Tuesday, December 17, 2013

រតនៈ​ ពិសិដ្ឋ​ និង​តូតា​ ស្និទ្ធ​ស្នាល​គ្នា​ឱ្យ​គេ​ច្រឡំ​ថា​គូ​សង្សារ

ប្រភពមកពីកោះសន្តិភាព

រាជធានីភ្នំពេញ​ ៖ កន្លង​មក​តារា​សម្តែង​ និង​តារា​បង្ហាញ​​ម៉ូដ​ លោក​រតនៈ​ ពិសិដ្ឋ​ និង​នាង​ម៉ាក​ សែន​សូនីតា​ ហៅ​តូតា​ ត្រូវ​គេ​និយាយ​ថា​ កំពុង​តែ​ស្វែង​យល់​ចិត្ត​គំនិត​គ្នា​ ។​ លោក​រតនៈ​ ពិសិដ្ឋ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ពេញ​ចិត្ត​កញ្ញា​តូតា​ ដោយ​សរសើរ​ថា​ នាង​មាន​គុណ​សម្បត្តិ​ទាក់​ទាញ​ចិត្ត​លោក​ជា​ខ្លាំង​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ តារា​ទាំង​២​ដួង​នេះ​បណ្តើរ​គ្នា​ទៅ​ណា​តែ​ពីរ​នាក់​ឱ្យ​គេ​ឯង​ឃើញ​នោះ​ជា​ រឿង​បោក​ភ្នែក​មហា​ជន​ទេ​ ព្រោះ​លោក​ពិសិដ្ឋ​ កំពុង​ពិចារណា​នារី​ម្នាក់​រស់​នៅ​ប្រទេស​អូស្ត្រាលី​ ។​
តារា​ពីរ​ដួង​នេះ​ទៅ​ណា​មក​ណា​ ពិសេស​រាល់​ពេល​មាន​កម្ម​វិធី​ជប់​លៀង​របស់​អ្នក​សិល្បៈ​ តែង​ណាត់​ជួប​គ្នា​ទៅ​ត្រសង​ឱ្យ​គេ​ឃើញ​ ។ លើស​ពី​នេះ​ នាង​តូតា​ និង​លោក​រតនៈ​ ពិសិដ្ឋ​ បញ្ចេញ​កាយ​វិការ​កៀក​កិត​គ្នា​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ថត​រូប​ ហាក់​ដូច​ជា​រុញ​រឿង​ចង​មេត្រី​ស្នេហា​នឹង​គ្នា​ឱ្យ​គេ​យល់​ច្រឡំ​កាន់​តែ​ ខ្លាំង​ឡើង​ ។​ តាម​ពិត​ ម្នាក់ៗ​សុទ្ធ​តែ​មាន​គូ​កំណាន់​ចិត្ត​លាក់​គេ​ រៀងៗ​ខ្លួន​ ។​
ជាក់​ស្តែង​ក្នុង​ពិធី​រៀប​ការ​តារា​សម្តែង​សារ៉ាយ​ សក្ខណា​ កាល​ពី​ថ្ងៃ​ទី​១២​ ធ្នូ​ ២០១៣​ លោក​រតនៈ​ ពិសិដ្ឋ​ និង​នាង​តូតា​ បាន​បណ្តើរ​គ្នា​ទៅ​ចូល​រួម​ ។​ គ្រាន់​តែ​ឃើញ​ពួក​គេ​ទៅ​ដល់​ អ្នក​កាសែត​បាន​ស្ទុះ​ទៅ​ថត​រូប​ ហើយ​តារា​ទាំង​ពីរ​​នាក់​កាន់​តែ​បាន​ចិត្ត​ បណ្តោយ​ឱ្យ​គេ​ថត​ ដ្បិត​ពួក​គេ​មិន​មែន​គូ​ស្នេហា​ទេ​ ។ តារា​ ល្បីៗ​បណ្តើរ​គ្នា​ទៅ​ណា​មក​ណា​បែប​នេះ​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​កន្លង​មក​ ទូច​ ស្រី​លក្ខណ៍​ ធ្លាប់​ល្បី​មាន​ស្នេហា​ជាមួយ​លោក​យូ​ឌី​ស្កូ​ ឯ​ប៉ែន​ ចំរុង​ ស្រឡាញ់​គ្នា​ជាមួយ​ទឹម​​ រដ្ឋា​ លុះ​យូរ​ទើប​ដឹង​ថា​ មិន​មែន​ជា​ការណ៍​ពិត​​ ។ ជាក់​ស្តែង​ ទូច​ ស្រី​លក្ខណ៍​ រៀប​ការ​ជាមួយ​បុរស​បរទេស​ ឯ​ទឹម​ រដ្ឋា​ អះ​អាង​ថា​ គូ​ស្នេហ៍​នាង​ជា​អ្នក​ជំនួញ​ ។​
ចំពោះ​លោក​រតនៈ​ ពិសិដ្ឋ​ និង​កញ្ញា​តូតា​ មិន​អាច​កើត​មាន​ស្នេហា​ក្រៅ​ពី​មិត្ត​ភក្តិ​ក្នុង​រង្វង់​សិល្បៈ​ឡើយ​ ដោយ​សារ​តែ​លោក​រតនៈ​ ពិសិដ្ឋ​ ត្រូវ​គេ​ផ្តល់​ព័ត៌​មាន​ថា​ មាន​នារី​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី​ពេញ​ចិត្ត​រូប​លោក​ ហើយ​បើ​លោក​យល់​ព្រម​រៀប​ការ​នោះ​ នឹង​បាន​ទៅ​រស់​នៅ​អូស្ត្រាលី​ ហើយ​ខាង​ស្រី​នឹង​ចែក​ហាង​មួយ​ឱ្យ​មើល​ការ​ខុស​ត្រូវ​ ។​ ចង់​ដឹង​ពី​រឿង​នេះ​ពិត​ ឬ​យ៉ាង​ណា​ ភ្នាក់​ងារ​កោះ​សន្តិ​ភាព​បាន​សួរ​លោក​រតនៈ​ ពិសិដ្ឋ​ គ្រា​កំពុង​ឈរ​អេន​អន​ពីរ​នាក់​កញ្ញា​តូតា​ ឱ្យ​អ្នក​កាសែត​ថត​ ហើយ​លោក​បញ្ជាក់​ថា​ ពិត​ជា​មាន​រឿង​ដូច​គេ​លើក​ឡើង​មែន​ ក្នុង​អំឡុង​ពេល​លោក​ទៅ​សម្តែង​នៅ​អូស្ត្រាលី​កន្លង​មក​ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ទទួល​យក​ស្នេហា​ពី​អ្នក​នៅ​អូស្ត្រាលី​ទេ​ គឺ​លោក​កំពុង​តែ​ពិចារណា​ ។
​ ក្រុុម​គ្រួសារ​នារី​នោះ​​ ពិសេស​ឪពុក​ម្តាយ​នាង​ពេញ​ចិត្ត​ចំពោះ​រូប​លោក​យក​ជា​កូន​ប្រសា​ ហើយ​បើ​សិន​ជា​លោក​ឯក​ភាព​ភ្ជាប់​និស្ស័យ​នោះ​ លោក​នឹង​មាន​ អ្វីៗ​គ្រប់​យ៉ាង​ ព្រោះ​គេ​មាន​មុខ​របរ​ច្រើន​គួរ​សម​ មាន​ហាង​ពីរ​បី​ ដូច្នេះ​អាច​ចែក​មុខ​របរ​ឱ្យ​កូន​ចៅ​រក​សុី​ ។ រឿង​នេះ​លោក​តំអក់​សិន​ ព្រោះ​ចង់​ប្រឡូក​សិល្បៈ​ឱ្យ​បាន​បី​បួន​ឆ្នាំ​ទៀត​សិន​ ម៉្យាង​ទៀត​លោក​កំពុង​តែ​ចង់​រក​សុី​អ្វី​មួយ​ក្រៅ​ពី​សិល្បៈ​ដែល​ត្រូវ​រង់ ​ចាំ​ពេល​យូរ​ ទើប​មិន​ហ៊ាន​សម្រេច​យក​អ្នក​ណា​មក​ពាក់​ព័ន្ធ​បេះ​ដូង​ទេ​ ។​
ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​រតនៈ​ ពិសិដ្ឋ​ ទទួល​ស្គាល់​ថា​ ទឹក​ដី​អូស្ត្រាលី​ ជា​ទី​ដែល​លោក​ចង់​ទៅ​រស់​នៅ​ ហើយ​យ៉ាង​យូរ​៤​ ឬ​៥​ឆ្នាំ​ទៀត​ លោក​នឹង​ចេញ​ទៅ​នៅ​ទី​នោះ​តាម​បំណង​ ។​ ទាក់​ទិន​នឹង​រឿង​ស្នេហា​មាន​គេ​ទាក់​ទង​ដូច​ព័ត៌​មាន​លេច​ឮ​នោះ​លោក​សុំ​ ពេល​គិត​សិន​ ។​ ពេល​លោក​មាន​អាយុ​ជាង​៣០​ឆ្នាំ​ ទើប​គិត​រឿង​ស្នេហា​ ។​ ចំពោះ​ការ​លើក​ឡើង​ពី​រឿង​ស្នេហា​រវាង​លោក​រតនៈ​ ពិសិដ្ឋ​ និង​កញ្ញា​តូតា​ នោះ​ លោក​ពិសិដ្ឋ​ គ្រាន់​តែ​បង្ហើប​ថា​ ពេញ​ចិត្ត​អត្ត​ចរិត​តូតា​ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ស្គាល់​គ្នា​ដូច​ជា​មិត្ត​ភក្តិ​ ៕

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់