Monday, December 2, 2013

អំណោយ​មនុស្សធម៌​ពីក្រុម​ជំនុំ​មេតូ​ឌីស្ទ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ប្រជា​ពល​រដ្ឋ​សរុប​ចំនួន​៥៣០​គ្រួសារ​នៅ​ក្នុង​ស្រុក​ចំនួន២​ដែល​រងគ្រោះ​ ដោយ​ទឹក​ជំនន់​ បាន​ទទួល​អំណោយ​ពីក្រុម​ជំនុំ​មេតូ​ឌីស្ទ​ ហើយ​ពិធី​ចែក​អំណោយ​ក៏​បាន​ប្រារព្ធ​នៅ២​កន្លែង​ផ្សេងគ្នា​ដែរ។​ នៅ​ស្រុក​មង្គល​បុរី​ ពិធី​ចែក​អំណោយ​​បានប្រារព្ធ​ធ្វើ​នៅសាលា​បឋម​សិក្សា​បឹង​​ត្រស់​​ដែល​មាន​ ប្រជា​ពល​រដ្ឋ​ចំនួន​២០០​គ្រួសារ​មក​ពី​ភូមិ​បឹង​​ត្រស់​ ឃុំ​ចំណោម​ ។
ចំណែក​នៅ​ក្រុង​សិរី​សោ​ភ័ណ​ពិធី​ចែក​អំណោយ​បាន​ ប្រារព្ធ​ធ្វើ​នៅ​ព្រះ​វិហារ​គ្រិស្ត​ក្នុង​សង្កាត់​ម្កាក់​ ដោយ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​៣៣០​គ្រួសារ​មក​ពី​៣​ភូមិ​ គឺ​ភូមិ​បែកចាន​ ភូមិ​គោក​លៀប​ និង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ម្កាក់​ ។
ពិធី​ចែក​អំណោយ​ទាំង​២​កន្លែង​នេះ​ប្រារព្ធ​ធ្វើ​ ជាបន្ត​បន្ទាប់​​គ្នា​ក្រោម​អធិបតី​ភាព​លោក​អ៊ុំ​ រាត្រី​ អភិ​បាល​រងខេត្ត​ និង​ជាតំណាង​លោក​គោ​ស៊ុំ​ សារឿត​ អភិបាលខេត្ត​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​យឹន​ យឿន ប្រធាន​មន្ទីរធម្មការ​ និងសាសនា​ខេត្ត​ ​លោក​ស្រី​ចាន់​ ថេង អភិបាល​ក្រុងសិរី​សោភ័​ណ លោក​ប្រធាន​ភូមិ​ភាគ​៣​ប្រចាំ​​តំបន់​៤​ លោក​ប្រធានគណៈ​កម្មា​ធិការ​គ្រិស្ទាន​ខេត្ត លោក​នាយក​សាលា​មេតូឌីស្ទ​កម្ពុជា ព្រម​ទាំង​លោកប្រធាន​តំបន់​បន្ទាយ​មាន​ជ័យ ។​
លោក​គឹម​ វិវឌ្ឍន៍​ ប្រធានភូមិ​ភាគ៣​ ប្រចាំ​តំបន់​៤​ បាន​ថ្លែងថា​ ប្រទេសកម្ពុជា​ក្នុងឆ្នាំ​២០១៣ នេះ​បាន​ជួបគ្រោះ​មហន្ត​រាយ​ដោយ​ទឹក​ជំនន់​ និយាយ​ជា​រួម​ និង​និយាយ​ដោយ​ឡែក​ក្នុង​ខេត្តបន្ទាយ​មាន​ជ័យ​ ប្រជាពលរដ្ឋ​បាន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ ។ ប្រភពមកពី៖ កោះសន្តិភាព

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់