សារព័ត៌មានអុីតាលីរាយការណ៍ថា
ជនជាតិចិនយ៉ាងតិច៤នាក់បានត្រូវស្លាប់
ហើយ៦នាក់ទៀតត្រូវរបួស កាលពីថ្ងៃទី១ ធ្នូ
ក្នុងគ្រោះអគ្គិភ័យឆេះរោងចក្រមួយនៅទីក្រុងប្រាតូ
ភាគកណ្តាលអុីតាលី ។ ភ្លើងបានឆាបឆេះ នាវេលាម៉ោង៧
ម៉ោងក្នុងស្រុកក្នុងរោងចក្រកាត់ដេរមួយស្ថិតនៅជាយក្រុង
ប្រាតូ ដែលនៅទីនោះមានរោងចក្រចិនជាច្រើន ។
ទីភ្នាក់ងារព័ត៌មានអុីតាលី ANSA
រាយការណ៍ថា មនុស្សប្រមាណជា១០នាក់ ជាប់ខាងក្នុងរោងចក្រនោះ
ហើយ៤នាក់ស្លាប់ដោយពុលផ្សែង
ហើយមនុស្ស២នាក់ទៀតរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ។
តុល្យការអ្នកស្លាប់អាចមានខ្ពស់ជាងនេះទៀត ។
មូលហេតុនៃគ្រោះថ្នាក់នោះ នៅពុំទាន់ដឹងនៅឡើយ ។
ក្រុមអ្នកពន្លត់ភ្លើង
និងពួកអ្នកជួយសង្គ្រោះខិតខំពន្លត់ភ្លើង
និងរុករកមនុស្សដែលបាត់ខ្លួន៕ប្រភពមកពីកោះសន្ដិភាព
0 comments:
Post a Comment