែល​មាន​បញ្ហា​នឹង​គ្នា​ទេ ហើយ​នៅ​ថ្ងៃ​កើតហេតុ​​រូប​គេ​បាន​ជិះ​រថ​យន្ត​​ឈ្នួល​មក​ពី​ភ្នំពេញ​មក​រក​ទិញ​ម៉ូតូ​ដូច​​សព្វ​ដង​ក៏​ត្រូវ​​ជន​សង្ស័យ​​ប្រាប់​ថា​ឱ្យ​មក​​ឈប់​នៅ​ក្បែរ​រោង​ចក្រ​ញូវ​ស្តា​ ព្រោះ​មាន​គេ​លក់​ម៉ូតូ​ម្តុំ​នោះ​។ ឮដូច​នោះ​រូប​គេ​ក៏​បាន​ឈប់​រថ​យន្ត​តាម​ការ​ណាត់ បន្ទាប់​មក​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អ៊ី​មក​ដឹក​រូប​គេ​ចូល​តាម​ច្រក​ផ្លូវ​លំ​សំដៅ​មក​កាន់​សួន​ទេស​ភាព​លើ​ភ្នំមាស​ ប៉ុន្តែ​ពេល​មក​ដល់ជិត​សួន​ជន​សង្ស័យ​ប្រាប់​ថា​ឱ្យ​នៅ​ចាំ​ទី​នេះ​ទៅ​ម្ចាស់​ម៉ូតូ​ជិត​មក​ដល់​ហើយ​។ ការ​រង់​ចាំ​បាន​អូស​បន្លាយ​ពេល​តាំង​ពី​ម៉ោង​ជិត​៦ល្ងាច​រហូត​ដល់​ម៉ោង​ជាង​៧​យប់​ក៏​ស្រាប់តែ​ជន​សង្ស័យ​បាន​ទាញ​កាំ​បិត​ប៉័ងតោ​មក​លប​កាប់​រូប​គេ​ពី​ក្រោយ​​​​​​​​​​ចំកញ្ចឹង​.ក​ ខណៈ​ពេល​រូប​គេ​កំពុង​រវល់​​និយាយទូរ​ស័ព្ទ​។
បន្ទាប់​ម​ក​រូប​គេ​ និង​ជន​សង្ស័យ​បាន​ប្រវ៉ាយ​ប្រតប់​គ្នា​មួយ​ប្រាវ​ តែ​ដោយ​រូប​គេ​ពុំ​មាន​អ្វី​នៅ​ដៃទើប​រូប​គេ​ហក់​ចូល​កូន​ជ្រោះ​នៅ​ក្បែរ​នោះ​ដើម្បី​គេច​ខ្លួន​ពី​សេចក្តី​ស្លាប់​រហូត​បាន​ជាង​កន្លះ​ម៉ោង​ទើប​រូប​គេ​ដើរមក​កាន់​ទី​ភ្លឺ​ដើម្បី​ឱ្យ​អ្នក​ស្រុក​ជួយ​រហូត​មាន​មនុស្ស​ប្រុស​២នាក់​បាន​ដឹក​រូប​គេ​មកកាន់​គ្លីនិក​ឯក​ជន​ តែ​ដោយ​សារ​របួស​ធ្ងន់​ពេក​​ក៏​បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក​ក្រុង​ព្រះសីហនុ។
បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប​ង្អែក​ចំការ​ចេក ​ឯ​ជន​សង្ស័យ​សមត្ថ​កិច្ច​កំពុង​បើការ​ស៊ើប​អង្កេត​វែក​មុខ​ ព្រោះ​មាន​ពន្លឺ​ច្រើន​ហើយ​ក្នុង​ការ​ឈាន​ទៅ​ចាប់ខ្លួន​៕

Wednesday, February 12, 2014

ម៉ៅ ស៊ីណាត​ ប្រកាស​ឱ្យ​អ្នក​លេង​ហ្វេ​សប៊ុក​ប្រុង​ប្រយ័ត្ន​រឿង​គេ​យក​ឈ្មោះ​លោក​ហេង ប៊ុន​លាភ​ ​​បោក​ប្រាស់​លុយ

ប្រភពមកពីកោះសន្ិភាព

រាជ​ធានី​ភ្នំពេញ​ ៖ តារា​ចម្រៀង​ អ្នក​នាង​ម៉ៅ ស៊ីណាត បានប្រកាសដល់​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្វេស​ប៊ុក​ទាំង​អស់ ជា​ពិសេស​តារាសិល្បៈឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គណ​នេយ្យ​ហ្វេស​ប៊ុក​មួយ​ដែល​បាន​ប្រើ​ប្រាស់​រូប​ភា​ព​អតីត​តារា​ចម្រៀង​លោក​ហេង ប៊ុន​លាភ​ ដើម្បី​បោក​ប្រាស់​លុយ​។
តារាចម្រៀង​រូប​នេះ​បានប្រកាស​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ Profile ហ្វេស​ប៊ុក​​របស់​នាង បន្ទាប់​ពី​រូប​នាង​ផ្ទាល់​បាន​ជួប​ប្រទះ​នូវ​រឿង​មួយ​នេះ​ដោយ​មិន​នឹក​ស្មាន​ដល់​ ខណៈ​ពេល​ដែល​តារា​សម្តែង​ កញ្ញា លី ចាន់​សីហា ក៏បានពើប​ប្រទះ​រឿង​នេះ​ដែរ​។
ក្នុង​សារ​ដែល​អ្នក​​នាង​ ម៉ៅ ស៊ីណាត បាន​សរ​សេរ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​ រួម​ទាំង​មាន​ភ្ជាប់​ផ្ទាំង​រូប​ភាព​គណ​នេយ្យ​ហ្វេស​ប៊ុក​ដែល​ជន​នោះ​បាន​ប្រើ​ប្រាស់​បន្លំ ​បាន​បញ្ជាក់​​ថា «សូម​ប្រយ័ត្ន​ប្រូហ្វាល់​មួយ​នេះ​វា​ដើរ​បោក​គេ​ថា ជា​លោក​ហេង ប៊ុន​លាភ​ ដើរ​ខ្ចី​លុយ​គេ​។ ថ្ងៃ​នេះ​វា​ខ្ចី​លុយ​ខ្ញុំ៣០០​ដុល្លារ ថា វា​ខូច​រថ​យន្ត​នៅ​សៀម​រាប​ ហើយ​ថ្ងៃ​នេះ​ដែរ​ វា​ក៏​បោក​លី ចាន់​សីហា ដែរ សូម​មិត្ត​ក្នុង​ហ្វេស​ប៊ុក​ទាំង​អស់​គ្នា​ប្រុង​ប្រយ័ត្ន​​ ជា​ពិសេស​​តារា​សិល្បៈ​។ វា​ធ្វើ​ដូច​ស្គាល់​យើង​ចឹង វា​ឱ្យ​យើង​ផ្ញើលុយ​តាម​វីង»​។
ទោះ​ជា​យ៉ាង​ណា​ អ្នក​នាង​ម៉ៅ ស៊ីណាត បាន​បញ្ជាក់​ថា នាង​មិន​បាន​ចាញ់​បោក​ជន​ម្នាក់​នេះ​ឡើយ ដោយ​សារ​តែ​នាង​មាន​ការ​សង្ស័យ​តាំង​ពី​ដំបូង​ ហើយ​រឿង​ហេតុ​នេះ​នាង​ក៏​បាន​ទំនាក់​ទំនង​ទៅ​លោក​ហេង ប៊ុន​លាភ​ ដែរ ដែល​លោក​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​នាម​លោក​ជា​សាម៉ីខ្លួន​មិន​បាន​ដឹង​រឿង​អ្វី​បន្តិច​សោះ៕

ឡុង ​សុភី​ និង​រឿង ​សោភ័ណ្ឌ​ ត្រៀម​​ស្វាគមន៍​អ្នក​​ប្រដាល់​ ជើង​​ខ្លាំង​ប្រេ​ស៊ីល​​នៅ​​រេញ​ TV3 ​ថ្ងៃ​អាទិត្យ​​សប្តាហ៍​​នេះ​

ប្រភពមកពីកោះសន្ដិភាព
រាជ​ធានី​ភ្នំពេញ​ ៖ ឡុង សុភី​ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ប្រកួត​ជា​មួយ​កីឡាករ​ប្រេស៊ីល​ Adayton ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម​នៅ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំពេញ​ បុ៉ស្តិ៍​លេខ​៣​ ថ្ងៃ​អាទិត្យ​ ទី​១៦​ កុម្ភៈ​ ខាង​មុខ​នេះ ខណៈ រឿង​ សោភ័ណ្ឌ​ មកពី​ក្លិប​មកុដ​រាជ​សីហ៍​ ត្រូវ​ជួប​ជា​មួយ​កីឡាករ​ប្រេស៊ីល​ Jose Neto ក្នុងប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម​ដូច​គ្នា ។​
Adayton ធ្លាប់​មក​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជាជា​ច្រើន​លើក​រួច​មក​ហើយ​ និង​ធ្លាប់​ដណ្តើម​ខ្សែ​ក្រវាត់​ពី​កីឡាករ​កម្ពុជា​ទៀត​​ផង​ ។ អ្វី​ដែល​ធ្វើ​ឱ្យ​គេកាន់តែ​មាន​ការ​កត់​សម្គាល់​ថែម​ទៀត​នោះ គឺ​ Adayton មុន​នឹង​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ គេបាន​ផ្តួល​កំពូល​អ្នក​ប្រើ​ស្នៀត​កណ្តាប់​ដៃ​ ពេជ្រ សីហា​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ចំនួន​២​លើក និង​បាន​យក​ឈ្នះ​កីឡាករ​ឡុង សុវណ្ណ​ឌឿន​ មក​ពី​ក្លិប​ឡុង​សាល​វ័ន្ត​កីឡា​ដោយ​ពិន្ទុ​ផងដែរ ។​ បុ៉ន្តែ​សម្រាប់​ការ​មក​ជួប ឡុង សុភី​ លើក​នេះ​គេ​អត់​ទាន់​ដឹង​ថា​ យ៉ាង​ណា​នោះ​ទេ​ ។ Adayton ក៏​ជា​កំពូល​អ្នក​ប្រើ​ស្នៀត​កែង និង​ជង្គង់​យ៉ាងស្ទាត់​ជំនាញ​ម្នាក់​ដែរ​ ឯស្នៀត​ដៃ​និង​ស្នៀត​ជើង​កាន់តែ​អស្ចារ្យ​ថែម​ទៀត ។​ ចំណែក​ ឡុង សុភី​ គេ​មិន​បាច់​និយាយ​ឡើយ ព្រោះ​អី​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​អស្ចារ្យ​ខ្លាំង​ណាស់​ ។ ស្នៀត​ជង្គង់​អាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ តែ​កម្លាំង​ទៅ​មិន​រួច​ Adayton ឡើយ ​ទោះ​បី​មាឌ​ និង​កម្ពស់​មិន​លើសគ្នា​ក៏​ដោយ​ ។​ ដូច្នេះ​គូ​នេះ​គ្មាន​នរណា​ហ៊ាន​ទស្សន៍​ទាយ​លទ្ធ​ផល​ទុក​មុន​បាន​ឡើយ​ មានតែ​រង់​ចាំ​មើល​ការប្រកួត​ជាក់​ស្តែង​បុ៉ណ្ណោះ ។​
Jose Neto មិន​ធ្លាប់​មក​ប្រកួត​ជា​មួយ​កីឡា​ករ​កម្ពុជា​ឡើយ​ ដូច្នេះ រឿង​ សោភ័ណ្ឌ​ មាន​ការ​លំបាក​ប​ន្តិច​ព្រោះអី​ទាំង​សង​ខាង​សុទ្ធ​តែ​មិន​ធ្លាប់​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​ច្បាស់​លាស់​ដូចគ្នា​ ។ ទោះ​បី​យ៉ាង​ណា​ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​ប្រចាំ​បុ៉ស្តិ៍​លេខ​៣​​ បាន​អះ​អាង​ថា កីឡាករ​ប្រេស៊ីល​រូប​នេះ​ខ្លាំង​គួរសម​ និង​ធ្លាប់​ធ្វើ​ការ​អុក​ឡុក​សង្វៀន​ប្រទេស​ថៃ​ ដោយ​ការ​វាយ​ផ្តួល​កីឡាករ​ថៃ​ឱ្យ​ចាញ់​នៅ​ក្រោម​កណ្តាប់​ដៃ​របស់​គេ​មិន​តិច​នាក់​​ឡើយ ។​ បុ៉ន្តែ​សម្រាប់​ការ​មក​ជួប​ រឿង សោភ័ណ្ឌ​ លើក​នេះ​មិ​នទាន់ដឹង​ថា​យ៉ាង​ណា​នោះ​ទេ​ព្រោះ​អី​ រឿង សោភ័ណ្ឌ​ មិន​មែន​ជា​ជើង​អន់​នោះ​ឡើយ ។​ ម្យ៉ាង​វិញ​ទៀត​ មួយ​រយៈ​មក​នេះ​យីអ៊ុន​របស់​ រឿង សោភ័ណ្ឌ​ ឡើងខ្ពស់​គួរ​សម ប្រកួត​មិន​សូវ​ដែល​ចាញ់​ តែ​គេ​ក៏​មិន​ហ៊ាន​អួត​ទុក​មុន​ពេល​ជួប​ជា​មួយ​ Jose Neto លើក​នេះដែរ​ គឺអាស្រ័យ​ទៅ​លើ​ការសាក​កម្លាំង​គ្នា​មើល​សិន​បុ៉ណ្ណោះ ។​
ក្រៅ​ពី​គូ​អន្តរ​ជាតិ​នេះ​ទៅ​ នៅ​លើ​សង្វៀន​ដដែល​ក៏​មាន​ការ​ប្រកួត​រវាង​កីឡាករ​ម៉ន​ ចាន់​ដារ៉ា មក​ពី​ក្លិប​វិស្វកម្ម​បច្ចេក​ទេស​ទ័ព​ជើង​គោក​ព្រែក​ឯង​កីឡា និង​កីឡាករ​សល់ ប៊ុន​អុីម​ មក​ពី​ក្លិប​អាស៊ី​កីឡា​ និង​កីឡា​ករ​នន់​ ជំនិត មក​ពី​មជ្ឈ​មណ្ឌល​សកម្ម​ភាពកម្ចាត់​មីន​កម្ពុជា​ ជួប​ជា​មួយ​កីឡាករ​ហុីម​ សារ៉ាន់​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ៕​

ចិន និង​ឥណ្ឌា​ជួបគ្នា​ពិភាក្សា​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​

ប្រភពមកពីកោះសន្ដិភាព
​ប្រទេស​ចិន​ និង​ឥណ្ឌា​ បាន​ព្រៀម​​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​​ដើម្បី​បង្កើត​ឱ្យ​បាន​ឆាប់​រហ័ស​នូវ​ក្រប​ខណ្ឌ​​ស្មើ​ភាព​ ​សម​ហេតុ​សម​ផល​ និង​អាច​ទទួល​យក​បាន​​ទៅ​វិញ​ទៅ​មក​​ដើម្បី​ដោះ​ស្រាយ​ទំនាស់​ព្រំដែន​។ ក្នុង​​កិច្ច​ប្រជុំ​លើក​ទី​១៧​របស់​បេសក​ជន​ទទួល​បន្ទុក​បញ្ហា​ព្រំដែន​​ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១០​និង​១១​ កុម្ភៈ នៅ​ទី​ក្រុង​​ញូវ​ដែល្លី​បេសក​ជន​ចិន​និង​ជា​ទី​ប្រឹក្សា​រដ្ឋ​​​ លោក Yang Jiechi និង​បេស​ក​ជន​ឥណ្ឌា​​ជា​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក  ស៊ីវ សាន់កា មឺណុន បាន​ពិភាក្សា​គ្នា​ដោយ​សីុ​ជម្រៅ​​លើ​ទំនាស់​ព្រំដែន​​រវាង​ចិន និង​ឥណ្ឌា ពី​ទំនាក់​ទំនង​ទ្វេ​ភាគី​ព្រម​ទាំង​ពីបញ្ហា​អន្តរ​ជាតិ​ និង​តំបន់​ដែល​មាន​ផល​ប្រយោជន៍​រួម ។
​ភាគី​ទាំង​២​បាន​​ព្រម​ព្រៀង​គ្នា​ថា ចិន​និង​ឥណ្ឌា​ បាន​ជំរុញ​​ការ​ចរចា​​ពី​បញ្ហា​ព្រំដែន​ ដោយ​គ្រប់​គ្រង​​ប្រកប​ដោយ​​​ប្រសិទ្ធ​ភាព​​នូវ​ជម្លោះ​ និង​ទំនាស់​ទាំង​ឡាយ​រួច​បង្កើត​បរិយា​កាស​អនុ​គ្រោះ​​មួយ​ដើម្បី​ពង្រីក​ទំនាក់​ទំនង​ទ្វេ​ភាគី ។ ភាគី​ទាំង​ពីរ​ប្រកាស​ថា ចិន​និង​ឥណ្ឌា​ ជា​ដៃ​គូ​កិច្ច​សហ​ប្រតិបត្តិ​ការ​យុទ្ធ​សាស្ត្រ​ ហើយ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​ដើម្បី​​ជំរុញ​ការ​អភិ​វឌ្ឍ​រួម ដែល​សម​ស្រប​ទៅ​នឹង​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ទាំង​២​និង​ប្រជា​ជន​ទាំង​២ ៕

សាលារាជធានី​ភ្នំពេញ​ប្រគល់រថយន្ត​ពន្លត់អគ្គិភ័យ៣គ្រឿង​ ជូនដល់ការិយាល័យ​បង្ការនិងពន្លត់​អគ្គិភ័យនៃ​ស្នងការនគរបាលរាជធានីភ្នំពេញ

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ៖ ​នៅសាលារាជធានីភ្នំពេញ​ ​នាម៉ោង៩ព្រឹកថ្ងៃទី១៣​ កុម្ភៈ​ ២០១៤ ​មានរៀបចំពិធីប្រគល់​និងទទួល​រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ​ជូនដល់ការិយាល័យបង្ការ​ និង​ពន្លត់អគ្គិភ័យ​នៃស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ។
ពិធីនេះ ​ប្រព្រឹត្តទៅក្រោម​អធិបតីភាពលោក ប៉ា សុជាតិវង្ស​ អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ ​និងអស់លោក ​លោកស្រី ​ជាថ្នាក់ដឹកនំា ​មន្រ្តីរាជការក្រោមឱវាទ​ និង ​ស្នងការ ស្នងការរង​នគរបាល​រាជធានីភ្នំពេញ​ នគរបាលជំនាញ​ជាច្រើនរូបទៀត ។
អំណោយរបស់​សាលារាជធានី​ភ្នំពេញនាពេលនេះ ​គឺជាការចូលរួមចំណែក​ក្នុងការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញ ដែលតែងតែកើតឡើងជាញឹកញាប់ ជាពិសេស​នៅក្នុងរដូវក្តៅ​នាពេល​ខាងមុខនេះ ៕ ​​

Tuesday, February 11, 2014

ពិធី​ដំឡើង និង​បំពាក់​ឋានន្តរស័ក្តិ​​ដល់​មន្ត្រី​នគរ​បាល​វរ​សេនាតូច​ និង​នគរ​បាល​ការពារ​ព្រំ​ដែន​គោក​៩១១ ចំនួន​​២៨​​រូប​

ប្រភពមកពីកោះសន្ដិភាព

ខេត្តបន្ទាយ​មានជ័យ ៖ នៅ​បញ្ជាការ​ដ្ឋាន​នគរ​បាលវរ​សេនាតូ​ច​លេខ​៩១១ មាន​​រៀបចំ​ពិធី​ដំឡើង និង​បំពាក់​ឋានន្តរ​​ស័​ក្តិ​ជូន​​មន្ត្រី​​នគរ​បាល​​ជាតិ​​នៃវរសេ​នាតូច​លេខ​៩១១ ចំនួន​២៨រូប កាលពី​ព្រឹក​ថ្ងៃទី១២​ កុម្ភៈ ​២០១៤ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ​ក្រោម​អធិប​តី​ភាព លោក​​វរសេ​នីយ៍​ឯកសំ ជិត ស្នង​ការ​រងទទួល​បន្ទុក​ការ​ងារព្រំ​ដែន តំណាង​ដោយលោ​ក​ឧត្តមសេនីយ៍​ត្រីខេង ស៊ុម ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ ។
​លោក​វរសេនីយ៍​ទោ សូ ចាន់​ណារី មេ​បញ្ជាការ​វរសេនា​តូចលេខ​៩១១ បាន​ធ្វើសេចក្តី​រាយការណ៍ អំពី​លក្ខណៈ​ភូមិ​សាស្ត្រ​ និង​សភាព​​ការណ៍​ ដែលបាន​កើតឡើងនៅ​​តាមខ្សែ​បន្ទាត់​ព្រំដែន និង​អំពីកិច្ចសហ​ប្រតិបត្តិការ​ជាមួយ​បណ្តាអង្គ​ភាព ក្នុងភូមិ​សាស្ត្រ ព្រម​ទាំង​​ក្រៅភូមិ​សាស្ត្រ​រួចមក ។
លោក​វរសេនីយ៍​ទោម៉ក់ ឧត្តម នាយ​ការិយា​ល័យបុគ្គ​លិក អាន​សេចក្តី​សម្រេចលេខ​០៤៤សសរ ​ចុះថ្ងៃទី២៤ ​មករា ​២០១៤ របស់​អគ្គ​ស្នង​​ការ​នគរ​​បាល​ជាតិ​សម្រេច​ដំឡើង និង​បំពាក់ឋានន្តរ​ស័ក្តិជូន​ដល់មន្ត្រី​នគរបាល​ជាតិនៃវរ​សេនាតូច​លេខ​៩១១ ចំនួន២៨រូប ក្នុង​ថ្នាក់​អនុ​សេ​នីយ៍​ឯកចំនួន៦រូប, ថ្នាក់​អនុសេនីយ៍ទោ​​ចំនួន១៦​រូប, ថ្នាក់អនុសេនីយ៍​ត្រីចំនួន​៤រូប, ថ្នាក់ព្រិន្ទបាល​ឯកចំនួន២រូប ។

ស្រា​បៀអង្គរ​បេះដូង​ខ្មែរចាប់​ឆ្នោតស្វែង​រក​គូស្វាមី​ភរិយាថ្មី​ដែល​មាន​សំណាង​សម្រាប់​រដូវកាល​អាពាហ៍​ពិពាហ៍​ថ្មី​នេះ

ប្រភពមកពីកោះសន្ដិភាព
រាជ​ធានីភ្នំពេញ ៖ កាល​ពីថ្ងៃ​ទី11 កុម្ភៈ 2014 នេះ ស្រា​បៀរ​អង្គរ​បេះដូង​ខ្មែរ​បាន​ធ្វើការ​ចាប់​ឆ្នោតស្វែង​រកគូស្វាមី​ភរិយា​ថ្មី ដែល​មាន​សំណាង​ឈ្នះ​រង្វាន់ពី​កម្មវិធី​អាពាហ៍​ពិពាហ៍បេះដូង​ខ្មែរ គូស្នេហ៍​និរន្ត​នៅការិយា​ល័យ​កណ្តាល​ក្រុម​ហ៊ុនស្រា​បៀរកម្ពុជា​ខេមប្រ៊ូវ ​(ស្រា​បៀរ​​អង្គរ) ដោយ​មានការ​ចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​ក្រុម​ហ៊ុន ​ភ្ញៀវ​កិត្តិ​យស​ជាច្រើន​​ និ​ង​បណ្តា​អ្នក​សារ​ព័ត៌​មាន​នានា​យ៉ាង​ច្រើន​កុះ​ករ ។
លោកស្រីប៊ួយ ចាន់​សុធា អ្នក​តំណាង​ផ្នែកទី​ផ្សារបានឱ្យ​ដឹង​ថា ស្រា​បៀរ​អង្គរ បេះដូង​ខ្មែរ​យល់​ច្បាស់​ពីតំរូវ​ការ​របស់​បង​ប្អូន​ខ្មែរ​យើង​នៅ​ពេលរៀបចំ​ពិធីមង្គល​ការម្តងៗ ដូច្នេះ​ហើ​​យ​យើង​បាន​បង្កើត​ឱ្យ​មាន​ការ​ផ្តល់ជូន​ជា​កញ្ចប់យ៉ាង​ពិសេស ដើម្បីសម្រួល​ដល់ការ​រៀប​ចំកម្ម​វិធី ពោលគឺគូស្វាមី​ភរិយានឹង​ទទួល​បានការ​ផ្តល់​ជូនភេសជ្ជៈដោយ​ឥតគិតថ្លៃ និង​សៀវភៅ​កត់ចំណង​ដៃ​រួចជាស្រេច​បន្ថែម​ពីលើ​កម្មវិធីចាប់​ឆ្នោត​​ផ្សង​សំណាង​ដែលមាន​រង្វាន់​ជាច្រើន​ដូច​ជាម៉ូតូ ទូរទស្សន៍​ស្តើង ទូរស័ព្ទស្មាត​ហ្វូន និងរង្វាន់​ស្រា​បៀរ​ជា​ច្រើន​ផ្សេង​ទៀត ។
គួរ​បញ្ជាក់ផង​ដែរថា ការចាប់ឆ្នោត​លើក​បន្ទាប់នឹងធ្វើឡើងនៅ​ក្នុងខែ​មេសា និង​កក្កដា ឆ្នាំ​២០១៤ ខាងមុខ​នេះ ។ គូស្វាមី​ភរិយា​អាច​ចូលរួម​ក្នុងកម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​នេះ ដោយគ្រាន់តែជាវស្រាបៀរអង្គរកំប៉ុង សំរាប់អាពាហ៍ពិពាហ៍ របស់​ខ្លួន​ហើយ​បំពេញ​ឆ្នោត​ផ្សង​សំណាងរួច​ដាក់នៅតាម​ដេប៉ូចែក​ចាយតាម​តំបន់​រៀងៗ​ខ្លួន។
ចំពោះ​ឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​នឹង​​បង្ហាញ​​ជូន​នៅ​លើ​​ទំព័រ​សារ​ព័ត៌​​មានលើ​  Website
សម្រាប់​ព័ត៌មាន​បន្ថែមអំពីកម្ម​វិធីអាពាហ៍​ពិពាហ៍បេះ​ដូង​ខ្មែររបស់​ស្រាបៀរ​អង្គរ សូមអានខិតប័ណ្ណផ្សព្វ​ផ្សាយ​របស់​ក្រុម​ហ៊ុន ឬ​ទូរ​ស័ព្ទ​មក​លេខ០២៣ ៩៨៧ ៦៦៣ ចូលទៅកាន់​គេហ​ទំព័រ www.angkorbeer.com.kh ។

ក្រសួងកសិកម្ម​បង្ហាញរបាយការណ៏​ស្តីពីការសិក្សាស្រាវជ្រាវ​ក្នុងរយៈពេល​នៃការផ្លាស់ប្តូរកាលានុវត្តភាព​ និងហានិភ័យ

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ៖​ ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង នេសាទ​ បានបើកសិក្ខាសាលាពិគ្រោះយោបល់​ស្តីពីរបាយការណ៏​សិក្សាស្រាវជ្រាវ​កសិកម្ម​នៅកម្ពុជាក្នុងរយៈពេល​នៃការផ្លាស់ប្តូរ​កាលានុវត្តភាព និង​ហានិភ័យ ។
សិក្ខាសាលានេះ ​ប្រព្រឹត្តធ្វើនៅសណ្ខាគារ​កំាបូឌីយ៉ាណា​ ក្នុងរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី១២​ កុម្ភៈ ​២០១៤ ​ក្រោមអធិបតីភាព ​លោក ហង់ជួន ណារ៉ុន ​រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង ​នេសាទ ៕

សាលា​ឧទ្ធរ​ណ៍សម្រេច​​ឱ្យ​ភាគី​ក្រុម​ហ៊ុន​SK សងសំណង​ជនរងគ្រោះ​ក្នុង​រថយន្ត​តារា​ចម្រៀង​​ខេមរៈ សិរី​មន្ត​

ប្រភពមកពីកោះសន្ដិភាព
រាជធានី​ភ្នំ​ពេញ ៖ នៅ​ព្រឹកថ្ងៃទី​១២ កុម្ភៈ ២០១៤ សាលា​ឧទ្ធរ​ណ៍ ​​បាន​ប្រកាសសាល​ក្រម​សំណង​ជនរងគ្រោះ​ក្នុង​រថយន្ត​តារា​ចម្រៀង​​ខេមរៈ សិរី​មន្ត​ ដោយ​​សម្រេច​តាម​សាលក្រម​របស់​តុលាការ​ខេត្ត​ព្រះ​សីហនុ​ គឺ​​​ឱ្យ​ភាគី​ក្រុម​ហ៊ុន​SK សងសំណង​តាមការ​ទាម​ទារ​​ទៅ​ភាគី​ជនរងគ្រោះ ។
បើតាមសេចក្តី​រាយការណ៍​បាន​ឱ្យដឹង​ថា សាល​ក្រម​នេះធ្វើ​ឡើង​ ក្រោម​ការ​ចូល​រួម​ពី​ភាគី​ជន​រងគ្រោះ​មាន លោក​ខេម​រៈ ភារុណ បងប្រុស​តារាចម្រៀង​ខេមរៈ សិរីមន្ត​​ និង​មេ​ធាវី​របស់លោក និង​មេ​ធាវី​តំណាង​ក្រុម​ហ៊ុន​SK ៕

បាល់​ទាត់ចម្រុះ​សម្រាប់រាត្រីថ្ងៃ​ពុធមាន15 ប្រកួត តើក្រុម Napoli អាចយក​ឈ្នះ Roma បានឬអត់? ចំណែក​ឯ Barcelona, Levekusen, Bayern, Twente ជា​ជម្រើស​ល្អ

ប្រភពមកពីកោះសន្ដិភាព
ការ​​​ប្រកួត​​បា​ល់​ទាត់​​ចម្រុះ​សម្រាប់​​​​រាត្រី​ថ្ងៃ​ពុធ​​នេះ​​មាន​ 15 ប្រកួត​ ។ តើ​ក្រុម​ Napoli អាច​សង​សឹក​ Roma បាន​ឬ​អត់​ក្នុង​ទឹក​ដី ខណៈ​ Barcelona, Leverkusen, Bayern, Twente និង Galatasaray ជា​ជម្រើស​ល្អ ។​
បារាំង​ខាប់​ វគ្គ​ 16 ក្រុម​ (ប្រកួត​គ្មាន​ជើង​ទី​2)
Rousse V Guingamp
Rousse លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 0-2-3 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងស្មើ​ Bordeaux 0-0 ក្នុង​ផ្ទះ​ ស្មើ Vaulx 1-1 បន្ទាប់​មក​លេង​ចាញ់​ Nimes II 3-0 ក្រៅ​ផ្ទះ ។​
Guingamp លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 1-1-3 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ Paris SG 1-1 ក្នុង​ផ្ទះ ចាញ់​ Bastia 3-2 ក្រៅ​ផ្ទះ​ និង​ចាញ់​ Reims 2-1 ក្នុង​ផ្ទះ ។​
(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា)​
Auxerre V Rennes
Auxerre លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 2-1-2 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Lens 2-1 ក្នុង​ផ្ទះ​ ចាញ់ Chateauroux 2-0 ក្រៅ​ផ្ទះ​ តែឈ្នះ Istres 1-0 ក្នុង​ផ្ទះ ។​
Rennes លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 2-2-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងស្មើ​ Lille 1-1 ក្រៅ​ផ្ទះ​ ឈ្នះ Lyon 2-0 ក្នុង​ផ្ទះ​ តែ​ចាញ់​ Ajaccio 3-1 ក្រៅ​ផ្ទះ​ ។ ប្រវត្តិ​​ជួបគ្នា 10 ប្រកួត​ Rennes ឈ្នះ​ 3 Auxerre ឈ្នះ​ 4 ស្មើ​ 3 ។​
ជួបគ្នា​  4 ប្រកួត​ចុង​ក្រោយ​គឺ​៖
11-10 Auxerre 2-1 Rennes
04-11 Rennes 0-0 Auxerre
10-11 Auxerre 0-1 Rennes
03-12 Rennes 1-1 Auxerre
Moulins V Sete
Moulins លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 3-1-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​​ Monts 2-1 ក្រៅ​ផ្ទះ​ ឈ្នះ Toulouse 2-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ​ Duchere 0-0 ក្រៅ​ផ្ទះ។​
Sete លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 3-1-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងឈ្នះ​ Jura 2-0 ក្នុង​ផ្ទះ​ ស្មើ Ajaccio II 1-1 ក្រៅ​ផ្ទះ​ បន្ទាប់​មក​លេង​ចាញ់​ Arles II 1-0 ក្នុង​ផ្ទះ​ ។​
(ពុំ​មាន​ប្រវត្តិ​ជួបគ្នា)​
Nice V Monaco
Nice លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 3-0-2 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងចាញ់​ Montpellier 3-1 ក្រៅ​ផ្ទះ​ ឈ្នះ Lille 1-0 ក្នុង​ផ្ទះ​ តែ​ចាញ់​ Valenciennes 2-1 ក្រៅ​ផ្ទះ ។​
Monaco លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 3-2-0 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងឈ្នះ​ Monts 3-0 ក្រៅ​ផ្ទះ​ ឈ្នះ Marseille 2-0 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ Lorient 2-2 ក្រៅ​ផ្ទះ​ ។ ប្រវត្តិ​ជួបគ្នា 10 ប្រកួត​ Nice ឈ្នះ​ 2 Monaco ឈ្នះ​ 5 ស្មើ 3 ។​
ជួបគ្នា​  4 ប្រកួត​ចុង​ក្រោយ​គឺ​៖
01-10 Monaco 3-2 Nice
11-10 Monaco 1-1 Nice
04-11 Nice 3-2 Monaco
12-13 Nice 0-3 Monaco
អាល្លឺ​ម៉ង់​ខាប់​ វគ្គ​ 8 ក្រុម​ (ប្រកួត​គ្មាន​ជើង​ទី​2)
Hoffenheim V Wolfsburg
Hoffenheim លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 3-1-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Nurnberg 4-0 ក្រៅ​ផ្ទះ ឈ្នះ​ Hamburg 3-0 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ Freiburg 1-1 ក្រៅផ​្ទះ ។​
Wolfsburg លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 2-0-3 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងចាញ់​ Hannover 3-1 ចាញ់ Schalke 2-1 ក្រៅ​ផ្ទះ​ តែ​ឈ្នះ Mainz 3-0 ក្នុង​ផ្ទះ​ ។ ប្រវត្តិ​ជួបគ្នា 10 ប្រកួត​ Wolfsburg ឈ្នះ 5 Hoffenheim ឈ្នះ​ 3 ស្មើ 2 ។​
ជួបគ្នា​  4 ប្រកួត​ចុង​ក្រោយ​គឺ​៖
02-12 Wolfsburg 1-2 Hoffenheim
11-12 Hoffenheim 1-2 Wolfsburg
04-13 Wolfsburg 2-2 Hoffenheim
09-13 Wolfsburg 2-1 Hoffenheim
Leverkusen V K Slautern
Leverkusen លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 3-1-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Freiburg 3-2 ក្រៅ​ផ្ទះ​ ឈ្នះ Stuttgart 2-1 ក្នុង​ផ្ទះ និង​ឈ្នះ Gladbach 1-0 ក្រៅ​ផ្ទះ ។​
K Slautern លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 2-0-3 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងឈ្នះ​ Ingolstadt 2-1 ក្រៅ​ផ្ទះ​ ចាញ់ Dortmund 3-1 តែ​ឈ្នះ​ Greuther 2-1 ក្នុង​ផ្ទះ​ ។​ ប្រវត្តិ​ជួបគ្នា 10 ប្រកួត​ K Slautern ឈ្នះ 1 Leverkusen ឈ្នះ 6 ស្មើ 3 ។​
ជួបគ្នា​  4 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-11 K Slautern 0-1 Leverkusen
11-11 K Slautern 0-2 Leverkusen
04-12 Leverkusen 3-1 K Slautern
07-13 K Slautern 1-1 Leverkusen
Hamburg V Bayern
Hamburg លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 2-0-3 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងចាញ់​ Schalke 3-0 ក្នុង​ផ្ទះ​ ចាញ់ Hoffenheim 3-0 ក្រៅ​ផ្ទះ​ និង​ចាញ់​ Hertha 3-0 ក្នុង​ផ្ទះ ។​
Bayern លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 4-0-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងឈ្នះ​ Stuttgart 2-1 ក្រៅ​ផ្ទះ​ ឈ្នះ Frankfurt 5-0 ក្នុង​ផ្ទះ​ និង​ឈ្នះ Nurnberg 2-0 ក្រៅ​ផ្ទះ​ ។​ ប្រវត្តិ​ជួបគ្នា 10 ប្រកួត​ Hamburg ឈ្នះ​ 1 Bayern ​ឈ្នះ​ 7 ស្មើ 2 ។​
ជួបគ្នា​  4 ប្រកួត​ចុង​ក្រោយ​គឺ​៖
11-12 Hamburg 0-3 Bayern
03-13 Bayern 9-2 Hamburg
07-13 Hamburg 0-4 Bayern
12-13 Bayern 3-1 Hamburg
អុីតាលី​ខាប់​ វគ្គ​ 1/2 ជើង​ទី​2 
Napoli V Roma
ជើង​ទី​1 Roma 3-2 Napoli
Napoli លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 2-1-2 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេ​ង​ចាញ់​​ Atalanta 3-0 ចាញ់ Roma 3-2 ក្រៅ​ផ្ទះ​ តែ​ឈ្នះ Milan 3-1 ក្នុង​ផ្ទះ​ ។​
Roma លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 3-2-0 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Verona 3-1 ក្រៅ​ផ្ទះ ឈ្នះ​ Napoli 3-2 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ Lazio 0-0 ក្រៅ​ផ្ទះ​ ។ ប្រវត្តិ​ជួបគ្នា 10 ប្រកួត​ Roma ឈ្នះ 5 Napoli ឈ្នះ​ 3 ស្មើ 2។​
ជួបគ្នា​  4 ប្រកួត​ចុង​ក្រោយ​គឺ​៖
01-13 Napoli 4-1 Roma
05-13 Roma 2-1 Napoli
10-13 Roma 2-0 Napoli
02-14 Roma 3-2 Napoli
ហូឡង់​ D1
Groningen (11) V Twente (2)
Groningen 10 ប្រកួត​ក្នុង​ផ្ទះ​គឺ 5-3-2 ស៊ុត​បាល់​បាន​ 20 គ្រាប់​និង​របូត​វិញ​ 13 គ្រាប់។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Alkmaar 2-0 ចាញ់ Ajax 2-1 ក្រៅ​ផ្ទះ និង​ចាញ់ Heerenveen 3-1 ក្នុង​ផ្ទះ ។​
Twente 11 ប្រកួត​ក្រៅ​ផ្ទះ​គឺ 6-2-3 ស៊ុត​បាល់​បាន​ 20 គ្រាប់​និង​របូត​វិញ​ 12 គ្រាប់ ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងឈ្នះ​ Cambuur 3-1 ​ក្នុង​ផ្ទះ ឈ្នះ Heerenveen 2-0 តែ​ចាញ់ PSV 3-2 ក្រៅ​ផ្ទះ ។​ ប្រវត្តិ​ជួបគ្នា​ 10 ប្រកួត​ Twente ឈ្នះ​ 8 ស្មើ 2 ។​
ជួបគ្នា​  4 ប្រកួត​ចុង​ក្រោយ​គឺ​៖
03-13 Groningen 0-3 Twente
05-13 Groningen 0-1 Twente
05-13 Twente 3-2 Groningen
09-13 Twente 5-0 Groningen
អេស្ប៉ាញ​ខាប់ វគ្គ 1/2 ជើង​ទី​2
Sociedad V Barcelona
ជើង​ទី​1 Barcelona 2-0 Sociedad 
Sociedad លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 2-1-2 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Atletico 4-0 ចាញ់ Barcelona 2-0 ក្រៅ​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ​ Levante 0-0 ក្នុង​ផ្ទះ ។​
Barcelona លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 4-0-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Valencia 3-2 ឈ្នះ Sociedad 2-0 ក្នុង​ផ្ទះ​ និង​ឈ្នះ​ Sevilla 4-1 ក្រៅ​ផ្ទះ​ ។ ប្រវត្តិ​ជួបគ្នា 10 ប្រកួត​ Barcelona ឈ្នះ 7 Sociedad ឈ្នះ​ 2 ស្មើ 1 ។​
ជួបគ្នា​  4 ប្រកួត​ចុង​ក្រោយ​គឺ​៖
08-12 Barcelona 5-1 Sociedad
01-13 Sociedad 3-2 Barcelona
09-13 Barcelona 4-1 Sociedad
02-11 Barcelona 2-0 Sociedad
ក្រិក​ខាប់​ វគ្គ​ 1/4 ជើង​ទី​2
Olympiakos Volos V Panathinaikos
ជើង​ទី​1 Panathinaikos 4-0 Olympiakos Volos
Olympiakos Volos លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 2-2-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Panathinaikos 4-0 ស្មើ Fokikos 2-2 ក្រៅ​ផ្ទះ​ និង​ស្មើ​ Panachaiki 1-1 ក្នុង​ផ្ទះ។​
Panathinaikos លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 3-1-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ OFI 1-1 ចាញ់ Asteras 1-0 ក្រៅ​ផ្ទះ​ តែ​ឈ្នះ​ PAOK 2-1 ក្នុង​ផ្ទះ ។​
ប្រវត្តិ​ជួបគ្នា​  5 ប្រកួត​គឺ​៖
12-10 Panathinaikos 0-1 Olympiakos Volos
04-11 Olympiakos Volos 3-2 Panathinaikos
05-11 Olympiakos Volos 2-1 Panathinaikos
05-11 Panathinaikos 3-0 Olympiakos Volos
01-14 Panathinaikos 4-0 Olympiakos Volos
Atromitos V Olympiakos
ជើង​ទី​1 Olympiakos 0-0 Atromitos
Atromitos លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 4-1-0 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ឈ្នះ Apollon 3-2 ក្រៅ​ផ្ទះ​ ឈ្នះ Kalloni 2-0 និង​ឈ្នះ​ Asteras 3-1 ក្នុង​ផ្ទះ ។​
Olympiakos លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ 4-1-0 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ឈ្នះ​ Panaitolikos 2-1 ឈ្នះ​ Panionios 2-0 ក្នុង​ផ្ទះ​ និង​ឈ្នះ Veria 5-0 ក្រៅ​ផ្ទះ​ ។ ប្រវត្តិ​ជួប​គ្នា 10 ប្រកួត​ Atromitos ឈ្នះ​ 2 Olympiakos ឈ្នះ 6 ស្មើ 2 ។​
ជួបគ្នា​  4 ប្រកួត​ចុង​ក្រោយ​គឺ​៖
02-13 Olympiakos 2-3 Atromitos
08-13 Olympiakos 2-1 Atromitos
01-14 Atromitos 0-0 Olympiakos
01-14 Olympiakos 0-0 Atromitos
តួក​គី​ខាប់ វគ្គ​ជម្រុះ​ក្នុង​ពូល​
ពូល A
Eskisehirspor (3) V Sivasspor (4)
Eskisehirspor 5 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 2-1-2 ស៊ុត​បាល់​បាន​ 5 គ្រាប់​និង​របូត​វិញ​ 7 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Fenerbahee 2-1 ក្នុង​ផ្ទះ​ ស្មើ​ Akhisar 1-1 បន្ទាប់​មក​លេងចាញ់​ Galatasaray 3-0 ក្រៅ​ផ្ទះ ។​
Sivasspor 5 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 1-0-4 ស៊ុត​បាល់​បាន​ 4 គ្រាប់​និង​របូត​វិញ​ 8 គ្រាប់​ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ចាញ់​ Konyaspor 3-0 ក្រៅ​ផ្ទះ ចាញ់​ Bursaspor 2-1 តែ​ឈ្នះ Fenerbahce 2-0 ក្នុង​ផ្ទះ​ ។ ប្រវត្តិ​ជួប​គ្នា 10 ប្រកួត​ Sivasspor ឈ្នះ 2 Eskisehirspor ឈ្នះ 5 ស្មើ 3 ។​
ជួបគ្នា​  4 ប្រកួត​ចុង​ក្រោយ​គឺ​៖
11-12 Sivasspor 1-0 Eskisehirpor
04-13 Eskisehirpor 2-1 Sivasspor
09-13 Sivasspor 3-2 Eskisehirpor
01-14 Sivasspor 0-2 Eskisehirpor
Bursaspor (1) V Akhisar(2)
Bursaspor 5 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 2-1-2 ស៊ុត​បាល់​បាន​ 8 គ្រាប់​និង​របូត​វិញ​ 4 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Galatasaray 6-0 ឈ្នះ Sivasspor 2-1 ក្រៅ​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ​ Antalyaspor 1-1 ក្នុង​ផ្ទះ ។​
Akhisar 5 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 3-1-1 ​ស៊ុត​បាល់​បាន​ 5 គ្រាប់​និង​របូត​វិញ​ 3 គ្រាប់ ។  3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Genclerbirligi 3-1 ស្មើ Eskisehirspor 1-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ឈ្នះ​ Trabzonspor 4-2 ក្រៅ​ផ្ទះ ។​
ប្រវត្តិ​ជួបគ្នា​  4 ប្រកួត​គឺ​៖
12-12 Akhisar 2-2 Bursaspor
04-13 Bursaspor 1-1 Akhisar
09-13 Bursaspor 0-0 Akhisar
01-14 Akhisar 0-0 Bursaspor
ពូល B
Galatasaray (2) V Antalyaspor (1)
Galatasaray 5 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ 3-1-1 ស៊ុត​បាល់​បាន​ 9 គ្រាប់​និង​របូត​វិញ​ 2 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Bursaspor 6-0 ក្នុង​ផ្ទះ​ ឈ្នះ Tokatspor 3-0 ក្រៅ​ផ្ទះ និង​ឈ្នះ​ Eskisehirspor 3-0 ក្នុង​ផ្ទះ ។​
Antalyaspor 5 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ 3-2-0 ស៊ុត​បាល់​បាន​ 12 គ្រាប់​និង​របូត​វិញ​ 4 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Gaziantepspor 1-0 ឈ្នះ Elazingspor 2-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ​ Bursaspor 1-1 ក្រៅ​ផ្ទះ​ ។ ប្រវត្តិ​ជួបគ្នា 10 ប្រកួត​ Galatasaray ឈ្នះ 3 Antalyaspor ឈ្នះ 2 ស្មើ 5 ។​
ជួបគ្នា​  4 ប្រកួត​ចុង​ក្រោយ​គឺ​៖
09-12 Antalyaspor 0-4 Galatasaray
02-13 Galatasaray 2-0 Antalyaspor
09-13 Galatasaray 1-1 Antalyaspor
01-14 Antalyaspor 1-1 Galatasaray

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់