Tuesday, December 3, 2013

រថយន្ត​រាប់សិបគ្រឿង​កកស្ទះ​នៅច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត​ពិបាកក្នុង​ការធ្វើ​ដំណើរ

ប្រភពមកពីកោះសន្តិភាព

ខេត្តបន្ទាយ​មានជ័យ ៖ ​រថយន្ត​រាប់​សិប​គ្រឿង​​មិនត្រឹមតែ​បានកកស្ទះ​នៅច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត​នោះទេ ថែមទាំង​កកស្ទះ​ចេញ​​មក​ខាង​ក្រៅ​​​ត្រង់​ចំណុច​រង្វង់​មូល​តាម​​បណ្តោយ​ ផ្លូវជាតិ​លេខ​៥ ម្តុំ​មុខ​មណ្ឌល​សុខ​ភាព​ប៉ោយប៉ែត​​១ ធ្វើ​​​ឱ្យ​ដំណើរ​​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​​ កាលពីវេលាព្រឹកថ្ងៃទី​៤ វិច្ឆិកា ២០១៣ នេះ ។
ការ​កក​ស្ទះនេះ  ធ្វើ​​ឱ្យ​​ចំណុច​រង្វង់​មូល​ និង​កន្លែង​ផ្សេង​ៗមួយចំនួន​ទៀត​ពោរពេញ​​ទៅ​ដោយ​រថយន្ត​គ្មានសណ្តាប់ធ្នាប់​ ស្ទើរ​រក​ផ្លូវ​ដើរ​មិន​ចង់​ឃើញ​ផង ។ អ្នក​មាន​យាន​យន្ត​ត្រូវ​ចូល​ទៅ​ដី​ថៃ​​និយាយ​ថា ដោយ​សារ​មួយរយៈនេះ សមត្ថកិច្ច​ទាំង​​ខាង​ថៃ និង​ខាង​កម្ពុជា​រឹត​បន្តឹង​​ការ​ត្រួតពិនិត្យ​​រថយន្ត​ចូល​ម្តង​៤-៥គ្រឿង​ តែប៉ុណ្ណោះ ទើប​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​យ៉ាងដូច្នេះ ។
ទោះ​ជា​យ៉ាងណា ​បញ្ហា​នេះត្រូវ​បាន​សមត្ថ​កិច្ច​នៅ​ច្រក​ទ្វារ​​អន្តរ​ជាតិ​ប៉ោយប៉ែត​ រអ៊ូររទាំ​ថា ដោយ​សារ​រថយន្ត​អ្នកចូល​ទៅ​ដឹកហ្គាស​នៅ​ដី​ថៃ​ច្រើនពេក​នា​ពេលបច្ចុប្បន្ន ។

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់