ប្រភពមកពីកោះសន្តិភាព
ខេត្តកណ្តាល ៖
បុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ព្រែកហូរចាប់ខ្លួនកាលពីវេលាម៉ោង៤
រសៀលថ្ងៃទី៣ ធ្នូ ២០១៣ ស្ថិតនៅចំណុចភូមិព្រែកហូរ សង្កាត់ព្រែកហូរ
ក្រុងតាខ្មៅ បន្ទាប់ពីមានដីកា
បង្គាប់ស្វែងរកចាប់ខ្លួនលេខ ៧០៤ ដបចខ
ចុះថ្ងៃទី៤ វិច្ឆិកា ២០១៣ របស់សាលាដំបូងខេត្តកណ្តាល
ដែលពាក់ព័ន្ធពីបទជួញដូរនូវសាធាតុញៀន ។
ប្រភពបានឱ្យដឹងថា
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះហេង វាសនា អាយុ៣១ឆ្នាំ
មានទីលំនៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែក ក្រុងតាខ្មៅ ។
នៅពេលចាប់ខ្លួន
នគរបាលបានធ្វើការឆែកឆេររកឃើញថ្នាំញៀនម៉ាទឹកកកដែលលាក់ទុកក្នុងទុយោ
ជ័រចំនួន២ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការ
ដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ
និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ។
0 comments:
Post a Comment