ដោយ ៖ អប្សរាប្រភពមកពីកោះសន្តិភាព
ខេត្ដព្រៃវែង ៖ លោកតាឈួន សំរស់ នៅភូមិព្រែកខ្សាយ
ឃុំព្រែកខ្សាយ“ក” ស្រុកពាមរក៍ ដែលតាមរយៈការចុះផ្សាយរបស់
សារព័ត៌មានកោះសន្ដិភាពស្ដីអំពីជីវិតរស់
នៅឯកោក្នុងវ័យចាស់ជរាអាយុ៧៧ឆ្នាំ ហើយមានជំងឺប្រចាំកាយនោះ
បច្ចុប្បន្នកំពុង ទទួលបាននូវភាពកក់ក្ដៅឡើងវិញ
នាជីវិតចុងក្រោយរបស់គាត់
បន្ទាប់ពីត្រូវបានសប្បុរសជនជាជនរួមជាតិបានជួយឧបត្ថម្ភដល់លោកតាជា
បន្ដបន្ទាប់មានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន
ដែលបានផ្ដល់ឱ្យលោកតាតាមរយៈ កោះសន្ដិភាព ។
លើកនេះជាលើកទី៥ហើយដែលលោកតាបានទទួលអំណោយពី
សប្បុរសជននៅក្រៅប្រទេស គឺឧបាសិកាឈឹម ប៊ួយកានីកា
ជាអាណិកជននៅប្រទេសស្វ៉ីសបានផ្ដល់ថវិកា៥០ដុល្លារ
ដើម្បីឱ្យកោះសន្ដិភាពរៀបចំពិធី សង្ឃភត្ដដោយនិមន្ដព្រះសង្ឃ
និងរៀបចំចង្ហាន់ប្រគេនដល់ព្រះសង្ឃដោយមានការអញ្ជើញចូលរួមពីសំណាក់
លោកយាយ លោកតាជាអ្នកភូមិបានជួយជ្រោមជ្រែងក្នុងពិធី
ដែលបានរៀបចំនៅព្រឹកថ្ងៃទី២០កក្កដា ។
ចំណែកថវិកាមួយចំនួនទៀតទិញទឹកដោះគោ២កំប៉ុង
ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប តែ ស្ករ.ស ទៀន ធូប
និងបច្ច័យសំរាប់បង្សុកូល និងថវិកាជូនលោកតាអាចារ្យ ស្របទៅតាម
សទ្ធាជ្រះថ្លារបស់សប្បុរសជនជាម្ចាស់ដើមទានផង ដែលសប្បុរសជនទាំងនោះ
សុទ្ធតែអ្នកមានគុណធម៌ អាណិតអាសូរជីវិតចុង
ក្រោយដ៏កំសត់របស់លោកតាឈួន ។ លោកតាវ៉ាន់
ជាអាចារ្យបានឧទ្ទិសមគ្គ
ផលជូនដល់បុព្វការីជនទាំងឡាយមានមាតាបិតាជាដើម
របស់លោកអ្នកជាសប្បុរសជន
សូមឱ្យលោកបានទទួលមហាកុសលផលបុណ្យដ៏បរិសុទ្ធនេះ កុំបីអាក់ខានឡើយ ៕
0 comments:
Post a Comment