រាជធានីភ្នំពេញ ៖ ស្ត្រីបុគ្គលិកកាស៊ីណូម្នាក់
ត្រូវចោរ២នាក់ជិះម៉ូតូម៉ាកហ៊្វីណូ ពណ៌ផ្ទៃមេឃ
ប្រដាប់ដោយកាំភ្លើងខ្លី
ធ្វើសកម្មភាពកៀរភ្ជង់ប្លន់យកម៉ូតូម៉ាកឃ្លីក ពណ៌ទឹកមាសលាយខ្មៅ
ពាក់ស្លាកលេខភ្នំពេញ 1AI-7618 យកទៅបាត់ដោយសុវត្ថិភាព
កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី០៣ ធ្នូ ២០១៣
នៅតាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ ខណៈជិះម៉ូតូចេញពីផ្ទះទៅយកប្តីនៅកន្លែងធ្វើការ
បានប្រហែល២០ម៉ែត្រ ។
ស្ត្រីម្ចាស់ម៉ូតូត្រូវបានគេស្គាល់ឈ្មោះ ហៀក សារ៉ាមី អាយុ២៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិកើតហេតុ ។
0 comments:
Post a Comment