This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, December 25, 2013

ការសាមគ្គីរបស់អ្នកជិតខាង



ការសាមគ្គីរបស់អ្នកជិតខាង
ខេត្តព្រះសីហនុ៖  សិស្សសាលាបច្ចេកទេសដុនបូស្កូដែលជួលផ្ទះនៅ ផ្ដុំ​អូ 5កាលពីព្រឹក ថ្ងៃទី25 ខែ ធ្នូ ឆ្នាំ2013 នៅចំងាយពីសាលាប្រហែល 300 m ។នៅពេលនោះមានមនុស្សម្នាក់ឈ្មោះ យិន ប៉ុនថន បានចេញមកខាងក្រៅ​ បានទៅសម្អាតទីធ្លាខាងមុខបន្ទុបបានមួយសន្ទះ ក៏មានមនុស្សម្នាក់ទៀតបានមកជួយសម្អាត​គាត់។ ស្រប់ពេលនោះដែរ ​ អ្នកជិតខាងចេញមកខាងក្រៅបានប្រទះឃើញ ក៏នាំគ្នាជូយសម្អាតទីធ្លាខាងមុខផ្ទះជួលរបស់ខ្លួនយ៉ាងសប្បាយរីករាយ ដោយមានទឹកមុខស្រស់ស្រាយគួរ​អោយពេញចិត្ត។ ខណៈពេលនោះដែការងារ​ បានរួចរាល់ ដែលគួរអោយគយគន់ជាទីដូងចិត្តរបស់អ្នកទាំងអស់គ្នា។

Marry Christmas

រីករាយថ្ងៃបុណ្យណូអែល
                               Marry Christmas
សាលាបច្ចេកទេស​ដុនបូស្កូខេត្តព្រះសីហនុយើងខ្ញុំ មានកិត្តិយសសូមអញ្ចីង ឯកឧត្ដម លោកជំទោវ លោក លោកស្រី អ្នកនាងកញ្ញា ចូលរូមក្នុងកម្មពិធីអោយមានភាពសប្បាយរីករាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣​ដែលនឹងឈានចូលដល់ឆ្នាំថ្មីខាងមុខនេះ។ នៅក្នុងឪកាសនេះដែរ សាលារបស់យើងខ្ញុំក៏បានរៀបចំកម្មពិធីសប្បាយជាច្រើន សម្រាប់អ្នកដែលបានចូលរួមក្នុងកម្មវិធីសាលា។ ដែលនៅក្នុងនោះដែរ កម្មវិធីក៏មានការផ្សងសំណាងចាប់រង្វាន់មានដូចជា៖
           ម៉ូតូ HONDA DREAM 2014   1 រង្វាន់
ទូទឹកកក​  មាន1 រង្វាន់
ទូរទស្សន៏ពណ៌ មាន2 រង្វាន់
          កង់ មាន​6 រង្វាន់ 
          កង្ហាលើតុ មាន10 រង្វាន់

Wednesday, December 18, 2013

រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ពញ្ញាក់​អារម្មណ៍​ទស្សនិក​ជន​ឱ្យ​ស្រឡាញ់​ព្រៃ​ឈើ​

ប្រភពមកពីកោះសន្តិភាព

រាជធានីភ្នំពេញ​ ៖ នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ដែល​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៧​ ធ្នូ​ ឆ្នាំ​២០១៣​ នៅ​រោង​ភាព​យន្ត​ Platinum Cineplex ស្ថិត​នៅ​ជាន់​ទី​៥​ ផ្សារ​ទំនើប​សូរិយា​ ផលិត​ករ​ និង​តួ​សម្តែង​បាន​បង្ហាញ​ការ​លំបាក​មួយ​ចំនួន​ក្នុង​ការ​ផលិត​ និង​សម្តែង​នៅ​ក្នុង​រឿង​ «វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​» ដែល​បាន​ផលិត​ចប់​រួច​រាល់​ហើយ​នោះ​ ។​
ផលិត​ករ​ និង​អ្នក​ដឹក​នាំ​រឿង​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ បាន​និយាយ​ថា​ ទម្រាំ​បាន​ចេញ​ជា​ខ្សែ​រឿង​មួយ​នេះ​ គឺ​អ្នក​ស្រី​ជួប​ការ​លំបាក​ច្រើន​ ព្រោះ​នេះ​ជា​រឿង​បុរាណ​ដំបូង​របស់​អ្នក​ស្រី​ ក្នុង​ការ​ងារ​ជា​ផលិត​ករ​ជាង​២០​ឆ្នាំ​មក​នេះ​ ។​ អ្វី​ដែល​ពិបាក​ទៀត​នោះ​ គឺ​ក្នុង​រឿង​នេះ​អ្នក​ស្រី​ត្រូវ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង ​សម័យ​កាល​ ការ​ស្លៀក​ពាក់​ និង​ការ​តុប​តែង​ខ្លួន​ ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ ព្រោះ​សម័យ​នោះ​អ្នក​ស្រី​កើត​មិន​ទាន់​ឡើយ​ ។​ ម៉្យាង​វិញ​ទៀត​ នៅ​ក្នុង​ប្រទេស​របស់​យើង​ ការ​ថត​ភាព​យន្ត​បុរាណ​គឺ​ជួប​បញ្ហា​ ដោយ​សារ​តែ​ខ្វះ​ស្ទូឌី​យោ​ថត​ និង​ឧករណ៍​សម្ភារ​ ។​
អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ និយាយ​ថា​ «ដោយ​សារ​តែ​យើង​គ្មាន​ស្ទូឌីយោ​ថត​នេះ​ហើយ​ ដែល​ខ្ញុំ​ត្រូវ​ស្វែង​រក​ទីកន្លែង​ណា​ដែល​សម​រម្យ​ និង​មាន​សភាព​ស្ងប់​ស្ងាត់​ ប៉ុន្តែ​​យើង​នៅ​តែ​ជួប​បញ្ហា​ដោយ​សារ​ពេល​កំពុង​តែ​ថត​នោះ​ ពេល​ខ្លះ​ស្រាប់​តែ​មាន​ឮ​សំឡេង​ម៉ូតូ​ រថយន្ត​ និង​ត្រាក់​ទ័រ​កំពុង​តែ​បើក​ ហេតុ​នេះ​យើង​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ថត​មួយ​ ប្លង់ៗ​ ។​ ពិបាក​ដែរ​ដោយ​សារ​តែ​ប្រទេស​យើង​ឥឡូវ​នេះ​ទោះ​នៅ​តំបន់​ដាច់​ស្រយាល​ក៏​មាន ​ម៉ូតូ​ជិះ​ ហើយ​កសិករ​យើង​ឥឡូវ​ក៏​មិន​សូ​វ​ប្រើ​គោ​ ក្របី​ដើម្បី​ភ្ជួរ​ស្រែ​ទៀត​ គឺ​គេ​ច្រើន​ប្រើ​ត្រាក់​ទ័រ​ និង​ឧបករណ៍​ទំនើប​ ផ្សេងៗ​ទៀត​ ដែល​សំឡេង​ទាំង​នោះ​នាំ​ឱ្យ​រំខាន​នៅ​ក្នុង​ការ​ថត​» ។​
អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ មាន​មោទន​ភាព​នឹង​វណ្ណ​កម្ម​ថ្មី​នេះ​ ព្រោះ​រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ ជា​សារព​ញ្ញាក់​អារម្មណ៍​ទស្សនិក​ជន​ឱ្យ​ចេះ​ស្រឡាញ់​ព្រៃ​ឈើ​ ពិសេស​គឺ​ឆ្លុះ​បង្ហាញ​ពី​រឿង​មួយ​ដែល​មនុស្ស​យើង​ទំនង​មិន​បាន​នឹក​ដល់​ គឺ​ទុក្ខ​ខ្លោច​ផ្សារបស់​ឈើ​គ្រញូង​ ដែល​ត្រូវ​គេ​កាប់​បំផ្លាញ​ ។​ អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ រំពឹង​ថា​ «វិញ្ញាណ​លោក​ម្ចាស់​គ្រញូង»​ នឹង​ក្លាយ​ជា​ចំណែក​តូច​មួយ​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ឈើ​ គ្រញូង​ បើ​ទោះ​បី​ជា​ខ្សែ​ភាព​យន្ត​ដែល​មាន​រយៈ​ពេល​ត្រឹម​២ម៉ោង​នេះ​មិន​អាច​ទប់​ ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​ស្រុង​ក្តី​ ។​
កញ្ញា​ម៉ាក​ សែន​សូនីតា​ ហៅ​តូតា​ ដែល​ជា​តួ​អង្គ​ឯក​ស្រី​នៅ​ក្នុង​រឿង​ និយាយ​ថា​ នេះ​ជា​រឿង​លើក​ដំបូង​ហើយ​ដែល​នាង​យល់​ថា​ វា​មាន​ភាព​លំបាក​សម្រាប់​អាជីព​សម្តែង​របស់​នាង​ ។​ លំបាក​ត្រង់​ថា​ នេះ​ជា​លើក​ទី​មួយ​ដែល​នាង​ត្រូវ​សម្តែង​ ដោយ​យក​សំឡេង​ផ្ទាល់​ ហើយ​ជា​រឿង​បុរាណ​ដែល​តម្រូវ​ឱ្យ​នាង​រៀប​ចំ​ការ​និយាយ មួយៗ​ សុភាព​រាប​សា តាម​មនុស្ស​សម័យ​បុរាណ​ ដែល​វា​ខុស​ពី​លក្ខណៈ​ដើម​របស់​នាង​ដែល​និយាយ​ ញាប់ៗ​ ។​ ក្នុង​នោះ​ក៏​មាន​ឈុត​មួយ​ដែល​ធ្វើ​ឱ្យ​នាង​មាន​ការ​បារម្ភ​ផង​ដែរ​ គឺ​ឈុត​ដុត​ទីង​មោង​ដែល​តម្រូវ​ឱ្យ​នាង​រត់​កាត់​ភ្លើង​ ដែល​អាច​ឱ្យ​នាង​រលាក​ប្រសិន​បើ​មាន​ការ​​ប្រហែស​បន្តិច​ ។​ យ៉ាង​ណា​ក៏​ដោយ​ នាង​មាន​ទំនុក​ចិត្ត​ដោយ​សារ​តែ​អ្នក​ដឹក​នាំ​រឿង​បាន​ត្រៀម​រៀប​ចំ​ជា​ ស្រេច​នូវ​សម្ភារ​មួយ​ចំនួន​ក្នុង​ករណី​ដែល​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ ។​ ក្នុង​នាម​ជា​តារា​សម្តែង​មួយ​រូប​ នាង​នៅ​តែ​អាច​ធ្វើ​បាន​ និង​សង្ឃឹម​ថា​ រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិក​ជន​ ។​
ដោយ​ឡែក​តួ​អង្គ​ឯក​ប្រុស​នៅ​ក្នុង​រឿង​លោក​អ៊ុន​ សុធា​ និយាយ​ថា​ រឿង​នេះ​លោក​ក៏​មាន​ការ​លំបាក​ដែរ​ ដោយ​សារ​នេះ​ជា​រឿង​ទីមួយ​ហើយ​ ដែល​លោក​បាន​សម្តែង​ជា​តួអង្គ​ដួង​ព្រលឹង​ ដែល​លោក​មិន​ធ្លាប់​បាន​សម្តែង​ពី​មុន​មក​ឡើយ​ ។​ ប៉ុន្តែ​ដោយ​សារ​តែ​បាន​ការ​បង្ហាត់​បង្ហាញ​ពី​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ ទើប​លោក​អាច​សម្រេច​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​សម្តែង​ក្នុង​​ខ្សែ​ភាព​យន្ត​ មួយ​នេះ​ ។​
វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ ជា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​២០១៣​នេះ​ ក្រោម​ការ​វិនិយោគ​ផលិត​ពី​ក្រុម​ហ៊ុន​ Sabay Digital Corporation ជាមួយ​ផលិត​កម្ម​ផ្កាយ​ប្រាំ​របស់​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ ។ រឿង​នេះ​គ្រោង​នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២៧​ ធ្នូ​ ឆ្នាំ​២០១៣​តទៅ​ នៅ​រោង​ភាព​យន្ត​លុច្ស​ និង​រោង​ភាព​យន្ត​បារាយណ៍​អណ្តែត​ ខេត្ត​សៀម​រាប​ និង​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៤​ បញ្ចាំង​នៅ​រោង​ភាព​យន្ត​ Platinum Cineplex និង​ Legend ៕​

Tuesday, December 17, 2013

សក្តានុ​ពល​ទេស​ចរណ៍​នៅ​កម្ពុជា​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​​សិង្ហ​បុរី​

ប្រភពមកពីកោះសន្តិភាព

រាជធានីភ្នំពេញ ៖ អាស្រ័យ​ដោយ​ទំនាក់​ទំនង និង​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​រភាគី​កម្ពុជា-សិង្ហ​បុរី កាន់តែ​រីក​ចម្រើន និង​រឹង​មាំ​នោះ​ភ្ញៀវ​ទេស​ចរ​សិង្ហ​បុរី​ បាន​ចូល​មក​ទស្សនា​​ប្រទេសកម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ជាក់ស្តែង​​ឆ្នាំ​២០១២ ​កម្ពុជា​ទទួល​បាន​​ភ្ញៀវ​ទេស​ចរ​សិង្ហ​បុរី​ប្រមាណ​២៤.២៨៤​នាក់ ​ហើយ​បើ​គិត​មក​ដល់​ខែ​តុលា ឆ្នាំ​២០១៣ នេះ ភ្ញៀវ​​សិង្ហ​បុរី​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​រហូត​ដល់​៤៣.៤៥៩​នាក់ ​កើន​ប្រមាណ​៩,៧% ​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១២ កន្លង​ទៅ ។
​គួរ​បញ្ជាក់​​ថា នៅ​រសៀល​ថ្ងៃទី​១២ ធ្នូ ២០១៣ នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី​បណ្ឌិត​ សភាចារ្យ​ សុខ អាន ​បាន​អនុ​ញ្ញាត​ឱ្យ​លោក Kevin ឯកអគ្គ​រដ្ឋទូត​សិង្ហ​បុរី ប្រចាំ​កម្ពុជា​ ចូល​ជួប​ពិភាក្សា​ និង​សម្តែង​ការ​គួរ​សម។
ទន្ទឹម​នឹង​សម្តែង​នូវ​មោទន​ភាព​​ចំពោះ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​២ ដែល​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​មាន​ការ​រីក​ចម្រើន​​ និង​រឹង​មាំ​នោះ ទាំង​លោក​ឧប​នាយក​រដ្ឋ​​មន្ត្រី​បណ្ឌិត​សភា​ចារ្យ សុខ អាន និង​លោក​ Kevin ឯក​អគ្គ​រដ្ឋទូត​​ប្រទេស​សិង្ហ​បុរី ប្រចាំ​​កម្ពុជា សុទ្ធ​តែ​បាន​អះអាង​ថា អាស្រ័យ​​ដោយ​ទំនាក់​ទំនង និង​កិច្ចសហ​ប្រតិ​បត្តិ​ការ​កាន់​តែ​រឹង​មាំ​នោះ​ហើយ ទើប​​ជំរុញ​ឱ្យ​ភ្ញៀវ​​ទេស​ចរ​សិង្ហ​បុរី​ចូល​មក​ទស្សនា​​ប្រទេស​កម្ពុជា កាន់​តែ​មានចំនួន​ច្រើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ។
ថ្លែង​នា​ឱកាស​នោះ​ផង​ដែរ លោក​​បណ្ឌិត​សភា​ចារ្យ សុខ អាន មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស​ដែល​ពោរ​ពេញ​ដោយ​​សក្តានុ​ពល​ខាង​វិស័យ​ទេស​ចរណ៍​ ខណៈ​ដែល​យើង​មាន​សម្បត្តិ​បេតិក​ភណ្ឌ​​ពិភព​លោក​យ៉ាង​ច្រើន រួម​ទាំង​ប្រាង្គ​ប្រាសាទ​រាប់​​ពាន់​នៅ​ទូទាំង​ប្រទេស ។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី បញ្ជាក់​ថា ​បច្ចុ​ប្បន្ន​នេះ ​កម្ពុជា​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ ពី​មជ្ឈដ្ឋាន​អន្តរ​ជាតិ និង​អ្នក​ជំនាញ​ក្នុង​ការ​អភិ​រក្ស និង​អភិ​វឌ្ឍន៍​ប្រាង្គ​ប្រាសាទ​នៅ​ខេត្ត​​សៀមរាប ​ដែល​បញ្ហា​នេះ​នឹង​រួម​ចំណែក​​បន្ថែម​ទៀត​លើ​ការ​អភិ​វឌ្ឍន៍​ប្រទេស ហើយ​អ្វីដែល​សំខាន់​នោះ​គឺ​កំណើន​ភ្ញៀវ​ទេសចរ​តែ​ម្តង ។

រតនៈ​ ពិសិដ្ឋ​ និង​តូតា​ ស្និទ្ធ​ស្នាល​គ្នា​ឱ្យ​គេ​ច្រឡំ​ថា​គូ​សង្សារ

ប្រភពមកពីកោះសន្តិភាព

រាជធានីភ្នំពេញ​ ៖ កន្លង​មក​តារា​សម្តែង​ និង​តារា​បង្ហាញ​​ម៉ូដ​ លោក​រតនៈ​ ពិសិដ្ឋ​ និង​នាង​ម៉ាក​ សែន​សូនីតា​ ហៅ​តូតា​ ត្រូវ​គេ​និយាយ​ថា​ កំពុង​តែ​ស្វែង​យល់​ចិត្ត​គំនិត​គ្នា​ ។​ លោក​រតនៈ​ ពិសិដ្ឋ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ពេញ​ចិត្ត​កញ្ញា​តូតា​ ដោយ​សរសើរ​ថា​ នាង​មាន​គុណ​សម្បត្តិ​ទាក់​ទាញ​ចិត្ត​លោក​ជា​ខ្លាំង​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ តារា​ទាំង​២​ដួង​នេះ​បណ្តើរ​គ្នា​ទៅ​ណា​តែ​ពីរ​នាក់​ឱ្យ​គេ​ឯង​ឃើញ​នោះ​ជា​ រឿង​បោក​ភ្នែក​មហា​ជន​ទេ​ ព្រោះ​លោក​ពិសិដ្ឋ​ កំពុង​ពិចារណា​នារី​ម្នាក់​រស់​នៅ​ប្រទេស​អូស្ត្រាលី​ ។​
តារា​ពីរ​ដួង​នេះ​ទៅ​ណា​មក​ណា​ ពិសេស​រាល់​ពេល​មាន​កម្ម​វិធី​ជប់​លៀង​របស់​អ្នក​សិល្បៈ​ តែង​ណាត់​ជួប​គ្នា​ទៅ​ត្រសង​ឱ្យ​គេ​ឃើញ​ ។ លើស​ពី​នេះ​ នាង​តូតា​ និង​លោក​រតនៈ​ ពិសិដ្ឋ​ បញ្ចេញ​កាយ​វិការ​កៀក​កិត​គ្នា​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ថត​រូប​ ហាក់​ដូច​ជា​រុញ​រឿង​ចង​មេត្រី​ស្នេហា​នឹង​គ្នា​ឱ្យ​គេ​យល់​ច្រឡំ​កាន់​តែ​ ខ្លាំង​ឡើង​ ។​ តាម​ពិត​ ម្នាក់ៗ​សុទ្ធ​តែ​មាន​គូ​កំណាន់​ចិត្ត​លាក់​គេ​ រៀងៗ​ខ្លួន​ ។​
ជាក់​ស្តែង​ក្នុង​ពិធី​រៀប​ការ​តារា​សម្តែង​សារ៉ាយ​ សក្ខណា​ កាល​ពី​ថ្ងៃ​ទី​១២​ ធ្នូ​ ២០១៣​ លោក​រតនៈ​ ពិសិដ្ឋ​ និង​នាង​តូតា​ បាន​បណ្តើរ​គ្នា​ទៅ​ចូល​រួម​ ។​ គ្រាន់​តែ​ឃើញ​ពួក​គេ​ទៅ​ដល់​ អ្នក​កាសែត​បាន​ស្ទុះ​ទៅ​ថត​រូប​ ហើយ​តារា​ទាំង​ពីរ​​នាក់​កាន់​តែ​បាន​ចិត្ត​ បណ្តោយ​ឱ្យ​គេ​ថត​ ដ្បិត​ពួក​គេ​មិន​មែន​គូ​ស្នេហា​ទេ​ ។ តារា​ ល្បីៗ​បណ្តើរ​គ្នា​ទៅ​ណា​មក​ណា​បែប​នេះ​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​កន្លង​មក​ ទូច​ ស្រី​លក្ខណ៍​ ធ្លាប់​ល្បី​មាន​ស្នេហា​ជាមួយ​លោក​យូ​ឌី​ស្កូ​ ឯ​ប៉ែន​ ចំរុង​ ស្រឡាញ់​គ្នា​ជាមួយ​ទឹម​​ រដ្ឋា​ លុះ​យូរ​ទើប​ដឹង​ថា​ មិន​មែន​ជា​ការណ៍​ពិត​​ ។ ជាក់​ស្តែង​ ទូច​ ស្រី​លក្ខណ៍​ រៀប​ការ​ជាមួយ​បុរស​បរទេស​ ឯ​ទឹម​ រដ្ឋា​ អះ​អាង​ថា​ គូ​ស្នេហ៍​នាង​ជា​អ្នក​ជំនួញ​ ។​
ចំពោះ​លោក​រតនៈ​ ពិសិដ្ឋ​ និង​កញ្ញា​តូតា​ មិន​អាច​កើត​មាន​ស្នេហា​ក្រៅ​ពី​មិត្ត​ភក្តិ​ក្នុង​រង្វង់​សិល្បៈ​ឡើយ​ ដោយ​សារ​តែ​លោក​រតនៈ​ ពិសិដ្ឋ​ ត្រូវ​គេ​ផ្តល់​ព័ត៌​មាន​ថា​ មាន​នារី​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី​ពេញ​ចិត្ត​រូប​លោក​ ហើយ​បើ​លោក​យល់​ព្រម​រៀប​ការ​នោះ​ នឹង​បាន​ទៅ​រស់​នៅ​អូស្ត្រាលី​ ហើយ​ខាង​ស្រី​នឹង​ចែក​ហាង​មួយ​ឱ្យ​មើល​ការ​ខុស​ត្រូវ​ ។​ ចង់​ដឹង​ពី​រឿង​នេះ​ពិត​ ឬ​យ៉ាង​ណា​ ភ្នាក់​ងារ​កោះ​សន្តិ​ភាព​បាន​សួរ​លោក​រតនៈ​ ពិសិដ្ឋ​ គ្រា​កំពុង​ឈរ​អេន​អន​ពីរ​នាក់​កញ្ញា​តូតា​ ឱ្យ​អ្នក​កាសែត​ថត​ ហើយ​លោក​បញ្ជាក់​ថា​ ពិត​ជា​មាន​រឿង​ដូច​គេ​លើក​ឡើង​មែន​ ក្នុង​អំឡុង​ពេល​លោក​ទៅ​សម្តែង​នៅ​អូស្ត្រាលី​កន្លង​មក​ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ទទួល​យក​ស្នេហា​ពី​អ្នក​នៅ​អូស្ត្រាលី​ទេ​ គឺ​លោក​កំពុង​តែ​ពិចារណា​ ។
​ ក្រុុម​គ្រួសារ​នារី​នោះ​​ ពិសេស​ឪពុក​ម្តាយ​នាង​ពេញ​ចិត្ត​ចំពោះ​រូប​លោក​យក​ជា​កូន​ប្រសា​ ហើយ​បើ​សិន​ជា​លោក​ឯក​ភាព​ភ្ជាប់​និស្ស័យ​នោះ​ លោក​នឹង​មាន​ អ្វីៗ​គ្រប់​យ៉ាង​ ព្រោះ​គេ​មាន​មុខ​របរ​ច្រើន​គួរ​សម​ មាន​ហាង​ពីរ​បី​ ដូច្នេះ​អាច​ចែក​មុខ​របរ​ឱ្យ​កូន​ចៅ​រក​សុី​ ។ រឿង​នេះ​លោក​តំអក់​សិន​ ព្រោះ​ចង់​ប្រឡូក​សិល្បៈ​ឱ្យ​បាន​បី​បួន​ឆ្នាំ​ទៀត​សិន​ ម៉្យាង​ទៀត​លោក​កំពុង​តែ​ចង់​រក​សុី​អ្វី​មួយ​ក្រៅ​ពី​សិល្បៈ​ដែល​ត្រូវ​រង់ ​ចាំ​ពេល​យូរ​ ទើប​មិន​ហ៊ាន​សម្រេច​យក​អ្នក​ណា​មក​ពាក់​ព័ន្ធ​បេះ​ដូង​ទេ​ ។​
ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​រតនៈ​ ពិសិដ្ឋ​ ទទួល​ស្គាល់​ថា​ ទឹក​ដី​អូស្ត្រាលី​ ជា​ទី​ដែល​លោក​ចង់​ទៅ​រស់​នៅ​ ហើយ​យ៉ាង​យូរ​៤​ ឬ​៥​ឆ្នាំ​ទៀត​ លោក​នឹង​ចេញ​ទៅ​នៅ​ទី​នោះ​តាម​បំណង​ ។​ ទាក់​ទិន​នឹង​រឿង​ស្នេហា​មាន​គេ​ទាក់​ទង​ដូច​ព័ត៌​មាន​លេច​ឮ​នោះ​លោក​សុំ​ ពេល​គិត​សិន​ ។​ ពេល​លោក​មាន​អាយុ​ជាង​៣០​ឆ្នាំ​ ទើប​គិត​រឿង​ស្នេហា​ ។​ ចំពោះ​ការ​លើក​ឡើង​ពី​រឿង​ស្នេហា​រវាង​លោក​រតនៈ​ ពិសិដ្ឋ​ និង​កញ្ញា​តូតា​ នោះ​ លោក​ពិសិដ្ឋ​ គ្រាន់​តែ​បង្ហើប​ថា​ ពេញ​ចិត្ត​អត្ត​ចរិត​តូតា​ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ស្គាល់​គ្នា​ដូច​ជា​មិត្ត​ភក្តិ​ ៕

តារា​ប្រុស​ស្រី​ល្បី​ឈ្មោះ​ច្រើន​នាក់​​ចេញ​ទៅ​សម្តែង​​រួម​គ្នា​​នៅ​អូ​ស្ត្រា​លី​​

ប្រភពមកពីកោះសន្តិភាព
រាជ​ធានី​ភ្នំពេញ​​​ ​៖ នៅ​ដើម​ឆ្នាំ​​២០១៤​ខាង​មុខ​នេះ​ តារា​ចម្រៀង​ តា​រា​សម្តែង​​ និង​តារា​បង្ហាញ​ម៉ូដ​ល្បី​ឈ្មោះ​មួយ​ចំនួន​​​នាំ​គ្នា​ចេញ​ទៅ​សម្តែង​​​​នៅ ​​ប្រទេស​​​អូ​ស្ត្រា​លី​​ ដើ​ម្បី​​បម្រើ​​អារម្ម​ណ៍​​​​​បង​ប្អូន​​​​ខ្មែរ​​​​យើង​រស់​នៅ​​ទី​​នោះ​​ ។​ ការ​​ចាក​ចេញ​​ទៅ​សម្តែង​​នៅ​ប្រទេស​អូ​ស្ត្រា​លី​​នេះ​ គឺ​ហាក់​ប្លែក​​បន្តិ​ច​​ ដោយ​សារ​​តែ​ទៅ​ជា​ក្រុម​​ច្រើន​​នាក់​ មាន​លោក​យ៉ែម​ សំអូន​ ​និង​ភរិយា​អ្នក​នាង​យ៉ាន​​ លី​ន​​ដា​ កញ្ញា​ទឹម​ រដ្ឋា​ កញ្ញា​ទឹម​ វត្តី​ លោក​​​បឺរី​​ នាង​គង់​ ច័ន្ទ​ស្រី​មុំ​ និង​កញ្ញា​​មា​ន​សូនី​តា​ ។
សម្រាប់​ការ​ទៅ​សម្តែង​​នៅ​លើ​ទឹក​ដីអូ​​ស្ត្រាលី​​​ នេះ​ តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀប​ចំ​កម្ម​វិធី​​ឱ្យ​ដឹង​ថា​ ជា​ការ​សម្តែង​​មួយ​​មាន​លក្ខណៈ
ពិ​សេស​​​ជាង​លើក​​ណាទាំង​អស់​ ពី​ព្រោះ​មិន​ត្រឹម​​តែ​ដាក់​​បញ្ចូល​ការ​​ច្រៀង​រាំ​​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​តម្រូវ​ឱ្យ​​ក្រុម​សិល្បករ​​ទាំង​នោះ​ ដើរ​បង្ហាញ​​ម៉ូដ​​​​សម្លៀក​បំពាក់​​​​ក្រណាត់​ប៉ាក​់​របស់​​ខ្មែរ​​ចែ​ក​ ជូន​​ដល់​បង​ប្អូន​​ខ្មែរ​​នៅ​ទី​នោះ​​ទស្សនា​ ។ ​មិន​ថា​តែ​ជន​ជាតិ​​​ខ្មែរ​យើង​​ទេ​ សំខាន់​​ចែក​​រំលែក​​ដល​់​​ជន​បរទេស​​ផង​ដែរ​ ដើម្បី​ឈ្វេង​យល់​ពី​ការ​ច្នៃ​​ម៉ូដ​របស់​កូន​ខ្មែរ​​ ដែល​សព្វ​ថ្ងៃ​​​កំពុង​​តែ​ទទួល​បាន​ការ​​ពេញ​និយម​​​ ។
​​​ពេល ​ថ្មីៗ​នេះ​ ​​តា​រា​​សម្តែង​​ និង​តា​រា​បង្ហាញ​​ម៉ូដ​ល្បី​ឈ្មោះ​​នាង​ទឹម​ រដ្ឋា​ ​ឱ្យ​ដឹង​ថា​ ក្រុម​របស់​នាង​​ទៅ​សម្តែង​​លើក​នេះ​ ពិ​ត​ជា​មាន​​សមា​ជិក​ច្រើន​​មែន​​ ។ នេះ​​ជាលើក​ទី១​ហើយ​ ដែល​នាំ​គ្នា​​ទៅ​សម្តែង​​នៅ​បរទេស​​ជា​ក្រុម​​ច្រើន​នាក់​បែ​ប​​​នេះ​ ។ បើ​សុទ្ធ​តែ​ជា​អ្ន​ក​ល្បី​​បែប​នេះ​ ពិ​ត​ជាមាន​​កម្ម​វិធី​​ប្លែក​​មិន​ខាន​​ ព្រោះ​មិន​ទាន់​​ទៅ​សម្តែង​​ផង​ នាងឮ​​ថា​ មាន​រៀប​ចំ​​ការ​សម្តែង​ ពិសេស​ៗ​នៅទី​នោះ​​ ។ អ្វី​ដែល​​នាង​រំភើប​​ចិត្ត​នោះ​ គឺ​​ការ​សម្តែង​​បែប​បង្ហាញ​​ម៉ូដ​ ដែល​មិន​​រំលេច​​ស្នា​ដៃ​​សម្លៀក​បំពាក់​បរទេស​​ទេ​ ពោល​ជា​ស្នា​ដៃ​​របស់​កូន​ខ្មែរ​ជូន​បរទេស​​មើល​កម្សាន​្ត​​ ទើប​នាង​​សម្រេច​ចិត្ត​​ចេញ​ទៅ​សម្តែង​​នៅ​ទី​នោះ​ម្តង​ទៀត​ ។ ​
ចំណែក​​លោក​យ៉ែម​ សំអូន​ ​ដែល​ជា​អ្នក​រួម​ដំណើរ​ និង​មាន​ផែន​ការ​ច្រើន​​នៅ​ទី​នោះ​ ព្រោះ​តែ​​ជា​កន្លែង​​ភរិយា​​រស់នៅ​​បាន​ថ្លែង​ថា​ លោក​​សប្បាយ​ចិត្ត​ ដែល​បាន​នាំ​ក្រុម​​បង្ហាញ​​ម៉ូដ​លំដាប់​ប្រទេស​ចាក​ចេញ​​ទៅ​សម្តែង​​នៅ​ ប្រទេស​អូ​ស្ត្រាលី​​ម្តង​ទៀត​ ​ក្នុង​រូ​ប​ភាព​​ធំដុំ​​ជាង​មុន​ មាន​តារា​ល្បី​ឈ្មោះ​ច្រើន​ចូល​រួម​ ។ លោក​សង្ឈ​ឹម​ថា​ ​ក្រុម​របស់​​លោក​ នឹង​មាន​អ្នក​​​ឱ្យ​តម្លៃ​​ច្រើន​​ ពិសេស​​ការ​បង្ហាញ​​ម៉ូដ​​សម្លៀក​បំពាក់​​ក្រណាត់​ហូល​ផាមួង​របស់​ខ្មែរ​យើង ​ ៕

ពី​ទី​ផ្សារ​​អចលន​ទ្រព្យ​​​ទៅ​ជា​ទី​ផ្សារ​​រូបិ​យ​វត្ថុ​​

ប្រភពមកពីកោះសន្តិភាព
នៅ​ពេល​ដែលទី​ផ្សារ​អចល​ន​ទ្រព្យ​​​របស់​អាមេរិក​​ ផ្លាស់​ប្ដូរ​​ទិស​ដៅ​ប្រតិ​កម្ម​បន្ត​បន្ទាប់​គ្នា​បាន​​បង្ក​ឱ្យ​មាន​ភាព​ ផុយ​​​ស្រួយ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​​​ ។ ការ​ដាក់់​ទុន​រួម​​គ្នា​​និង​ការ​​​ប្រើ​ប្រាស់​​វិធី​សាស្ត្រ​​​​ ហិរញ្ញវត្ថុ​​ ។ ការ​ដាក់​ទុន​​រួម​គ្នា​និង​ការ​ប្រើ​ប្រាស់​​វិធីសាស្ត្រ​​​ហិរញ្ញវត្ថុ​​ ដោយ​ឈ្លាស​វៃ​​មិនបាន​ផ្ដល់​​ឱ្យ​វិនិយោគ​​គិន​នូវ​ការ​ការ​ពារ​ដែល​បាន​ រំពឹង​ទុក​​​ ។ មូល​បត្រ​​គាំទ្រ​​កម្ចី​ទិញ​ផ្ទះ​​(Mortgage-backed Securities )​​បាន​ធ្លាក់​ថ្លៃ​​ប្រសិន​បើ​​គេមិន​​ឱ្យតម្លៃ​សោះ ។ ​
តាម​ការ​ស្មាន​ទុក​CDOS ​​បាន​ប្រែ​ទៅ​ជា​គ្មាន​តម្លៃ​ បើទោះ​បីជា​មាន​ការ​អនុម័ត្រ​​ពី​ភ្នាក់​ងារ​​​ផ្ដល់​ចំណាត់​ថ្នាក់​​ក៏​ដោយ ​ ។ វា​ក្លាយ​ទៅជា​រឿង​​លំបាក​ក្នុងការ​លក់​ទ្រព្យ​សម្បត្តិ​​ដែល​មាន​មន្ទិល​​​ នៅ​ក្នុងតម្លៃ​ណា​មួយ​​ឬ​ប្រើ​ប្រាស់​​​​ជា​វត្ថុ​បញ្ចាំ​​​បំណុល​​​សម្រាប់ ​មូល​​និធិ​រយៈ​​ពេល​ខ្លី​​ដែល​ធនាគារ​​ភាគ​ច្រើន​​ពឹង​ផ្អែក​​លើ​វា​ ។
រឿង​​នេះ​​បាន​ធ្វើ​ឱ្យ​​មូល​ធនធនាគារ​​​​ធ្លាក់​ចុះ​ ​ ដោយ​សារ​​វា​ទាម​ទារ​​ឱ្យ​ក​ំណត់​​​តម្លៃ​ទ្រព្យ​​អាណត្តិ​​ព្យា​បាល​ភាព​ (Trust ) ដែល​ជា​ជ័រ​ស្អិត​​សំខាន់​បំ​ផុត​​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​​​បាន​ចាប់​ ផ្ដើម​​​រលាយកាល​ពី​ឆ្នាំ​​២០០៧ ។ មួយ​ឆ្នាំមុន​​ការ​ក្ស័យ​ធន​​​របស់​ធនាគារ​​​​Lehman Brother ​ដោយ​​​សារ​ធនាគារ​​ទាំង​ឡាយ​ចាប់​ផ្ដើម​​មាន​ចម្ងល់​ពី​សមត្ថ​ភាព​នៃ​ភាគី​ ម្ខាង​​នៅ​ក្នុង​កិច្ចសន្យា​​ធនាគារ​ទាំង​នោះ​នឹង​​ប្រភព​ផ្សេង​ទៀត​​នៃមូល​ ធន​​លក់​​ដុំ​បាន​ចាប់​ផ្ដើម​រក្សា​​​ឥណទាន​រយៈ​​​​ពេល​ខ្លី​​ដែល​បណ្ដាល​ ឱ្យ​អ្នក​ពឹង​​ផ្អែក​លើ​ឥណទាន​​​ខ្លាំង​បំផុត​​​​ដួល​បះជើង ។
Northern Rock ជា​ធនាគារ​​​ផ្ដល់​កម្ចី​​ទិញ​​ផ្ទះ​របស់​អង់​គ្លេស​​គឺ​ធនាគារ​ដំបូង​ដែល​ រង​នូវ​ការ​ខាត​បង់​​ដំបូង​​គេកាល​ពី​​​រដូវ​ស្លឹក​​ឈើ​ជ្រុះ​​​ឆ្នាំ​​​ ២០០៧ ។​ក្រុម​ហ៊ុន​ធនាគារ​រ៉ាប់រង​ធំ​បំ​ផុត​​នៅ​អាមេរិក​​AIF​បាន​ទោរ​ទៅ​ តាមការក្ស័យ​ធន​របស់​ធនា​គារ​Lehman ក្នុង​រយៈ​ពេល​​តែ​ប៉ុន្មាន​​ថ្ងៃ​ ដោយ​​​សារ​ស្ថិត​ក្រោម​ទម្ងន់​នៃ​ការ​ការ​ពារ​ឥណទាន​​ដែល​ខ្លួន​លក់​ថ្លៃ​ ពេក ។

សៀងហៃគ្រោងបញ្ចប់ការសាងសង់​អគារ​​ខ្ពស់បំផុតនៅឆ្នាំ​២០១៥

ប្រភពមកពីកោះសន្តិភាព

នៅ​​ពេល​បញ្ចាប់​រួច​រាល់​ជា​ស្ថាប​ពរ​​​​ក្នុង​​ ឆ្នាំ​២០១៥​ អគារ​​Shanghai​ To​wer នឹង​ក្លាយ​​ជា​អគារ​ខ្ពស់​បំផុត​របស់​​ចិន​ ។​​ អគារ​​នេះ​មាន​កម្ពស់​៦៣២​​​ម៉ែត្រ ​ស្ថិត​នៅ​​ក្នុង​សង្កាត់​​ហិ​រញ្ញវ​ត្ថុ​​លូ​ជា​​ហ្សុយ​ និ​ង​​បន្ថែម​​​​អគារ​ការិយា​ល័យចំនួន​២២០​​០០០​ម៉ែត្រការ៉េ​ ឬ​ជាង​​១០%​នៃ​​ការ​​ផ្គត់​​ផ្គង់​ថ្មី​​សម្រាប់​ទី​ក្រុង​នៅ​ក្នុង​​ឆ្នាំ​ ​២០១៥​ ។​​ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​​RET Property​ Consultancy​ Ltd​. ។
អគារ​​ថ្មីនេះ​នឹង​បន្ថែម​​ការិ​យា​​ល័យ​​កម្រិត​A​ ប្រហែល​​​២​​លាន​ម៉ែត្រ​កា​រ៉េ ​នៅ​​ចន្លោះ​ឆ្នាំ​​២០១៤​ និង​២០១៥​ ពោល​គឺ​ច្រើន​​ជាង​​ការ​ផ្គត់​ផ្គង់​​កាល​ពី​ពីរ​​ឆ្នាំ​មុន​ដល់​​ទៅ​ជាង​​ មួយ​​ទ្វេ​​ជា​ពីរ​​ នេះ​បើ​យោង​​តាម​ក្រុម​ហ៊ុន​​​អន្ត​រ​កា​រី​​Savills Plc​​ ។​ យោង​តាម​ក្រុម​ហ៊ុន​​CBRE Group Inc​បាន​ឲ្យ​ដឹងថា ការ​​តាំង​ចិត្ត​ដ៏ម​ុត​មាំ​របស់​រដ្ឋា​ភិ​បាល​​ចិន​ដើម្បី​កែ​ប្រែ​​ទី​ ក្រុង​សៀង​ហៃ​​ទៅ​ជា​​មជ្ឈ​មណ្ឌល​​សេដ្ឋ​កិច្ច​​​ហិញ្ញ​វត្ថុ​​ និង​នាំ​ចេញនៅ​​ក្នុង​​ឆ្នាំ​២០២០​​បាន​នាំ​ទៅ​ដល់​​​កំណើន​អគារ​ការិ​យា​​​ ល័យ​​ច្រើន​ដើម្បី​បម្រើ​សេច​ក្តី​ត្រូវ​ការ​របស់​​ក្រុម​​ហ៊ុន​ជា​ច្រើន​ ដូច​ជា ​ក្រុម​ហ៊ុន​​Citygroup Inc.​និង​​ក្រុម​ហ៊ុន​Nike​ Inc​ជា​ដើម​ ដែល​មាន​វត្ត​​មាន​​នៅ​ក្នុង​ទី​ក្រុង​នេះ ។​
ការជួលការិយាល័យ​អាច​ធ្លាក់ចុះ​ដល់ទៅ​១៧%​ ក្នុងអំឡុងពេល​៣​ឆ្នាំ​ទៀត នៅគ្រាដែល​គេបន្ថែម​ការិយាល័យទំនេរ​​ ហើយ ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត​លើ​ពិភព​លោកមួយនេះស្វះស្វែង​រក្សាកំណើន​​ដែល ​បាន​កើនឡើង​ជាមធ្យម​១០,៥%ក្នុងរយៈ​១០​ឆ្នាំ​គិតត្រឹមដំណាច់​ឆ្នាំ​២០១២ ។​ លោកAlex Chenសេដ្ឋវិទូ​ជាន់ខ្ពស់​ក្រុម​ហ៊ុន​RET Property​និយាយថា ការផ្គត់ផ្គង់ច្រើន​បែបនេះ​នឹង​ដាក់សម្ពាធមកលើ​ការ​ជួល​ការិ​យា​​ល័យនៅក្នុង ​ទីតាំងប្រណីត ។​
​ចំនួននេះបង្ហាញ​ថា​អត្រាការិយាល័យទំនេរនិង​ការជួល​ កំពុង​បោះ​ពួយទៅទៅក្នុងទិដៅ​អវិជ្ជមានយ៉ាង​ពិតប្រាកដ​ ​ទូទាំង​ទីក្រុង ​។​ការ​ជួល​ការិ​​យាល័យ​បាន​ធ្លាក់​ចុះ​​០,៣%​​ដល់​​៨,៤១​​យាន់​ក្នុង​មួួ​​ យ​ម៉ែត្រ​កា​រ៉ែ​ក្នុង​មួយ​ថ្ងៃ កាល​ពី​ត្រី​មាស​ទី​​៣​​ ដែ​លជា​ការ​ធ្លាក់​ចុះ​​ប្រចាំ​​ត្រ​ី​មាស​លើ​​កដំបូង​​ចាប់​តំា​ងពី​ ឆ្នាំ២០១០​​មក​ ៕

ធ្លាយ​​រឿង​មីយ៉ាន់​ម៉ា ​ដើរ​ខ្សែ​លើ​​កម្ពុជា​នៅ​​ស៊ី​ហ្គេម

ប្រភពមកពីកោះសន្តិភាព
រាជ​ធានីភ្នំពេញ​​ ​៖ ​ការ​ចុះ​ផ្សាយ​ពីរឿង​អាស្រូវ​​ ដែល​កំពុង​កើត​មាន​ឡើង​​នៅក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​បាន​វាយ​លុក​មោទន​ភាព​ របស់​ម្ចាស់​ផ្ទះ​មួយ​នេះកាន់​តែខ្លាំង ​នៅក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​ស៊ី​ហ្គេម​​លើកទី​២៧ ។ ​​ក្រុម​អ្នកគាំ​ទ្រ​​កាន់​​តែ​ច្រើន​បូក​រួម​ទាំង​ជន​ជាតិ​កម្ពុជា​ផង ​បាន​បន្ត​វាយ​ប្រហារ​ចំពោះ​​ប្រទេស​​ម្ចាស់​ផ្ទះ​មីយ៉ាន់​ម៉ា ​ដែល​មាន​ចេតនា​ធ្វើ​រឿង​លម្អៀង​ជា​ច្រើន​ក្នុង​បំណង​យក​ប្រៀប​លើ​ប្រទេស​ជា ​ភ្ញៀវ​ ដែល​ក្នុង​នោះ​កម្ពុជា​ក៏​ត្រូវ​គេ​អះ​អាង​ថា បាន​ក្លាយ​ជា​ប្រទេស​រងគ្រោះ ព្រោះ​តែមី​យ៉ាន់ម៉ា​ចង់​ឈ្នះ​មេដាយ​ដែរ ។
​ក្រុម​អ្នកលេង​ហ្វេស​ប៊ុក​​ជា​ជន​ជាតិ​កម្ពុជា​ ប្រមាណ​បួន​ទៅ​ដប់ ​Profile ​បាន​ទម្លាយ​ការ​រិះគន់​​យ៉ាងខ្លាំង​នឹងករណី​ដែល​មីយ៉ាន់​ម៉ា​យក​ប្រៀប​ បន្ទាប់ពី​កម្ពុជា​ឈ្នះ​មេដាយ​មាស​៤ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ​។ ​ដំណឹង​នេះ​បាន​ធ្លាយ​ស្រប​គ្នា​នឹងការរិះ​គន់​ចំពោះ​មីយ៉ាន់ម៉ា​ែដល​បាន​ ប្រើ​ល្បិច​ ​និងភាព​មិន​ត្រឹម​ត្រូវ​លើ​បណ្តា​ប្រទេស​ផ្សេង​ទៀត ព្រោះតែចង់​បាន​មេដាយ​មាស​ច្រើន ។ ​ម្ចាស់​ហ្វេស​ប៊ុក​ជា​ច្រើន​ដែល​ត្រូវ​គេ​សង្ស័យ​ថា ​​ស្ថិតក្នុង​ក្រុម​ប្រតិភូ ​និងកីឡា​ករ​របស់​កម្ពុជាបាន​បង្ហោះ ​និងចែក​ចាយ​រឿង​កើត​​ទុក្ខ​មិន​សុខ​ចិត្ត​ជា​ច្រើន​ ថាប្រទេស​មី​យ៉ាន់​ម៉ា​​ប្រើ​​វិធី​យក​ប្រៀប​លើ​កីឡាករ​កម្ពុជា ​។ ​ម្ចាស់​ Profile ​មួយ​សរ​សេរ​ថា ​ប្រទេស​ម​ីយ៉ាន់​ម៉ា​​គ្រាន់​តែ​កម្ពុជា​បាន​មេដាយ​មាស​៤​ភ្លាម​ គេ​ឱ្យ​កីឡា​ករ​កម្ពុជា​ទៅ​​ប្រកួត​ជាមួយ​កីឡាករ​របស់​គេ​ដែល​មាន​ទម្ងន់​​ ធ្ងន់​​ជាង​ដាច់​​ ​និង​ឱ្យ​អាជ្ញា​កណ្តាល​​ចាំ​ចាប់​​កំហុស​តែ​ម្តង​គ្រប់​ពេល​ដែ​​ល​កម្ពុជា​ ឡើង​ប្រកួត ​។ ​ម្ចាស់​ Profile ​មួយ​ទៀត​​បាន​សរ​សេរ​ដែរ​ថា « មើល​ទៅ​កម្ពុជា ប្រហែល​​លែងឈ្នះ​មេដាយ​​មាស​ទៀត​ហើយ ​បើ​មីយ៉ាន់​ម៉ា​ឱ្យ​អាជ្ញាកណ្តាល​​កាត់​ក្តី​លម្អៀង​​ទៅខាង​កីឡា​ករ​របស់គេ ​ហើយ​បង្កើត​លក្ខ​ខណ្ឌ​មិន​យុត្តិ​ធម៌​ចំពោះ​​កីឡាករ​កម្ពុជា​បែប​នេះ ? » ។ ​ដណឹង​នេះ​ត្រូវគេ​ឃើញ​ម្ចាស់​ Profile ​មិន​តិច​ជាង​៥​ទៅ​៦​នាក់​ឡើយ​​បង្ហោះ​ឡើង ​ហើយ​ចែក​ចាយ​បន្ត ។ ​តាម​ការ​កត់​សម្គាល់​ ចាប់តាំង​ពី​ទិន្ន​ន័យ​ទាំង​នេះ ​​ត្រូវ​បាន​បង្ហោះ​ឡើង​ គឺ​កីឡាករ​កម្ពុជា​​បាត់​ឱកាស​ទទួល​មេដាយ​មាស​ទៀត​មែន ​ខណៈ​ដែល​វិញ្ញា​សា​ដ៏​មាន​សក្តា​នុ​ពល​ខ្លះ​ឱ្យ​តែ​ឡើង​មក​ប៉ះ​​ជាមួយ​ កីឡាករ​ម្ចាស់​ផ្ទះ ក៏​ត្រូវ​ចាញ់​​ខុស​​ពីការ​រំពឹងទុក ។
ដូចគ្នា​នឹងការ​​រិះ​គន់​​របស់​ខ្មែរ ​បណ្តាញ​សារ​ព័ត៌​​មាន​​ធំ​ៗ​ជាច្រើន ​ក៏សរសេរ​ដូចគ្នាថា​មីយ៉ាន់​ម៉ា ​ប្រើ​ល្បិច​​មិន​យុត្តិ​ធម៌ ដើម្បី​ទទួល​បាន​មេដាយ ។ ​តាមការ​ដក​ស្រង់​​ មីយ៉ាន​់​ម៉ា ​បាន​ដក​កីឡា​អូឡាំ​ពិក​មួយ​ចំនួន​ចេញ ​​ហើ​យ​​ជំនួស​​ដោយ​កីឡាបែប​ប្រពៃណី​​របស់​ខ្លួន​ ដែ​ល​មិន​មែន​ជា​កីឡា​អូឡ​ាំ​ពិក​រហូត​ធ្វើ​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពីន​​ សម្រេច​បញ្ជូន​កីឡាករ​មក​ប្រកួត​តិច​ជាងមុន ស្របគ្នា​នឹង​ប្រទេស​ផ្សេង​ទៀត​ក៏​សម្តែង​ការ​រិះ​គន់ ។ ក្នុងការ​ប្រកួត​ហែល​ទឹក​​សេរី​១០០​ម៉ែត្រ ​ផ្នែក​នារី កាលពីថ្ងៃទី​១២ ធ្នូ មីយ៉ាន់​ម៉ា​បាន​ធ្វើ​​ឱ្យ​​កីឡាការិនី​​ថៃ​ម្នាក់​ផ្ទុះ​កំហឹង​​ ដោយសារ​តែ​ក្នុង​ពេល​ប្រកួត លោក​អាជ្ញា​កណ្តាល​​បាន​​ផ្លុំ​កញ្ចែ​លើក​ទី​២ ​ជា​សញ្ញា​​ឱ្យ​ហែល​ចេញ​​ម្តង​ទៀត ។ ​ប៉ុន្តែ​នៅ​ពេល​ឃើញ​កីឡាការិនី​មីយ៉ាន់​ម៉ា​​ហែល​ទៅ​ដល់​គោលដៅ ​ក្នុងពេល​កីឡាការិនី​ថៃ​ឈប់​តាម​សញ្ញា ​ឯ​ប្រទេស​ដែល​មិន​ឈប់​ហែល​មិន​ទាន់​កីឡាការិនី​​របស់​ខ្លួន​ស្រាប់​តែ​​ មីយ៉ាន់​ម៉ា ​​យក​លទ្ធ​ផល​​នោះ​ជា​ផ្លូវការ​​ ។ ​ក្នុង​វិញ្ញា​សា​ដើរ​ចម្ងាយ២០​​គីឡូម៉ែត្រ ​ផ្នែក​នារី ​ប្រទេស​វៀត​ណាម​ក៏​បាន​ប្តឹង​ម្ចាស់​ផ្ទះ​ផងដែរ ​ដែល​បណ្តោយ​​ឱ្យ​កីឡាការិនី​របស់​ខ្លួន​ដើរ​ផង​​រត់​ផង ​ដោយ​គ្មាន​​ការចាប់​កំហុស​ ដែល​មិន​ខុស​ពីការ​ប្លន់​មេ​ដាយ​មាស​ពីគូ​ប្រកួត ។ ​នៅ​មាន​រឿង​អាស្រូវ​ជា​ច្រើន​ទៀត ​ដែល​មីយ៉ាន់ម៉ា​បង្ក​ឡើង ដោយ​ការ​តវ៉ា​ទាំងឡាយ​​បាន​ត្រឹម​តែ​ទទួល​លិខិត​​សុំ​ទោស​​ពី​មីយ៉ាន់​ម៉ា​ ប៉ុណ្ណោះ ​ប៉ុន្តែ​មេដាយ​ដែល​​​​ឆ្មក់​យក​​ទៅ​នៅតែ​គ្មាន​ការ​កែប្រែ​ ។ ​
ទង្វើ​​យក​ប្រៀប​នេះ​ កើត​មាន​ចំពោះ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ស្ទើរ​គ្រប់​​លើក​ ដោយគ្រាន់​តែ​ស៊ី​ហ្គេម​នៅ​មីយ៉ាន់​ម៉ា​លើក​នេះ​ហាក់​មា​ន​សន្ទុះ​ខ្លាំង​ ប្លែក ៕

បាល់​ទាត់ចម្រុះតំបន់​អឺរុប សម្រាប់រាត្រី​ថ្ងៃពុធមាន15​ប្រកួត ក្រុមTottenham​, Man Utd​, Juventus​, Genk នឹងឈ្នះគូ​ប្រកួតថ្ងៃ​នេះ

ប្រភពមកពីកោះសន្តិភាព
ការ​​ប្រកួត​បាល់​​ទាត់​​ចម្រុះ​សម្រាប់​​រាត្រី​​ ថ្ងៃ​​ពុធ​នេះ​មាន ​15​ ប្រកួត ។ ក្រុម​ Tottenham , Man Utd ,
Juventus , Genk នឹង​ឈ្នះ​​គូ​​ប្រកួត​ថ្ងៃ​នេះ ។
​អង់​គ្លេស​ឆេម​ពាន​ស៊ីប
Sheff Wed (22) V Wigan (14)
Sheff Wed 9 ប្រកួត​ក្នុងផ្ទះគឺ ​​2-3-4 ស៊ុត​បាល់​បាន ​​13​ គ្រាប់ ​និង​របូតវិញ ​​13 គ្រាប់​ដែរ​ ​។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​ឈ្នះ Leicester 2-1 ចាញ់ Nottingham 1-0 ក្នុង​ផ្ទះ តែ​​​ឈ្នះ Woatford 1-0 ក្រៅ​​​ផ្ទះ ​។
Wigan 9 ប្រកួត​ក្រៅ​ផ្ទះគឺ ​​2-1-6 ស៊ុត​បាល់​បាន ​6 គ្រាប់ ​និង​របូតវិញ ​​9 ប្រកួត ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ចាញ់ Millwall 2-1 ​ចាញ់ Maribor 2-1 ក្រៅ​ផ្ទះ ​តែ​ឈ្នះ Bolton 3-2 ក្នុង​​ផ្ទះ ​​។ ​
(ពុំ​មាន​ប្រវត្តិ​ជួបគ្នា)
ទស្សនៈ WDW: Sheff Wed ឈ្នះ 1-0
ទស្សនៈ PD: ស្មើ ​​0-0
អង់​គ្លេស​ខាប់​​លីង​ខាប់​វគ្គ​​8 ក្រុម​ចុង​ក្រោយ​
Tottenham V West Ham
Tottenham លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​3-1-1​ ​។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​​ឈ្នះ Sunderland 2-1 ក្រៅ​ផ្ទះ ​​ឈ្នះ Anzhi 4-1 ​តែចាញ់ Liverpool 5-0 ក្នុង​​ផ្ទះ ​។
West Ham លទ្ធផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​1-1-3​ ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ចាញ់ Crystal 1-0 ចាញ់ Liverpool 4-1 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ស្មើ Sunderland 0-0 ក្នុង​​ផ្ទះ ​។ ​ប្រវត្តិ​ជួបគ្នា ​10​ ប្រកួត West Ham ឈ្នះ 2 Tottenham ឈ្នះ 7 ស្មើ ​1 ។
ជួប​គ្នា ​4 ប្រកួត​ចុង​​ក្រោយគឺ៖
03-11 Tottenham 0-0 West Ham
11-12 Tottenham 3-1 West Ham
02-13 West Ham 2-3 Tottenham
10-13 Tottenham 0-3 West Ham
ទស្សនៈ WDW: Tottenham ឈ្នះ ​2-0
ទស្សនៈ PD: Tottenham ឈ្នះ 2-1
Stoke V Man Utd
Stoke ​ លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​2-2-1​ ។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​ស្មើ Cardiff 0-0 ឈ្នះ Chelsea 3-2 ក្នុង​​ផ្ទះ បន្ទាប់​មកលេង​ស្មើ Hull 0-0 ក្រៅ​​​ផ្ទះ ​។
Man Utd លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​2-1-2​​ ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ចាញ់ Newcastle 1-0 ​ឈ្នះ Shakhtar 1-0 ក្នុងផ្ទះ ​និងឈ្នះ Aston Villa 3-0 ក្រៅ​ផ្ទះ ​​។ ​ប្រវត្តិ​ជួបគ្នា ​10​ ប្រកួត Man Utd ឈ្នះ ​​9  ស្មើ 1 ។
ជួបគ្នា ​4 ប្រកួត​ចុង​ក្រោយគឺ៖
02-12 Man Utd 2-0 Stoke
10-12 Man Utd 4-2 Stoke
04-13 Stoke 0-2 Man Utd
10-13 Man Utd 3-2 Stoke
ទស្សនៈ WDW: Man Utd ឈ្នះ ​2-0
ទស្សនៈ PD: Man Utd ឈ្នះ ​2-1
អង់​គ្លេស​​ FA Cup ជុំទី​ 2 ជើង ​2
Crawley V Bristol Rovers
ជើង​ទី 1 Bristol Rovers 0-0 Crawley
Crawley លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​0-4-1​ ​។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​ចាញ់ Crewe 1-0 ស្មើ Bristol Rovers 0-0 ក្រៅ​ផ្ទះ​ស្មើ ​Preston 2-2 ក្នុង​​ផ្ទះ ​។
Bristol Rovers លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​1-2-2​ ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ឈ្នះ Wimbledon 3-0 ស្មើ Crawley 0-0 ក្នុង​ផ្ទះ ​បន្ទាប់​មក​លេង​​​ចាញ់ ​Morecambe 2-1 ក្រៅ​ផ្ទះ ​។ ​
ប្រវត្តិ​ជួបគ្នា ​3ប្រកួតគឺ៖
09-11 Crawley 4-1 Bristol Rovers
01-12 Bristol Rovers 0-0 Crawley
12-13 Bristol Rovers 0-0 Crawley
ទស្សនៈ WDW: ស្មើ ​1-1
ទស្សនៈ PD: Crawley ឈ្នះ ​2-0
អុីុតាលី​ខាប់​វគ្គ​ 16 ក្រុម
Juventus V Avellino
​ Juventus លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​4-0-1​ ​។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​ឈ្នះ Bologna 2-0 ចាញ់ ​Galatasaray 1-0 ក្រៅ​ផ្ទះ តែឈ្នះ ​Sassuolo 4-0 ក្នុង​​ផ្ទះ ​។
Avellino លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​1-3-1 ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ឈ្នះ Frosinone 2-1 ក្នុង​ផ្ទះ ស្មើ ​Spezia 0-0 និង​​ស្មើ Trapani 1-1 ក្រៅ​ផ្ទះ ​។ ​
(ពុំមាន​ប្រវត្តិ​ជួបគ្នា)
ទស្សនៈ WDW: គ្មាន​
ទស្សនៈ PD: គ្មាន​
ហូឡង​់​ខាប់​វគ្គ 16 ក្រុម
Alkmaar V Heerenveen
Alkmaar ​លទ្ធ​ផល 5 ប្រកួត​ចុង​​ក្រោយ​គឺ ​​1-1-3​ ​។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេងចាញ់ Twente 2-1 ក្នុង​​​ផ្ទះ ស្មើ PAOK 2-2 បន្ទាប់​ម​ក​លេង​ចាញ់ ​Heracles 2-0 ​ក្រៅ​​​ផ្ទះ ​។
Heerenveen ​លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​2-2-1​ ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ស្មើ Den Haag 1-1 ក្រៅ​ផ្ទះ ចាញ់ ​Feyenoord 2-1 ក្នុង​​​ផ្ទះ ​តែឈ្នះ ​​Zwolle 2-1 ​ក្រៅ​​ផ្ទះ ​។ ​ប្រវត្តិ​ជួបគ្នា ​10​ ប្រកួត Alkmaar ឈ្នះ ​5 Heerenveen ឈ្នះ 2 ស្មើ ​3។
ជួប​គ្នា ​4 ប្រកួត​ចុង​​ក្រោយគឺ៖
02-12 Alkmaar 3-3 Heerenveen
08-12 Alkmaar 0-0 Heerenveen
04-13 Heerenveen 0-4 Alkmaar
08-13 Heerenveen 4-2 Alkmaar
ទស្សនៈ WDW: គ្មាន​
ទស្សនៈ PD:  គ្មាន​
​Roda V Vitesse
Roda ​លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​0-1-4​ ។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​ចាញ់​Twente 2-1 ចាញ់ Heracles 3-1 ក្នុង​​ផ្ទះ និងចាញ់ Nijmegen 4-3 ក្រៅ​​​ផ្ទះ ​។
Vitesse ​លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​5-0-0​ ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ឈ្នះ Cambuur 3-0 ក្នុង​​ផ្ទះ ឈ្នះ PSV 6-2 ក្រៅ​ផ្ទះ ​និង​ឈ្នះ ​Breda 3-2 ​ក្នុង​​ផ្ទះ ​​។ ​ប្រវត្តិ​ជួបគ្នា ​10​ ប្រកួត Vitesse ឈ្នះ ​​5 Roda ឈ្នះ ​3 ស្មើ 2 ។
ជួបគ្នា ​4 ប្រកួត​ចុង​ក្រោយគឺ៖
03-12 Roda 3-1 Vitesse
12-12 Vitesse 3-0 Roda
04-13 Roda 3-3 Vitesse
08-13 Roda 1-1 Vitesse
ទស្សនៈ WDW: គ្មាន​
ទស្សនៈ PD: គ្មាន​
​Cambuur V Utrecht
Camburr ​លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​1-1-3​ ។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេងចាញ់ Vitesse 3-0 ក្នុង​ផ្ទះ ស្មើ ​Waalwijk 2-2 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ចាញ់ ​Ajax 2-1 ក្នុង​ផ្ទះ ​។
Utrecht ​លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​4-0-1​។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ឈ្នះ Den Haag 3-0 ក្នុង​ផ្ទះ ឈ្នះ Heracles 2-1 ក្រៅ​​​ផ្ទះ ​ និង​ឈ្នះ Nijmegen 2-0 ក្នុង​​ផ្ទះ ​។ ​
ប្រវត្តិ​ជួបគ្នា ​6ប្រកួតគឺ៖
04-94 Cambuur 2-1 Utrecht
08-98 Utrecht 3-0 Cambuur
12-98 Cambuur 1-1 Utrecht
12-99 Cambuur 4-3 Utrecht
04-00 Utrecht 1-2 Cambuur
10-13 Cambuur 3-1 Utrecht
ទស្សនៈ WDW: គ្មាន​
ទស្សនៈ PD: គ្មាន ​​
Heracles V Feyenoord
Heracles ​លទ្ធ​ផល 5 ប្រកួត​​ចុង​ក្រោយ​គឺ ​​1-1-3​ ​។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​ស្មើ Go Ahead 1-1 ឈ្នះ Roda 3-1 ក្រៅ​​​ផ្ទះ និង​ឈ្នះ ​Alkmaar 2-0 ក្នុង​​​​ផ្ទះ ​។
Feyenoord ​លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​4-1-0​ ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ឈ្នះ PSV 3-1 ក្នុង​ផ្ទះ ​ឈ្នះ ​Heerenveen 2-1 ក្រៅ​ផ្ទះ ​និង​ឈ្នះ Groningen 1-0 ក្នុង​​ផ្ទះ ​។ ​ប្រវត្តិ​ជួបគ្នា ​10 ប្រកួត Feyenoord ឈ្នះ ​6 Heracles ឈ្នះ ​1 ស្មើ ​3 ។
​ជួបគ្នា ​4 ប្រកួត​ចុង​ក្រោយគឺ៖
05-12​ Feyenoord 4-1 Heracles
08-12 Heracles 1-2 Feyenoord
04-13 Feyenoord 6-0 Heracles
10-13 Feyenoord 1-2 Heracles
ទស្សនៈ WDW: គ្មាន​ 
ទស្សនៈ PD:  គ្មាន​
បែល​ហ្ស៊ិកខាប់​វគ្គ​ 8​ ក្រុម​ចុង​ក្រោយ​
Westerlo V Lokeren
Westerlo លទ្ធ​ផល 5 ប្រកួត​​ចុង​ក្រោយ​គឺ ​​2-2-1​ ​។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​ស្មើ Anderlecht 2-2 ឈ្នះ Lommel 2-1 ក្នុង​ផ្ទះ ​និងឈ្នះ​ Vise 1-0 ក្រៅ​ផ្ទះ ​។
Lokeren លទ្ធផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​2-1-2​ ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ឈ្នះ Waasland 3-1 ឈ្នះ Genk 2-0 ក្រៅ​​​ផ្ទះ ​បន្ទាប់​មក​លេង​ស្មើ Kortrijk 0-0 ក្នុង​​ផ្ទះ ​។ ​ប្រវត្តិ​ជួបគ្នា ​10 ប្រកួត​ Westerlo ឈ្នះ ​​2 Lokeren ឈ្នះ ​7 ស្មើ ​​1 ។
ជួប​គ្នា ​4 ប្រកួត​ចុង​ក្រោយ​គឺ៖
10-11 Lokeren 3-1 Westerlo
11-11 Westerlo 2-4 Lokeren
03-12 Lokeren 4-0 Westerlo
07-13 Westerlo 2-3 Lokeren
ទស្សនៈ WDW: គ្មាន
ទស្សនៈ PD: គ្មាន​
​Waregem V Cercles Brugge
Waregem លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​2-2-1​ ​។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​​ស្មើ Mons 1-1ក្រៅ​ផ្ទះ ចាញ់ Rubin Kazan 2-0 តែ​ឈ្នះ ​Lierse 3-0 ក្នុង​​​​ផ្ទះ ​។
Cercle Burgge លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​2-0-3​ ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ឈ្នះ Standard 1-0 ក្នុង​ផ្ទះ ​ចាញ់ Oostende 2-0 ក្រៅ​​ផ្ទះ ​​តែ​​ឈ្នះ Mons 2-1 ក្នុង​ផ្ទះ ​។ ​ប្រវត្តិ​ជួបគ្នា ​10​ ប្រកួត Cercles Brugge ឈ្នះ ​4 Waregem ឈ្នះ 4 ស្មើ ​2 ។
ជួប​គ្នា ​4 ប្រកួត​ចុង​​ក្រោយគឺ៖
02-12 Cercle Brugge 1-0 Waregem
10-12 Waregem 3-1 Cercle Brugge
02-13 Cercle Brugge 1-2 Waregem
10-13 Cercle Brugge 1-1 Waregem
ទស្សនៈ WDW: គ្មាន ​
ទស្សនៈ PD: គ្មាន​
Genk V Oostende
Genk ​​លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​3-0-2​ ។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​ចាញ់ Lokeren 2-0 ក្នុង​​ផ្ទះ ​​ឈ្នះ ​Thun 1-0 ​តែចាញ់ ​Standard 3-1 ក្រៅ​​​ផ្ទះ ​។
Oostende ​លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​3-1-1​ ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ស្មើ Lierse 0-0 ឈ្នះ Cercle Brugge 2-0 ក្នុងផ្ទះ ​និង​ឈ្នះ ​Leuven 2-1 ក្រៅ​​ផ្ទះ ​​។ ​
ប្រវត្តិ​ជួបគ្នា ​6ប្រកួតគឺ៖
09-98 Oostende 1-1 Genk
01-99 Genk 3-0 Oostende
11-04 Oostende 1-3 Genk
04-05 Genk 2-2 Oostende
07-13 Genk 3-0 Oostende
11-13 Oostende 4-0 Genk
ទស្សនៈ WDW: គ្មាន
ទស្សនៈ PD: គ្មាន​
​Gent V Kortijk
Gent ​ លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​5-0-0 ​។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​​ឈ្នះ Mechelen 1-0 ក្រៅ​​ផ្ទះ ឈ្នះ Leuven 3-0 ក្នុង​ផ្ទះ ​និងឈ្នះ Lierse 3-1 ក្រៅ​​​ផ្ទះ ​។
Kortrijk លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ ​​1-4-0​ ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​​ឈ្នះ Club Brugge 1-0 ស្មើ Charleroi 1-1 ក្នុង​​​​ផ្ទះ ​និង​ស្មើ ​Lokeren 0-0 ក្រៅ​​​​​ផ្ទះ ​។ ​ប្រវត្តិ​ជួបគ្នា ​10 ប្រកួត Gent ឈ្នះ ​5 Kortrij ឈ្នះ ​4 ស្មើ ​1 ។
ជួបគ្នា ​4 ​ប្រកួត​ចុងក្រោយ​គឺ៖
02-13 Kortrijk 1-0 Gent
04-13 Kortrijk 0-0 Gent
04-13 Gent 1-0 Kortrijk
09-13 Kortrijk 3-0 Gent
ទស្សនៈ WDW: គ្មាន​ ​
ទស្សនៈ PD: ​គ្មាន​ ​
រូម៉ា​នី​លីក​
Timisoara (11) V Cluj (6)
Timisoara 8 ប្រកួត​ក្នុងផ្ទះគឺ 3-2-3 ស៊ុត​បាល​់​បាន ​​8​ គ្រាប់ ​និង​របូតវិញ ​​7 គ្រាប់ ។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​ចាញ់​ Astra 2-1 ក្នុង​ផ្ទះ ​​​ចាញ់ Concordia 2-1 និងចាញ់ ​Dinamo B 4-0 ក្រៅ​​​ផ្ទះ ​។
Cluj 9 ប្រកួត​ក្រៅ​ផ្ទះគឺ ​​1-4-4 ស៊ុត​បាល់​បាន ​3 គ្រាប់ ​និង​របូតវិញ ​​12 ប្រកួត ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​ចាញ់ Gaz Metan 2-0 ក្រៅ​ផ្ទះ ឈ្នះ ​Novadari 6-1 និងឈ្នះ ​Botosani 3-1 ​ក្នុង​​ផ្ទះ ​​។ ​
ប្រវត្តិ​ជួបគ្នា ​2 ប្រកួតគឺ៖
09-12 Cluj 4-0 Timisoara
07-13 Cluj 2-2 Timisoara
ទស្សនៈ WDW: ស្មើ ​1-1
ទស្សនៈ PD: Cluj ឈ្នះ ​1-0
​Steaua (3) V Astra (1)
Steaua 6 ប្រកួត​ក្នុងផ្ទះគឺ ​​5-1-0 ស៊ុត​បាល​់​បាន ​​18​ គ្រាប់ ​និង​របូតវិញ ​​2 គ្រាប់ ។ ​3 ​ប្រកួត​​ចុង​​ក្រោយគឺលេង​​ឈ្នះ Otelul 2-0 ក្នុង​​​ផ្ទះ ស្មើ Otelul 1-1 បន្ទាប់​មក​លេង​ឈ្នះ Ceahlaul 2-0 ក្រៅ​​​ផ្ទះ ​។
Astra 8 ប្រកួត​ក្រៅ​ផ្ទះគឺ ​6-1-1 ស៊ុត​បាល់​បាន ​23 គ្រាប់​​ ​និង​​​​របូតវិញ ​​10 គ្រាប់ ។ ​3 ប្រកួត​ចុង​ក្រោយគឺលេង​​ឈ្នះ Constanta 3-0 ក្រៅ​ផ្ទះ ឈ្នះ Vaslui 1-0 និងឈ្នះ Constanta2-0 ម្តង​ទៀត​ក្នុង​​​​ផ្ទះ ​។ ​ប្រវត្តិ​ជួបគ្នា ​10 ប្រកួត Steaua  ឈ្នះ ​6 Astra ឈ្នះ ​3 ស្មើ 1​ ។
ជួបគ្នា ​4 ​ប្រកួត​ចុងក្រោយ​គឺ៖
08-11 Astra 3-1 Steaua
03-12 Steaua 2-1 Astra
07-12 Astra 3-4 Steaua
12-12 Steaua 2-0 Astra
ទស្សនៈ WDW: ស្មើ ​​2-2
ទស្សនៈ PD: Steaua ឈ្នះ ​3-2

ធុរជនយល់ថា​អាស៊ាន-ចិនជាកន្លែង​ធ្វើ​​​​ពាណិជ្ជ​កម្ម​ល្អបំផុត

ប្រភពមកពីកោះសន្តិភាព
ប្រទេស​​ចិន​ និង​មីយ៉ាន់​ម៉ា​​ជា​គោល​​ដៅ​ជោគ ​ជ័យ​បំផុត​សម្រាប់​​វិនិ​យោគ​​ផ្ទាល់​បរទេស​​នា​ ពេលប​ច្ចុប្បន្ន​ ​និង​​នៅ​​ក្នុង​​ឆ្នាំ​​២០១៥ ​នេះ​បើ​យោង ​តាម​​​កា​រ​​អង្កេត​​​របស់​​ក្រុម​ប្រឹក្សាធ​ុរកិច្ច​ អាស៊ាន​ (ASEAN-BAC)​ស្តី​ពី​ការ​​ប្រកួត​ប្រជែង​របស់ ​អាស៊ាន ​។ ការ​​អង្កេត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​ក្រុម ប្រឹក្សា​​ផ្តល់​ប្រឹក្សា​​ធុរ​កិច្ច​​នេ​ះ​​ត្រូវ​បាន​បញ្ចេញ កាលពីសប្តាហ៍​​មុន​​​ នៅ​គ្រាដែ​ល​ប្លុក​ប្រទេស​​អា​ស៊ាន​​ទាំង​​​អស់​ជំរុញ​កិច្ច​ប្រឹង​ប្រែង​​ របស់​​ខ្លួន​​​ដើម្បី​ធ្វើ​ឲ្យ​​សហគ​មន៍​​សេដ្ឋកិច្ច​អា​​ស៊ាន​​លេច​ចេញ​ជា​ រូប​រាង​​ឡើង​នៅ​​ដំណាច់​​ឆ្នាំ​២០១៥ ​។
​​​ពាណិជ្ជកម្ម​ប្រហែល​១​៧%​​​ដែល​​បាន​ធ្វើ​អន្តរ​ជា ​តូប​នី​យក​ម្ម ​បាន​​ចូល​រួម​នៅ​ក្នុង​​ការ​នាំចេញ ​ឬ​សកម្ម​​ភាព​វិនិ​​យោគ​ផ្ទាល់​បរទេស​​ក្រៅ​​ប្រទេស​​​(OFDI) ឬ​​មាន​គម្រោង​ធ្វើដ​ូច្នេះ​​ក្នុង​​រយៈ​​ពេល​​៣​​ឆ្នាំ​២០១៣​-១៥​ បាន​​បញ្ជាក់​​ថា​​ ចិន​គឺ​ជា​ប្រទេស​ដែល​ទាក់​ទាញ​​បំផុត​នៅ​​លើ​ពិ​ភព​លោក​សម្រាប់​សកម្ម​ភាព​ បែប​នេះ​ ។​​ បន្ទាប់​​ពី​​ចិន​​ក៏​នៅ​​​​មាន​សំឡេង​មាន​១២​%​​​ដែល​បាន​​បោះ​ឆ្នោត​​ឲ្យ​ ប្រទេស​មី​យ៉ាន​់​ម៉ា​​ជា​​កន្លែង​ដែល​ទាក់​ទាញ​​លេ​ខ២​ ។​
យ៉ាង​ណា​ក៏​ដោយ​​ គេ​ចាត់​ទុក​ថា​​អាស៊ា​​ន​ទាំង​មូល​គឺ​ជា​កន្លែង​ដែល​ទាក់​ទាញ​បំផុត​​ ដោយ​​ទទួល​បាន​សំ​ឡេង​​ឆ្នោត​​ធុរ​ជន​​ចំនួន​​៥៧%​​​​ ដែល​​ក្នុង​នោះ​មាន​ដូច​ជា​​ ប្រទេស​ម៉ា​ឡេ​ស៊ី​​មាន​១១ % ​​សិង្ហ​បុរី​មាន​៨% ​ឥណ្ឌូ​ណេ​ស៊ី​​មា​ន​៧% ប្រ៊ុយ​​ណេ​មាន​០,៣%​ ឡាវ​មាន​៤%​ វៀត​​ណាម​មាន​៦% ​ថៃ​​មាន​៣% ​កម្ពុជា​មាន​៣% ​និង​​ហ្វ៊ី​​លីព​ីន​​១% ​។​ ភាព​​ទាក់​ទាញ​របស់​អា​ស៊ាន​ក៏​ត្រូវ​បាន​​ផ្តល់​ចំណាត់​ថ្នាក់​​ថា​​ ជា​កន្លែង​ទាក់​ទាញ​​ខ្ពស់​ជា​​ង​ទី​ផ្សារ​ទំនិញ ​និង​សេវា​កម្ម​ ព្រម​​ទាំង​ទី​តាំង​​ផលិត ​កម្ម​​របស់​ចិន​ផង​ដែរ​ ។​ ប្រហែល​​ពាក់​កណ្តាល​​នៃ​​ធុរ​ជន​​មាន​គ​​ម្រោង​វិនិ​យោគ​ទុន​​នៅ​ក្នុង​​ ប្រទេ​ស​​អា​ស៊ាន​​ក្នុង​អំឡុង​ពេល​​៣​​ឆ្នា​ំ​ ដោយ​​ពិ​ចារ​ណា​​​លើ​​ភាព​​ទាក់​ទាញ​​ផ្នែក​វិនិ​យោគ​នៅ​ក្នុ​ង​តំបន់​ទាំង​ ​មូល​​ ជា​ជាង​ប្រទេស​​តែ​មួយ​នៅ​ក្នុង​ប្លុក​ប្រទេស​​​​អាស៊ាន​នេះ ​៕

ឌូបៃនាំមុខគេ​​ជា​ទីក្រុង​​មាន​តម្លៃ​​ផ្ទះ​ថ្លៃ​​បំ​ផុត​​នៅ​លើ​ពិ​ភព​​លោក​

ប្រភពមកពីកោះសន្តិភាព

ទី​ក្រុង​ឌូ​បៃ​របស់​ប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម​ ​​បាន​នាំ​មុខ​គេ​លើ​ពិភព​លោក​ជា​ទី​ក្រុង​ដែល​​មាន​​តម្លៃ​ផ្ទះ​​ថ្លៃ​ បំផុត​ដោយ​មាន​កំណើន​​២៨​,៥% ​​នេះ​បើ​យោង​តាម​សន្ទស្ស​ន៍​វាស់​វែង​​តម្លៃ​ផ្ទះ​​របស់​ក្រុម​ហ៊ុនK​night Frank ។​ របាយ​​ការណ៍​​ដែ​លបាន​​ផ្តល់​ចំណាត់​ថ្នាក​់​តម្លៃ​​ផ្ទះ​​នៅ​ក្នុង​​ប្រទេ​ ស​៥៣​​ជំុវិញ​ពិភ​ព​លោក​ បាន​​ផ្តល់​ចំណាត់​ថ្នាក់​​លេ​ខ​២​​ដល់​​ទីក្រុង​ប៉េ​កាំ​ង​​និង​សៀង​ហៃ​ របស់​ចិន​ ដែល​មាន​កំណើន​​២១,៦​​%​ និង​​លេខ​៣​បាន​ទៅ​លើ​ទី​ក្រុង​ហុង​កុង​​ដែល​​មាន​កំណើន​​១៦,១%​ ។​​
ចំណែក​ចំណាត់​ថ្នាក់​​លេខ​​៥​​បា​នទៅ​លើ​ប្រទេស​ឥណ្ឌូ ​ណេ​ស៊ី​​​ ដែល​​មាន​​កំណើន​​តម្លៃ​ផ្ទះ​១៣​,៥% ​ខណៈ​​ដែ​ល​ម៉ា​ឡេស៊ី​បាន​ជាប់​ចំណាត់​ថ្នាក់ទី១២​ ​ដោយ​​មាន​​កំណើន​​១០,២​%​ ។​​ ជាមួយ​គ្នា​នេះ​ដែរ​​សិង្ហ​បុរី​​ដែល​បានកំណើន​តែ​​៤,៦%​ជាប់​នៅ​ក្នុង​​ ចំណាត់​​ថ្នាក់​ទី​​២៣​​ ។​
នាង​Kate Everett Allen​អ្នក​វិភាគ​នៃ​ក្រុម​ហ៊ុន​​​Knight​ Frank​ និយាយ​ថា​ សន្ទ​ស្សន៍​វាស់​​វែង​​នា​ពេល​នេះ កើន​លើស​កាល​ពី​កំណើន​ត្រី​មាស​ឆ្នាំ​​២០០៨​​ចំនួន​​​៤​% និង​កើន​លើស​ការ​ធ្លាក់​ចុះ​​​នៅ​​​​ក្នុង​ត្រី​មាស​ទី​​២​​ឆ្នាំ​​២០០៩​​ជា ​ពេល​ដែល​មាន​​វិបត្តិ​ហិ​រញ្ញ​វត្ថុ​​ចំនួន​​១២​,៧% ​។​​​​​​​​ តម្លៃ​ផ្ទះ​កើន​​ឡើង​ជា​មធ្យម​​១,៥%​ នៅ​ក្នុង​​ត្រី​មាស​ទី​​៣​ឆ្នាំ​​នេះ​​ពោល​គឺ​ធ្វើ​ឲ្យ​កំណើន​​ប្រចាំ​​ ឆ្នាំកើនដល់​៤,៦% ​។​
នៅ​ក្នុង​ឆ្នាំ​​នេះ​​ជាង​​៦៩%​​នៃ​​ប្រទេស​​ដែល​​បាន ​តាម​ដាន​​​ដោយ​​សន្ទ​ស្សន៍​ខាង​លើ​​បាន​​ទទួល​​កំណើន​តម្លៃ​​វិជ្ជមាន​​គិត ​ត្រឹម​ខែ​​កញ្ញា ​កាល​ពី​ពីរ​ឆ្នាំមុន​​តួ​លេខ​នេះ​​គ​ឺ​កៀកនឹង​​៥៥% ​។​យោង​​តាម​ក្រុម​ហ៊ុន​Knight Frank​​បាន​​ឲ្យ​ដឹង​ថា ​អំឡុង​ពេល​កើត​មាន​វិ​បត្តិ​ហិរ​ញ្ញវ​ត្ថុ​
សា​កល ​ទី​ផ្សារ​​អច​លន​ទ្រព្យ​នៅ​អាស៊ី​​បាន​ជួយ​​បន្ធូ​​​បន្ថ​យ​ភាព​ទន់​ខ្សោយ​​នៅ​អឺរ៉ុប​​ និង​អា​មេ​រិក​ ​​។
ជាមួយ​នឹងទីផ្សារអលចលនទ្រព្យរបស់​​អង់​គ្លេស​និង​​ អាមេរិ​ក​កំពុង​កើន​ឡើង​នា​ពេល​បច្ចុ​ប្បន្ន​​​វិបត្តិ​បំណុល​នៅ​តំបន់​ចាយ​ ប្រាក់​អឺរ៉ូ​ស្រុត​ចុះ​​​មួយ​រយៈ​ និង​​តម្លៃ​​ផ្ទះ​នៅ​ក្នុង​ទី​ផ្សារ​​អាស៊ី​សំខាន់​ៗ​​​ជា​ច្រើន​នៅ​តែ​​ ទទួល​បាន​​កំណើន​ប្រចាំ​​ឆ្នាំ​ដល់​​ទៅ​២​​ខ្ទង់ ​សន្ទស្សន៍​វាស់​វែង​​តម្លៃ​​ផ្ទះ​កំពុង​​​បង្ហាញ​​នូវ​កំណើន​យ៉ាង​ខ្លាំង ៕​​

​រថយន្ត​យីឌុប​ដឹក​ឈើប្រណីត​រកឃើញ​ដឹក​លើស​ច្បាប់​អនុញ្ញាត​ជាង​៥ម៉ែត្រគូប​ និងបង្កប់​ឈើប្រណីត

ប្រភពមកពីកោះសន្តិភាព

ខេត្តក្រចេះ ៖ មេព្រៃ​ស្រុកស្នួល​​បាន​ចាប់​ឃាត់​រថយន្ត​យីឌុប​មួយគ្រឿង​​កាលពីយប់ថ្ងៃទី១៧ ធ្នូ ២០១៣ ខណៈ​ដែល​រថយន្ត​យក្ស​មួយ​គ្រឿង​នេះ​មានលួច​ដឹក​ឈើ​​អារ​លេខ១​លើស​ច្បាប់​អនុ ​ញ្ញាត​ដែល​បាន​កំណត់​​ឱ្យ​នាំ​​ឈើ​ពី​ក្រុម​ហ៊ុន ។
ការ​ចាប់​​ឃាត់​រថយន្ត​​យីឌុប​នេះ​ បានធ្វើ​ឡើង​ពី​សំណាក់​ក្រុម​សមត្ថ​កិច្ច​​​ចម្រុះ​​ស្រុកស្នួល​​ក្រោម​ការ​ ដឹកនាំ​​របស់ស្ថាប័ន​​រដ្ឋបាល​ព្រៃ​​ឈើ​ស្នួល ។ ​ដោយក្នុង​សកម្ម​ភាពនេះ គេសង្កេតឃើញ​ថា សមត្ថ​កិច្ច​ពុំ​បាន​ចាប់​ឃាត់​​ជនណាម្នាក់​ក្នុងជំនួញ​​នាំ​ឈើ​ខុស​ច្បាប់​ នេះទេ ដោយ​គ្រាន់​តែ​គេ​ដឹងថា មាន​រថយន្ត​យីឌុប​ពណ៌ត្រេអ៊ី​មួយគ្រឿង​បាន​ចាប់​ឃាត់​ជាមួយ​និង​ឈើ​អារ​លេខ១ ​ប្រភេទ​ផ្ចឹក និងសុក្រម មាន​ចំនួនរាប់​រយ​កំណាត់​ជាច្រើន​ម៉ែត្រគូប​ដែលផ្ទុក​លើ​រថយន្ត​មួយគ្រឿងនេះ ។
លោកទៀប គន្ធពិដោ នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឃ្សឹម​បានឱ្យ​ដឹងថា ​រថយន្ត​យីឌុប​ដឹក​ឈើ​ខុសច្បាប់​មួយគ្រឿងនេះ​ត្រូវបាន​កម្លាំង​​ជំនាញ​ សហការជាមួយ​កម្លាំង​នគរបាល​ស្រុកស្នួល​ស្ទាក់ចាប់​បាននៅលើ​ផ្លូវជាតិលេខ៧ នៅ​មុខ​សង្កាត់​រដ្ឋបាលព្រៃ​ឈើ​ឃ្សឹម​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ ។

បញ្ជូន​បុរសម្នាក់​ទៅ​តុលាការ​ ពី​បទ​រំលោភ​សេពសន្ថវៈអនី​តិជន

ប្រភពមកពីកោះសន្តិភាព

រាជធានី​ភ្នំ​ពេញ ៖ កាលពី​វេលា​ម៉ោង​៣និង​៥៥នាទី​រសៀល​ថ្ងៃទី​១៧​ ធ្នូ ២០១៣ សមត្ថកិច្ច​ការិយាល័យ​ស្រាវជ្រាវ​ ប្រឆាំងការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិ​ជននៃទី​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស បាន​បញ្ជូនបុរសម្នាក់​ទៅ​តុលាការ​ ពី​បទ​រំលោភ​សេពសន្ថវៈអនី​តិជន ។
ជន​សង្ស័យ​ឈ្មោះ យន់ ថា ហៅ​ធ្មេញ​មាស អាយុ​៣៦ ជាសន្តិសុខ​រោងចក្រ ជាប់​ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី អាយុ​១១​ឆ្នាំ រហូត​បាន​សម្រេច​ កាលពី​ខែកក្តដា ២០១០ ៕

Friday, December 13, 2013

លោក​ពូទីន សន្យា​ធ្វើ​ឱ្យ​រុស្សុី​ក្លាយ​ជា​មេដឹក​នាំ​ពិភព​លោក​មួយ

ប្រភពមកពីកោះសន្តិភាព

ប្រធានា​ធិប​តី​​រុស្សុី​​​​លោក​​ វ៉្លា​ឌីមៀរ ពូទីន ថ្លែង​កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ ថា​ រុស្ស៊ី​មាន​បំណង​ចង់​ក្លាយ​ទៅ​ជា​មេដឹក​នាំ​ពិភព​លោក​​មួយ​​ ។​
​ក្នុង​ សុន្ទរ​កថា​​ប្រចាំ​​ឆ្នាំ​​​ស្តី​ពី​សភាព​របស់​ប្រជា​ជាតិ​នៅ​ឯ​សភា​ឌូម៉ា​ ​ លោក​ពូទីន​ ថ្លែង​ថា យើង​នឹង​សាក​ល្បង​​ប្រែ​ក្លាយ​រុស្សុី​ទៅ​ជា​​មេ​ដឹក​នាំ​ពិភព​លោក​មួួយ​ ក្នុង​ចំណោម​មេ​ដឹក​នាំ​ពិភព​លោក​​ដែល​ការពារ​ច្បាប់​អន្តរ​ជាតិ​ ដោយ​ផ្អែក​លើ​​ការ​គោរព​អធិប​តេយ្យ​ភាព​ជាតិ​របស់​ប្រជា​ជន​ ។ យើង​មាន​មោទន​ភាព​ចំពោះ​ប្រទេស​យើង​ ក៏​ប៉ុន្តែ​យើង​មិន​ទាម​ទារ​យក​ឈ្មោះ​ជា​មហា​អំណាច​​ផុត​លេខ​ដែល​មាន​ចរិត​ ជា​អនុត្តរ​ភាព​​ពិភព​លោក​​ ឬ​តំបន់​ឡើយ ។
លោក​អះ​អាង​បន្ត​ថា​ រុស្ស៊ី​ការពារ​​​ជា​និច្ច​នូវ​តម្លៃ​របស់​ខ្លួន​​​​ ក្នុង​ទំនាក់​ទំនង​អន្តរ​ជាតិ​​​ ។ ការ​ប្រកួត​ប្រជែង​ខាង​​យោធា​-​នយោ​បាយ​​ សេដ្ឋ​កិច្ច​ និង​​​ព័ត៌​មាន​វិទ្យា​ ពុំ​ថយ​ក្រោយ​ឡើយ​​​ ​ក៏​ប៉ុន្តែ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​អភិ​វឌ្ឍ​​លើ​ពិភព​លោក​​​ ។ ប្រទេស​​ឯ​ទៀត​ៗ​លើ​ពិភព​លោក នឹង​ដេញ​តាម​រុស្ស៊ី​ដែល​ខ្លាំង​ ។​ ​ប្រធា​នា​ធិប​តី​រុស្ស៊ី​​អំពាវ​នា​វ​ឱ្យ​​ធានា​សិទ្ធិ​របស់​អុី​រ៉ង់​​ ក្នុង​ការ​ប្រើ​ប្រាស់​​ថាម​ពល​នុយ​ក្លេ​អ៊ែរ ដោយ​ធានា​សន្តិ​សុខ​របស់​គ្រប់​ប្រទេស​ក្នុង​  តំបន់ ។ ​
លោក​ធ្វើ​ការ​កត់​សម្គាល់​ថា​ ​របស់​ដែល​ហៅ​ថា​ការ​​គំរាម​កំហែង​​របស់​អុី​រ៉ង់​​​ជា​មូល​ហេតុ​សំខាន់​លើក ​ឡើង​ដោយ​សហ​រដ្ឋ​អាមេរិក​​​ ដើម្បី​ជា​លេស​ដាក់​​ពង្រាយ​ប្រព័ន្ធ​ការពារ​​ប្រឆាំង​មីសុីល​របស់​ខ្លួន​ ។ ពេល​នេះ​បញ្ហា​អុី​រ៉ង់​លែង​ចោទ​ទៀត​ហើយ​ ប៉ុន្តែ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មីសុីល​​នៅ​តែ​ពុំ​ដក​ចេញ​​ ហើយ​រឹត​តែ​ពង្រីក​  ថែម ។
​​​លោក​​ ពូទីន អះ​អាង​ថា​​ក្រុង​មូស្គូ​ត្រៀម​រួម​សហ​ការ​​ជាមួយ​គ្រប់​ដៃ​គូ​ ដើម្បី​ធានា​សន្តិ​សុខ​​ពិភព​លោក​​ ៕

សភា​អាមេរិក​អនុ​ម័ត​ថវិកា​600​ពាន់​លាន​ដុល្លារ​សម្រាប់​មន្ទីរ​ប៉ង់​តា​ហ្គោន​

ប្រភពមកពីកោះសន្តិភាព
សភា​អាមេ​រិក​ កាល​ពី​ថ្ងៃ​ទី​១២​ ធ្នូ​ បាន​អនុ​ម័ត​ផែន​ការ​ថវិកា​មួយ​មាន​ទឹក​ប្រាក់​៦០០​ពាន់​លាន​ដុល្លារ​ សម្រាប់​​មន្ទីរ​ប៉ង់​តា​ហ្គោន​ក្នុង​ឆ្នាំ​២០១៤​ ។គម្រោង​ថវិកា​នេះ​ ដែល​ត្រូវ​បាន​សភា​អនុ​ម័ត​ដោយ​៣៥០​សំឡេង​ទល់​នឹង​៦៩​សំឡេង​ប្រឆាំង​គ្រោង​ ទឹក​ប្រាក់​៥២២,១​ពាន់​លាន​ដុល្លារ​ សម្រាប់​ថវិកា​មូល​ដ្ឋាន​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​ និង​៨០,៧​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រតិ​បត្តិ​ការ​យោ​ធា​នៅ​ឯ​បរ​ទេស​ ក្នុង​នោះ​មាន​ប្រតិ​បត្តិ​ការ​យោ​ធា​អាមេ​រិក​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ផង​ ។
កម្រិត​នៃ​ការ​ចំណាយ​ដែល​អនុ​ញ្ញាត​ក្នុង​ថវិកា​គឺ​ ស្រប​ទៅ​តាម​អ្វី​ដែល​មន្ទី​រ​ប៉ង់​តា​ហ្គោន​បាន​ស្នើ​សុំ​ ហើយ​វា​មាន​ប្រហាក់​ប្រហែល​គ្នា​នឹង​ថវិកា​ការ​ពារ​​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ។គម្រោង​ថវិកា​យោ​ធា​នេះ​ នឹង​ដាក់​ជូន​ព្រឹទ្ធ​សភា​អនុ​ម័ត​ទៀត​ ដោយ​ព្រឹទ្ធ​សភា​ត្រូវ​ធ្វើ​ការ​បោះ​ឆ្នោត​នា​សប្តាហ៍​ខាង​មុខ​នេះ​ ៕

ឈិត សុជា​តា​ ខំ​កសាង​ខ្លួន​ឱ្យ​មាន​ជំនាញ​​ច្រើន

ប្រភពមកពីកោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ និង​ជា​តារា​សម្តែង​ ឈិត​ សុជា​តា​ មួយ​រយៈ​នេះ​បាន​ផ្លាស់​ប្តូរ​ស្ទីល​សម្តែង​ ថ្មី​ៗ​គួរ​ឱ្យ​ចាប់​អារម្ម​ណ៍​ ។ ពី​មុន​សុជា​តា​ គ្រាន់​តែ​ជា​អ្នក​ចាប់​អាជីព​អត្ថា​ធិប្បាយ​ទូរ​ទស្សន៍​ និង​សម្តែង​​ប៉ុណ្ណោះ​ ប៉ុន្តែ​ចុង​​ក្រោយ​នេះ​ នាង​ក្តាប់​មុខ​របរ​សិល្បៈ​ថ្មី​មួយ​ចំនួន​ទៀត​ដូច​​ជា​ច្រៀង​ និង​បង្ហាញ​ម៉ូដ​នៅ​ក្រុម​សុ៊ប​ពើ​ម៉ូដែល​របស់​កញ្ញា​ឌួង​ ហ្សូ​រី​ដា​ ។ ខណៈ​ពេល​កំពុង​អភិ​វឌ្ឍ​ខ្លួន​នេះ​​ឈិត​ សុជា​តា​ បង្ហាញ​អារម្មណ៍​ព្រួយ​ចិត្ត​ខ្លះ​ នៅ​ពេល​ការ​ច្រៀង​របស់​នាង​នៅ​មាន​កម្រិត​ ហើយ​បូក​រួម​ការ​ច្រៀង​ផង​ រាំ​ផង​ ជា​កត្តា​ដែល​ធ្វើ​ឱ្យ​នាង​ពិបាក​ក្នុង​ការ​ហាត់​រៀន​ ស្រប​ពេល​ដែល​នាង​មិន​សូវ​មាន​ជំនាញ​នោះ​ ។
សម្រាប់​តា​រា​សម្តែង​ ឈិត​ សុជាតា​ ការ​ច្រៀង​គឺ​ជា​អាជីព​មួយ​ដែល​នាង​មិន​សូវ​​ទុក​ចិត្ត​ខ្លួន​ឯង​ដូច​ជា​ការ ​​សម្តែង​ប៉ុន្មាន​ឡើយ​ ព្រោះ​ការ​ច្រៀង​រាំ​នាង​មិន​សូវ​ជា​មាន​ជំនាញ​ ។ កន្លង​មក​​ សុជាតា​មិន​សូវ​អើ​ពើ​ជាមួយ​ការ​ច្រៀង​រាំ​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ ប៉ុន្មាន​ទេ​ បើ​ទោះ​ជា​មាន​គេ​ទាក់​ទង​ឡើង​សម្តែង​ក្នុង​កម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​ ម្តង​ៗ​ក្តី​ ដូច្នេះ​ហើយ​ទើប​ យូរ​ៗ​​គេ​ឃើញ​នាង​ឡើង​ច្រៀង​ម្តង​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​ ដោយ​មើល​ឃើញ​ថា​ អ្នក​សិល្បៈ​នា​ពេល​បច្ចុ​ប្បន្ន​ ម្នាក់​ៗ​ ចេះ​​ច្រើន​ជំនាញ​នោះ​ ឈិត​ សុជា​តា​ ចាប់​ផ្តើម​បោះ​ជំហាន​​រៀប​ចំ​វិវឌ្ឍ​ខ្លួន​ឱ្យ​ដូច​គេ​ដែរ​ ។ ការ​ខំ​ប្រឹង​ប្រែង​របស់​សុជា​តា​រីក​លូត​លាស់​ទៅ​មុខ​ ហើយ​មាន​ឱកាស​ឡើង​ច្រៀង​តាម​ទូរ​ទស្សន៍​ជា​រឿយ​ៗ​ ។
តា​រា​សម្តែង​មាន​ប្រភព​កំណើត​នៅ​ខេត្ត​តា​កែវ​រូប​ នេះ​បញ្ជាក់​ថា​ ពី​មុន​នាង​កម្រ​ឡើង​ច្រៀង​ណាស់​ ព្រោះ​សំឡេង​របស់​នាង​មិន​សូវ​ល្អ​ទេ​ បាន​សម្តែង​ និង​កា​រ​តុប​តែ​ខ្លួន​យោង​ ។ ពេល​គេ​ហៅ​ច្រៀង​តាម​ទូរ​ទស្សន៍​ ម្តង​ៗ​នាង​បុក​ពោះ​ណាស់​ខ្លាច​ច្រៀង​ខុស​ចង្វាក់​ ។ ប៉ុន្តែ​ខណៈ​ដែល​មិត្ត​សិល្បៈ​មួយ​ចំនួន​គេ​ប្រឹង​ប្រែង​ចេះ​ច្រៀង​គ្រប់​ គ្នា​ ទើប​សុជា​តា​ ខំ​ហាត់​រៀន​រាំ​និង​ច្រៀង​ដើម្បី​ឱ្យ​មើល​ទៅ​នៅ​លើ​ឆាក​ឱ្យ​រស់​រវើក​ដូច​ គេ​ដូច​ឯង​ ។ ឱ្យ​តែ​ច្រៀង​បទ​ញាក់​ ម្តង​ៗ​នាង​បា​រម្ភ​ណាស់​ព្រោះ​បទ​ញាក់​ត្រូវ​ឱ្យ​​មាន​ភាព​រហ័ស​រហួន​ រាំ​ផង​ ច្រៀង​ផង​ គឺ​ហត់​ណាស់​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​អាជីព​ថ្មី​ បើ​ទោះ​ជា​នាង​នៅ​ខ្វះ​ខាត​មួយ​ចំនួន​ តែ​នាង​នឹង​ព្យាយាម​ ហើយ​យូរ​ទៅ​គង់​តែ​បាន​សម្រេច​ និង​សាំុ​​ជា​មួយ​អាជីព​នេះ​មិន​ខាន​ ។​ ការ​ច្រៀង​រាំ​ និង​ដើរ​ម៉ូដ​ស្រួល​ម្យ៉ាង​ដែរ​ចំណាយ​ពេល​ មួយ​ភ្លែត​ៗ ​អត់​ចំណាយ​ពេល​យូរ​ឡើយ​ គឺ​ស្រួល​យក​លុយ​ បើ​សម្តែង​វិញ​ចាយ​ពេល​ច្រើន​​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ នាង​យល់​ថា​ សិល្បៈ​មិន​ថា​ផ្នែក​អ្វី​ទេ​ គឺ​កើត​ចេញ​ពី​ការ​តស៊ូ​ និង​អត់​ធ្មត់​ទើ​ប​ទទួល​បាន​ជោគ​ជ័យ​ និង​មាន​ប្រជា​ប្រិយ​ភាព​ ។
បេក្ខ​នារី​ប្រចាំ​កម្ម​វិធី​ពាន​រង្វាន់​អប្សរា​ ឈិត​ សុជា​តា​ ថ្លែង​ថា​ ឆ្លង​កាត់​ការ​បង្ហាញ​សមត្ថ​ភាព​ប្រជែង​គ្នា​ដណ្តើម​យក​ពាន​រង្វាន់​ឆ្នើម​ ប្រចាំ​ទូរ​ទស្សន៍​អប្សរា​ នាង​ចេះ​ទម្រង់​សិល្បៈ​បាន​ច្រើន​គួរ​សម​ មាន​ទាំង​យី​កេ របាំ​ សៀក​ និង​ច្រៀង​ ដោយ​បាន​អ្នក​ដឹក​នាំ​បង្ហាត់​បង្រៀន ។ ពិសេស​ផ្នែក​ចម្រៀង​នាង​រី​ក​ចម្រើន​ជាង​មុន​ ហើយ​ហា៊ន​ឡើង​ច្រៀង​តាម​ទូរ​ទស្ស​ន៍​ញឹក​ញាប់​ដូច​គេ​ ។ ពី​មុន​ឱ្យ​តែ​គេ​ហៅ​ច្រៀង​ នាង​បដិ​សេធ​អត់​ទៅ​​ទេប្រាប់​គេ​ថា​ ច្រៀង​មិន​កើត​ តែ​ឥឡូវ​ឱ្យ​តែ​​គេហៅ​ច្រៀង​ទៅ​យ៉ាង​លឿន​ដូច​ជា​ហាត់​ផង​ច្រៀង​ផង​យូរ​ទៅ​ ពិត​ជា​ស្ទាត់​៕

សារ៉ាយ សក្ខណា សម្រក់​ទឹក​ភ្នែក​ក្រោយ​គ្រង​ឈុត​អាពាហ៍​ពិពាហ៍​​តម្លៃ​១​ម៉ឺន​ដុល្លារ​


រាជធានីភ្នំពេញ ៖ ក្តី​រំពឹង​ទុក​របស់​មហា​ជន​ទូទៅ​បាន​ស្តែង​ឱ្យ​ឃើញ​ហើយ បន្ទាប់​ពី​តារា​សម្តែង​ និង​ម៉ូដែល​លំដាប់​​ប្រទេស​​នាង សារ៉ាយ សក្ខណា ប្រកាស​​ថា នាង​បាន​កាត់​រ៉ូប​សម្លៀក​​បំពាក់​យ៉ាង​ពិសេស​​ប្រណីត​បំផុត​តម្លៃ​១ម៉ឺន​ ដុល្លារ​ ដែល​រចនាម៉ូដពី​ហាង​កាត់​ដេរ «ប៉ារ៉ាឌី» ។
សក្ខណា​បាន​គ្រង ​រ៉ូ​ប​តម្លៃ​១​ម៉ឺន​ដុល្លារ​មែន នៃ​នាទី​ចុង​ក្រោយ​នៃ​រៀប​ការ​ក្នុង​ពិធី​កាត់​នំ​ដោយ​យប់​ជិត​ម៉ោង​១០​ទៅ​ ហើយ បណ្តា​ភ្ញៀវ​ដែល​ចូលរួម​កក​កុញ​នៅ​ទីនោះ​ម្នាក់​តំអក់​អត់​​ទៅណា​ទេ ព្រោះ​ចង់​ឃើញនាង​នាង​គ្រង​ឈុត​នោះ​តើ​ពិសេស​បែប​ណា ។ បន្ទាប់​ពីនាង​បង្ហាញ​ជា​ផ្លូវ​ការ​មក​ ភ្ញៀវ​នៅទី​នោះ​ម្នាក់ៗ​លាន់​​មាត់​ថា ក្រណាត់​ប៉ាក់​ពណ៌​កាក​អំពៅ ជា​ក្រណាត់​ប៉ាក់​ធម្មតា តែមានតម្លៃ​ខ្លាំង​​លើ​ការ​រចនា​ម៉ូដ និង​​ប៉ាក់​ដិន​ត្បូង​នៅ​លើ​ដង​ខ្លួន​យ៉ាង​ពិសេស​ច្រើន​គ្រាប់ដែល​បង្ហាញ​ ពីភាព​អត់​ធ្មត់​ខ្លាំងពី​អ្នក​​ស្ថាបនា ។ គ្រា​នោះ​ម្នាក់ៗ​​នាំ​គ្នា​យក​ម៉ាស៊ីន​ថត​រូប​គ្រប់ៗ​គ្នា​​ប្រដេញ​គ្នា​ តាម​ថត​រ៉ូប​​ការ​របស់​នាង​ ឯអ្នក​កាសែត​មក​ពី​គ្រប់​ស្ថាប័ន​​​ក៏​នាំ​គ្នាស្ទុះ​ទៅ​ថង​រ៉ូប​យ៉ាង​ញាប់​ ដៃ​​ជើង​យក​មក​ចែក​ជូន​អ្នក​តាមដាន ។
អ្វីកាន់​តែ​ប្លែក សារ៉ាយ សក្ខណា បាន​ស្រក់​ទឹក​ភ្នែក​​សាជា​ថ្មី​ពេល​កំពុង​គ្រង​ឈុត​ដ៏​មាន​តម្លៃ​នោះ​ ដោយ​សារ​ទប់​អារម្មណ៍​មិន​បាន ហើយ​នាង​ថែម​ទាំង​លើក​ដៃ​សំពះ​ក្រាប​ក្បាល​ដល់​ចុង​ជើង​ឪពុក​ម្តាយ​បង្កើត​ របស់​នាង ដើម្បី​​សុំ​ខមាទោស​​រាល់​​ការ​ខុស​ឆ្គង​កន្លងមក នៅចំពោះ​មុខភ្ញៀវ​យ៉ាង​ច្រើន​ធ្វើ​ឱ្យ​ម្តាយ​ និង​ឪពុក​នាង​ស្រក់​​ទឹកភ្នែក​​នៅចំពោះ​មុខកូន​ទាំង​២​​ដោយ​មិន​ដឹង​ខ្លួន ។ ទោះ​យ៉ាងណា​បរិយា​កាស​ប្រែ​មក​ល្អ​រីករាយ​ឡើងវិញ ដោយ​​សារតែ​ស្វាមី​​របស់​សក្ខណា​ លោក​មេត្រី សន្យា​ថា ស្រឡាញ់​ពេញ​មួយ​ជីវិត​មិន​ឱ្យ​ភរិយា​ដ៏​ស្រស់​ស្អាត​នេះ​ខក​ចិត្ត​ឡើយ ។

រូប​រាង​ស្គម​ខុស​ធម្មតា​របស់​ស្វែង សុជាតា បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​សិល្បៈ​ក្នុង​ថ្ងៃ​មង្គល​ការ​សារ៉ាយ សក្ខណា

ប្រភពមកពីកោះសន្តិភាព

រាជ​ធានី​ភ្នំពេញ​ ៖ មានការ​ភ្ញាក់​ផ្អើល​ស្ទើរ​នឹង​ស្មាន​មិន​ដល់​​​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ ដូច​គ្នា​ ខណៈពេល​​​បាន​ឃើញ​វត្ត​មាន​តារា​សម្តែង នាង​ស្វែង សុជាតា ឈាន​ជើង​ដើរ​ចូល​ក្នុង​រោង​ការ​របស់​អ្នក​នាង​សារ៉ាយ​ សក្ខណា ដែល​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ ២០១៣ កន្លង​ទៅ​នេះ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ពិព័រណ៌កោះ​ពេជ្រ​។
ការ​ភ្ញាក់​ផ្អើល​នោះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​តារា​សម្តែង​រូប​នេះ​ប​ង្ហាញ​ខ្លួន​ក្នុង​រូប​ភាព​ស្លេក​ស្លាំង​ និង​ស្គម​ខុស​ពី​ធម្មតា​ បន្ទាប់​ពី​គេ​ដឹង​ថា នាង​បាន​កើត​ជំងឺ​ដុះ​សាច់​ក្នុង​ខួ​រ​ក្បាល​ដែល​បាន​ធ្វើ​ឱ្យ​នាង​វិវត្តន៍ ​ខ្លួន​ទៅ​ជា​បែប​នេះ។
បើ​ទោះ​​បី​ជា​ពេល​នេះ ស្វែង​ សុជាតា បាន​ដឹង​ថា ខ្លួន​នាង​បាន​ធ្លាក់​ខ្លួន​ខុស​ប្លែក​ពី​សភាព​ធម្មតា​ដោយ​សារ​ជំងឺ​បៀត​បៀន ​នា​ពេល​នេះក៏​ដោយ ប៉ុន្តែ​តារា​សម្តែង​មេម៉ាយ​ដែល​មាន​ទី​ផ្សារ​សម្តែង​ខ្ពស់​នេះ​នៅ​តែ​ញញឹម​ និង​រាក់​ទាក់​ដាក់​មិត្ត​ភក្តិ​ និង​មិត្ត​នៅ​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា​ដដែល​។ ក្នុង​ចិត្ត​បៀម​ជាប់​ទៅ​ដោយ​ទុក្ខ​ព្រួយ​ដោយ​សារ​ជំងឺ​ដ៏​អាក្រក់​នេះ​ ស្វែង​ សុជាតា នៅ​តែ​តាំង​ខិត្ត​ធ្វើ​ខ្លួន​ឱ្យ​បាន​រឹង​មាំ​ និង​សប្បាយ​រីក​រាយ និង​ឆ្លៀ់ត​ពេល​ចូល​រួម​កម្ម​វិធី​ផ្សេងៗ​របស់​អ្នក​សិល្បៈ​ជា​បន្ត​បន្ទាប់ ​ ៕

Thursday, December 5, 2013

ប៉ូលិស​ព្រហ្ម​ទណ្ឌ​បង្ក្រាប​​ក្រុម​​ក្មេង​​ទំនើង​​​ចាប់​ខ្លួន​​អប់​រំ​​ណែ​នំា​​​​​​​10​នាក់

ប្រភពមកពីកោះសន្តិភាព

ខេត្ត​ប៉ៃលិន ៖ ក្មេង​ទំនើង​​ពីរ​ក្រុម​​​ដែល​​ម្ខាង​ជា​សិស្ស​​​​រៀន​​នៅ​​ខេត្ត​ប៉ៃលិន​​​ ​ និង​ម្ខាង​ទៀត​​ជា​សិស្ស​មក​ពី​​ខេត្ត​បាត់​ដំបង​​​ បាន​ដេញ​វាយ​កាប់​ចាក់​គ្នា​​​​ រត់​ប្រសាច​​​​ និង​បណ្តាល​​​​ឱ្យ​យុវ​ជន​​​​ម្នាក់​រង​របួស​​ដាច់​​​​ស្បែក​ក្បាល​​​ដេរ​​ អស់​ចំនួន​​៤ថ្នេរ​​​ ។ ​ចំណែក​​​ជន​បង្ក​ហេតុ​​​​ និង​បក្ខ​ពួក​​​សរុប​ចំនួន​​​១០​នាក់​​​​​ត្រូវ​បាន​​​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ កម្រិត​ធ្ងន់​​សហការ​​ជាមួយ​​​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​​​ស្ទាក់​ ចាប់​បាន ។​​ហេតុ​ការណ៍​ក្មេង​ទំនើង​​ផ្ទុះ​​​ជម្លោះ​​​​កាប់​ ចាក់​គ្នា​នេះ​ កើត​​ឡើង​​កាល​ពី​វេលា​​ម៉ោង​​៩​​និង​៣០​នាទី​​​ព្រឹក​ ថ្ងៃ​ទី​៤ ធ្នូ នៅ​ក្នុង​បរិវេណ​​​​វិទ្យាល័យ​​ហ៊ុន​ សែន​​ ក្រុង​ទេព​និម្មិត​​​​ ​ស្ថិត​ក្នុង​សង្កាត់​​ទួល​ល្វា​​ ក្រុង​ប៉ៃ​លិន ។​ ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​​​ភ្លាម​​ សមត្ថ​កិច្ច​​ក៏​ឃាត់​ខ្លួន​​ពួក​គេ​​ទាំង​១០​នាក់​​​​បាន​​នៅ​វេលា​ ម៉ោង១១និង​១៥​នាទី​​ព្រឹក ថ្ងៃ​ដដែល នៅ​លើ​​ផ្លូវ​ជាតិ​លេខ​​​​៥៧​​​ក្នុង​ភូមិ​វត្ត​​​​ សង្កាត់​ប៉ៃ​លិន​​ ក្រុង​ប៉ៃលិន​​ ។​​​​​​ក្មេង​ទំនើង​​ទាំង​១០​នាក់​​​​​​នេះ​​មាន​​ ១-​ឈ្មោះ ម៉ម មករា​​ ភេទ​ប្រុស​​ អាយុ​២២​ឆ្នាំ ជា​សិស្ស​​ថ្នាក​់​ទី​៩ ​រស់​នៅ​​ភូមិ​កម្ម​ករ​ សង្កាត់​ស្វាយ​​ប៉ោ​​ ក្រុង​បាត់​ដំបង ខេត្ត​​បាត់​ដំបង​​ ២-​ឈ្មោះ រតនៈ ភក្តី​​ ភេទ​ប្រុស​​ អាយុ​១៤​ឆ្នាំ​​ ជា​សិស្ស​​ថ្នាក់​ទី​​​៩ ​រស់​​នៅ​ភូមិ​​អូរ​ចារ​​ ឃុំ​អូរ​ចា​​រ ស្រុក​អូរ​ចារ ខេត្ត​បាត់​ដំបង ៣-​ឈ្មោះ មៃ ចំរើន​ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​​ ជា​សិស្ស​ថ្នាក់​ទី​​​៩​​​ រស់​​នៅ​ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប​​ ស្រុក​ឯក​ភ្នំ​​​ ខេត្ត​បាត់​ដំបង​​​ ៤-​ឈ្មោះ ចិន សុខ​ហេង​ ​ភេទ​ប្រុស​​​ អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​​៩,​ ៥-​ឈ្មោះ​​ ម៉ន ជៀន​ធី​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ ជា​សិស្ស​​​ថ្នាក់​ទី​​​​ ៩​ ទាំង​​ពីរ​នាក់​​រស់​នៅ​ភូមិ​កាប់​គោ សង្កាត់​អូរ​ចា​​រ ក្រុង​បាត់​ដំបង​​ ខេត្ត​បាត់​ដំបង ៦-​ឈ្មោះ ម៉ាច​​ ចាន់​កាម៉ាន់​ដូ ភេទ​ប្រុស​​​​ ​ជា​សិស្ស​ថា្នក់​ទី​៩ ​រស់​នៅ​​ភូមិ​ព្រែក​មហា​ទេព​​ សង្កាត់​ស្វាយ​​ប៉ោ​ ស្រុក​បាត់​ដំបង​​​ ខេត្ត​​បាត់​ដំបង​​ ៧-​ឈ្មោះ សេង​ តារា​​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​​​​ ជា​សិស្ស​​ថ្នាក់​ទី​​​៩ ​៨-​ឈ្មោះ​​​​ អែម សីហា ភេទ​ប្រុស​ អាយុ​​១៧​ឆ្នាំ​​​​ ជា​សិស្ស​ថ្នាក់​ទី​​​​​​​​៩ ​ ទាំង​ពីរ​នាក់​រស់​នៅ​ភូមិ​​ចម្ការ​សំរោង​​ ​​សង្កាត់​ចម្ការ​សំរោង​​ ក្រុង​បាត់​ដំបង​​ ខេត្ត​បាត់​ដំបង​ ៩-​ឈ្មោះ​ ពេជ្រ រស្មី ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​​៩ ​រស់​​នៅ​​ភូមិ​រំចេក​​៣ ឃុំ​នរា​​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង និង​​១០-​ឈ្មោះ ណាង មុន្នី​​ ភេទ​ប្រុស​​ អាយុ​​​១៥​ឆ្នាំ​​ ជា​សិស្ស​​ថ្នាក់​​ទី​​​​​​​​៩ ​រស់​នៅ​​ភូមិ​វត្ត​​ សង្កាត់​​​ប៉ៃ​លិន​​ ក្រុង​ប៉ៃលិន​​ ជា​អ្នក​​​​បង្ក​ហេតុ​​ ដោយ​យក​ខ្សែ​ក្រវាត់​​វាយ​ទៅ​លើ​ជន​រង​គ្រោះ​​បណ្តាល​ឱ្យ​បែក​ក្បាល ។​

Tuesday, December 3, 2013

លាំង​លក់​ម៉ូតូ​​​​មាន​សភាព​ស្ង​ប់​ស្ងាត់​​ខណៈ​​​ពេល​គយ​ពង្រឹង​​​ការ​យក​ពន្ធ​​នាំចូល

រាជធានី​ភ្នំពេញ ៖​​​ ​​នៅ​តាម​ឃ្លាំ​ង​ម៉ូតូ​​ជា​ច្រើន​នៅ​​ក្នុង​រាជធានី​ភ្នំពេញ​មាន​សភាព​​​ ស្ងប់​ស្ងាត់​​​​ខុស​ពីធម្ម​តា​​​​ដែល​យើង​សង្កេត​​ឃើញ​​ធ្លាប់​តែ​មាន​ អតិថិជន​​ច្រើន​មក​ទិញ​ហូរ​ហែ​​ តែ​ឥឡូវ​​នេះ​ហាក់​ដូច​ជា​គ្មាន​អតិថិជន​​​​មក​ទិញសោះ​ ។ ​មិន​ដឹង​ថាម៉ូតូ​​​នៅ​តាម​ឃ្លាំង​ឡើង​ថ្លៃ​ ខណៈ​​​ពេល​គយ​ពង្រឹង​​ពន្ធ​​ឬ​យ៉ាង​ណា​​ ។
​ជួប​ជាមួយលោក​​ ​សឿន ​ថៅកែ​ម៉ូតូ​នៅ​ឃ្លាំង​​​រំសេវ​ សង្កាត់​ទឹក​ល្អក់​​ទី​​៣ ​ខណ្ឌ​ទួល​គោក​ បាន​និយាយថា ​ក្នុង​ខែ​នេះ​​នៅ​តាម​ឃ្លាំង​​ម៉ូតូ​ស្ងប់​ស្ងាត់​​គ្មាន​​អតិថិជន​​មក​រក​ ទិញ​​​​​ទេ​ ​ដែល​កាល​ពី​មុន​​ក្នុង​​​​មួយ​សប្ដាហ៍​​​យ៉ាង​ហោច​ណាស់​​​ក៏​លក់​បាន​​២​ គ្រឿង​​​​ដែរ តែ​ក្នុង​ខែ​នេះ​វិញ​​រយៈ​ពេល​ជិត​​២​សប្ដាហ៍​​​ទៅ​ហើយ​មិន​ទាន់​ដាច់​​​​​១ ​គ្រឿងសោះ​ ​​ប្រហែលជា​អតិថិជន​​​គិត​ថា​ គយពង្រឹង​​ពន្ធ​ដូច្នោះ​​អ្វី​ៗ​​ក៏​ឡើង​ថ្លៃ​​ដែរ ដែល​ជាមូល​ហេតុ​​​​ធ្វើ​ឱ្យ​​ពួកគេ​​គិត​ថា​ម៉ូតូ​ឡើ​ង​ថ្លៃ​​ដូច​អីវ៉ាន់​​ ផ្សេង​ៗ​​ ប៉ុន្តែ​តាម​ពិត​ទៅ​​​នៅ​តាម​ឃ្លាំង​​ម៉ូតូ​មិន​​​បាន​ដំឡើង​​​ថ្លៃ​​​​​ទេ ផ្ទុយ​ទៅ​វិញ​​​បែរ​ជា​​មាន​តម្លៃ​ទាប​ជាងមុនទៀត​ផង​​​ ។
ជាក់ស្ដែង​​​ម៉ូតូ​ម៉ាក​​​គុប​ស៊េរី​​​​២០០៨ ​​ពីមុន​តម្លៃ​​​២.២០០ដុល្លារ តែ​ឥឡូវ​​​​នេះ​នៅ​តម្លៃ​ត្រឹម​តែ​​១.៧០០​ដុល្លារ​តែប៉ុណ្ណោះ​ ​ហើយ​នូវ​តែ​គ្មាន​​​​មនុស្ស​មក​ទិញ​ទាល់​តែ​សោះ​ ។ ​លោក​​បាន​បន្ត​​ទៀត​ថា បញ្ហា​ពិបាក​នោះគឺ​គ្រឿង​បន្លាស់​ម៉ូតូ​​​​បាន​ឡើង​ថ្លៃ​​ ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុងការ​ទិញ​ចូល​​​ ហើយ​គ្រឿងបន្លាស់​​​វា​មិន​សូវ​ចំណេញ​​​ទេ​​ ។ ​អ្វី​ជា​បញ្ហា​ពេល​នេះ​​គឺ​កូន​​ជា​ង​សុំ​​ឡើង​​​ប្រាក់​ខែ​​​ដោយ​សារ​អ្វី ​ៗ​ក៏​ឡើង​​ថ្លៃ ។ ​ជាពិសេស​​ការ​ជួល​ឃ្លាំង​​​​វិញ​ក៏មាន​​​ការ​ឡើង​ថ្លៃ​​​ទ្វេ​ដង​​​ ដែល​ពីមុន​​ក្នុង​មួយ​ខែ​ត្រឹម​​​តែ​​​៨០០​​ដុល្លារ​តែ​​​
ប្រភពមកពីកោះសន្តិភាព
ឥឡូវ​​ឡើង​ដល់​​​ ១.៧០០​ដុល្លារ​ ក្នុង​មួយ​ខែ​ ។ ​នេះ​ជា​បញ្ហា​​​មួយ​ច​ំពោះ​​​ថៅ​កែ​ឃ្លាំង​​​ម៉ូតូ​​​ ហើយ​​​​ថៅ​កែ​ខ្លះ​​​បាន​រត់​ចោល​កន្លែង​​​​ដោយ​សារ​តែ​គ្មាន​ប្រាក់​បង់​​ ឱ្យ​គេ​នៅ​ចុង​ឆ្នាំ​​​ មិន​តែ​​ប៉ុណ្ណោះ​​ថៅ​​កែ​ខ្លះ​​​​ឈាន់​ដល់​​លក់ផ្ទះ​ លក់​ដី​សង​គេ​ក៏​មាន​ ។
​ដោយ​ឡែក​​​​​លោក វ៉ា សៀង ជា​ថៅកែលក់​ម៉ូតូ​​​​​ថ្មី​គ្រប់​ម៉ូដ​ ស្ថិតនៅ​សង្កាត់​វាល​វង់​​ ខណ្ឌ​​៧មករា​ ​បាន​និយាយ​ថា ក្នុង​ខែ​នេះ​ស្ងាត់​អតិថិ​ជន​​​មក​ទិញ​ម៉ូតូ​​​ ​​ធ្វើ​ឱ្យការលក់​​របស់​លោក​មិន​សូវ​ដាច់​​​សោះ ។ បច្ចុប្បន្ន​​​ម៉ូតូមិន​ឡើង​ថ្លៃ​​តាម​​​ដូច​ទំនិញ​ផ្សេង​ៗ​​នោះទេ​ ​គឺ​នៅ​​មាន​​តម្លៃ​ធម្ម​តា​​ ។
ជាក់​​ស្តែង​ម៉ូតូ​ធំ​តម្លៃ​​៣.០០០​ដុល្លា​រ ​ឯ​ម៉ូតូ​ស្គូ​ពី​​តម្លៃ​ចាប់​ពី​២.០៨០​​ដុល្លារ​ដល់​២.៣៥០ដុល្លារ​ប៉ុណ្ណោះ ​ហើយ​មូល​ហេតុ​ដែល​លក់​មិន​ដាច់​នេះ​​ប្រហែល​ជា​​អតិ​ថិ​ជន​គិត​ថា​ឡើង​ថ្លៃ ​តាម​​​ដូច​ទំនិញ​ផ្សេង​ៗ​ដែរ​ និង​​ម្យ៉ា​ងទៀត​​ឥឡូវ​នេះ​យើង​ពិបាក​រក​លុយ​ណាស់ ​​ដោយ​​ចំណាយ​ខ្ពស់​ក្នុងកា​រ​​រ​ស់​នៅ​ប្រចាំ​ថ្ងៃ​​​ រី​ឯ​ចំណូល​ទាប ពិសេស​អ្នក​រស់​នៅ​តាម​​ស្រុក​ស្រែចម្ការ​ ។ លោក​បាន​បន្តទៀត​ថា កាល​ពី​ខែ​មុន​​​​ក្នុងមួយ​ថ្ងៃលក់​​ដាច់​បាន​​​​​១​ទៅ​​២​គ្រឿង​ ស្ទើរ​​​​រាល់​ថ្ងៃ​ ​តែ​ឥឡូវ​​​​លក់​មិន​ដាច់​​សោះ ហើយ​បញ្ហា​ពិបាក​​មួយទៀត​នោះ​​គឺ​កាល​ពី​មុន​​ម៉ូតូ​ដឹក​​មក​ដល់​ឃ្លាំង ​​តែ​ឥឡូវ​​​ត្រូវ​ទៅ​យក​ដល់​​ផែ​ស្ងួត​ចោម​ចៅឯណោះ​វិញ ៕

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី03 ធ្នូ ២០១៣

ប្រភពមកពីកោះសន្តិភាព
រាជ​ធានីភ្នំពេញ ៖  ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជាបាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៣ ធ្នូ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក

ចាប់ខ្លួន​​ជនសង្ស័យ​ជួញដូរ​គ្រឿង​ញៀន​​ម្នាក់​តាម​ដីកា​របស់​​សាលា​ដំបូង​ខេត្ត​​កណ្តាល

ប្រភពមកពីកោះសន្តិភាព
ខេត្តកណ្តាល ៖ ​បុរស​ម្នាក់​ត្រូវបាននគរបាល​ប៉ុស្តិ៍​ព្រែកហូរ​ចាប់ខ្លួន​​កាលពីវេលាម៉ោង៤​ រសៀល​ថ្ងៃទី​៣ ធ្នូ ២០១៣ ស្ថិត​នៅ​ចំណុច​ភូមិ​​ព្រែកហូរ សង្កាត់ព្រែកហូរ ក្រុង​តាខ្មៅ បន្ទាប់ពី​មាន​ដីកា​​
បង្គាប់​ស្វែងរក​ចាប់​ខ្លួន​លេខ ៧០៤ ដបចខ ចុះ​ថ្ងៃទី​៤ វិច្ឆិកា ២០១៣ របស់​សាលា​ដំបូងខេត្ត​កណ្តាល ដែលពាក់ព័ន្ធពីបទ​ជួញដូរ​នូវ​សាធាតុ​ញៀន ។
ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យ​ដែលត្រូវចាប់ខ្លួន​ឈ្មោះ​ហេង វាសនា អាយុ​៣១​ឆ្នាំ មានទីលំនៅ​ក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែក ក្រុងតាខ្មៅ ។ នៅ​ពេល​ចាប់ខ្លួន នគរបាល​បានធ្វើការ​ឆែក​ឆេរ​រក​ឃើញ​ថ្នាំញៀនម៉ាទឹកកកដែល​លាក់​ទុកក្នុងទុយោ​ ជ័រ​ចំនួន​២ ។
បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បានបញ្ជូនមក​អធិការ​ ដ្ឋាន​នគរបាល​​ក្រុង​តាខ្មៅ ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿង​​ចាត់ការ​បន្ត​តាមនីតិ​វិធី​ច្បាប់ ។

ឪពុក​មា​លោក​គីម ជុង​អ៊ុន​ ត្រូវ​ដក​ចេញ​ពី​តំណែង​អនុ​ប្រធាន​ គណៈ​កម្មា​ធិការ​ការ​ពារ​ក្រោយ​មនុស្ស​ជំនិត​2​នាក់ ​ត្រូវ​ប្រហារជីវិត​

ប្រភពមកពីកោះសន្តិភាព

ឪពុក​មា​របស់​មេ​ដឹកនាំ​វ័យ​ក្មេង​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុង​អ៊ុន​ ដែល​ចាប់​តាំងពី​យូរមក​ហើយ​ចាត់​ទុក​ជា​​គ្រូ​របស់​លោកនោះ​ត្រូវ​បាន​ដក​ចេញ ​ពីតំណែង​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ ដែល​ឪពុក​មា​រូប​នោះ​កាន់​ក្នុង​ផ្ទៃ​កង​ទ័ព​ ​ហើយ​មនុស្ស​ជំនិត​របស់​គាត់​ជា​ច្រើន​នាក់​ត្រូវ​គេ​ប្រហារជីវិត​។ ​នេះ​ជាការ​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ​ របស់​បណ្តាអ្នក​ទទួល​ខុសត្រូវ​កូរ៉េ​ខាង​ត្បូង ។​
ក្នុងសេចក្តី​រាយ​ការណ៍​មួ​យ​នៅ​ចំពោះ​មុខ​គណៈ​ កម្មាធិការ​សភា​មួយ​ ភ្នាក់​ងារ​ស៊ើប​ការណ៍​កូរ៉េខាងត្បូង​ NIS គូស​បញ្ជាក់​ថា​ លោក JANG SONG THAEK ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​អនុប្រធាន​គណៈ​កម្មា​ធិការ​ការពារ​ជាតិ​​ ជាអង្គការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​​ឥទ្ធិ​ពល​ខ្លាំង​បំផុត​របស់​ ប្រទេស ។​
ប្រសិន​បើ​ការ​ដក​ហូតតំណែង​ពីលោក JANG SONG THAEK ជា​​ព័ត៌​មាន​ច្បាស់​នោះ​នឹង​គឺ​ជា​ការ​​លោត​ផ្លោះ​ខាង​នយោ​បាយ​ដ៏​សំខាន់​ ក្នុង​ផ្ទៃ​ពួក​អ្នក​កាន់​អំណាច​កូរ៉េ​ខាង​ជើង​ចាប់តាំង​ពី​លោក​គីម​ ជុង​អ៊ុន​ ឡើង​ធ្វើ​មេដឹក​នាំ​ប្រទេស​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១១​ បន្ត​វេន​ពី​ឪពុក​ លោក​គីម​ ជុង​អុីល​​ ដែល​ទទួល​មរណ​ភាព​ដោយ​សារ​ជំងឺ​បេះដូង​មក​ ។​
សេចក្តី​រាយ​ការណ៍​នេះ​របស់​ NIS ផ្អែក​លើ​មូល​ដ្ឋាន​ដែល​មនុស្ស​ជិត​ដិត​បំផុត២​នាក់​របស់​លោក​ JANG ត្រូវគេ​ប្រហារ​ជីវិត​ជា​សាធា​រណៈ​កាល​ពី​ដំណាច់​ខែវិច្ឆិកា ។​ ក្រោយ​ការ​ប្រហារជីវិត​អ្នក​ទាំងពីរ​នោះ​ លោក​ JANG បាន​បាត់​មុខ​ជាសាធារណៈ​ ។ រូប​លោក​ត្រូវ​បាន​គេឃើញ​ជា​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​​ទី​៦ វិច្ឆិកា​​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ជាមួយ​គណៈ​ប្រតិ​ភូ​ជបុ៉ន​មួយ​​ ។​ ការ​លេច​មុខ​ចុង​ក្រោយ​របស់​លោក JANG នៅ​ក្បែរ​លោក​គីម ជុងអ៊ុន​ គឺ​កាល​ពី​ថ្ងៃទី​១០ តុលា​ ក្នុង​ឱកាស​ខួប​លើក​ទី​៦៨​ នៃ​ការ​បង្កើត​បក្ស​ពល​ករ​កូរ៉េ​ខាង​ជើង ។​
មនុស្ស​ជំនិត​បំផុត​ទាំង​២​នាក់​របស់​លោក​ JANG ដែល​ត្រូវគេ​ប្រហារជីវិត​ទទួល​ការចោទ​ប្រកាន់​ពីបទ​ពុក​រលួយ​ ហើយ​ធ្វើ​សកម្ម​ភាព​ផ្ទុយ​ពីឆន្ទៈ​របស់​បក្ស​ពលករ​កូរ៉េ​ខាង​ជើង​ ។ អ្នក​ទាំង​ពីរនោះ​ត្រូវគេ​ស្គាល់​ថា​ ម្នាក់​ឈ្មោះ​ RI RYONGHA ហើយ​ម្នាក់​ទៀត​ឈ្មោះ​ JANG SOO KIL ជា​មន្ត្រី​​នៃ​លេខា​ធិការដ្ឋាន​របស់​បក្ស​ពលករ​កូរ៉េ ។​ ដៃ​ស្តាំ​ទាំងពីរ​នាក់​នោះ​របស់​លោក​ JANG SONG THAEK ត្រូវ​ប្រហារ​ជីវិត​ជាសាធារណៈ​កាល​ពីខែ​វិច្ឆិកា ។ អ្នក​ទាំង​ពីរ​ជាអនុ​ប្រធាន​នាយក​ដ្ឋាន​រដ្ឋ​បាល​នៃ​​បក្ស​ពលករ​កូរ៉េ​ជា​ ស្ថាប័ន​បក្ស​ដែល​មាន​អំណាច​ដឹក​នាំ​ដោយ​លោក​ JANG ។​
លោក​ JANG ជា​ស្វាមី​របស់​លោក​ស្រី​គឹម​ គីយុ៉ង​ហ្វី ម្តាយ​មីងបង្កើត​របស់​លោក​គីម​ ជុង​អ៊ុន ​ពាក់​ផ្កាយ​៤ ។​ លោក​ត្រូវ​បាន​គេចាត់​ទុក​ថា​ ជា​មនុស្ស​មាន​ឥទ្ធិ​ពល​បំផុត​នៅ​កូរ៉េ​ខាង​ជើង​បន្ទាប់​ពី​លោក​គីម​ ជុង​អ៊ុន​ ហើយ​ជា​អ្នក​ធ្លាប់​ជួយ​ជ្រោម​ជ្រែង​លោក​គីម​ ជុងអ៊ុន​ ឱ្យ​ឡើង​កាន់​អំណាច​ក្រោយ​មរណ​ភាព​របស់​លោក​គីម​ ជុង​អុីល​ កាល​ពី​ដំណាច់​ឆ្នាំ​២០១១ ។​
ប្រសិន​បើ​លោក​ JANG ពិតជា​ត្រូវគេ​ដក​ចេញ​ពី​តំណែងប្រាកដ​មែន​នោះ​អាចជា​លទ្ធ​ផល​នៃ​ការ​តស៊ូ​ ដណ្តើម​អំណាចគ្នា​មួយ​ ​ហើយ​​ក្រុង​សេអ៊ូល​តាមដាន​ចំពោះ​រឿង​នេះ ។​ ​ការដក​តំណែង​លោក​ JANG អាចបង្កើន​ភាព​មិន​ច្បាស់​លាស់​ក្នុង​​ផ្ទៃ​របប​កូរ៉េខាង​ជើង​ ហើយ​វា​ក៏​អាច​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹងនៅ​ឧប​ទ្វីប​កូរ៉េ​ អាស្រ័យ​លើ​មនុស្ស​ដែល​ត្រូវ​ឡើង​ជំនួស​លោក ៕​

បើក​សន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​របស់​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​លើក​ទី​9​នៅ​កោះ​បាលី

ប្រភពមកពីកោះសន្តិភាពសន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​របស់​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ WTO លើក​ទី​៩​ បាន​បើក​ធ្វើ​កាល​ពី​រសៀល​ថ្ងៃ​ទី​៣​ ធ្នូ​ នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុង​គោល​បំណង​ជំរុញ​កិច្ច​ចរចា​ពាណិជ្ជ​កម្ម​ក្រុង​ដូហា​ ដោយ​​ប៉ុន​ប៉ង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មួយ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ប្រជុំ​រយៈ​ពេល​៤​ថ្ងៃ​នោះ​ ។​ រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​របស់​ប្រទេស​ទាំង​១៥៩​ជា​សមាជិក​របស់​ WTO នឹង​ខិត​ខំ​​លុប​បំបាត់​ចោល​ភាព​ទ័ល​ច្រក​ខាង​ពាណិជ្ជ​កម្ម​ ហើយ​នឹង​បង្ហើយ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ស្តីពី​ពាណិជ្ជ​កម្ម​ពិភព​លោក​ ដែល​សំដៅ​ជា​ពិសេស​ជួយ​ដល់​ពាណិជ្ជ​កម្ម​ ការ​អភិវឌ្ឍ​ និង​កសិកម្ម​សំដៅ​បើក​ផ្លូវ​ទៅ​រក​ការ​បញ្ចប់​ជា​យថា​ហេតុ​នូវ​ការ​ចរចា​ក្រុង​ដាហា​ ។​ ក្នុង​ពេល​បើក​សន្និសីទ​នេះ​ លោក​ហ្សុីតា​ វៀរ​ហ្សា​វ៉ាន​ ប្រធាន​កិច្ច​ប្រជុំ​ និង​ជា​រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​ឥណ្ឌូណេ​សុី​ គូស​បញ្ជាក់​ថា​ យើង​សង្ឃឹម​ថា​​ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ បណ្តា​រដ្ឋ​មន្ត្រី​អាច​បញ្ជូន​សារ​មួយ​ប្រាប់​ពិភព​លោក​ថា​ ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុ​ភាគី​នៅ​តែ​មាន​ប្រសិទ្ធ​ភាព​ ៕

តា​រា​ចម្រៀង​រ៉េន ជាប់​ចោទ​បំពាន​​ច្បាប់​កាតព្វ​កិច្ច​យោ​ធា​

ប្រភពមកពីកោះសន្តិភាព
យោង​តាម​គេ​ហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១​ ធ្នូ​ ឆ្នាំ​២០១៣​ បាន​ឱ្យ​ដឹង​ថា​ តារា​ចម្រៀង​កូរ៉េ​លំដាប់​ថ្នាក់​អន្តរ​ជាតិ​វ័យ​៣១​ឆ្នាំ​លោក​ Jung Ji-hoon ដែល​អ្នក​គាំ​ទ្រ​ភាគ​ច្រើន​ស្គាល់​ឈ្មោះ​ថា Rain ត្រូវ​គេ​សើុប​អង្កេត​ពី​បទ​​រំលោភ​បំពាន​ច្បាប់​កាតព្វ​កិច្ច​យោ​ធា​ ។ លោក​រ៉េន បាន​ចូល​បំពេញ​កាតាព្វ​កិច្ច​យោ​ធា​ក្នុង​ចន្លោះ​ខែ​តុលា​ ឆ្នាំ​២០១១ ដល់​ខែ​កក្កដា​ ឆ្នាំ​២០១៣។
ការិ​យា​ល័យ​រដ្ឋ​អាជ្ញា​កំពូល​បាន​និយាយ​ថា​ មាន​បុរស​ម្នាក់​បាន​រៀប​ចំ​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​ ប្តឹង​តា​រា​ចម្រៀង​ រ៉េន​ ដោយ​ចោទ​ប្រកាន់​ពី​បទ​មិន​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​ឈប់​​សម្រាក​ច្រើន​ក្នុង​អំឡុង​ពេល​បំពេញ​កាតព្វ​កិច្ច​យោ​ធា​គិត​ចាប់​ ពី​ខែ​តុលា​ ឆ្នាំ​២០១១​ រហូត​ដល់​ខែ​កក្កដា​ ឆ្នាំ​២០១៣ ។ ការិយា​ល័យ​រដ្ឋ​អាជ្ញា​កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​នោះ​ ថា​តើ​មាន​ភស្តុ​តាង​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​ ហើយ​ប្រសិន​បើ​ការ​ចោទ​ប្រកាន់​នោះ​ពិត​មែន​ តា​រា​ចម្រៀង​ Rain ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ ។
កាល​ពី​ខែ​មករា​ រ៉េន បាន​ជួប​មិត្ត​ស្រី​របស់​ខ្លួន​គឺ​នាង​ Kim Tae Hee ជា​ញឹក​ញាប់​ ហើយ​ថែម​ទាំង​ឈប់​សម្រាក​ចំនួន​៧​ថ្ងៃ​ ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​មេ​បញ្ជា​ការ​ ។ បន្ទាប់​ពី​តា​រា​ចម្រៀង​រូប​នេះ​បញ្ចប់​កាតព្វ​​កិច្ច​យោ​ធា​កាល​ពី​ខែ​ កក្កដា​រួច​មក​ ក្រសួង​ការ​ពារ​ជាតិ​របស់​កូរ៉េ​បាន​សើុប​អង្កេត​ការ​ចោទ​ប្រកាន់​ជា​ហូរ​ហែ ​ ប៉ុន្តែ​មិន​បាន​រក​ឃើញ​កំហុស​ណា​មួយ​ទេ​ ។ ភ្នាក់​ងារ​របស់​ រ៉េន អះ​អាង​ថា​ រដ្ឋ​អាជ្ញា​មិន​ទាន់​បាន​ទាក់​ទង​មក​លោក​នៅ​ឡើយ​ទេ​ ។
រយៈ​កាល​កន្លង​មក​ តា​រា​ចម្រៀង​កូរ៉េ​ដទៃ​ទៀត​ត្រូវ​រក​ឃើញ​ថា​ មាន​កំហុស​ក្នុងពេល​បំពេញ​កាតព្វ​កិច្ច​យោ​ធា​ ដែល​ក្នុង​នោះ​មាន​តា​រា​ចម្រៀង​ Se7en និង​លោក​ Sangchu ហើយ​​ត្រូវ​ជាប់​គុក​រយៈ​ពេល​ខ្លី​ទៅ​តាម​ច្បាប់​យោ​ធា​របស់​ប្រទេស​កូរ៉េ​ ៕

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់