Tuesday, December 3, 2013

រុស្ស៊ី​​អនុ​ម័ត​​ទណ្ឌ​កម្ម​​ប្រឆាំង​​កូរ៉េ​ខាង​ជើង​

​បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ​ប្រភពមកពីកោះសន្តិភាព
វិមាន​ក្រឹម​ឡាំង​​ ថ្លែង​​កាល​ពី​ថ្ងៃ​ទី​២ ធ្នូ ថា​​ ប្រទេស​រុស្ស៊ី​​ បាន​អនុ​ម័ត​​​​ទណ្ឌ​កម្ម​​​នានា​ប្រឆាំង​​កូរ៉េ​ខាង​ជើង​​​​ យោង​ទៅ​តាម​​ដំណោះ​ស្រាយ​​​លេខ​​​​២០៩៤​​របស់​​​ក្រុម​ប្រឹក្សា​​​​សន្តិ​ សុខ​​​​អ.ស.ប ។​​ក្រិត្យ​ដែល​ចុះ​ហត្ថ​លេខា​​​ដោយ​ប្រធា​នា​ធិប​តី​​​​​លោក​​ វ៉្លា​ឌី​មៀ​រ​ ពូ​ទីន​​​ ហាម​ឃាត់​ពលរដ្ឋ​​ បណ្តា​​សហ​គ្រាស​​​និង​បណ្តា​​អង្គ​ការ​រុស្ស៊ី​​​ កុំ​ឱ្យ​ធ្វើ​ពាណិជ្ជ​កម្ម​​​​ជាមួយ​កូរ៉េ​ខាង​ជើង​​​​ ឬ​ក៏​ធ្វើ​ការ​​ទូ​ទាត់​ផ្លាស់​ប្តូរ​​​​​​ហិរញ្ញ​វត្ថុ​ទាក់​ទិន​ជាមួយ​ កម្ម​វិធី​​​​នុយ​ក្លេ​អ៊ែរ​​ និង​​កម្ម​វិធី​​​មី​សុីល​របស់​ក្រុង​​​ព្យុង​យ៉ាង ។​
​ដោយ​អ​នុវត្ត​​ក្រិត្យ​នេះ​​​​ រុស្ស៊ី​​នឹង​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​​បណ្តា​ទំនិញ​​មក​ពី​កូរ៉េ​ខាង​ជើង​ ឬ​ទំនិញ​​​ដឹក​ឆ្លង​កាត់​​របស់​ប្រទេស​​​​នោះ បើ​មាន​​ការ​​សង្ស័យ​​​​ ។ រុស្ស៊ី​ចាប់​ពី​​ពេល​នេះ​តទៅ​​ ក៏​រក្សា​​សិទ្ធិ​​​ផង​ដែរ​​​​​ហាម​ឃាត់​​​យន្ត​ហោះ​កូរ៉េ​ខាង​ជើង​​មិន​​ ឱ្យ​​ហោះ​ចេញ​​ ឬ​ចុះ​ចត​នៅ​លើ​ដែន​ដី​រុស្ស៊ី​​​​ ព្រម​ទាំង​​ហោះ​ឆ្លង​កាត់​ដែន​អាកាស​រុស្ស៊ី​​​​​​​​ នៅ​​​​ពេល​ក្រុង​មូស្គូ​ទទួល​បាន​​ព័ត៌​មាន​​នានា​ដែល​ថា​​ យន្ត​ហោះ​​​នោះ​​​​ដឹក​ទំនិញ​ហាម​ឃាត់ ។​បណ្តា​​​​​ធនាគារ​របស់​កូរ៉េ​ខាង​​ជើង​​​នឹង​ត្រូវ​​ហាម​ឃាត់​​​​មិន​​ឱ្យ ​ដំណើរ​ការ​នៅ​រុស្ស៊ី​​​​ ឬ​មួយ​ដឹក​នាំ​សហ​គ្រាស​​​រួម​​ជា​មួយ​បណ្តា​ស្ថាប័ន​​​ហិរញ្ញ​វត្ថុ​ រុស្ស៊ី​​ ។​
​កាល​ពី​ខែ​វិច្ឆិកា​​ កន្លង​មក​នេះ​​​​ ​​​​​រុស្ស៊ី​ទាម​ទារ​ឱ្យ​បើក​ធ្វើ​ឡើង​វិញ​ ដោយ​គ្មាន​លក្ខ​ខណ្ឌ​នូវ​ការ​ចរចា​​​៦​ភាគី​ស្តី​ពី​​ការ​​រំសាយ​​នុយ​ក្លេ​ អ៊ែរ​​នៅ​ឧប​ទ្វីប​កូរ៉េ​ ។​ កូរ៉េ​ខាង​ជើង​បាន​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ចរចា​​​​​៦​ភាគី​នោះ​​ កាល​ពី​ខែ​​មេសា ​​ឆ្នាំ​​​​២០០៩​​ ជា​ការ​តវ៉ា​ប្រឆាំង​នឹង​​ទណ្ឌ​កម្ម​ថ្មីៗ​របស់​​   អ.ស.ប ៕

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់