Sunday, December 1, 2013

រថ​យន្ត​ដឹក​អង្ករ​លើស​ចំណុះប្រឹង​ឡើង​ចំណោត​ តែ​មិន​រួច​រអិល​មក​ក្រោយ​បុក​ របង​ផ្ទះ​ប្រជា​ពលរដ្ឋ​បាក់​អស់​មួយ​ផ្ទាំង​ធំ

ភ្នំពេញ​ ៖​  រថ​យន្ត​កូរ៉េ​ដឹក​អង្ករ​ ចំណុះ​៥​តោន​ បាន​ដឹក​អង្ករ​ពេញ​រថ​យន្ត​តែ​ម្តង​ ធ្វើ​ដំណើរ​តាម​បណ្តោ​យ​ផ្លូវ​លេខ​៥១៤​
ឡើង​ចំណោត​ឆ្ពោះ​ទៅ​ផ្លូវ​២៧១ ប៉ុន្តែ​ដោយ​សារ​ឡើង​ចំណោត​មិន​រួច​ រអិល​មក​ក្រោយ​បុក​របង​ផ្ទះ​ប្រជា​ពលរដ្ឋ​បាក់អស់
មួយផ្ទាំងធំ​ កាល​ពី​វេលា​ម៉ោង​ ១០ព្រឹក ថ្ងៃ​ទី១ ធ្នូ ២០១៣ ស្ថិត​នៅ​ក្រុម​ទី​៣ ភូមិ​ទី១ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​ ។

                      

                      

                      

                      

នគរ​បាល​មូល​ដ្ឋាន​ បាន​ឱ្យដឹង​ថា មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​រថ​យន្ត​កូរ៉េ​ចំណុះ​ ៥​តោន ពណ៌​ស​មួយ​គ្រឿង​ ពាក់​ស្លាក​
លេខ​ភ្នំពេញ​ ៣​A៧៦៨៨ ដឹក​អង្ករ​ពេញ​ធ្វើ​ដំណើរ​ តាម​បណ្តោយ​ផ្លូវ​លេខ​ ៥១៤ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​ដល់​
ផ្លូវ​ចំណោត​រថ​យន្ត​ បាន​បន្ថែម​ល្បឿន​បំណង​ឆ្ពោះ​ទៅ​ផ្លូវ​ ២៧១​ ប៉ុន្តែ​ដោយ​សារ​រថ​យន្ត​ដឹក​ធ្ងន់​ពេក​ទើប​មិន​អាច​បើក​ឡើង​
ចំណោត​នោះ​រួច​ ក៏​រអិល​ធ្លាក់​មក​ក្រោម​បុក​របង​ផ្ទះ​ ប្រជា​ពលរដ្ឋបាក់​អស់​មួយ​ផ្ទាំង​ធំ ដោយ​របង​ផ្ទះ និង​គូទ​រថ​យន្ត​
កៀប​ជាប់​គ្នា​ ប៉ុន្តែ​ហេតុ​ការណ៍​នេះ​ មិនបណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ទេ ។

សមត្ថ​កិច្ច​បញ្ជាក់​ថា ម្ចាស់​ផ្ទះ​រង​គ្រោះ​ឈ្មោះ​ ពេជ្រ សង្វារ​ ភេទ​ប្រុស អាយុ​ ៤៩​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ ចំណែក​
អ្នក​បើក​បរ​រថ​យន្ត​បង្ក​ មិន​ស្គាល់​ឈ្មោះ​ទេ បាន​សម្រប​សម្រួល​ជាមួយ​ភាគី​ម្ចាស់​ផ្ទះ​ ដែល​រង​ការ​ខូច​ខាត​ ដោយ​ចេញ​
ថ្លៃ​ជួស​ជុល​របង​ផ្ទះ​ជូន​វិញ​តែម្តង​ ៕

ប្រភពៈ កោះសន្តិភាព 




0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់