Friday, December 13, 2013

ឈិត សុជា​តា​ ខំ​កសាង​ខ្លួន​ឱ្យ​មាន​ជំនាញ​​ច្រើន

ប្រភពមកពីកោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ និង​ជា​តារា​សម្តែង​ ឈិត​ សុជា​តា​ មួយ​រយៈ​នេះ​បាន​ផ្លាស់​ប្តូរ​ស្ទីល​សម្តែង​ ថ្មី​ៗ​គួរ​ឱ្យ​ចាប់​អារម្ម​ណ៍​ ។ ពី​មុន​សុជា​តា​ គ្រាន់​តែ​ជា​អ្នក​ចាប់​អាជីព​អត្ថា​ធិប្បាយ​ទូរ​ទស្សន៍​ និង​សម្តែង​​ប៉ុណ្ណោះ​ ប៉ុន្តែ​ចុង​​ក្រោយ​នេះ​ នាង​ក្តាប់​មុខ​របរ​សិល្បៈ​ថ្មី​មួយ​ចំនួន​ទៀត​ដូច​​ជា​ច្រៀង​ និង​បង្ហាញ​ម៉ូដ​នៅ​ក្រុម​សុ៊ប​ពើ​ម៉ូដែល​របស់​កញ្ញា​ឌួង​ ហ្សូ​រី​ដា​ ។ ខណៈ​ពេល​កំពុង​អភិ​វឌ្ឍ​ខ្លួន​នេះ​​ឈិត​ សុជា​តា​ បង្ហាញ​អារម្មណ៍​ព្រួយ​ចិត្ត​ខ្លះ​ នៅ​ពេល​ការ​ច្រៀង​របស់​នាង​នៅ​មាន​កម្រិត​ ហើយ​បូក​រួម​ការ​ច្រៀង​ផង​ រាំ​ផង​ ជា​កត្តា​ដែល​ធ្វើ​ឱ្យ​នាង​ពិបាក​ក្នុង​ការ​ហាត់​រៀន​ ស្រប​ពេល​ដែល​នាង​មិន​សូវ​មាន​ជំនាញ​នោះ​ ។
សម្រាប់​តា​រា​សម្តែង​ ឈិត​ សុជាតា​ ការ​ច្រៀង​គឺ​ជា​អាជីព​មួយ​ដែល​នាង​មិន​សូវ​​ទុក​ចិត្ត​ខ្លួន​ឯង​ដូច​ជា​ការ ​​សម្តែង​ប៉ុន្មាន​ឡើយ​ ព្រោះ​ការ​ច្រៀង​រាំ​នាង​មិន​សូវ​ជា​មាន​ជំនាញ​ ។ កន្លង​មក​​ សុជាតា​មិន​សូវ​អើ​ពើ​ជាមួយ​ការ​ច្រៀង​រាំ​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ ប៉ុន្មាន​ទេ​ បើ​ទោះ​ជា​មាន​គេ​ទាក់​ទង​ឡើង​សម្តែង​ក្នុង​កម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​ ម្តង​ៗ​ក្តី​ ដូច្នេះ​ហើយ​ទើប​ យូរ​ៗ​​គេ​ឃើញ​នាង​ឡើង​ច្រៀង​ម្តង​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​ ដោយ​មើល​ឃើញ​ថា​ អ្នក​សិល្បៈ​នា​ពេល​បច្ចុ​ប្បន្ន​ ម្នាក់​ៗ​ ចេះ​​ច្រើន​ជំនាញ​នោះ​ ឈិត​ សុជា​តា​ ចាប់​ផ្តើម​បោះ​ជំហាន​​រៀប​ចំ​វិវឌ្ឍ​ខ្លួន​ឱ្យ​ដូច​គេ​ដែរ​ ។ ការ​ខំ​ប្រឹង​ប្រែង​របស់​សុជា​តា​រីក​លូត​លាស់​ទៅ​មុខ​ ហើយ​មាន​ឱកាស​ឡើង​ច្រៀង​តាម​ទូរ​ទស្សន៍​ជា​រឿយ​ៗ​ ។
តា​រា​សម្តែង​មាន​ប្រភព​កំណើត​នៅ​ខេត្ត​តា​កែវ​រូប​ នេះ​បញ្ជាក់​ថា​ ពី​មុន​នាង​កម្រ​ឡើង​ច្រៀង​ណាស់​ ព្រោះ​សំឡេង​របស់​នាង​មិន​សូវ​ល្អ​ទេ​ បាន​សម្តែង​ និង​កា​រ​តុប​តែ​ខ្លួន​យោង​ ។ ពេល​គេ​ហៅ​ច្រៀង​តាម​ទូរ​ទស្សន៍​ ម្តង​ៗ​នាង​បុក​ពោះ​ណាស់​ខ្លាច​ច្រៀង​ខុស​ចង្វាក់​ ។ ប៉ុន្តែ​ខណៈ​ដែល​មិត្ត​សិល្បៈ​មួយ​ចំនួន​គេ​ប្រឹង​ប្រែង​ចេះ​ច្រៀង​គ្រប់​ គ្នា​ ទើប​សុជា​តា​ ខំ​ហាត់​រៀន​រាំ​និង​ច្រៀង​ដើម្បី​ឱ្យ​មើល​ទៅ​នៅ​លើ​ឆាក​ឱ្យ​រស់​រវើក​ដូច​ គេ​ដូច​ឯង​ ។ ឱ្យ​តែ​ច្រៀង​បទ​ញាក់​ ម្តង​ៗ​នាង​បា​រម្ភ​ណាស់​ព្រោះ​បទ​ញាក់​ត្រូវ​ឱ្យ​​មាន​ភាព​រហ័ស​រហួន​ រាំ​ផង​ ច្រៀង​ផង​ គឺ​ហត់​ណាស់​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​អាជីព​ថ្មី​ បើ​ទោះ​ជា​នាង​នៅ​ខ្វះ​ខាត​មួយ​ចំនួន​ តែ​នាង​នឹង​ព្យាយាម​ ហើយ​យូរ​ទៅ​គង់​តែ​បាន​សម្រេច​ និង​សាំុ​​ជា​មួយ​អាជីព​នេះ​មិន​ខាន​ ។​ ការ​ច្រៀង​រាំ​ និង​ដើរ​ម៉ូដ​ស្រួល​ម្យ៉ាង​ដែរ​ចំណាយ​ពេល​ មួយ​ភ្លែត​ៗ ​អត់​ចំណាយ​ពេល​យូរ​ឡើយ​ គឺ​ស្រួល​យក​លុយ​ បើ​សម្តែង​វិញ​ចាយ​ពេល​ច្រើន​​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ នាង​យល់​ថា​ សិល្បៈ​មិន​ថា​ផ្នែក​អ្វី​ទេ​ គឺ​កើត​ចេញ​ពី​ការ​តស៊ូ​ និង​អត់​ធ្មត់​ទើ​ប​ទទួល​បាន​ជោគ​ជ័យ​ និង​មាន​ប្រជា​ប្រិយ​ភាព​ ។
បេក្ខ​នារី​ប្រចាំ​កម្ម​វិធី​ពាន​រង្វាន់​អប្សរា​ ឈិត​ សុជា​តា​ ថ្លែង​ថា​ ឆ្លង​កាត់​ការ​បង្ហាញ​សមត្ថ​ភាព​ប្រជែង​គ្នា​ដណ្តើម​យក​ពាន​រង្វាន់​ឆ្នើម​ ប្រចាំ​ទូរ​ទស្សន៍​អប្សរា​ នាង​ចេះ​ទម្រង់​សិល្បៈ​បាន​ច្រើន​គួរ​សម​ មាន​ទាំង​យី​កេ របាំ​ សៀក​ និង​ច្រៀង​ ដោយ​បាន​អ្នក​ដឹក​នាំ​បង្ហាត់​បង្រៀន ។ ពិសេស​ផ្នែក​ចម្រៀង​នាង​រី​ក​ចម្រើន​ជាង​មុន​ ហើយ​ហា៊ន​ឡើង​ច្រៀង​តាម​ទូរ​ទស្ស​ន៍​ញឹក​ញាប់​ដូច​គេ​ ។ ពី​មុន​ឱ្យ​តែ​គេ​ហៅ​ច្រៀង​ នាង​បដិ​សេធ​អត់​ទៅ​​ទេប្រាប់​គេ​ថា​ ច្រៀង​មិន​កើត​ តែ​ឥឡូវ​ឱ្យ​តែ​​គេហៅ​ច្រៀង​ទៅ​យ៉ាង​លឿន​ដូច​ជា​ហាត់​ផង​ច្រៀង​ផង​យូរ​ទៅ​ ពិត​ជា​ស្ទាត់​៕

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់