Tuesday, December 3, 2013

ក្រុម​ហ៊ុន Zenya ​ប្រគល់​រង្វាន់​២០​លាន​រៀល​ដល់​អ្នក​ឈ្នះ​ប្រាក់​លាន​របស់ Zenya Spark ៤​រូប​បន្ថែម​ទៀត​

រាជធានីភ្នំពេញ ៖ នៅ​រសៀល​​ថ្ងៃទី​៣ ធ្នូ ២០១៣ លោក Yossanan Dhitirojana អ្នក​​គ្រប់​គ្រង​អាជីវ​កម្ម​អន្តរ​ជាតិ និង​ជា​អ្នក​តំណាង​របស់​ក្រុម​ហ៊ុន T.A.C Consumer Co.,Ltd ​បាន​ធ្វើ​​ការ​ប្រគល់​​ទឹក​ប្រាក់​២០​លាន​រៀល ដល់​អ្នក​ឈ្នះ​៤​រូប​បន្ថែម​ទៀត នៅ​ក្នុង​កម្ម​វិធី Zenya Spark ​ចែក​ប្រាក់​សុទ្ធ​២០​លាន​រៀល ដែល​អ្នក​ឈ្នះ​ទាំង​​៤​នាក់​នោះ​មានកញ្ញា ជាន សុភាស់ ​ទី​លំនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ កញ្ញា ម៉េង ដាណែត ​មក​ពី​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល លោក​វ៉េត ណារុន ​រស់​នៅ​រាជ​ធានី​ភ្នំពេញ និង​លោក​ខូ សាម៉ឺឌី ​មក​ពី​ខេត្ត​ព្រះ​សីហនុ អ្នក​ទាំង​៤​​នាក់​ទទួល​បាន​ក្នុង​ម្នាក់ៗ​២០​លាន​រៀល​ពី ក្រុម​ហ៊ុន Zenya ។
​ការ​ប្រគល់​​រង្វាន់​ទឹក​ប្រាក់​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា Zenya Spark ​ពិត​ជា​បាន​ប្រគល់​រង្វាន់​​ទឹក​ប្រាក់​សុទ្ធ​២០​លាន​រៀល​ទៅ​ឱ្យ​ដល់​អ្នក​ ឈ្នះ​យ៉ាង​ពិត​ប្រាកដ​មែន ។ ដើម្បី​ក្លាយ​ជា​ម្ចាស់​រង្វាន់​ម្នាក់​ក្នុង​ចំណោម​២៥​នាក់ លោក​អ្នក​គ្រាន់​តែ​​ពិសារ Zenya Spark រស​ជាតិ​ទំពាំង​បាយ​ជូរ​ក្រហម និង​រស​ជាតិ​ទទឹម​​ចាប់​ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​២៨ កុម្ភៈ ២០១៤ ​ដោយ​គ្រាន់​តែ​មើល​ក្រវិល​កំប៉ុង​នៅ​ពេល​ឃើញ​ពាក្យ​ថា WIN ​នោះ​ លោក​អ្នក​នឹង​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​២០​លាន​​រៀល​ភ្លាមៗ ពី Zenya Spark ​ដោយ​មិន​បាច់​ផ្សង​សំណាង​ មិន​បាច់​រង់​ចាំ​នោះ​ឡើយ​ គឺ​បើក​​ភ្លាម​ឈ្នះ​ភ្លាម ។
អ្នក​​ឈ្នះ​រង្វាន់​ទាំង​៤​នាក់​របស់ Zenya បាន​បង្ហាញ​​ទឹក​មុខ​សប្បាយ​រីករាយ និង​បាន​និយាយ​ថា ទឹក​ប្រាក់​នេះ​ពិត​ជា​មាន​ពិត​ប្រាកដ​មែន មិន​ក្លែង​បន្លំ​នោះ​ទេ គឺ​ងាយ​​ស្រួល​ណាស់​ ដើម្បីបាន​ឈ្នះ​វា ដោយ​គ្រាន់តែ​ទិញ​ Zenya មក​ញ៉ាំ និង​មើល​ខាង​ក្រោម​ក្រវិល​កំប៉ុង​ បើ​ឃើញ​ពាក្យថា WIN នោះ​យើង​នឹង​ឈ្នះ​២០​លាន​រៀល​ ។

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់