រាជធានីភ្នំពេញ ៖ ថ្មីៗនេះលេចឮដំណឹងថាកញ្ញាវី ឌីណែត ជាអ្នកចម្រៀងថ្មី និងជាកូនស្រីរបស់លោកហួ ឡាវី នឹងក្លាយជាសមាជិកថ្មីនៅផលិតកម្មហង្សមាស ។ បើទោះបីជាហង្សមាសមានតារាល្បីច្រើននាក់ទៅហើយក្ដី ប៉ុន្តែនៅតែមិនស្កប់ស្កល់ចម្រាញ់រកសមាជិក ថ្មីៗបន្ថែមទៀតឡើយ ។
ជាក់ស្ដែងកាលពីពេល
ថ្មីៗនេះមានព័ត៌មានលេចឮថាតារាចម្រៀងថ្មីដែលប្រសូត
ចេញពីកម្មវិធីប្រឡងចម្រៀងកុមារនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៣
កញ្ញាវី ឌីណែត ត្រៀមខ្លួនចូលផលិតកម្មហង្សមាស
ហើយផលិតកម្មបានត្រៀមបទថ្មីទុកឱ្យនាងច្រៀននាពេលខាង
មុខ ។
មូលហេតុដែលថ្នាក់ដឹកនាំហង្សមាសសម្រេចទទួលយកឌីណែតព្រោះ
តែកន្លងមកនាងច្រៀងបទជាភាសាអង់គ្លេសបានយ៉ាងពីរោះ
ស្រែកមិនបែកសំឡេងគួបផ្សំនឹងការតាក់តែងខ្លួនសមជាយុវវ័យ
ជំនាន់ថ្មី ។
ក្នុងជំនួបចៃដន្យក្នុងពិធីមង្គលការរបស់
អ្នកនាងពៅ សុជាតា កាលពីថ្ងៃទី២៦ វិច្ឆិកា ២០១៣ កញ្ញាវី ឌីណែត
ដែលពេញរូបរាងហើយរីកសាយសម្រស់គួរឱ្យទាក់ទាញនោះបាន
ទទួលស្គាល់ថាកន្លងមកថ្នាក់ដឹកនាំផលិតកម្មហង្សមាសបានទាក់
ទងនាងប្រាកដមែន ។ ឌីណែត
ប្រាប់ថាផលិតកម្មហង្សមាសហៅនាងបីបួនខែមុន
តែនាងនៅមិនទាន់ដឹងថាបានសម្រេច១០០% ឬអត់ទេ ។
គ្រាន់តែនាងដឹងថាពួកគាត់កំពុងតែនិពន្ធបទចម្រៀងត្រៀមឱ្យនាង
ច្រៀង បណ្ដើរៗ សិន
ពេលរួចរាល់នាងនឹងត្រូវច្រៀងបញ្ចូលឌីស្ដសាកមើលតើទៅរួច
ឬអត់ ។
នៅពេលសួរថាតើមានមូលហេតុអ្វីបានជាគេ
មកសួរនាំនាង ហើយចង់ឱ្យក្លាយជាសមាជិកថ្មី ?
ចុះបើក្លាយជាការណ៍ពិតនាងនឹងពង្រឹងសមត្ថភាពដូចម្ដេចខ្លះ
? ឌីណែត ឆ្លើយថា
«នេះប្រហែលជាគេមើលឃើញពីសមត្ថភាពខ្ញុំទេដឹងបានជាខាងផលិត
កម្មសួរនាំដោយសារតែកន្លងមកតារារៀមច្បងនៅហង្សមាសសុទ្ធតែ
ធ្វើបានល្អអត់មានអ្នកណាមួយមិនកើតទាំងច្រៀងទាំងកាយវិកា
រនិងក្បាច់រាំ ។ ម្លោ៉ះហើយនាងខ្ញុំយល់ថា
គេផ្ដោតទៅលើទេពកោសល្យជាងគេក្រៅពីរូបសម្បត្តិ
ពិសេសទឹកដមសំឡេង ។ បើសិនជានាងខ្ញុំក្ដាប់ឱកាសបានមែន
នាងខ្ញុំនឹងពង្រឹងខ្លួនឯងឱ្យកាន់ស្ទុះឡើងដើម្បីឱ្យ
កាន់តែល្អដូចអ្នកមុននៅក្នុងផលិតកម្មហង្សមាស» ។
វី ឌីណែត
តាំងពីជាប់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងកុមារនៅ
ទូរទស្សន៍ប៉ុស្ដិ៍លេខ៣មកតែងតែចូលរួមក្នុងវេទិកាតន្ត្រីតាម
ស្ថានីយទូរទស្សន៍ជាច្រើននៅក្នុងស្រុកដោយសារតែនាងច្រៀងពីរោះ
និងសំឡេងធ្ងន់ល្អ ។ វី ឌីណែត ច្រៀងបទពីដើមបានយ៉ាងល្អ
និងឧស្សាហ៍ចូលរួមបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍បាយ័ន
ក្នុងនាទី«យុទ្ធជនសមរភូមិមុខ» ជាមួយតារា
ចាស់ៗនិងឧស្សាហ៍ឡើងច្រៀងក្នុងកម្មវិធីតន្ត្រីផ្សេង
ៗទៀតជាញឹកញាប់នៅទូរទស្សន៍នោះ ៕
0 comments:
Post a Comment